Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ធានារ៉ាប់រង

កាតព្វកិច្ចផ្ទាល់​ខ្លួនដែលអ្នកគួរធ្វើបើស្រលាញ់​ខ្លួនឯង

១១ ខែមុន
1 នាទីក្នុងការអាន
57
ទស្សនា
FacebookTwitterLinkedinTelegramQR Code
មើលថែសុខភាពផ្លូវកាយ និងផ្លូវចិត្ត
FacebookTwitterLinkedinTelegramQR Code

​ស្ទើរតែ​ពេញ​មួយ​ជីវិត​ ​យើង​បាន​ប្រឹងប្រែង​រកស៊ី​ ​ខំ​ធ្វើការ​រក​ប្រាក់ចំណូល​យកមក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ​បំពេញ​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​ ​និង​បង់ថ្លៃ​សេវា​ផ្សេងៗ​។​ ​ជួនកាល​ ​សឹងតែ​លះបង់​ភាពជា​យុវវ័យ​ ​ការ​សប្បាយ​ទាំងប៉ុន្មាន​ ​ដល់​ថ្នាក់​មិនបាន​យកចិត្តទុកដាក់​នឹង​ខ្លួនឯង​និង​សុខភាព​រហូត​សុខ​ៗ​ធ្លាក់ខ្លួន​ឈឺ​ក៏មាន​។​

តែ​ទោះ​ជា​អ្នក​មមាញឹក​យ៉ាងណា​ ​សូម​កុំ​ភ្លេច​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​ខ្លួនឯង​ឲ្យបាន​ច្រើន​ផង​។​ ​ក្រៅពី​ការ​ព្យាយាម​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​សមាជិក​គ្រួសារ​ម្នាក់​ ​និង​ជា​ពលរដ្ឋ​ម្នាក់​ ​យើង​អាច​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​ខ្លួនឯង​ឲ្យបាន​ច្រើន​ ​ដោយធ្វើ​កិច្ចការ​មួយ​ចំនួន​សម្រាប់​ខ្លួនឯង​។​ ​ខាងក្រោម​នេះ​គឺជា​កាតព្វកិច្ច​ផ្ទាល់ខ្លួន​មួយ​ចំនួន​ដែល​យើង​គួរ​ធ្វើ​សម្រាប់​ខ្លួនឯង​។​

មើលថែសុខភាពផ្លូវកាយ និងផ្លូវចិត្ត

មើលថែសុខភាពផ្លូវកាយ និងផ្លូវចិត្ត

​ការ​មើល​ថែ​សុខភាព​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​ ​ជា​កាតព្វកិច្ច​សំខាន់​បំផុត​ដែល​យើង​មិនគួរ​មើល​រំលង​។​ ​បើ​ស្រលាញ់​ខ្លួនឯង​ ​យើង​ត្រូវ​មើល​ថែ​ខ្លួនឯង​ឲ្យបាន​ល្អ​ ​ដោយ​ការ​គេង​ឲ្យបាន​គ្រប់គ្រាន់​ ​ញ៉ាំ​អាហារ​ល្អ​បំប៉ន​សុខភាព​ ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ ​និង​កាត់បន្ថយ​ទទួលទាន​អាហារ​ដែល​ប៉ះពាល់​ដល់​សុខភាព​ ​ដូចជា​ស្រា​ ​បារី​ ​អាហារ​មាន​ជាតិ​ខ្លាញ់​ជាដើម​។​ ​មើល​ថែ​សុខភាព​ផ្លូវ​កាយ​បាន​ល្អ​ហើយ​ ​ក៏​មិន​ត្រូវ​ភ្លេច​សុខភាព​ផ្លូវចិត្ត​ដែរ​។​ ​យើង​គួរ​ឆ្លៀតពេល​ខ្លះ​កំសាន្ត​កាយ​លំហែអារម្មណ៍​ ​កាត់បន្ថយ​ស្រេ្ត​ស​ ​និង​អាន​អត្ថបទ​ ​ឬ​សៀវភៅ​ ​ឬ​មើល​វីដេអូ​លើកទឹកចិត្ត​ផ្សេងៗ​ ​ដើម្បី​បង្កើន​និង​ស្រូប​យក​ចិត្តគំនិត​វិជ្ជមាន​ឲ្យបាន​ច្រើន​។​

មានផែនការហិរញ្ញវត្ថុសម្រាប់អនាគត

មានផែនការហិរញ្ញវត្ថុសម្រាប់អនាគត

​បើ​ស្រឡាញ់​ខ្លួនឯង​ ​សូម​កុំ​រំលង​ការ​រៀបចំផែនការ​ហិរញ្ញវត្ថុ​សម្រាប់​អនាគត​។​ ​ពី​មួយថ្ងៃ​ទៅ​ថ្ងៃ​ ​វ័យ​កាន់តែ​កើន​ ​សុខភាព​អាច​មិន​មាំមួន​ដូចមុន​ ​ឯ​លទ្ធភាព​រកចំណូល​ក៏​មិន​អាច​ធានា​បាន​រហូត​។​ ​ហេតុនេះ​ហើយ​ ​យើង​គួរ​មាន​គម្រោង​សន្សំ​ ​និង​រៀបចំផែនការ​ហិរញ្ញវត្ថុ​កាន់តែ​ឆាប់​កាន់តែ​ល្អ​ ​ដើម្បី​ត្រៀម​ខ្លួន​និង​ការពារ​អនាគត​ពី​ការ​ប្រឈម​នឹង​អស្ថេរភាព​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​មិនបាន​រំពឹង​ទុក​។​ ​ទោះ​ជា​ជួប​បញ្ហា​ ​យើង​បាន​បំពេញ​កាតព្វកិច្ច​ឲ្យ​ខ្លួនឯង​រួចស្រេច​លើ​ការ​មាន​ទំនួល​ខុសត្រូវ​លើ​ជីវិត​ខ្លួនឯង​ ​អាច​រស់នៅ​ពឹងពាក់​លើ​ខ្លួនឯង​ ​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​។

You should understand ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?

មានធានា​រ៉ាប់រង​អាយុជីវិត​

ធានា​រ៉ាប់រង​អាយុជីវិត​

​ការ​ទិញ​ធានា​រ៉ាប់រង​អាយុជីវិត​គឺជា​កាតព្វកិច្ច​សំខាន់​មួយទៀត​ដែល​យើង​គួរ​បំពេញ​ឲ្យ​ខ្លួនឯង​ ​ដើម្បី​បន្ថែម​ការ​ការពារ​លើ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​ក្នុង​ករណី​អ្នក​ជួប​គ្រោះ​អកុសល​ណាមួយ​ដែល​ខ្លួន​លែង​រក​ប្រាក់ចំណូល​បាន​។​ ​មានន័យ​ថា​ ​ក្នុង​ករណី​អ្នក​ឈឺ​ជំងឺ​ធ្ងន់ធ្ងរ​ ​ឬ​ជួប​គ្រោះថ្នាក់​ណាមួយ​ដែល​ត្រូវ​ចំណាយ​លើ​ការ​ព្យាបាល​ ​អ្នក​នឹង​ទទួល​បាន​កញ្ចប់​សាច់ប្រាក់​សម្រាប់​រ៉ាប់រង​ថ្លៃ​សម្រាក​ព្យាបាល​នោះ​ ​ហើយ​នៅតែ​ទទួល​បានការ​កញ្ចប់​សាច់​ប្រាក់សន្សំ​ពេញលេញ​នៅ​ពេល​ប​ណ្ណ​សន្យា​រ៉ាប់រង​ដល់​កាល​កំណត់​។​ ​ម៉្យាងវិញទៀត​ ​ហិរញ្ញវត្ថុ​គ្រួសារ​អ្នក​ក៏​ត្រូវ​បានការ​ពារ​ ​តាមរយៈ​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ក្នុង​ប​ណ្ណ​សន្យា​រ៉ាប់រង​ ​និង​តាម​ប្រភេទ​គម្រោង​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​អ្នកមាន​នៅ​ក្នុង​ដៃ​។​

​នោះ​យើង​អាច​និយាយ​ថា​ ​ធានា​រ៉ាប់រង​អាយុជីវិត​ប្រៀប​ដូចជា​ការធានា​ផ្ដល់​សុវត្ថិភាព​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​មួយ​អ៊ីចឹង​ ​ដោយ​ការធានា​ទទួលខុសត្រូវ​លើ​អនាគត​ជីវិត​ខ្លួនឯង​ ​ហើយ​រួម​ទាំង​អនាគត​ក្រុម​គ្រួសារ​ទៀត​ផង​។​
​ដូចនេះ​ ​ទោះបី​មាន​ករណី​អកុសល​ជាយថាហេតុ​ណាមួយ​កើតឡើង​ ​យើង​នឹង​មិនសូវ​ព្រួយបារម្ភ​ពី​អនាគត​ទៀត​ឡើយ​ ​ដោយ​យើង​មាន​ធានា​រ៉ាប់រង​អាយុជីវិត​ទុក​ការពារ​ខ្លួន​រួចជាស្រេច​។​

​ពេលវេលា​ដើរលឿន​ណាស់​! ​ស្រលាញ់​ខ្លួនឯង​ឲ្យ​ច្រើន​ៗ​ ​មើល​ថែ​ខ្លួន​ ​ហើយ​បំពេញ​កាតព្វកិច្ច​ទាំងនេះ​ឲ្យ​ខ្លួនឯង​ផង

​បើ​ស្រលាញ់​ខ្លួនឯង​ ​អាន​ឲ្យ​ដល់​ចប់​ទាំងអស់គ្នា​ណា៎​
* ​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហការ​ដោយ​ ​Man​u​life​ ​Cam​bo​d​i​a​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន

ពាក្យទាក់ទង: ស្រលាញ់​​ខ្លួនឯង
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព
ធានារ៉ាប់រង
៦ ខែមុន

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព

ធានារ៉ាប់រង
៦ ខែមុន

ផែនការថែទាំសុខភាព

ត្រូវការ​ធានា​រ៉ាប់រង​អាយុជីវិត​ឬ​អត់?
ធានារ៉ាប់រង
៧ ខែមុន

ត្រូវការ​ធានា​រ៉ាប់រង​អាយុជីវិត​ឬ​អត់?

តើធ្វើដូចម្ដេច​ទៅទើបដឹងថា ក្រុមហ៊ុនធានារ៉ាប់រងមួយគួរឲ្យទុកចិត្ត?
ធានារ៉ាប់រង
៨ ខែមុន

តើ​ធ្វើ​ដូចម្ដេច​ទៅ​ទើប​ដឹង​ថា​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​គួរឲ្យ​ទុកចិត្ត​?

ធ្វើការ​រាល់ថ្ងៃម៉េចបានគួរទិញធានា​រ៉ាប់រង​?
ធានារ៉ាប់រង
៨ ខែមុន

ធ្វើការ​រាល់ថ្ងៃម៉េចបានគួរទិញធានា​រ៉ាប់រង​?

ធានារ៉ាប់រង
៩ ខែមុន

កត្តា​អ្វីខ្លះកំណត់តម្លៃ​បុព្វលាភធានារ៉ាប់រង​អាយុជីវិត​?

ធានារ៉ាប់រង
៩ ខែមុន

ទំនួលខុសត្រូវ​លើ​ជីវិត​ខ្លួនឯង​

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?
ធានារ៉ាប់រង
១០ ខែមុន

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?

អត្ថបទបន្ទាប់
ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist