Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, សន្សំ, ហិរញ្ញវត្ថុ

លេង​តុងទីន​ ​និង​សន្សំ​លុយ​នៅ​ធនាគារ​ខុសគ្នា​យ៉ាងម៉េច​ខ្លះ​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
672
ទស្សនា
FacebookTwitterLinkedinTelegramQR Code
លេង​តុងទីន​ ​និង​សន្សំ​លុយ​នៅ​ធនាគារ​ខុសគ្នា​យ៉ាងម៉េច​ខ្លះ​?
FacebookTwitterLinkedinTelegramQR Code

​យើង​ដឹង​ហើយ​ថា​ ​តុងទីន​ ​ហាក់ដូចជា​វិធី​សន្សំ​លុយ​មួយ​បែប​សម្រាប់​អ្នក​ចង់​សន្សំ​លុយ​ជាប្រចាំ​ខែ​ ​ដោយមាន​អ្នក​ប្រមូល​លុយ​ម្នាក់​ (​មេ​តុងទីន​) ​ដើរ​ប្រមូល​លុយ​ ​ទៅតាម​ទំហំ​សាច់ប្រាក់​អ្នក​បង់​ (​ក្បាល​តុងទីន​)​។​ ​ជា​រៀងរាល់​ខែ​ ​មេ​តុងទីន​ ​នឹង​កំណត់​ថ្ងៃ​ដេញ​ការប្រាក់​។​ ​បើ​នរណា​ហ៊ាន​ឱ្យ​ការប្រាក់​ថ្លៃ​ជាងគេ​ ​ម្នាក់​នោះ​នឹង​ទទួល​បាន​ប្រាក់​សរុប​ឬ​ដេញ​បាន​តុងទីន​នោះ​ ​ឯ​អ្នកលេង​ផ្សេងៗ​ត្រូវ​បង់​ចំនួន​ទឹកប្រាក់​ដែល​បាន​កាត់​ការប្រាក់​ចេញ​។​

លេង​តុងទីន​ ​និង​សន្សំ​លុយ​នៅ​ធនាគារ​ខុសគ្នា​យ៉ាងម៉េច​ខ្លះ​?

លេង​តុងទីន​ ​និង​សន្សំ​លុយ​នៅ​ធនាគារ​ខុសគ្នា​យ៉ាងម៉េច​ខ្លះ​?

  • ​ការប្រាក់​
  • ​បើ​លេង​តុងទីន​ ​អ្នក​នឹង​ត្រូវ​ខាតបង់​ការប្រាក់​ពេល​អ្នក​ដេញ​យក​
  • ​បើ​សន្សំ​លុយ​នៅ​ធនាគារ​ ​អ្នក​នឹង​ចំណេញ​ការប្រាក់​មកវិញ​
  • ​ពេល​ត្រូវការ​លុយ​បន្ទាន់​
  • ​បើ​ដាក់លុយ​នៅ​ធនាគារ​ ​អ្នក​អាច​ដក​យកមក​ពេលណាក៏បាន​ (​លើកលែង​គណនី​បញ្ញើ​មានកាល​កំណត់​)
  • ​ប៉ុន្តែ​បើ​លេង​តុងទីន​ ​អ្នក​ត្រូវ​រងចាំ​ដល់​ពេលវេលា​គេ​ដេញថ្លៃ​ការប្រាក់​សិន​ ​ទើប​អ្នក​អាច​ដេញ​យក​លុយ​មក​ប្រើ​តាម​តម្រូវ​ការ​ ​ហើយ​ទាល់តែ​អ្នក​ហ៊ាន​ដេញ​ឱ្យ​ការប្រាក់​ខ្ពស់​ជាងគេ​ទៀត​ទើបបាន​
  • ​សុវត្ថិភាព​
  • ​ការ​សន្សំប្រាក់​នៅ​ធនាគារ​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​ពី​ការ​បាត់បង់​
  • ​ប៉ុន្តែ​បើ​អ្នកលេង​តុងទីន​ ​អ្នក​អាច​ប្រឈម​នឹង​ហា​និ​ភ័យខ្លាច​មេ​រត់​ ​ឬ​កូន​រត់ចោល​ ​លែង​បង់​ប្រាក់​ជាដើម​។​ ​ជាពិសេស​ ​បើ​និយាយ​ដល់​ផ្នែក​ច្បាប់​ ​តុងទីន​ហាក់​មិនទាន់​មានច្បាប់​ណាមួយ​ទុក​ការពារ​អ្នកលេង​នោះ​ឡើយ​។​

​ក្រៅពី​នេះ​ ​នៅ​មាន​គុណសម្បត្តិ​ ​និង​គុណវិបត្តិ​អី​ផ្សេងទៀត​?

​ក​. ​«​ការ​លេង​តុងទីន​»​

​ការ​លេង​តុងទីន

គុណសម្បត្តិ​

​១​. ​មេ​តុងទីន​ខ្ចី​លុយ​ដោយ​មិន​បង់​ការប្រាក់​៖​ ​ប្រសិនបើ​អ្នកជា​មេ​តុងទីន​ ​អ្នក​នឹង​ទទួល​បាន​ប្រាក់​ដុំ​មួយ​នៅដើម​ខែ​ ​ដោយ​មិន​ចាំបាច់​ខាតបង់​ការប្រាក់​ដូច​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​។​ ​ឧទាហរណ៍​៖​ ​លេង​ ​១​២​នាក់​ (​ទាំង​មេ​) ​ដោយ​មួយ​ក្បាល​ $100 ​នោះ​បានន័យ​ថា​ ​មេ​តុងទីន​នឹង​ទទួល​បាន​ប្រាក់​សរុប​ $1,100 ​ដោយ​គ្រាន់តែ​បង់​ $100 ​ប្រចាំខែ​ទៅ​ឱ្យ​កូន​ៗ​ដែល​ដេញ​បន្ទាប់​។​

​២​. ​តុងទីន​ប្រៀប​ដូចជា​ ​Emergency Fund​៖​ ​អ្នកលេង​អាច​ប្រមូល​លុយ​សរុប​នៃ​ចំនួន​ខែ​ដែលគេ​លេង​បាន​ ​តាមរយៈ​គេ​ដេញថ្លៃ​ (​ដេញ​ការប្រាក់​)​។​ ​ឧទាហរណ៍​ថា​ ​អ្នក​ទើប​តែ​បង់​បាន​ 1​ខែ​ ​ស្រាប់តែ​អ្នក​ខ្វះ​លុយ​បន្ទាន់​ ​អ្នក​ចង់​ដេញ​យក​លុយ​សរុប​ ​ដោយ​ដាក់​អត្រា​ការប្រាក់​ 50%​។​ ​បើ​អ្នក​ដេញ​បាន​អត្រា​ការប្រាក់​ខ្ពស់​ជាងគេ​ ​អ្នក​នឹង​ទទួល​បាន​លុយ​នោះ​យកមក​ប្រើ​ជា​ ​emergency fund​ ​តាម​តម្រូវ​ការបាន​។​ ​ប៉ុន្តែ​អ្នក​បានតែ​ $600 ( $500 + $100 ​តុងទីន​មេ​ដែល​ងាប់​)​។​

​គុណវិបត្តិ​តុងទីន​

​១​. ​អ្នកលេង​ធ្វើ​ស៊ី​មេ​តុងទីន​៖​ ​បើ​អ្នកជា​មេ​ ​ក្រៅពី​កាតព្វកិច្ច​ដើរ​ប្រមូល​លុយ​ ​ចាត់ចែង​ពេលវេលា​ដេញ​ការប្រាក់​ហើយ​ ​អ្នកមាន​តួនាទី​ធំ​មួយទៀត​ ​គឺ​រ៉ាប់រង​លើ​ទំនួល​ខុសត្រូវ​បង់​ជំនួស​ ​ប្រសិនបើ​អ្នកលេង​ណា​ម្នាក់​ដេញ​ហើយ​ ​រត់ចោល​ ​លែង​បង់​ប្រាក់​ប្រចាំខែ​ទៀត​។​

​២​. ​មេ​តុងទីន​ ​Boom​៖​ ​មេ​តុងទីន​អាច​នឹង​រត់ចោល​អ្នក​តាំងពី​ខែ​ដំបូង​ ​ឬ​ក្នុង​អំឡុង​ពេលណា​មួយ​ដែល​តុងទីន​មិនទាន់​ចប់​ ​ហើយ​អ្នក​នឹង​បាត់បង់​លុយ​នោះ​ទាំងស្រុង​ ​ឬ​ពុំ​ដូច្នោះ​ទេ​ ​ដោយសារតែ​កូន​ៗ​ធ្វើ​ស៊ី​មេ​ច្រើនពេក​ (​ដេញ​ហើយ​រត់​លែង​បង់​ ​ដោយ​មេ​ត្រូវ​រ៉ាប់រង​ជំនួស​)​។​ ​ខុសប្លែក​ពី​ធនាគារ​ ​លុយ​អ្នក​នឹង​មាន​សុវត្ថិភាព​ ​អ្នក​នឹង​មិន​ដេក​ភ័យ​ព្រួយ​រឿង​ខ្លាច​មេ​រត់​ ​កូន​រត់​នោះ​ឡើយ​។​

ចុចទីនេះ: លេង​តុងទីន​អាច​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ឬទេ?


​ខ​. ​«​ការ​សន្សំ​លុយ​នៅ​ធនាគារ​»​

​ការ​សន្សំ​លុយ​នៅ​ធនាគារ

​គុណសម្បត្តិ​

​១​. ​សុវត្ថិភាព​ ​និង​ផល​ចំណេញ​៖​ ​ការ​ដាក់លុយ​នៅ​ធនាគារ​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​ថា​ ​លុយ​អ្នក​នឹង​មិន​បាត់បង់​ទៅ​នរណា​ម្នាក់​ ​ហើយ​អ្នក​អាច​ទទួល​បាន​អត្រា​ការប្រាក់​ទៀត​ផង​។​

​២​. ​មិន​មាន​សម្ពាធ​ផ្លូវចិត្ត​៖​ ​អ្នក​អាច​សន្សំ​លុយ​នោះ​តាម​ទំហំ​ទឹកប្រាក់​ដែល​អ្នក​មានលទ្ធភាព​ដាក់​តម្កល់​ទុក​ ​ដែល​មិន​មានកំណត់​ថ្ងៃ​ត្រូវ​ទៅ​ដាក់​សន្សំ​អ្វី​នោះ​ឡើយ​។​

​គុណវិបត្តិ​

​១​. ​អ្នក​មិន​អាច​ដក​លុយ​ដុំ​មក​ចាយវាយ​៖​ ​បានន័យ​ថា​ ​ប្រសិនបើ​អ្នក​សន្សំ​លុយ​បាន​ប៉ុនណា​ ​អ្នក​មានលទ្ធភាព​ដក​បានតែ​ចំនួន​លុយ​ក្នុង​គណនី​ប៉ុណ្ណោះ​។​

​២​. ​ច្បាស់​អត់​ថាស​ល់​លុយ​ ​បើ​សន្សំ​ជាមួយ​ធនាគារ​? ​៖​ ​ដោយហេតុថា​ ​ងាយស្រួល​ដក​យកមក​ចាយ​ ​មិន​មាន​សម្ពាធ​ត្រូវ​បង់​ប្រចាំខែ​ ​វា​អាច​ដែរ​ថា​ ​អ្នក​នឹង​មិន​សល់​លុយកាក់​សន្សំ​ទេ​។​ ​មែនទែន​ទៅ​ ​ការ​សន្សំ​លុយ​តាម​តុងទីន​មាន​ចំណុច​ល្អ​ម្យ៉ាង​ ​គឺ​ទម្លាប់​សន្សំ​លុយ​ប្រចាំខែ​។​ ​រីឯ​ធនាគារ​ ​វា​អាស្រ័យ​លើ​អ្នក​ថា​ ​ចង់​បន្ថែម​លុយ​ទៅ​គណនី​សន្សំ​ទៀត​ឬ​អត់​?


​យ៉ាងណាក៏ដោយ​ អេ​ដ​មីន​សូម​ផ្ដាំផ្ញើ​បន្តិច​! ​មុននឹង​សម្រេច​ចិត្ត​យក​លុយ​ទៅលេង​តុងទីន​ក្ដី​ ​ឬ​យកទៅ​សន្សំ​នៅ​ធនាគារ​យកការប្រាក់​ក្ដី​ ​សូម​ថ្លឹងថ្លែង​មើល​ចំណុច​ល្អ​ ​និង​ផល​អវិជ្ជមាន​របស់​ជម្រើស​នីមួយៗ​ឲ្យបាន​ល្អិតល្អន់​ ​និង​ឲ្យ​ស័ក្ដិសម​ទៅ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​អ្នករាល់គ្នា​។​ ​លុយ​ពិបាក​រក​ណាស់​។​ ​ដូច្នេះ​ ​សូម​កុំ​ប្រថុយ​យក​លុយ​ទៅ​ធ្វើអ្វី​មួយ​ដោយ​ជឿ​រឿង​គេ​ប្រាប់​ផ្ដេសផ្ដាស​ ​ឬ​តាម​អំពើ​ចិត្ត​ ​មិន​ឆ្លងកាត់​ការសិក្សា​ ​ពិចារណា​ច្បាស់លាស់​ ​ចៀសវាង​ស្ដាយក្រោយ​ទៅ​ថ្ងៃមុខ​៕

ពាក្យទាក់ទង: លេងតុងទីន
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៤ ខែមុន

ការការពារហិរញ្ញវត្ថុ

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៤ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៤ ខែមុន

ការពង្រីក​ការងារ​

ហិរញ្ញវត្ថុ
៥ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៥ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៥ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៥ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

អត្ថបទបន្ទាប់
​លុយ​ដែល​សល់​បន្ទាប់ពី​ចំណាយ​ចាំបាច់​“​Discretionary​ ​Income​”​

​លុយ​ដែល​សល់​បន្ទាប់ពី​ចំណាយ​ចាំបាច់​“​Discretionary​ ​Income​”​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version