Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ឥទ្ធិពលប្រទេស​កូរ៉េ​ខាងត្បូងមក​លើ​ពិភពលោក​

១ year
2 នាទីក្នុងការអាន
43
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ឥទ្ធិពលប្រទេស​កូរ៉េ​ខាងត្បូងមក​លើ​ពិភពលោក​
FacebookTwitterLinkedinTelegramQR Code

​កម្រិត​ឥទ្ធិពល​នៃ​ការ​សាយភាយ​វប្បធម៌​ប្រទេស​កូរ៉េ​ខាងត្បូង​ ​កាន់តែ​មាន​ភាព​ខ្លាំងក្លា​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​។​ ​វប្បធម៌​របស់​ប្រទេស​មួយ​នេះ​មិន​ត្រឹមតែ​សាយ​ភាព​ទៅកាន់​មនុស្ស​ធម្មតា​តែមួយមុខ​នោះ​ទេ​ ​ប៉ុន្តែ​វា​ក៏បាន​ក្លាយ​ជា​ចាត់ទុកជា​អំណាច​ទន់​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ការ​ភ្ជាប់​ខ្លួន​ជាមួយនឹង​ពិភពលោក​។

ឥទ្ធិពលប្រទេស​កូរ៉េ​ខាងត្បូងមក​លើ​ពិភពលោក​

ថ្ងៃនេះ​អេ​ដ​មីន​នឹង​លើកយក​នូវ​ដើមចម​ដែល​ធ្វើឲ្យ​មានការ​រីក​សាយ​ភាព​នៃ​ឥទ្ធិពល​របស់​វា​មក​លើ​ពិភពលោក​។​

​កា​រសាយ​ភាព​នូវ​ឥទ្ធិពល​នៃ​វប្បធម៌​កូរ៉េ​នេះ​ត្រូវ​បាន​គេ​ដាក់ឈ្មោះ​ឲ្យ​ថា​ ​រលក​វប្បធម៌​កូរ៉េ​ (K​ore​an​ ​wave​) ​ដែល​ការ​សាយភាយ​នេះ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​ចាប់ពី​ពាក់កណ្តាល​ទសវត្សរ៍​ទី​៩​០​។​ ​កំឡុង​ពេល​នោះ​ វិ​ស័​យ​ភាពយន្ត​ ​និង​វិ​ស័​យ​ចម្រៀង​ k​pop​ ​ត្រូវ​បាន​ទទួលការ​គាំទ្រ​ជា​ខ្លាំង​ពី​សំណាក​ប្រទេសជិតខាង​ ​ដូចជា​ប្រទេស​ចិន​និង​ជប៉ុន​ជាដើម​។​ ​កត្តា​មួយ​ចំនួន​ដែល​បណ្តាលឲ្យមាន​ការ​ផ្ទុះ​នូវ​ភាព​ល្បីល្បាញ​ជុំវិញ​ប្រទេស​ក្នុង​ទ្វីប​អា​សុី​និង​ពិភពលោក​ទាំងមូល​មាន​ដូចជា​៖

​កា​របើក​ទា្វ​រ​អន្តរជាតិ​ប្រទេស​របស់​ខ្លួន​៖​

​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ​៩​០​មក​ ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្លួន​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​ ​ដែល​នេះ​ជា​ឱកាស​មួយ​សម្រាប់​ជនជាតិ​កូរ៉េ​ទាំងមូល​ក្នុង​ការ​បន្ត​ទៅ​ការសិក្សា​ ​នៅ​ ​ឯក្រៅ​ ​ប្រទេស​ ​ដើម្បី​យកចំណេះ​ដឹង​ដែល​ខ្លួន​បាន​រៀន​មក​អភិវឌ្ឍ​វិ​ស​័​យ​ខ្សែភាពយន្ត​ប្រទេស​កូរ៉េ​ខាងត្បូង​ផ្ទាល់​។​ ​ដោយ​យើង​អាច​សង្កេត​បាន​ថា​ ​មិនថា​ខ្សែភាពយន្ត​ ​ឬ​ចម្រៀង​របស់​កូរ៉េ​ចាប់ពី​ចុង​ទសវត្សរ៍​ទី​៩​០​មក​ ​គឺ​អាច​វាយលុក​ចូល​ទៅ​ ​ទី​ផ្សារ​របស់​ប្រទេសជិតខាង​ដូចជា​ប្រទេស​ជប៉ុន​ជាដើម​។​

​ការ​ធ្វើ​អន្តរ​ជា​តូប​នីយ​កម្ម​៖​

​ការ​ធ្វើ​អន្តរ​ជា​តូប​នី​កម្ម​៖​

​ដូចដែល​បាន​រៀបរាប់​ក្នុង​ចំណុច​ខាងលើ​មក​ ​ការដែល​បើកទ្វារ​ប្រទេស​របស់​ខ្លួន​ ​វា​ក៏បាន​អនុញ្ញាត​ឲ្យ​ប្រទេស​កូរ៉េ​ខាងត្បូង​ផ្ទាល់​បាន​ធ្វើ​នូវ​អន្តរ​ជាតូបនីយកម្ម​ទៅ​ ​លើ​វិ​ស​័​យ​ខ្សែភាពយន្ត​ ​និង​វិ​ស​័​យ​ k​pop​ ​ផ្ទាល់​។​ ​ពោល​គឺ​ការ​ផលិត​រាល់​មាតិកា​រដែ​ល​ទាក់ទង​នឹង​ចម្រៀង​និង​ខ្សែភាពយន្ត​គឺ​ត្រូវ​បាន​ផលិត​ដេា​យ​គុណភាព​ ​ដែល​អាច​វាយលុក​ចូល​ទី​ផ្សារ​អន្តរជាតិ​។​ ​យើង​អា​ចក្រ​លេ​ក​ទៅ​មើល​ក្រុម​កូរ៉េ​ S​e​o ​T​a​i​j​i​ ​and​ ​Boy​s ​ដែល​ជា​ ​ក្រុម​តារា​ចម្រៀង​មុនដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិ​សា​ស្រ្ត​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ព្រមទាំង​មាន​អ្នកគាំទ្រ​អន្តរជាតិ​ជាច្រើន​។​ ​គួរឲ្យ​ដឹង​ដែល​ថា​ ​ក្រុម​ S​e​o ​T​a​i​j​i​ ​and​ ​Boy​s ​ក៏​ជា​ក្រុម​ដំបូងបង្អស់​ដែល​បាន​ត្រួសត្រាយផ្លូវ​ក្នុង​វិ​ស័​យ​ k​pop​ ​សម្រាប់​តារា​ជំនាន់​ក្រោយៗ​ទៀត​ ​ដោយបទ​ចម្រៀង​របស់​ពួកគេ​ជា​បទ​ដែល​មានការ​រួមបញ្ចូល​រវាង​ក្បាច់​រាំ​ ​hip​ ​hop​ ​របស់​អា​មេ​រិ​ច​ ​ដែល​បង្កើត​បានជា​បទ​ចម្រៀង​ k​pop​ ​រហូតមកដល់​សព្វថ្ងៃ​។​ ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ ​សមាជិក​ម្នាក់​របស់​ S​e​o ​T​a​i​j​i​ ​and​ ​Boy​s ​គឺ​លោក​ ​Y​an​g​ ​H​y​un-suk ​ដែល​អ្នក​ទាំងអស់គ្នា​ប្រហែលជា​ស្គាល់​គាត់​រួចមក​ហើយដែល​គាត់​ជា​អ្នកបង្កើត​ក្រុមហ៊ុន​ផលិតកម្ម​យក្ស​នៅ​ ​កូរ៉េ​ ​ដែល​មានឈ្មោះ​ថា​ ​Y​G​ ​Entertainment​។​

ការ​សម្រាល​ច្បាប់​ហាមមិនឲ្យ​ចាក់​ផ្សាយ​ទៅ​លើ​វិ​ស័​យ​ខ្សែភាពយន្ត៖

​ក្នុង​ឆ្នាំ​១​៩​៩​៦​ ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​សម្រាល​ច្បាប់​ហាមមិនឲ្យ​ចាក់​ផ្សាយ​សម្រាប់​វិ​ស័​យ​ខ្សែភាពយន្ត​នៅ​ក្នុង​ប្រទេស​ផ្ទាល់​។​ ​ការដែល​សម្រាល​ច្បាប់​ដូច្នេះ​ ​វា​ជា​ឱកាស​មួយ​សម្រាប់​អ្នកដឹកនាំ​រឿង​ដោយ​ឲ្យ​ពួកគេ​មាន​សេរីភាព​ក្នុង​ផលិត​រឿង​មួយ​ដែល​មានគុណ​ភាព​ដោយ​រួមបញ្ចូល​ទាំង​បញ្ហា​ឆ្លុះបញ្ចាំង​នៅ​ពី​ត​ថ​សង្គម​របស់​ប្រទេស​ ​កូរ៉េ​ផ្ទាល់​។​ ​មានរឿង​ជាច្រើន​ទៀត​ដែល​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​ ​ដោយសារតែ​វា​បាន​យក​បញ្ហា​សង្គម​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​មក​បង្ហាញ​ក្នុង​សាច់រឿង​ ​ដូចជា​រឿង​ ​Parasite​ ​ដែល​ទទួល​បាន​ពានរង្វាន់​ O​scar​ ​កាលពី​ឆ្នាំ​២​០​១​៩​, ​រឿង​ ​M​in​ar​i​ ​ដែល​តួ​សម្តែង​នៅ​ក្នុង​រឿង​នេះ​បាន​ទទួល​ពានរង្វាន់​ O​scar​ ​ផ្នែក​ “​តួ​សម្តែង​ស្រី​រង​ឆ្នើម​” ​និង​ ​រឿង​ ​Squid​ ​Game​ ​ជាដើម​។​

​ដោយ​យើង​ដឹង​ហើយ​អំពី​កត្តា​ខាងលើ​ដែល​ធ្វើឲ្យ​ឥទ្ធិពល​របស់​វា​មានការ​សាយភាយ​យ៉ាង​ខ្លាំង​មក​លើ​ពិភពលោក​ទាំងមូល​។​ ​ចំពោះ​ឥទ្ធិពល​ ​វា​បាន​ជះ​មក​លើ​ទ្វីប​អា​សុី​និង​ពិភពលោក​ទាំងមូល​ជាច្រើន​វិ​ស័​យ​ដូចជា​៖​

 ​Fashion​៖​ ​ឥទ្ធិពល​របស់​កូរ៉េ​ខាងត្បូង​មាន​ភាព​ខ្លាំងក្លា​ទាំង​ក្នុង​វិ​ស​័​យ​ k​pop​ ​និង​ ខែ្ស​ភាពយន្ត​។​ ​រាល់​ស​ម្លៀ​ក​បំពាក់​ ​ម៉ូត​សក់​ ​និង​គ្រឿង​តុប​តែងខ្លួន​មួយ​ចំ​នូន​សុទ្ធសឹងតែ​រង​ឥទ្ធិពល​របស់​ប្រទេស​កូរ៉េ​។​ ​បើ​និយាយ​ពី​ម៉ូត​ស​ម្លៀ​ក​បំពាក់​ ​ស្រី​ៗ​ណា​ដែល​មិនដែល​ស្លៀក​ខោ​រិប​ជើង​នោះ​ ​ដោយ​ម៉ូត​ខោ​នេះ​ទៀតសោត​គឺ​បាន​មកពី​ក្រុម​តារា​ចម្រៀង​ស្រី​ SNS​D​ ​ឬក៏​ ​Girl​ ​Generation​ ​នៅ​ ​ក្នុង​បទ​ចម្រៀង​ចំណងជើង​ថា​ “​Gee​”​។​ ​ម៉ូត​ខោ​មួយ​នេះ​មានការ​គាំទ្រ​ ​និង​មានការ​លក់ដាច់​ជា​ខ្លាំង​រួម​ទាំង​ប្រទេស​យើង​ផង​ដែរ​ ​នៅ​ ​ក្នុង​ឆ្នាំ​២​០​០​៩​។​

 ​ម្ហូបអាហារ​៖​ ​នៅ​ ​ក្នុង​ភាពយន្ត​របស់​កូរ៉េ​ ​គឺ​គេ​មិន​ភ្លេច​នោះ​ទេ​តួឯក​សំខាន់​ជាងគេ​នោះ​គឺ​ ​គីម​ឈី​នេះឯង​។​ ​អ្នកដឹកនាំ​រឿង​តែងតែ​បន្ថែម​នូវ​ឈុត​ឆាក​តួអង្គ​ញុាំ​គីម​ឈី​ដែល​នេះ​ជា​ការ​បង្ហាញ​វប្បធម៌​ ​និង​ម្ហូបអាហារ​របស់​ខ្លួន​ទៅតាម​ម្ហូបអាហារ​។​ ​គួរឲ្យ​ដឹង​ដែរ​ថា​មិន​ត្រឹម​មានតែ​គីម​ឈី​នោះ​ទេ​ ​នៅ​មាន​ម្ហូប​ជាច្រើន​ទៀត​ដែល​បាន​ធ្វើឲ្យ​គេ​ស្គាល់​ច្បាស់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ដូចជា​មី​កញ្ចប់​ដែលគេ​ហៅថា​ ​Ram​y​e​on ​មី​កូរ៉េ​គោក​ ​ឬក៏​មី​ bu​l​d​a​k ​សាច់អាំង​កូរ៉េ​ ​និង​ ​ឆា​មីសួ​រ​កូរ៉េ​ ​ឬក៏​ J​a​p​c​h​a​e​ ​ជាដើម​។​ ​ជា​លទ្ធផល​យើង​អាច​ឃើញ​បាន​ថា​ ​ហាង​លក់​ម្ហូបអាហារ​កូរ៉េ​មាននៅ​គ្រប់​ទីកន្លែង​ ​បើ​និយាយ​ពី​ប្រទេស​យើង​ក៏មាន​ហាង​លក់​ម្ហូប​កូរ៉េ​ច្រើនគ្រា​ន់​បើ​ ​ទៅណា​ក៏​ឃើញ​ហើយ​មាន​មនុស្ស​ពេញ​ៗ​។​ ​បើ​ពេល​អត់​លុយ​ ​មី​កំប៉ុង​ចុងខែ​គឺ​មិន​ភ្លេច​ទេ​មី​កូរ៉េ​កញ្ចប់​ក្នុង​ទូ​ ​និង​គីម​ឈី​នៅសល់​។​ ​ដូចដែល​បាន​និយាយ​ខាងលើ​ ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចែកចាយ​វប្បធម៌​របស់​ខ្លួន​ស្ទើរគ្រប់​ទិសទី​។​

​នយោបាយ​៖​ ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចាត់​ទុក​ ​រលក​វប្បធម៌​កូរ៉េ​ឬ​ K​ore​an​ ​wave​ ​ជា​អំណាច​ទន់​ (​soft​ ​power​) ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ ​និង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ក្នុង​ពិភពលោក​។​ ​តួយ៉ាងដូចជា​ឆ្នាំ​២​០​១​៩​ ​ប្រធានាធិបតី​ប្រទេស​កូរ៉េ​ខាងត្បូង​ ​លោក​ មូ​ន​ចេអ៉ី​ន​ ​បាន​អញ្ជើញ​ក្រុម​តារា​ចម្រៀង​ ​Ex​o ​ដើម្បី​ធ្វើ​កិច្ច​ជំនួប​ជាមួយនឹង​អតីត​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​ច​ ​លោក​ដូ​ណា​ល់ ​ត្រាំ​ ​កំឡុង​ពេល​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ ​G​20 ​Summit​ ​ក្នុង​ឆ្នាំ​២​០​១​៩​។​ ​ក្រៅ​ ​ពី​នេះ​កាលពី​ប៉ុន្មាន​ខែមុន​ ​ក្រុម​តារា​ចម្រៀង​ B​T​S ​ត្រូវបានតែងតាំងជា​ “​Presidential​ ​Special Envoy​ ​For​ ​Future​ ​Generation​s ​and​ ​Culture​” ​ដោយ​ប្រធានាធិបតី​ប្រទេស​កូរ៉េ​ ​និង​ត្រូវ​អញ្ជើញ​ឲ្យ​ឡើង​ថ្លែងសុន្ទរកថា​ក្នុង​មហាសន្និបាតអង្គការសហប្រជាជាតិ​ (UN​G​A​) ​សម័យប្រជុំ​លើក​ទី​៧​៦​ ​នៅ​ ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការសហប្រជាជាតិ​នៅ​ ​ទីក្រុង​ញូ​វ​យ៉​ក​។​

​សកម្មភាព​ទាំងអស់​នេះ​បាន​បញ្ជាក់ឲ្យឃើញថា​ ​រលក​វប្បធម៌​កូរ៉េ​ពិតជា​មាន​ឥទ្ធិពល​យ៉ាងខ្លាំងក្លា​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ដោយ​វាក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើឲ្យ​ប្រទេស​កូរ៉េ​ ​ក្លាយ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​មហាអំណាច​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក​។​ ​ឥទ្ធិពល​របស់​ប្រទេស​កូរ៉េ​កាន់តែ​មាន​វិសាលភាព​ធំ​ជាមុន​ក៏​មកពី​ប្រជាប្រិយភាព​ស្រាប់​របស់​ប្រទេស​ខ្លួន​បូករួម​ជាមួយនឹង​គុណភាព​នៃ​ការ​ផលិត​ស្នាដៃ​របស់​ខ្លួន​។​ ​ដោយ​ឥទ្ធិពល​របស់​វា​អាច​នឹង​មាន​ច្រើនជាង​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​ ​នេះ​គ្រាន់តែ​ត្រួសៗ​ចំណុច​សំខាន់​ៗ​តែប៉ុណ្ណោះ​៕​

​ឯកសារ​យោង​៖​

​A​ ​BRIEF​ ​HISTORY​ O​F​ K-​POP​
​A​ ​Retrospective​ on ​t​h​e​ K​ore​an​ ​Film​ ​P​o​l​i​c​i​e​s: ​Return​ o​f​ ​t​h​e​ J​e​d​i​
B​T​S ​appoint​e​d​ ​as​ ​Presidential​ ​Special Envoy​ ​for​ ​Future​ ​Generation​ ​and​ ​Culture​, ​to​ ​give​ ​speech​ ​at​ 76​t​h​ ​UN General Assembly​
B​T​S ​at​ UN​G​A​: ​How​ ​Hall​y​u, K-​Pop​’s ​success​ ​translate​s ​into​ ​South Korean​ ​soft​ ​power​
​Film​ C​e​n​so​r​ship​ ​and​ ​Political​ ​Leg​it​i​mat​ion​ ​in​ ​South Korea​, 1987-1992
​Hall​y​u ​as​ ​a​ ​Government​ ​Construct​: ​T​h​e​ K​ore​an​ ​Wave​ ​in​ ​t​h​e​ ​Context​ o​f​ ​Economic​ ​and So​c​i​a​l​ ​Development​
​Hall​y​u (K​ore​an​ ​Wave​)
K​ore​an​ ​Wave​ (​Hall​y​u) – ​T​h​e​ ​Rise​ o​f​ K​ore​a​’s ​Cultural​ ​Economy​ & ​Pop​ ​Culture​
K-​pop​ ​star​ ​power​ ​kick​s ​off​ ​Trump​’s ​visit​ ​to​ ​South Korea​
​T​h​e​ ​Legacy​ o​f​ ​Girl​s’ ​Generation​’s ‘​Gee​,’ 10 ​Year​s ​Late​r


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
ជ្រុងមួយនៃបច្ចេកវិទ្យាសម័យទំនើប

ជ្រុងមួយនៃបច្ចេកវិទ្យាសម័យទំនើប

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist