Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ពន្ធនិងច្បាប់, ហិរញ្ញវត្ថុ

គួរខ្ចីលុយពីអ្នក​រកសុី​ចង​ការ​ប្រាក់​ក្រៅ​ប្រព័ន្ធឬទេ?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
700
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គួរខ្ចីលុយពីអ្នករកសុីចងការប្រាក់ក្រៅប្រព័ន្ធរឺទេ?
FacebookTwitterLinkedinTelegramQR Code

​ការ​រក​សុី​ចង​ការប្រាក់​ក្រៅ​ប្រព័ន្ធ​សំដៅ​លើ​អ្នក​ចងការ​ឬ​ឲ្យ​ខ្ចីប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ​។​ ​មាន​ពលរដ្ឋ​ជា​ច្រេី​ន​ដែល​និយម​ខ្ចី​លុយ​ពី​អ្នករក​សុី​ចង​ការប្រាក់​ទាំងនោះ​ជាង​ខ្ចី​ពី​ធនាគារ​ ​ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ដ្បិត​ក​ម្ចី​ពី​អ្នករក​ស៊ី​ចង​ការប្រាក់​មិន​ត្រូវការ​ឯកសារ​ ឬ​កា​រដាក់​ទ្រព្យ​បញ្ចាំ​ឡេី​យ​។​ ​ទោះបីជា​យ៉ាងណា​ បេី​អ្នក​ចង់​ខ្ចីប្រាក់​ពី​អ្នករក​សុី​ចងការ​ក្រៅ​ប្រព័ន្ធ​ទាំងនោះ​ ​អ្នក​គួរ​គិត​ពី​បញ្ហា​ទាំងនេះ​៖

គួរខ្ចីលុយពីអ្នករកសុីចងការប្រាក់ក្រៅប្រព័ន្ធរឺទេ?
១. អត្រាការប្រាក់

អត្រាការប្រាក់

​អត្រា​ការប្រាក់​របស់​អ្នករក​សុី​ចងការ​ក្រៅ​ប្រព័ន្ធ​គ្មាន​ស្តង់​ដារ​ឡេី​យ​ ហេី​យ​អត្រា​ការប្រាក់​អាច​ថ្លៃ​កប់​ពពក​។​ ​ការប្រាក់​អាច​នៅចន្លោះ​ពី​៥​%​ទៅ​១​០​% ​ខណៈ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​អត្រា​ការប្រាក់​ត្រឹម​ ​១​%​ទៅ​២​.​៥​% ​ប៉ុណ្ណោះ​។​ ​ហេតុនេះ​អ្នក​អាច​មាន​ហា​និ​ភ័យ​ជាប់នឹង​បំណុល​វ័ណ្ឌក​ ​គ្មាន​លទ្ធភាព​បង់​ការប្រាក់​ ​ហើយ​អាច​នឹង​ត្រូវ​លក់​ទ្រព្យសម្បត្តិ​ដេីម្បី​សងបំណុល​។​ ​អញ្ចឹង​ហើយ​អ្នក​គួរ​ត្រួតពិនិត្យ​ ​និង​ពិចារណា​លេី​អត្រា​ការប្រាក់​សិន​ថា​អ្នក​នឹង​អាច​មានលទ្ធភាព​សង​តាមកាល​កំណត់​រឺ​ទេ​។​


២.ខ្ចីបានរហ័ស​ តែ​សង​ក៏​រហ័ស​ដូច​គ្នា

ខ្ចីបានរហ័ស តែសងក៏រហ័សដូចគ្នា

​ទោះបីជា​អ្នក​អាច​ខ្ចីប្រាក់​បាន​រហ័ស​ ហេី​យ​មិន​មាន​ទាមទារ​ឯកសារ​ច្រេី​នក៏​ពិតមែន​ ​តែ​រយៈពេល​ដែល​អ្នក​ត្រូវ​សងវិញ​ក៏​ឆាប់រហ័ស​ដូចគ្នា​។​ បេី​មិន​ដូច្នោះ​ ​អត្រា​ការប្រាក់​អាច​កេី​ន​ឡេី​ង​ រឺ​ប្រាក់​ដែល​ត្រូវ​សង​នឹង​ឡេី​ង​ជាលំដាប់​ ​ដ្បិត​អ្នករក​សុី​ទាំងនោះ​ដាក់​លក្ខខណ្ឌ​តាម​តែមាត់​ ​ដោយ​ភាគច្រើន​មិន​មាន​កិច្ចសន្យា​លាយ​លក្ខ​អក្សរ​ត្រឹមត្រូវ​ទេ​។​ ​ម៉្យាងទៀត​ ​កាលណា​អ្នក​គ្មាន​លទ្ធភាព​សង​ទាន់ពេល​ ​អ្នក​អាច​ប្រឈម​នឹង​វិវាទ​ផ្សេងៗ​ជាមួយ​អ្នករក​សុី​ទាំងនោះ​ផង​។​


៣.ពិបាក​នឹង​សង

ពិបាកនឹងសង
​ដោយសារ​អ្នករក​សុី​ចង​ការប្រាក់​ខ្លះ​ ​តម្រូវ​អោយ​អ្នក​សង​ប្រាក់​ជាប្រចាំ​ខែ​ ​ឯ​អ្នកខ្លះ​ទៀត​អោយ​សង​រាល់​ស​ប្តាហ៍ ​អញ្ចឹង​អត្រា​ការប្រាក់​អាច​កេី​ន​ឡេី​ង​រៀងរាល់​ស​ប្តាហ៍​ទៅតាម​លក្ខខណ្ឌ​របស់​ពួកគេ​។​ ​ជួនកាល​ ​ការ​គណនា​អត្រា​ការប្រាក់​មាន​ភាព​ច្របូកច្របល់​ ​គ្មាន​ស្តង់​ដារ​ ​ដែល​អាច​អោយ​អ្នកខ្ចី​មាន​ការភាន់ច្រឡំ​ ​និង​ចាញ់បោក​គេ​ជា​ដេី​ម​។​


៤. បញ្ហាផ្លូវច្បាប់

បញ្ហាផ្លូវច្បាប់

​ការ​រក​សុី​ចង​ការប្រាក់​ក្រៅ​ប្រព័ន្ធ​គឺជា​អំពើ​ខុសច្បាប់​ ​ដោយហេតុថា​បុគ្គល​ទាំងនោះ​មិន​ទទួល​បាន​អាជ្ញា​ប​ណ្ណ​ត្រឹមត្រូវ​ពី​ធនាគារជាតិនៃកម្ពុជា​ ​ដើម្បី​ផ្តល់​សេវា​ប្រាក់​ក​ម្ចី​ស្រប​ច្បាប់​នោះ​ទេ​។​ ​ហេតុនេះ​ ​ប្រសិនបើ​អ្នក​ជួបនឹង​វិវាទ​ ​ឬ​បញ្ហា​ឆបោក​ផ្សេងៗ​ ​អ្នក​អាច​ប្រឈម​នឹង​ការ​ខាតបង់​ផ្សេងៗ​ ​និង​ពិបាក​ក្នុង​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​

​ដូចនេះ​ ​មុន​សម្រេច​ចិត្ត​ខ្ចី​លុយ​ពី​អ្នករក​សុី​ចង​ការប្រាក់​ក្រៅ​ប្រព័ន្ធ​ ​អ្នក​គួរ​គិត​ពី​កត្តា​ដូច​បាន​រៀបរាប់​ខាង​លេី​ឲ្យបាន​ច្បាស់លាស់​ ​ចៀសវាង​ជួបប្រទះ​នឹង​ហា​និ​ភ័យ​ផ្សេងៗ​។​ ​ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ជា​ចម្បង​ ​អ្នក​គួរ​ខ្ចី​លុយ​ពី​ធនាគារ​ ឬគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ស្រប​ច្បាប់​ ​និង​មាន​អាជ្ញា​ប​ណ្ណ​ត្រឹមត្រូវ​ពី​ធនាគារជាតិនៃកម្ពុជា​។​

​សូម​បញ្ជាក់​ថា​ ​អត្ថបទ​នេះ​ត្រូវ​បាន​តាក់តែង​ឡើង​ក្នុង​គោលបំណង​ដាស់តឿន​ ​និង​អប់រំ​ដល់​មិត្ត​អ្នកអាន​ទាំងអស់​ ​ដើម្បី​គិតពិចារណា​មុន​សម្រេច​ចិត្ត​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​ក៏ដូចជា​មុន​ពេល​ស្នើ​ក​ម្ចី​ឥណទាន​ ​ដោយ​មិន​មានបំណង​វាយប្រហារ​លើ​អ្នកណាម្នាក់ឡើយ៕

Click here to read more about: វិធីដែលជួយអ្នកឲ្យជៀសផុតពីការជាប់បំណុលវ័ណ្ឌក

ពាក្យទាក់ទង: ខ្ចីលុយអ្នករកសុីចងការប្រាក់ក្រៅប្រព័ន្
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ
ហិរញ្ញវត្ថុ
៦ ខែមុន

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៦ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៦ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ភាពខុសគ្នារវាង វិក្កយបត្រ និងបង្កាន់ដៃ
ពន្ធនិងច្បាប់
៧ ខែមុន

ភាពខុសគ្នារវាង វិក្កយបត្រ និងបង្កាន់ដៃ

អត្ថបទបន្ទាប់
ធនាគារមើលលើអ្វីខ្លះមុនអោយអ្នកខ្ចីលុយ?

ធនាគារ​មើល​លើ​អ្វី​ខ្លះ​មុន​អោយ​អ្នក​ខ្ចីលុយ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist