Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

​ផ្សារ​អន​ឡា​ញ​អន្តរជាតិ​ដែល​ពេញនិយមនៅ​ប្រទេស​យើង​

socheath pov ដោយ socheath pov
11 months មុន
ប្រភេទ ចំណូលចំណាយ
​ផ្សារ​អន​ឡា​ញ​អន្តរជាតិ​ដែល​ពេញនិយមនៅ​ប្រទេស​យើង​
45
ទស្សនា

​​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​បច្ចេកវិទ្យា​កាន់តែ​មាន​ភាព​ជឿនលឿន​ ​ចំណែក​ឯកា​រ​ទិញ​ទំនិញ​ក៏​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន​។​ ​យើង​អាច​សង្កេតឃើញ​ថា​ ​តាំងពី​មាន​វត្តមាន​ជំងឺ​កូ​វី​ដម​ក​ ​ការ​បញ្ជាទិញ​ទំនិញ​នា​ពេល​បច្ចុប្បន្ន​កាន់តែ​រហ័ស​ជាង​មុន​ ​បើ​ធៀប​ទៅ​នឹង​ប៉ុន្មាន​ឆ្នាំមុន​។​ ​ផ្សារ​អន​ឡា​ញក​៏​រីក​ដូច​ផ្សិត​ ​មាន​ទាំង​បញ្ជាទិញ​តាម​គេហទំព័រ​ ​និង​តាម​កម្មវិធី​ទូរស័ព្ទ​ដែល​កំពុង​មាន​ភាព​ពេញ​និយម​ក្នុង​ប្រទេស​យើង​។​ ​យើង​មិន​ត្រឹមតែ​អាច​កុម៉្មង់​ទិញ​បាន​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ​ ​យើង​ក៏​អាច​ទិញ​មកពី​បរទេស​ដូចជា​ប្រទេស​ចិន​ ​និង​អា​មេ​រិ​ច​ជាដើម​។​

​ថ្ងៃនេះ​ ​យើង​នឹង​ពាំ​នាំ​ផ្សារ​អន​ឡា​ញ​អន្តរជាតិ​ដែល​កំពុង​មានសន្ទុះ​ក្នុង​ប្រទេស​យើង​ចំនួន​៤​មក​ចែករំលែក​ជា​ការយល់​ដឹង​។​

​ផ្សារ​អន​ឡា​ញ​អន្តរជាតិ​ដែល​ពេញនិយមនៅ​ប្រទេស​យើង​

🛒 ​Taobao ​៖​ ​

Taobao

មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ ​មាន​ទម្រង់​ជា​ ​mobile​ ​a​p​p​ ​ផង​ ​និង​គេហទំព័រ​ផង​។​ ​T​a​ob​a​o ​មាន​លក់ទំនិញ​ច្រើនមុខ​ច្រើន​ប្រភេទ​ ​តាំងពី​សំលៀកបំពាក់​ ​ស​ម្ភារៈ​តុបតែង​គេហដ្ឋាន​ ​ស​ម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​ -​ល​- ​រីឯ​តម្លៃ​ក៏​ថោក​សមរម្យ​ ​ជាពិសេស​ពេល​មាន​កម្មវិធី​បញ្ចុះតម្លៃ​ក្នុង​ឱកាស​បុណ្យទាន​ផ្សេងៗ​ដូចជា​ ​ថ្ងៃ​ 11 ​ខែ​ 11 (11.11 ​sale​) ​បុណ្យចូលឆ្នាំ​ចិន​ជាដើម​។​ ​ប៉ុន្តែ​ដោយសារ​ ​T​a​ob​a​o ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ ​គេ​ប្រើ​ភាសា​ចិន​ជា​ភាសា​គោល​នៅ​ក្នុង​ ​platform​។​ ​ដូចនេះ​ ​សម្រាប់​អ្នក​អត់​ចេះ​ភាសា​ចិន​អាច​ពិបាក​បន្តិច​។​ ​តែ​អ្នក​អាច​ប្រើប្រាស់​សេវា​ភ្នាក់ងារ​ជួយ​ទិញ​ឲ្យ​ដោយ​គេ​នឹង​គិតថ្លៃ​សេវា​មួយ​ចំនួន​ទៅតាម​លក្ខខណ្ឌ​ក្រុមហ៊ុន​ផ្សេងគ្នា​។​ ​ទោះ​យ៉ាងណា​ អេ​ដ​មីន​សូម​ដាស់តឿន​បន្តិច​ផង​ថា​ ​កុំ​ឃើញ​តម្លៃ​ធូរ​ថ្លៃ​ៗ​ ​ចុច​ចូល​កន្ត្រក​ចុះឡើង​ៗ​ភ្លេចខ្លួន​ ​ប្រយ័ត្ន​ដាច់ខែ​ដាច់​ស្បៀង​ណា៎​! 😌

🛒 ​AliExpress​ ​៖​ ​

AliExpress

ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ ​A​l​i​b​a​b​a​ ​Group​ ​បង្កើត​ដោយ​លោក​ ​Jack​ ​Ma​ ​និង​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ដូច​ ​T​a​ob​a​o ​ដែរ​។​ ​A​l​i​Express​ ​មាន​ទាំង​គេហទំព័រ​ ​និង​ ​mobile​ ​a​p​p​ ​ដែល​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​។​ ​បើ​និយាយ​ពី​ប្រភេទ​ទំនិញ​វិញ​ ​A​l​i​Express​ ​មាន​លក់ទំនិញ​គ្រប់​ប្រភេទ​ ​ដែល​តម្លៃ​ក៏​ប្រហាក់ប្រហែល​ទៅ​នឹង​តម្លៃ​ទំនិញ​ក្នុង​ ​T​a​ob​a​o ​ដែរ​។​ ​តែ​ចំណុច​ពិសេស​គឺ​នៅត្រង់​ថា​ ​ក្នុង​ ​A​l​i​Express​ ​អ្នក​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​។​ ​អ៊ីចឹង​វា​មាន​ភាព​ងាយស្រួល​បន្តិច​សម្រាប់​អ្នក​មិន​ចេះ​ភាសា​ចិន​ ​ព្រោះ​អាច​បញ្ជាទិញ​អីវ៉ាន់​ខ្លួនឯង​បាន​ ​ដោយ​មិន​ចាំបាច់​ប្រើ​សេវា​ភ្នាក់ងារ​ជួយ​ទិញ​ដែល​ផ្ទុយពី​ ​T​a​oB​a​o​។​

🛒 ​Amazon​ ​៖​

Amazon

​ជា​គេហទំព័រ​ ​និង​មាន​មូលដ្ឋាន​នៅ​ប្រទេស​អា​មេ​រិ​ច​។​ ​Amazon​ ​ចាប់ផ្ដើម​ដំណើរការ​តាំងពី​ឆ្នាំ​១​៩​៩​៤​ ​មានមុខ​ទំនិញ​ច្រើន​បែប​ច្រើនយ៉ាង​ ​ជាមួយនឹង​តម្លៃ​សមរម្យ​។​ ​ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​នឹង​ការ​​​ដឹកជញ្ជូន​ឆ្លង​ប្រទេស​ ​និង​ពន្ធ​មួយ​ចំនួន​ ​ដោយ​ពេលខ្លះ​ថ្លៃ​សេវា​ទាំងនេះ​អាច​នឹង​មាន​តម្លៃ​លើស​ថ្លៃ​ទំនិញ​ដែល​យើង​កុម្ម៉ង់​ទៅទៀត​។​ ​តែ​អ្នក​អាច​ប្រើប្រាស់​សេវា​ភ្នាក់ងារ​នៅ​ខ្មែរ​ឲ្យ​គេ​ជួយ​ទិញ​ ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការ​​​ដឹកជញ្ជូន​ពី​អា​មេ​រិ​ចម​ក​ខ្មែរ​។​ ​វា​ជា​ជម្រើស​ពេញ​និយម​សម្រាប់​អ្នក​ដែល​ចង់​ធានា​បាន​គុណភាព​ទំនិញ​ ​ដ្បិត​អាច​បញ្ជាទិញ​ផ្ទាល់​ដោយខ្លួនឯង​ពី​ប្រទេស​អា​មេ​រិ​ច​។​

🛒 ​L​a​z​a​d​a​​៖​

​L​a​z​a​d​a​

​មាន​ទាំង​គេហទំព័រ​ ​ទាំង​ ​mobile​ ​a​p​p​ ​និង​មាន​វត្តមាន​នៅ​ ​៥​ប្រទេស​គឺ​ ​សឺ​ង្ហ​បុរី​ ​ម៉ា​ឡេ​សុី ​ឥណ្ឌូ​នេសុី ​ហ្វីលីពីន​ ​វៀតណាម​ ​និង​ថៃ​។​ ​L​a​z​a​d​a​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​២​០​១​២​ ​ហើយ​ក្រោយមក​ក្លាយ​ជា​ ​platform​ ​លក់ទំនិញ​ពិសេស​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ ​A​l​i​b​a​b​a​ ​Group​ ​ក្នុង​ឆ្នាំ​ ​២​០​១​៦​។​ ​ដូច​ផ្សារ​ទាំង​ ​៣​ ​ខាងលើ​ដែរ​ ​ដោយសារតែ​ទំនិញ​នៅ​ក្នុង​ ​L​a​z​a​d​a​ ​មាន​តម្លៃថោក​ ​រួម​ជាមួយនឹង​ជម្រើស​នៃ​ហាងទំនិញ​ជាច្រើន​ ​ទើប​ ​L​a​z​a​d​a​ ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​អ្នកប្រើប្រាស់​ជាច្រើន​។​ ​ចំណែក​ឯ​អតិថិជន​ក៏​អាច​​​រក​ទំនិញ​ដែល​ពួកគេ​អាច​ទុកចិត្ត​លើ​គុណភាព​បាន​ដូចគ្នា​។​ ​យ៉ាងណាមិញ​ ​L​a​z​a​d​a​ ​មិនទាន់​មាន​សេវា​ដឹកជញ្ជូន​ផ្ទាល់​មកកាន់​ប្រទេស​កម្ពុជា​នោះ​ទេ​ ​ទើប​កន្លងមក​នេះ​ ​អ្នកទិញ​ទំនិញ​ពី​ ​L​a​z​a​d​a​ ​ត្រូវ​ប្រើប្រាស់​សេវាកម្ម​ភ្នាក់ងារ​ជួយ​ទិញ​។​

​ដូច​បាន​រៀបរាប់​ខាងលើ​ ​ផ្សារ​អន​ឡា​ញ​ទាំងអស់​នេះ​កំពុងតែ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​អ្នកប្រើប្រាស់​ជាច្រើន​ ​ដោយសារតែ​តម្លៃ​ដ៏​សមរម្យ​ ​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​ទំនិញ​តាម​អន​ឡា​ញ​ ​និង​ចំណេញពេលវេលា​ ​ព្រោះ​មិន​ចាំបាច់​ទាល់តែ​ធ្វើដំណើរ​ទៅដល់​ប្រទេស​ទាំងនោះ​ទើប​អាច​ទិញ​របស់​ដែល​ខ្លួន​ចង់បាន​។​ ​ឥលូវ​ដល់​វគ្គ​អេ​ដ​មីន​ចង់​ដឹង​ពី​ប្រិយ​មិត្ត​វិញ​ម្ដង​ ​ថា​តើ​រាល់​ដង​កុម្ម៉ង់​ទំនិញ​មកពី​ណាខ្លះ​?


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

អត្ថបទទាក់ទង

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?
ចំណូលចំណាយ

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?

August 15, 2022
ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
អត្ថបទបន្ទាប់
Mutual Funds និង ​​E​T​F​s

Mutual Funds និង ​​E​T​F​s

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។