Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ឥណទាន​​បុគ្គល​គឺ​​ជា​​អ្វី?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
289
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ឥណទាន​​បុគ្គល​គឺ​​ជា​​អ្វី?
FacebookTwitterLinkedinTelegramQR Code

​ឥណទាន​បុគ្គល​ ​សំដៅ​លើ​ការ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ដើម្បី​យកទៅ​ប្រើប្រាស់​បញ្ហា​ផ្ទាល់ខ្លួន​ ​ដូចជា​ការ​ខ្ចីប្រាក់​ដើម្បី​ ​ទិញ​ផ្ទះ​ ​យានជំនិះ​ ​ទូរសព្ទ​ ​ការសិក្សា​ ​ធ្វើដំណើរ​ក​ម្សាន្ត ​ឬ​ដើម្បី​រៀប​អា​ពា​ពិពាហ៍​ជាដើម​។​ ​លើស​ពី​នេះ​ ​គេ​ក៏​និយម​យក​ក​ម្ចី​នេះ​ទៅ​ធ្វើការ​សងបំណុល​ផ្សេងៗ​ផង​ដែរ​។​

ឥណទានបុគ្គលគឺជាអ្វី?

​ឥណទាន​បុគ្គល​ ​មាន​២​ប្រភេទ​គឺ​ ​ក​ម្ចី​មានទ្រព្យ​បញ្ចាំ​ (​Secured loan​) ​និង​ ​ក​ម្ចី​គ្មាន​ទ្រព្យ​បញ្ចាំ​ (Un​secured loan​)​។​ ​ភាព​ខុសគ្នា​រវាង​ក​ម្ចី​ទាំងពីរ​នេះ​ ​គឺ​ទៅលើ​អត្រា​ការប្រាក់​ ​ចំនួន​ទឹកប្រាក់​ដែល​អនុ​ញ្ញាតិ​ឲ្យខ្ចី​ ​និង​ ​ក​ម្រិ​ត​ហា​និ​ភ័យ​ដែល​អាច​ជួបប្រទះ​។​ ​ក​ម្ចី​មានទ្រព្យ​បញ្ចាំ​ ​តម្រូវ​ឲ្យ​មានទ្រព្យ​ធានា​ដែល​អាច​ជា​ ​ប្លង់ដី​ ​ផ្ទះ​ ​ទៅតាម​ចំនួន​ទឹកប្រាក់​ដែល​ចង់​ខ្ចី​។​ ​ចំពោះ​អត្រា​ការប្រាក់​ជាមធ្យម​អាច​មាន​ចន្លោះ​ពី​ 8% ​ទៅ​ 18% ​ក្នុង​មួយ​ឆ្នាំ​ ​អាស្រ័យ​ទៅតាម​ស្ថាប័ន​ ​រូបិយប័ណ្ណ​ (​ដុល្លារ​ ​រៀល​ ​ឬ​បាត​) ​ចំនួន​រយៈពេល​ ​ក៏ដូចជា​ចំនួន​ក​ម្ចី​ទឹកប្រាក់​ផង​ដែរ​។​

​ក្រុមហ៊ុន​ផ្តល់​ឥណទាន​ក៏​អាចឲ្យ​ដាក់​បញ្ចាំ​ជា​របស់ទ្រព្យ​ដែល​យើង​ខ្ចីប្រាក់​ដើម្បី​ទិញ​ផង​ដែរ​ ​ពោល​ ​គឺ​គេ​នឹង​រឹបអូស​យកជា​កម្មសិទ្ធិ​នៅ​ពេល​គ្មាន​ប្រាក់​សង​ត្រឡប់​។​

​ឧទាហរណ៍​ថា​ ​អ្នកមាន​បំណង​ចង់​ស្នើ​ឥណទាន​បុគ្គល​ដើម្បី​ទិញ​រថយន្ត​ ​ដូច្នេះ​នៅពេលដែល​អ្នក​គ្មាន​លទ្ធភាព​សង​ត្រឡប់​វិញ​ ​គេ​នឹង​យក​រថយន្ត​នោះ​ជំនួស​តែម្តង​។​
​ប៉ុន្តែ​ក​ម្ចី​នេះ​មាន​ការប្រាក់​ទាប​ ​ហើយ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ទឺ​ក​ប្រាក់ខ្ចី​។​ ​យ៉ាងណាមិញ​ ​អ្នក​ក៏​តម្រូវ​ឱ្យ​បង់​ប្រាក់​មួយ​ចំនួន​សិន​ដែរ​។​


​រីឯ​ក​ម្ចី​ដែល​គ្មាន​ទ្រព្យ​បញ្ចាំ​ ​អាច​ជំនួស​មកវិញ​ជា​ ​លិខិត​បញ្ជាក់​ប្រាក់​បៀវត្ស​ ​ដែល​ចំនួន​ទឹកប្រាក់​ដែល​អ្នក​អាច​ខ្ចី​នោះ​អាច​មាន​រហូតដល់​ ​៨​ ​ទៅ​ ​១​២​ដង​ ​នៃ​ចំនួន​ទំហំ​ទឹកប្រាក់​បៀវត្ស​របស់​អ្នក​។​

​បច្ចុប្បន្ន​ឥណទាន​បុគ្គល​កំពុង​មាន​ការចាប់អារម្មណ៍​ប្រើប្រាស់​ពី​ប្រជាជន​យើង​ ​ជាពិសេស​អ្នកមាន​ចំណូល​ថេរ​ ​ដោយសារតែ​ភាព​ងាយស្រួល​របស់​វា​ ​ក្នុង​ការ​បំពេញ​តម្រូវ​ការ​ផ្ទាល់ខ្លួន​ផ្សេងៗ​ ​ប៉ុន្តែ​មុន​ពេល​សម្រេច​ចិត្ត​ខ្ចី​ ​អ្នក​គួរ​ដឹង​ច្បាស់​ពី​ចំនួន​ដែល​ត្រូវ​ខ្ចី​ ​ដើម្បីឲ្យ​សមស្រប​នឹង​តម្រូវ​ការ​ (​មិន​តិច​ពេក​ ​ហើយក៏​មិន​ច្រើនពេក​) ​និង​គួរ​ត្រួតពិនិត្យ​លើ​លទ្ធភាព​សង​របស់​ខ្លួន​ឲ្យបាន​ច្បាស់​។​

​យ៉ាងណាមិញ​ ​អ្នក​គួរ​ធ្វើការ​ស្វែងយល់​បន្ថែម​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​អត្រា​ការប្រាក់​ទាប​ ​ព្រមទាំង​ហា​និ​ភ័យ​ទាប​ ​ដើម្បី​បង្ការ​ការ​ជួបប្រទះ​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ដោយ​ប្រការ​ណាមួយ​៕

Click here to read more about: What Is a Personal Loan?

ពាក្យទាក់ទង: ឥណទានបុគ្គល
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
ហេតុអ្វី​អ្នក​គួរ​សន្សំ​ប្រាក់​តាម​គណនី​មាន​កាល​កំណត់?

ហេតុអ្វី​អ្នក​គួរ​សន្សំ​ប្រាក់​តាម​គណនី​មាន​កាល​កំណត់?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist