Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

មានលុយ​សន្សំ​ខ្លះ​ហើយគួរ​យក​ទៅ​ធ្វើ​អ្វី?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
357
ទស្សនា
FacebookTwitterLinkedinTelegramQR Code
មានលុយសន្សំខ្លះហើយគួរយកទៅធ្វើអ្វី?
FacebookTwitterLinkedinTelegramQR Code

​អ្នកណា​ខ្លះ​មាន​លុយ​សន្សំ​ច្រើន​ហើយ​ ​តែ​មិន​ដឹង​ថា​យកទៅ​ធ្វើអ្វី​ល្អ​។​ ​បើ​គិតទៅ​ ​ការ​ទុក​លុយ​សន្សំ​ចោល​ ​គ្មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការប្រើប្រាស់​ ​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​។​ ​ដោយហេតុថា​ ​យើង​អាច​​​យក​លុយ​នោះ​ទៅ​ប្រើប្រាស់​បាន​តាមវិធី​មួយ​ចំនួន​ដើម្បី​បង្កើត​ផល​ចំណេញ​ឬ​ផលប្រយោជន៍​ខ្លះ​មកវិញ​។​
​ខាងក្រោម​នេះ​ ​គឺ​ជាគោល​ដៅ​ខ្លះ​ៗ​នៃ​ការប្រើប្រាស់​លុយ​សន្សំ​នោះ​ឱ្យ​មានប្រយោជន៍​និង​ផ្ដល់​ផល​ចំណេញ​មក​យើង​វិញ​ ​គឺ​៖
មានលុយសន្សំខ្លះហើយគួរយកទៅធ្វើអ្វី?

១. ទុកបម្រុង​សម្រាប់​ពេល​មាន​អាសន្ន

ទុកបម្រុងសម្រាប់ពេលមានអាសន្ន

​ដំបូង​ឡើយ​ ​អ្នក​គួរ​ទុក​លុយ​សន្សំ​មួយ​ចំនួន​បម្រុង​សម្រាប់​ពេល​មានអាសន្ន​ឬ​មាន​បញ្ហា​បន្ទាន់​ណាមួយ​។​ ​ដូចដែល​កាក់​សេន​ធ្លាប់​លើកឡើង​ជារឿយៗ​អញ្ចឹង​ ​យើង​មិន​អាច​ដឹងមុន​បាន​ឡើយ​ថា​នឹង​អាច​មាន​អ្វី​កើតឡើង​នៅ​ថ្ងៃមុខ​ ​ហើយ​ការ​ទុក​លុយ​បម្រុង​សម្រាប់​ពេល​មានអាសន្ន​នេះ​ដែរ​ ​អាច​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​ផង​។​ ​ហេតុនេះ​ហើយ​ ​អ្នក​គួរ​ទុក​លុយ​បម្រុង​សម្រាប់​ពេល​មានអាសន្ន​ក្នុង​ចំនួន​មួយ​សមរម្យ​ ​ដែល​អ្នក​គិតថា​អាច​គ្រប់គ្រាន់​នឹង​ដោះ​ទាល់​បញ្ហា​នានា​ ​តួយ៉ាងដូចជា​បញ្ហា​សុខភាព​ ​គ្រោះ​ថា្នក់​ចៃដន្យ​ ​ថ្លៃ​ជួសជុល​សម្ភារ​ផ្សេងៗ​ជាដើម​។


២. ធ្វើការ​វិនិយោគ

ធ្វើការវិនិយោគ

​បន្ទាប់ពី​ធ្វើការ​ ​រកស៊ី​បង្កើត​ប្រភព​ចំណូល​ ​ការ​វិនិយោគ​នេះ​ហើយដែល​ជា​មធ្យោបាយ​ទីពីរ​​​ដែល​អាច​បង្កើន​ប្រាក់ចំណូល​បន្ថែម​ដល់​អ្នក​។​ ​ការ​វិនិយោគ​មាន​ច្រើន​ប្រភេទ​ណាស់​ ​ដូចជា​ការ​វិនិយោគ​លើ​ភាគ​ហ៊ុន​ ​អចល​ន​ទ្រព្យ​ ​និង​លើ​រូបិយប័ណ្ណ​ឌី​ជី​ថល​ជាដើម​ ​ដែល​ក្នុង​នោះ​រូបិយប័ណ្ណ​ឌី​ជី​ថល​កំពុងតែ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ក្រុម​អ្នក​វិនិយោគ​ ​ហើយ​ការប្រើប្រាស់​វាក៏​កំពុងតែ​មាន​ភាព​ទូលំទូលាយ​ផង​ដែរ​។​ ​ម្យ៉ាងទៀត​ ​បច្ចុប្បន្ននេះ​ ​ការ​បណ្ដាក់ទុន​ក្នុង​របរ​អាជីវកម្ម​ជាមួយ​បងប្អូន​ឬ​មិត្តភក្តិ​ដែល​អាច​ចាត់​ទុក​បាន​ថា​ជា​ការ​វិនិយោគ​មួយ​ដែរ​នោះ​ ​ក៏​ចាប់ផ្ដើម​មាន​ភាព​ពេញ​និយម​ដែរ​ ​ស្រប​ពេល​ដែល​វាក៏​ធ្វើ​អោយ​អ្នកទទួល​បាន​ប្រាក់ចំណេញ​ផង​។​


៣. បើក​មុខ​របរ​អាជីវ​កម្ម​តូច​មួយ

បើកមុខរបរអាជីវកម្មតូចមួយ

​ប៉ុន្តែ​បើ​អ្នក​មិន​ចង់​បណ្ដាក់ទុន​រកស៊ី​ទេ​នោះ​ ​អ្នក​អាច​ពិចារណា​កា​របើក​អាជីវកម្ម​ផ្ទាល់ខ្លួន​វិញ​។​ ​ទោះបី​ត្រឹម​អាជីវកម្ម​ខ្នាត​តូច​ក្ដី​ ​កា​របើក​អាជីវកម្ម​អាច​ចាត់​ទុក​បាន​ថា​ជា​ជំហាន​ដ៏​ធំ​មួយ​ក្នុង​ផ្លូវ​ជីវិត​ ​តែ​វា​អាច​ផ្ដល់​មក​ឱ្យ​យើង​វិញ​នូវ​ប្រភព​ចំណូល​ ​និង​ការ​បង្កើន​ប្រាក់​។​ ​ស្រប​ពេល​ជាមួយគ្នា​នោះ​ ​វា​ពិតជា​ទីគាប់ចិត្ត​ដែល​យើង​បាន​បើក​អាជីវកម្ម​ក្នុង​ក្ដី​ស្រមៃ​របស់យើង​ ​រួម​ទាំង​បាន​បង្ហាញ​ពី​ឯករាជ្យ​ភាព​របស់​ខ្លួន​តាមរយៈ​ការ​បង្កើត​មុខរបរ​មួយ​របស់​ខ្លួនឯង​។​ ​ដើម្បី​បើក​អាជីវកម្ម​មួយ​បាន​ ​ទាមទារ​ឱ្យ​អ្នកមាន​ប្រាក់សន្សំ​គ្រប់គ្រាន់​ទាំង​ត្រូវ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ ​និង​ចំណាយ​ដទៃទៀត​ ​ហើយ​វា​ទាមទារ​ឱ្យ​អ្នកចេះ​គ្រប់គ្រង​ចំណូល​ចំណាយ​ផង​ដែរ​។​


៤. ដាក់​សន្សំ​នៅ​ធនាគារ

ដាក់សន្សំនៅធនាគារ

​ក្រៅពី​ការប្រើប្រាស់​លុយ​សន្សំ​លើ​គោលដៅ​ណាមួយ​ខាងលើ​ ​តែ​អ្នក​នៅ​មិន​អាច​សម្រេច​ចិត្តបាន​ ​ហើយ​គិតថា​ខ្លួន​មិនសូវ​ចេះ​ផ្នែក​រកស៊ី​ ​វិនិយោគ​អី​ទៀត​នោះ​ ​អ្នក​អាច​ដាក់​ប្រាក់សន្សំ​ផ្ញើ​នៅ​ធនាគារ​បាន​។​ ​ទីមួយ​ ​វា​មាន​សុវត្ថិភាព​ជាង​ទុកដាក់​នៅ​ជាប់​ខ្លួន​ ​ហើយ​ទីពីរ​ ​យើង​បាន​ចំណេញ​ពី​ការប្រាក់​លើ​ប្រាក់​បញ្ញើ​ទៀត​ផង​។​

​សរុបទៅ​ ​ទោះបីជា​អ្នកមាន​ឬ​គ្មាន​ហេតុផល​សម្រាប់​ប្រើប្រាស់​លុយ​សន្សំ​ដែល​អ្នកមាន​ក៏ដោយ​ ​វា​ទាមទារ​ការ​សម្រេច​ចិត្ត​ឱ្យ​បាន​ច្បាស់លាស់​ ​ព្រោះ​ការប្រើប្រាស់​លុយ​ក្នុង​បរិ​បទ​មួយ​ចំនួន​អាច​ធ្វើ​អោយ​អ្នកប្រឈម​នឹង​កំហាត​បង់​ ​ដែល​តម្រូវ​ឱ្យ​អ្នក​សិក្សា​លើ​ហា​និ​ភ័យ​ផ្សេងៗ​ជាមុន​សិន​។​

​ក្រៅពី​គោលដៅ​ខាងលើ​ ​តើ​អ្នកមាន​មតិ​យោបល់​ដទៃទៀត​ដើម្បី​ប្រើប្រាស់​លុយ​សន្សំ​ឱ្យ​មានផល​ចំណេញ​ទេ​?

Click here to read more about:

៥​ វិធី​សន្សំ​លុយ​ឲ្យបាន​សម្រេច​តាម​ផែនការ

8 simple ways to save money

ពាក្យទាក់ទង: មានលុយសន្សំខ្លះហើយគួរយកទៅធ្វើអ្វី?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​
សន្សំ
៦ ខែមុន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?
សន្សំ
៦ ខែមុន

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

សន្សំ
៧ ខែមុន

ចង់បើកគណនីសន្សំគួរគិតលើកត្តាអ្វីខ្លះ?

កាត់ស្ត្រេសអត់អស់លុយ
សន្សំ
៨ ខែមុន

កាត់ស្ត្រេសអត់អស់លុយ

អត្ថបទបន្ទាប់
Dave Ramsey ជានរណា?

Dave Ramsey ជា​នរណា?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist