Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

​រៀប​គម្រោង​ចាយវាយ​បែប​មនុស្ស​សន្សំសំចៃ​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
614
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​រៀប​គម្រោង​ចាយវាយ​បែប​មនុស្ស​សន្សំសំចៃ​
FacebookTwitterLinkedinTelegramQR Code

​តាម​ការ​បង្កើត​គម្រោង​ចាយវាយ​ផ្ទាល់ខ្លួន​ ​យើង​នឹង​ឃើញច្បាស់​ពី​ប្រភព​ចំណូល​ ​និង​ចំណាយ​ទាំងឡាយ​ដែល​យើង​មាន​ប្រចាំខែ​ ​ថា​យើង​អា​ចចាយ​ប៉ុន្មាន​ ​សន្សំ​ប៉ុន្មាន​ ​ឬ​ត្រូវ​រកចំណូល​ឱ្យ​បាន​យ៉ាងតិច​ប៉ុន្មាន​។​ ​ផ្ដើម​ចេញពី​នេះ​ ​យើង​នឹង​អាច​លៃ​តម្រូវ​បន្ត​ទៀត​ថា​ ​អ្វី​គួរ​ចាយ​ ​អ្វី​គួរ​ផ្អាក​សិន​ឬ​កាត់បន្ថយ​ ​ដើម្បី​ទុក​ប្រាក់​នោះ​សន្សំ​សម្រាប់​គោលដៅ​ផ្សេងៗ​។​

​រៀប​គម្រោង​ចាយវាយ​បែប​មនុស្ស​សន្សំសំចៃ​

​ដូច​យើង​និយាយ​កាល​ថ្ងៃមុន​អ៊ីចឹង​ ​មនុស្ស​សន្សំសំចៃ​គេ​ចាយវាយ​ក្បិត​ក្បៀ​ត​ ​ដោយមាន​ផែនការ​ច្បាស់លាស់​ ​មិនមែន​ដឹង​តែ​ចាយ​រិះ​ថាំ​គ្រប់ពេល​ដូច​មនុស្ស​គំរិះ​ទេ​! ​ហេតុនេះ​ហើយ​ ​ថ្ងៃនេះ​យើង​នឹង​មក​មើល​ថា​ ​តើ​មនុស្ស​សន្សំសំចៃ​គេ​រៀប​ផែនការ​ចាយ​លុយ​របៀប​ម៉េចខ្លះ​?

​១​. ​រៀន​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក​

​រៀន​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក​

​ដើម្បី​អាច​រៀប​ផែនការ​ចាយ​លុយ​តាម​បែប​មនុស្ស​សន្សំសំចៃ​ ​យើង​ក៏​គប្បី​រៀន​ប្រកាន់ខ្ជាប់​នូវ​ផ្នត់គំនិត​បែប​សន្សំសំចៃ​ដែរ​។​ ​ពាក្យ​ថា​ “​សន្សំសំចៃ​” ​ច្រើនតែ​ធ្វើ​ឱ្យ​យើង​គិតដល់​ពាក្យ​ថា​ “​ក្បិត​ក្បៀ​ត​” ​ហើយ​វា​អាច​នឹង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​អវិជ្ជមាន​ ​ឬ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ហាក់ដូចជា​ក្រីក្រ​ ​ឬ​វេទនា​ខ្លាំង​ណាស់​ ​រហូត​ត្រូវ​ក្បិត​ក្បៀ​ត​នេះ​នោះ​រហូត​។​

​ផ្ទុយទៅវិញ​ ​យើង​គួរ​បង្វែរ​ការ​គិត​មក​ជា​៖​ “​ការសន្សំសំចៃ​ ​ឬ​ចាយវាយ​ដោយ​ក្បិត​ក្បៀ​ត​នូវ​ប្រាក់កាស​ ​មួយ​កាក់​ ​មួយ​សេន​ ​ដែល​យើង​រក​បាន​ដោយ​លំបាក​ ​មានតែ​ជួយ​ឱ្យ​យើង​ខិត​កាន់តែ​ជិតទៅ​រក​គោលដៅ​ហិរញ្ញវត្ថុ​របស់យើង​ប៉ុណ្ណោះ​។​” ​ពោល​ឱ្យ​ខ្លី​ “​ក្បិត​ក្បៀ​ត​សន្សំសំចៃ​ ​មានអី​មិន​ល្អ​!” ​មែន​អត់​?’


​២​. ​កំណត់​គោលដៅ​ហិរញ្ញវត្ថុ​

កំណត់​គោលដៅ​ហិរញ្ញវត្ថុ​

​យើង​ចាំបាច់​ត្រូវ​មាន​គោលដៅ​ហិរញ្ញវត្ថុ​ ​ដើម្បី​ឱ្យ​គម្រោង​សន្សំ​របស់យើង​មាន​ប្រសិទ្ធ​ភាព​។​ ​បើមិនដូច្នោះទេ​ ​យើង​នឹង​អាច​វង្វេងផ្លូវ​ក្នុង​ដំណើរ​គ្រប់គ្រង​លុយ​ខ្លួនឯង​នេះ​ ​ឬ​ចេះតែ​មាន​លេស​នេះ​លេស​នោះ​ ​ហើយ​ត្រឡប់មក​សួរ​ខ្លួនឯង​វិញ​ដដែល​ៗ​ថា​ “​មិន​ដឹង​សន្សំ​ធ្វើ​អី​?”​។​ ​

ការកំណត់​គោលដៅ​ច្បាស់លាស់​នឹង​ជួយ​រំលឹក​ពី​ទិសដៅ​ដែល​អ្នក​ចង់​ទៅ​ ​ហើយ​រក្សា​កម្លាំងចិត្ត​ឱ្យ​បន្ត​ទៅមុខ​រហូត​។​ ​គោលដៅ​ហិរញ្ញវត្ថុ​ជាក់លាក់​អាច​មាន​ដូចជា​ ​គោលដៅ​សន្សំ​សម្រាប់​ដំណើរ​កំសាន្ដ​នៅ​អឺរ៉ុប​ ​សន្សំ​ដើម្បី​ទិញ​ផ្ទះ​ថ្មី​២​ឆ្នាំក្រោយ​ ​សន្សំ​ ​ការសិក្សា​របស់​កូន​ ​សន្សំ​សម្រាប់​អាពាហ៍ពិពាហ៍​ ​សន្សំទុក​សម្រាប់​ពេល​ចូលនិវត្តន៍​ ​ឬ​ដក​ទុក​សម្រាប់​ ​emergency fund​ ​ជាដើម​។​


​៣​. ​កំណត់​ចំណូល​សរុប​ប្រចាំខែ​

​កំណត់​ចំណូល​សរុប​ប្រចាំខែ​

​ឥលូវ​យើង​អាច​ចាប់ផ្ដើម​កត់ត្រា​ចូល​តារាងចំណូល​ចំណាយ​ហើយ​! ​មិនថា​តែ​ចំណាយ​ ​ចំណូល​ដែល​អ្នកមាន​ទាំងប៉ុន្មាន​ក៏​ត្រូវ​កត់ចំណាំ​ឱ្យ​ច្បាស់លាស់​ដែរ​។​ ​ប្រភព​ចំណូល​សរុប​ដែល​អ្នក​រំពឹង​នឹង​ទទួល​បាន​ក្នុង​មួយ​ខែ​អាច​មាន​ដូចជា​៖​

  • ​​ចំណូល​សកម្ម​៖​ ​ប្រាក់ខែ​ឬ​ប្រាក់​បៀរ​វ​ត្ស៍ (​ក្រោយ​កាត់​ពន្ធ​រួច​)
  • ចំណូល​សកម្ម​៖​ ​រួម​មានផល​ចំណេញ​ពី​ការ​វិនិយោគ​ ​។​ល​។​
  • ចំណូល​បន្ថែម​៖​ ​ពី​ការងារ​ក្រៅ​ម៉ោង​ ​ឬ​ ​free​lance​ ​work​ ​ជាដើម​។​

​ការ​ដឹង​ពី​ប្រភព​និង​ចំនួន​ចំណូល​ច្បាស់លាស់​គឺ​ដើម្បី​អាច​ថ្លឹងថ្លែង​ជាមួយ​ចំណាយ​ឱ្យ​សមាមាត្រ​ទៅ​នឹង​ចំណូល​ ​និង​មិន​ឱ្យ​យើង​ចាយ​ហួសមាឌ​។​


​៤​. ​កត់​រាយ​ចំណាយ​សរុប​ប្រចាំខែ​

កត់​រាយ​ចំណាយ​សរុប​ប្រចាំខែ​

​បន្ទាប់មក​ ​ចាប់ផ្ដើម​កត់ត្រា​ចូល​បញ្ជី​ចំណាយ​ ​ដោយ​ចំណាយ​សរុប​ប្រចាំខែ​រួម​មាន​៖​

  • ​ចំណាយ​ថេរ​៖​ ​តួយ៉ាង​ ​ថ្លៃឈ្នួល​ផ្ទះ​ ​ថ្លៃ​អ៊ី​ន​ធើ​ណេ​ត​ ​បង់​ធានា​រ៉ាប់រង​ ​ថ្លៃ​បង់​សាលា​កូន​ ​។​ល​។​
  • ​ចំណាយ​អ​ថេរ​៖​ ​ថ្លៃ​ទឹក​ភ្លើង​ ​ថ្លៃ​សាំង​ ​ចំណាយ​លើ​ម្ហូបអាហារ​ ​។​ល​។​
  • ​ចំណាយ​បន្ទាប់បន្សំ​ផ្សេងៗ​៖​ ​ការ​កំសាន្ដ​ ​សេវា​សុខភាព​ ​។​ល​។​

​ក្រៅពី​នេះ​ ​លុយ​ដែល​ត្រូវ​បង់​រំលស់​ ​ឬ​បង់​សង​ធនាគារ​ក៏​ត្រូវ​កត់​ចូល​ដែរ​។​ ​ចំពោះ​ចំណាយ​ដែល​មាន​វិ​ក​យ​ប័ត្រ​ ​អ្នក​អាច​ប្រើ​វិ​ក​យ​ប័ត្រ​ក្នុង​អំឡុង​៣​ខែ​ចុងក្រោយ​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ប៉ាន់ស្មាន​ចំណាយ​ទុក​ក្នុង​គម្រោង​ចាយវាយ​ខែ​ថ្មី​។​


​៥​. ​ទូទាត់ចំណូល​និង​ចំណាយ​ប្រចាំខែ​ក្នុង​តារាង​តែមួយ​

ទូទាត់ចំណូល​និង​ចំណាយ​ប្រចាំខែ​ក្នុង​តារាង​តែមួយ​

​ក្រោយពេល​ទូទាត់ចំណូល​នឹង​ចំណាយ​សរុប​ប្រចាំខែ​ហើយ​ ​បើ​តួលេខ​ចំណូល​ធំ​ជាង​ចំណាយ​ ​បានន័យ​ថា​យើង​មានលទ្ធភាព​អាច​ប្រើ​ប្រាក់​ដែល​នៅសល់​នោះ​សម្រាប់​គោលដៅ​ផ្សេងៗ​របស់យើង​។​ ​តែ​បើ​ចំណាយ​ច្រើនជាង​ចំណូល​ ​មានន័យ​ថា​អ្នក​ចាយ​ជ្រុលដៃ​ហើយ​! ​ដូច្នេះ​ត្រូវ​រក​ខ្ទង់​ចំណាយ​ណាខ្លះ​ដែល​អ្នក​អាច​លៃ​តម្រូវ​ឡើងវិញ​បាន​ ​ពិសេស​គឺ​ចំណាយ​អ​ថេរ​ឬ​ចំណាយ​បន្ទាប់បន្សំ​មិនសូវ​ជាចាំបាច់​ដទៃទៀត​នោះ​ ដោយ​ផ្ដោ​ត​លើ​គោលការណ៍​អាទិភាព​ ​«​តម្រូវ​ការ​ ​ធំ​ជាង​ចំណង់​»​ ​ឬក៏​អ្នក​ត្រូវ​រក​វិធី​បង្កើត​ប្រាក់ចំណូល​បន្ថែម​ទើប​អាច​ទ្រទ្រង់​ចំណាយ​រួច​។​

​អ្នក​​​ចាំបាច់​ត្រូវ​ផ្ទៀងផ្ទាត់​តារាងចំណូល​ចំណាយ​របស់​អ្នកជា​រៀងរាល់​ខែ​ ​ដើម្បី​តាមដាន​ទម្លាប់​ចាយវាយ​របស់​ខ្លួន​ ​ហើយ​ធ្វើ​យ៉ាងណា​បង្កើន​ប្រាក់ចំណូល​ ​និង​កាត់បន្ថយ​ចំណាយ​កាន់តែ​ច្រើន​តាមដែល​អាច​ធ្វើ​បាន​ក្នុង​លក្ខខណ្ឌ​និង​ហេតុផល​សមរម្យ​ ​តែ​មិនមែន​គំរិះ​។​

​ដើម្បី​បង្កើត​តារាង​ឬ​បញ្ជី​ចំណូល​ចំណាយ​ ​អ្នក​អាច​ប្រើ​ ​spread​sheet​ ​ក៏បាន​ ​ឬ​ប្រើ​កម្មវិធី​ទូរសព្ទ​កាន់តែ​ប្រសើរ​។​ ​តែ​សម្រាប់​អ្នក​ទើប​តែ​ចាប់ផ្ដើម​ដំបូង​ ​ហើយ​ចូលចិត្ត​កត់ត្រា​ដោយ​ផ្ទាល់ដៃ​ អេ​ដ​មីន​មាន​គំរូ​តារាងចំណូល​ចំណាយ​សម្រាប់​ឱ្យ​អ្នក​ទាំងអស់គ្នា​អាច​រៀន​អនុវត្ត​គម្រោង​ចាយវាយ​បែប​មនុស្ស​សន្សំសំចៃ​បាន​ផង​ដែរ​។​ ​សូម​ស្វែងរក​គំរូ​នៅ​ក្នុង​ប្រអប់​ ​comment​ ​ខាងក្រោម​! ​មាន​ប្រសិទ្ធ​ភាព​យ៉ាងណា​ ​ចាំ​ប្រាប់​អេ​ដ​មីន​វិញ​ផង​ណា៎​!


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ​មនុស្ស​សន្សំសំចៃ​​រៀប​គម្រោង​ចាយវាយ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៥ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

សន្សំ
៦ ខែមុន

ចង់បើកគណនីសន្សំគួរគិតលើកត្តាអ្វីខ្លះ?

កាត់ស្ត្រេសអត់អស់លុយ
សន្សំ
៦ ខែមុន

កាត់ស្ត្រេសអត់អស់លុយ

ល្បិចកេងចំណេញពីក្រុមហ៊ុន
សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

ល្បិចកេងចំណេញពីក្រុមហ៊ុន

ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ
សន្សំ ហិរញ្ញវត្ថុ
៧ ខែមុន

ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ

សន្សំ
៨ ខែមុន

វិធីចំណេញ១​០​ដុល្លារ​ពី​​សេវាកម្ម​ដឹកជញ្ជូន​

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់
ចំណូលចំណាយ សន្សំ
៨ ខែមុន

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

អត្ថបទបន្ទាប់
ឈប់​​រត់​តាម​សម្ភារ​និយមយើង​នឹង​ទទួល​បាន​អី​មកវិញ​?

ឈប់​​រត់​តាម​សម្ភារ​និយមយើង​នឹង​ទទួល​បាន​អី​មកវិញ​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version