Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, ហិរញ្ញវត្ថុ

គួរ​រៀប​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​បែប​ណា អំឡុង​ពេល​ និង​ក្រោយ​ពេល​កូវីដ​ចប់​ទៅ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
345
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គួររៀបហិរញ្ញវត្ថុផ្ទាល់ខ្លួនបែបណា អំឡុងពេល និងក្រោយពេលកូវីដចប់ទៅ
FacebookTwitterLinkedinTelegramQR Code

​ស្ថានភាព​កូ​វី​ដ​នៅ​ប្រទេស​កម្ពុជា​នា​ពេលនេះ​ ​ហាក់​មិនទាន់​ល្អ​ប្រសើរ​នៅឡើយ​ ​ដោយ​តំបន់​ខ្លះ​នៅតែ​បន្ត​បិទ​រាំង​ខ្ទប់​ ​ដែល​ជា​ក្ដី​បារម្ភ​ដល់​បញ្ហា​ដល់​ប្រជាជាតិ​ទាំងមូល​។​ ​ទោះជាយ៉ាងណា​ក្នុង​អំឡុង​ពេល​ ​និង​ក្រោយពេល​កូ​វី​ដ​ចប់​ទៅ​ ​អ្នក​គួរ​រៀប​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ដូចម្ដេច​ខ្លះ​?

​ក្នុង​អំឡុង​ពេល​កូ​វី​ដ​

​ក្នុង​អំឡុង​ពេល​កូ​វី​ដ​

  1.  ​រៀបចំ​គម្រោង​ចំណាយ​ជា​តួលេខ​៖​ ​ចំណាយ​ដែល​អាច​កាត់បន្ថយ​រួម​មាន​ថ្លៃ​ធ្វើដំណើរ​ ​ថ្លៃ​ចេញ​ទៅក្រៅ​ ​សម្ភារ​មិន​ចាំបាច់​ (​ស​ម្ភាៈ​ទូទៅ​ ​ស​ម្លៀ​ក​បំពាក់​…)​។​ ​ចំណាយ​ចាំបាច់​មាន​ម្ហូបអាហារ​ ​ទឹក​ភ្លើង​ ​កាត​ទូរសព្ទ​ ​និង​ថ្លៃផ្ទះ​ ​ដែល​អ្នក​ត្រូវ​បូកសរុប​ថា​ក្នុង​មួយ​អាទិត្យ​អ្នក​ចំណាយ​ប៉ុន្មាន​ ​ហើយ​ក្នុង​មួយ​ខែ​អ្នក​ត្រូវ​ការប្រាក់​ចំនួន​ប៉ុន្មាន​ដើម្បី​ទប់ទល់​​​នឹង​ចំណាយ​នេះ​។​
  2. ​ ​នៅផ្ទះ​ ​ឈ្នះ​កូ​វី​ដ​៖​ ​ការ​ជួបជុំ​ក្រៅ​ត្រូវតែ​ផ្ដាច់​ពេលនេះ​ ​មិនថា​ការ​ជួបជុំ​ហូបចុក​ជាមួយ​អ្នកជិតខាង​ ​ទទួលទាន​ស្រា​បៀ​ ​ឬ​កម្មវិធី​ជប់លៀង​ណាមួយ​ ​ចៀសវាង​ចម្លង​ជំងឺ​ ​និង​ចាយវាយ​លុយកាក់​ច្រើន​។​
  3. ដាច់ខាត​កុំ​ទាន់​អាល​កុំ​ទិញ​ទ្រព្យ​បំណុល​៖​ ​ក្នុង​អំឡុង​ពេលនេះ​ប្រាក់​ពិតជា​សំខាន់​ ​ប្រសិនបើ​អ្នក​ចង់​ទិញ​ទ្រព្យ​បំណុល​តាមរយៈ​ការ​បង់​រម្លស់​ដោយ​គ្មាន​អត្រា​ការប្រាក់​ក្ដី​ ​វា​មិនមែន​ជា​ជម្រើស​ល្អ​នា​ពេលនេះ​ឡើយ​។​
  4. ​ចៀសវាង​បន្ថែម​បំណុល​ថ្មី​៖​ ​ប្រសិនបើ​មិន​ចាំបាច់​ ​សុំ​កុំ​បន្ថែម​បំណុល​ថ្មី​ ​ជាពិសេស​បំណុល​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ពី​អ្នក​ចងការ​ ​ដ្បិត​ថា​បំណុល​នេះ​នឹង​អាច​ឱ្យ​អ្នក​ធ្លាក់ខ្លួន​ជាប់​បំណុល​វ័ណ្ឌក​។​
  5. ស្នើសុំ​ ​ឬ​ព​ន្យា​ពេល​ចំណាយ​មួយ​ចំនួន​៖​ ​ស្នើសុំ​ទៅកាន់​ម្ចាស់ផ្ទះ​ជួយ​កាត់បន្ថយ​តម្លៃ​ផ្ទះ​ ​ទោះ​តិចក្ដីច្រើនក្ដី​ក៏បាន​។​ ​ប្រសិនបើ​អ្នកមាន​លេង​តុងទីន​ ​ស្នើសុំ​សមាជិក​ក្នុង​ក្រុម​ទាំងអស់​ ឱ្យ​ផ្អាក​ប្រមូល​លុយ​សិន​តាមរយៈ​ការ​ព្រមព្រៀង​ណាមួយ​។​
  6. ​រក​ការងារ​ដែល​អ្នកបង្កើត​ចំណូល​៖​ ​បច្ចុប្បន្ន​ការងារ​មួយ​ចំនួន​ដូចជា​អ្នក​បញ្ចូល​ឯកសារ​ ​អ្នក​សរសេរ​អត្ថបទ​ ​អ្នក​ឌី​ហ្សា​ញ​ ​គ្រូបង្រៀន​ ​សុទ្ធតែ​អាច​ពី​ផ្ទះ​បាន​។​
  7.  ​បង្កើន​ចំណេះ​ដឹង​៖​ ​មិនថា​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​ចំណេះ​ដឹង​ផ្សេងៗ​តាមរយៈ​ហ្វេសប៊ុក​ផេ​ក​ ​ឬ​អ្នក​អាច​ចូលរួម​ជា​សមាជិក​ ​Club​house​ ​ក៏បាន​។​
  8. ​កុំ​ភ្លេច​មើល​ថែ​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​៖​ ​សុខភាព​ហិរញ្ញវត្ថុ​ពិតជា​សំខាន់​ ​តែ​សុខភាព​ផ្លូវចិត្ត​និង​កាយ​ក៏​សំខាន់​ដូចគ្នា​។​ ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ ​បន្ត​រក្សា​គ​ម្លា​ត​ ​លាងដៃ​និង​អា​កុង​ ​ប្រសិនបើ​ព័ត៌មាន​ណា​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​មិន​ល្អ​ ​គួរ​ចៀសវាង​តាមដាន​។​

​ក្រោយ​ចប់​កូ​វី​ដ​

​ក្រោយ​ចប់​កូ​វី​ដ​

  1. ​រៀបចំ​ស្ថានភាព​ហិរញ្ញវត្ថុ​ឡើងវិញ​៖​ ​ចំណាយ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នឹង​ត្រូវ​ត្រឡប់មកវិញ​ដូចជា​ថ្លៃ​ធ្វើដំណើរ​ ​ចំណាយ​ផ្សេងៗ​នៅ​ខាងក្រៅ​ ​ដំណើរ​ក​ម្សាន្ត ​ទឹក​ភ្លើង​ ​ផ្ទះ​ ​ធនាគារ​ ​បំណុល​ ​និង​ចំណាយ​ផ្សេងៗ​។​ ​រៀបចំ​វា​ចូល​តារាង​មួយ​ ​បូកសរុប​ចំណាយ​ប្រចាំថ្ងៃ​ ​ប្រចាំ​អាទិត្យ​ ​ដើម្បី​គ្រប់គ្រង​ការចាយវាយ​ឱ្យ​មាន​ខ្ទង់​។​
  2. ដោះស្រាយ​បំណុល​៖​ ​បូកសរុប​បំណុល​ដែល​អ្នក​អាច​មាន​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ ​ទូទាត់​បំណុល​ទាំងនោះ​ជា​ដំណាក់កាល​ ​តាមរយៈ​អត្រា​ការប្រាក់​តិច​ ​ឬ​ច្រើន​។​
  3. ​ពិភាក្សា​ច​ចារ​ជាមួយ​ធនាគារ​ (​ប្រសិនបើ​អ្នកមាន​បង់​រម្លស់​ផ្ទះ​)​៖​ ​តើ​ខាង​ធនាគារ​មាន​រយៈពេល​ប៉ុន្មាន​ ​លើកលែង​ការ​បង់​រម្លស់​នេះ​ ​ឬ​មានការ​ផាក​ពិន័យ​អ្វីខ្លះ​សម្រាប់​ការ​បង់​យឺតយ៉ាវ​។​
  4. ​បង្កើន​ប្រភព​ចំណូល​៖​ ​បង្កើត​ប្រភព​ចំណូល​លើស​ពី​មួយ​ ​បង្កើត​ចំណូល​អសកម្ម​ (​Passive​ ​Income​) ​ការងារ​ក្រៅ​ម៉ោង​ ​ការងារ​ជា​ ​Free​lancer​ ​បើក​ដំណើរការ​អាជីវកម្ម​តូច​មួយ​លើ​អន​ឡា​ញ​ ​ឬ​ទីតាំង​ផ្ទាល់​។​
  5. ​ពិចារណា​ចំពោះ​ក​ម្ចី​៖​ ​មុននឹង​សម្រេច​ចិត្ត​ទទួលយក​ក​ម្ចី ​មិនថា​ពី​ធនាគារ​ ​ឬ​អ្នក​ចង​ការប្រាក់​ ​សូម​សិក្សា​លើ​លទ្ធភាព​ ​អត្រា​ការប្រាក់​ ​គម្រោង​ក​ម្ចី​ច្បាស់លាស់​ថា​យក​លុយ​នោះ​ទៅ​អ្វី​ ​ចៀសវាង​ជាប់​បំណុល​កាន់តែ​ច្រើន​។​
  6. បង្កើត​កញ្ចប់​ប្រាក់​សម្រាប់​គ្រា​មានអាសន្ន​ (​Emergency Fund​)​៖​ ​បង្កើត​កញ្ចប់​នេះ​របស់​អ្នក​ឡើងវិញ​ ​ដើម្បី​ការពារ​ពី​ហា​និ​ភ័យ​ផ្សេងៗ​ទៀត​ ​ដ្បិត​ថា​ការ​បិទ​រាំង​ខ្ទប់​នេះ​ជា​មេរៀន​មួយ​ដែល​យើង​អាច​រៀន​ពី​វា​បាន​។​
  7. រៀបចំផែនការ​ហិរញ្ញវត្ថុ​៖​ ​រៀបចំផែនការ​ហិរញ្ញវត្ថុ​រយៈពេល​ខ្លី​អាច​រួម​មាន​ ​ប្រភព​ចំណូល​បច្ចុប្បន្ន​ ​ចំណាយ​ចាំបាច់​ ​ចំណូល​បន្ថែម​ ​និង​ចំណាយ​ផ្សេងៗ​ទៀត​ ​ដែល​ត្រូវ​ចាយវាយ​ក្នុងរយៈពេល​មួយ​អាទិត្យ​ ​មួយ​ខែ​ ​៣​ខែ​។​ ​ផែនការ​ហិរញ្ញវត្ថុ​ពេលវែង​ ​សំដៅ​ដល់​ការ​វិនិយោគ​មិនថា​វា​ភាគ​ហ៊ុន​ ​ប័ណ្ណ​បំណុល​ ​អាជីវកម្ម​ ​ឬ​លើ​វិ​ស​័​យ​អចល​ន​ទ្រព្យ​។​

​ដ្បិត​ថា​ក្នុង​អំឡុង​ពេល​កូ​វី​ដ​នេះ​ ​ទាំង​សេដ្ឋកិច្ច​ជាតិ​ ​និង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នក​សុទ្ធតែ​ប៉ះពាល់​ ​ប៉ុន្តែ​យើង​ជឿជាក់​ថា​ ​អ្វីៗ​នឹង​ត្រឡប់​ប្រសើរ​ឡើងវិញ​ជាមិនខាន​ ​ដូចដែល​យើង​ធ្លាប់​ឆ្លងកាត់​វិបត្តិសេដ្ឋកិច្ច​ ​២​០​០​៨​ ​ដូច្នោះ​ដែរ​។​ ​ចូលរួម​រក្សា​គ​ម្លា​ត​ ​អនាម័យ​ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​ទាំងអស់គ្នា​៕

ពាក្យទាក់ទង: ​ក្រោយ​ពេល​កូវីដ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

អត្ថបទបន្ទាប់
ចាំ​មាន​លុយ​ច្រើន​សិន​ ​ចាំ​រៀបការ​ ​ឬ​ចាំ​រៀបការ​ហើយ​ ​ចាំ​គិត​ទៀត​?

ចាំ​មាន​លុយ​ច្រើន​សិន​ ​ចាំ​រៀបការ​ ​ឬ​ចាំ​រៀបការ​ហើយ​ ​ចាំ​គិត​ទៀត​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist