Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​គម្រោង​​ P​on​z​i​ ​Scheme​ (​ផុន​ស៊ី​) ​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
40
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​គម្រោង​​ P​on​z​i​ ​Scheme​ (​ផុន​ស៊ី​) ​
FacebookTwitterLinkedinTelegramQR Code

​តើ​អ្នក​ធ្លាប់​លឺ​ពី​គម្រោង​ ​P​on​z​i​ ​Scheme​ (​ផុន​ស៊ី​) ​ដែរ​ឬទេ​? ​ប្រសិនបើ​ធ្លាប់​ ​ឬ​មិនធ្លាប់​លឺ​ទាល់តែសោះ​ ​ថ្ងៃនេះ​ ​យើង​នឹង​មក​ស្វែងយល់​ពី​គម្រោង​ ​P​on​z​i​ ​ភាព​ខុសគ្នា​របស់​វា​ពី​គម្រោង​ ​Pyramid​ ​Scheme​ (​ពី​រ៉ា​មី​ត​) ​ព្រមទាំង​ចំណុច​សម្គាល់​មួយ​ចំនួន​ដើម្បី​ជៀសវាង​ពី​គម្រោង​បែប​នេះ​។​

​អ្វី​ទៅជា​គម្រោង​ ​P​on​z​i​ ?

​អ្វី​ទៅជា​គម្រោង​ ​P​on​z​i​ ?

​គម្រោង​ផុន​ស៊ី​(​P​on​z​i​ ) ​គឺជា​គម្រោង​បោកប្រាស់​មួយ​ដែល​ធានា​ប្រាក់ចំណេញ​ដល់​អ្នក​ដាក់​ប្រាក់​វិនិយោគ​។​ ​ប៉ុន្តែ​ប្រាក់ចំណេញ​នោះ​មិនមែន​បាន​មកពី​ការ​វិនិយោគ​ពិតប្រាកដ​នោះ​ទេ​ ​គឺ​វា​បាន​មកពី​ការ​យក​ប្រាក់​អ្នក​វិនិយោគ​ថ្មី​ឱ្យ​ទៅ​អ្នក​វិនិយោគ​ចាស់​ ​ហើយ​កុហក​ថា​ជា​ប្រាក់ចំណេញ​។​ ​និយាយរួម​ទៅ​ ​គម្រោង​ផុន​ស៊ី​មិន​អាច​ដំណើរការ​បានទេ​ ​បើសិនជា​គ្មាន​លំ​ហូរ​នៃ​ប្រាក់​វិនិយោគ​ពី​វិនិ​យោគិន​ថ្មី​។​ ​នោះ​គឺ​ដោយសារតែ​ត្រូវ​យក​ប្រាក់​ ​របស់​អ្នក​វិនិយោគ​ថ្មី​ឱ្យ​ទៅ​អ្នកចាស់​ជាបន្តបន្ទាប់​។​ ​

ដូចនេះ​ វិនិ​យោគិន​កាន់តែ​ច្រើន​គម្រោង​នេះ​គឺ​កាន់តែ​ធំ​ ​ឯ​ម្ចាស់​គម្រោង​អាច​សំងំ​លួច​ប្រាក់​យកទៅ​ប្រើប្រាស់​ជា​ ​ប្រយោជន៍​ខ្លួន​បាន​កាន់តែ​យូរ​ ​ឬក៏​ថ្ងៃណាមួយ​គេ​អាច​លួច​រត់​ជាមួយនឹង​ប្រាក់​ដែល​ប្រមូល​បាន​ទាំងអស់​ជាមិនខាន​។​ ​តាមពិត​ទៅ​គម្រោង​នេះ​ត្រូវ​បាន​ ​គេ​សង្កេតឃើញ​តាំងពី​ពាក់កណ្តាល​ទៅ​ចុង​ទ​ស្ស​វត្សរ៍​ឆ្នាំ​ ​១​៨​០​០​ ​ប៉ុន្តែ​គេ​ទើប​តែ​ដាក់ឈ្មោះ​គម្រោង​នេះ​តាម​លោក​ ​Char​l​e​s ​P​on​z​i​ ​ជា​ជនជាតិ​អាមេរិក​ដែល​នៅ​ឆ្នាំ​ ​១​៩​៩​០​ ​គាត់​បាន​ប្រី​ប្រាស់​វិធី​មួយ​នេះ​ ហេី​យ​ធានា​ប្រាក់ចំណេញ​៥​០​%​ក្នុង​រយ​:​ពេល​៤​៥​ថ្ងៃ​ ​និង​១​០​០​%​ក្នុង​រយ​:​ពេល​៩​០​ថ្ងៃ​អេា​យ​អ្នក​វិនិយោគ​លើ​ប័ណ្ណប្រៃសណីយ៍​។​

​ភាព​ខុសគ្នា​រវាង​គម្រោង​ពី​រ៉ា​មី​ត​(​Pyramid​) ​និង​គម្រោង​ផុន​ស៊ី​(​P​on​z​i​)

​ចំពោះ​គម្រោង​ពី​រ៉ា​មី​ត​ ​គេ​ទទួល​បាន​ប្រាក់ចំណេញ​តាម​រយ​:​ការស្វែងរក​បុគ្គលិក​ថ្មី​ ​ដោយ​តម្រូវ​ឱ្យ​បុគ្គលិក​ថ្មី​នេាះ​ទិញ​ផលិតផល​យកទៅ​ចែកចាយ​ឬ​លក់​បន្ត​ ​និង​តម្រូវ​ឱ្យ​ពួកគេ​ស្វែងរក​បុគ្គលិក​បន្ថែម​ទៀត​ដើម្បី​ទិញ​ផលិតផល​និង​ចែកចាយ​ត​ៗ​គ្នា​។​ ​ដូច្នេះ​មនុស្សម្នាក់​អាច​ជ្រើសរើស​មនុស្សជា​ច្រេី​ន​ធ្វេី​ជា​កូន​ក្រុម​បន្តៗគ្នា​។​ ​រីឯ​គម្រោង​ ​P​on​z​i​ ​វិញ​ ​គេ​ទទួល​បាន​ប្រាក់ចំណេញ​តាមរយៈ​កា​រដាក់​ប្រាក់​ពី​វិនិយោគ​ថ្មីៗ​ជាបន្តបន្ទាប់​ដូច​បាន​លើកឡើង​ពី​ខាងដើម​។​

ដេីម្បី​ជៀសវាង​ពី​ការ​ធ្លាក់​ចូល​គម្រោង​P​on​z​i​ ​នៅ​ពេល​វិនិយេា​គ​ ​អ្នក​អាច​កត់​សម្គាល់​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម​៖​

ដេីម្បី​ជៀសវាង​ពី​ការ​ធ្លាក់​ចូល​គម្រោង​P​on​z​i​ ​នៅ​ពេល​វិនិយេា​គ​ ​អ្នក​អាច​កត់​សម្គាល់​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម​៖​

  • ​ធានា​ថា​ការ​វិនិយេា​គ​ចំណេញ​ប្រាក់​ខ្ពស់​ ហេី​យ​មាន​ហា​និ​ភ័យ​ទាប​
  • ធានា​ថាស​ង​ប្រាក់​ច្រេី​ន​ ​និង​មាន​ស្ថេរ​ភាព​ ​ទោះបី​ទី​ផ្សារ​មាន​ភាព​រអាក់រអួល​ ​ឬ​ធ្លាក់ចុះ​
  • គ្មាន​ឯកសារ​វិនិយោគ​ច្បាស់លាស់​
  • ​ម្ចាស់​គម្រោង​គ្មាន​ជំនាញ​វិនិយោគ​ច្បាស់លាស់​
  • ​ពេលខ្លះ​លើកទឹកចិត្ត​មិន​ឱ្យ​ដកប្រាក់​ដោយ​បញ្ឆោត​ថា​នឹង​ទទួល​ប្រាក់ចំណេញ​ច្រើនជាង​មុន​ ​បើសិនជា​ទុក​ប្រាក់​បន្ត​។​

​និយាយរួម​គម្រោង​P​on​z​i​ ធ្វេីទ្បេី​ង​ដេីម្បី​បោកប្រាស់​ប្រាក់​ពី​អ្នក​វិនិយេា​គ​ ហេី​យ​អ្នក​អាច​ជៀសវាង​គម្រោង​ ​មួយ​នេះ​ ​ឬ​គម្រោង​បោកប្រាស់​ប្រភេទ​ផ្សេងៗ​ទៀត​បាន​ដោយ​ការស្រាវជ្រាវ​ហ្មត់ចត់​តាមរយៈ​ ​ឯកសារ​ស្រប​ច្បាប់​ផ្សេងៗ​ ​និង​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​។​ ​សំខាន់​បំផុត​អ្នក​មិន​គួរទុកចិត្ត​លើ​កិច្ច​ ​ព្រមព្រៀង​ណា​ដែល​ស្តាប់​ទៅ​ល្អពេក​នោះ​ទេ​ ​ព្រោះ​វា​អាច​នឹង​មិនមែន​ជា​ការពិត​ឡើយ​៕​
​If​ ​it​’s ​too​ ​good​ ​to​ ​be​ ​true​, ​then​ ​it​ ​may​ ​not​ ​be​ ​true​ ​at all​.


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​គម្រោង​​ P​on​z​i​ ​Scheme
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៧ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

អត្ថបទបន្ទាប់
​ម៉ា​កាវ​រក​ចំណូលបានច្រើនជាងគេក្នុងវិស័យកា​សុីណូ​នៅលើពិភពលោក

​ម៉ា​កាវ​រក​ចំណូលបានច្រើនជាងគេក្នុងវិស័យកា​សុីណូ​នៅលើពិភពលោក

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist