Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

បញ្ហា​ដែល​អាច​ប្រឈម​ពេល​រកស៊ី​តាម​អន​ឡា​ញ​

១ year
1 នាទីក្នុងការអាន
33
ទស្សនា
FacebookTwitterLinkedinTelegramQR Code
បញ្ហា​ដែល​អាច​ប្រឈម​ពេល​រកស៊ី​តាម​អន​ឡា​ញ​
FacebookTwitterLinkedinTelegramQR Code

​ក្នុង​សម័យ​កូ​វី​ដ​១​៩​ ​សន្ទុះ​ប្រជាប្រិយភាព​នៃ​ការ​រក​សុី​តាម​អន​ឡា​ញ​មានការ​កើន​ឡើង​កាន់តែ​ខ្លាំង​។​ ​ទោះបី​ការ​រក​សុី​តាម​អន​ឡា​ញ​ ​មិន​ត្រូវការ​ចំណាយ​ទុន​ច្រើន​ ​និង​មិន​ត្រូវការ​ទីតាំង​អគារ​ជា​ក្រុមហ៊ុន​ ​តែ​មិនមែន​ធានា​ថា​មិន​ជួប​បញ្ហា​នោះ​ទេ​។​
​ថ្ងៃនេះ​ ​យើង​មក​មើល​ពី​បញ្ហា​ដែល​អាច​ប្រឈម​ពេល​រកស៊ី​តាម​អន​ឡា​ញ​ទាំងអស់គ្នា​!!!

បញ្ហា​ដែល​អាច​ប្រឈម​ពេល​រកស៊ី​តាម​អន​ឡា​ញ​

ការ​ប៉ះពាល់​ដល់​កម្មសិទ្ធិ​បញ្ញា​៖​

​ក្នុង​ករណី​អ្នកចម្លង​កម្មសិទ្ធិ​បញ្ញា​ ​រួម​មាន​កម្មសិទ្ធិ​ឧស្សាហកម្ម​ ​ដូចជា​ឈ្មោះ​ហាង​ ​ស្លាកយីហោ​ ​សញ្ញា​ពាណិជ្ជកម្ម​ ​និង​ស្នាដៃ​កម្មសិទ្ធិ​បញ្ញា​ ​ដូចជា​ស្នាដៃ​ច្នៃប្រឌិត​ផ្ទាល់ខ្លួន​ ​រូបថត​ ​ឬ​វីដេអូ​ ​ដោយ​គ្មាន​ការអនុញ្ញាត​ ​វា​ប៉ះពាល់​ដល់​កម្មសិទ្ធិ​បញ្ញា​របស់​ម្ចាស់​ដើម​។​ ​ម្ចាស់កម្មសិទ្ធិ​ដើម​មាន​សិទ្ធី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដែល​អាច​តម្រូវ​ឲ្យ​អ្នក​សង​ថ្លៃ​ខូចខាត​ជា​សំណង​។​ ​ដូចគ្នា​ដែរ​ ​អ្នក​អាច​ប្រឈមមុខនឹង​ស្ថានភាព​ដូចគ្នា​ ​ប្រសិន​មាន​អ្នកដទៃ​ចម្លង​ពី​អ្នក​វិញ​ ​ប្រើប្រាស់​ស្នាដៃ​ ​ឬ​ការងារ​របស់​អ្នក​ ​ឬ​ទាញ​យក​ផលប្រយោជន៍​ពី​ការប្រើប្រាស់​ឈ្មោះ​អាជីវកម្ម​របស់​អ្នកជា​ដើម​ ​ដែល​បណ្ដាលឲ្យ​ខូ​ត​ខាត​ដល់​កេរ្តិ៍ឈ្មោះ​ហាង​។​

 ​អ​សុវត្ថិភាព​នៃ​ប្រព័ន្ធ​អុី​ន​ធឺ​ណែ​ត​៖​

​ការ​រក​សុី​តាម​អន​ឡា​ញ​ផ្អែក​សំខាន់​ទៅលើ​បណ្តាញ​សង្គម​ដូចជា​ ​Face​book In​stag​ram​ ​ឬ​ ​គេហទំព័រ​ផ្សេងៗ​។​ ​ដ្បិត​ថា​ការ​រក​សុី​តាម​អន​ឡា​ញ​មាន​ភាព​ងាយស្រួល​ ​តែ​ក៏មាន​ហា​និ​ភ័យ​ច្រើន​ដែល​ម្ចាស់​អាជីវកម្ម​អាច​ជួបប្រទះ​ដោយសារ​អ​សុវត្ថិភាព​នៃ​ប្រព័ន្ធ​អុី​ន​ធឺ​ណែ​ត​ ​ដូចជា​ ​គេហទំព័រ​មិន​ដំណើរការ​ ​ភាព​រអាក់រអួល​នៃ​ប្រព័ន្ធ​អុី​ន​ធឺ​ណែ​ត​ធ្វើឲ្យ​ខកខាន​ការ​ឆ្លើយតប​អតិថិជន​ ​និង​ពួក​ជន​ខិលខូច​លួច​ព័ត៌មាន​សម្ងាត់​របស់​អាជីវកម្ម​ឬ​ព័ត៌មាន​អតិថិជន​។​

អតិថិជន​មិន​ស្មោះត្រង់​៖​

​អ្នក​លក់​ក៏​អាច​ប្រឈមមុខនឹង​ទង្វើ​បោកប្រាស់​មួយ​ចំនួន​ពេល​មានការ​បញ្ជាទិញ​ពី​អតិថិជន​ដូចជា​ ​ការ​ផ្ញើ​វិ​ក​័​យ​ប​ត្រ​ទូទាត់​ទំនិញ​ក្លែងក្លាយ​(​Counterfeit​e​d​ ​Transaction​ ​Receipt​) ​គ្មាន​ការ​ឆ្លើយតប​ ​មិន​ទទួល​ទូរស័ព្ទ​អ្នក​ដឹកជញ្ជូន​ ​ឬ​លុបចោល​ការ​បញ្ជាទិញ​។​ ​ករណី​ទាំងនេះ​នឹង​ធ្វើឲ្យ​ម្ចាស់​អាជីវកម្ម​ទទួលរង​ការ​ខាតបង់​ ​ប្រសិនបើ​គ្មាន​ការប្រុងប្រយ័ត្ន​ឬ​វិធី​ដោះស្រាយ​ទាន់ពេល​វេលា​។​

​បញ្ហា​ខូចខាត​ ​បាត់បង់​ ​និង​ស្ទះ​អីវ៉ាន់​៖​

​ចំពោះ​អាជីវកម្ម​អន​ឡា​ញ​ ​មិនថា​ការ​​​ដឹកជញ្ជូន​ក្នុងស្រុក​ ​ឬ​ក្រៅ​ស្រុក​ ​សុទ្ធតែ​អាច​ប្រឈម​នឹង​បញ្ហា​ខូចខាត​ ​បាត់បង់​ ​និង​ស្ទះ​អីវ៉ាន់​។​ ​ចំពោះ​អាជីវកម្ម​អន​ឡា​ញ​ដែល​នាំចូល​ទំនិញ​ពីក្រៅ​ប្រទេស​អាច​ប្រឈម​បញ្ហា​មួយ​ចំនួន​ដូចជា​ ​ការខូចខាត​ឬ​បាត់បង់​ទំនិញ​ ​ការ​យឺតយ៉ាវ​ទទួល​ទំនិញ​ដោយសារ​ការ​រាំង​ស្ទះ​ ​ឬ​ច្រក​ព្រំដែន​បិទ​ញឹកញាប់​ ​ជាពិសេស​ក្នុង​សម័យ​កូ​វី​ដ​ ​១​៩​ ​នេះ​តែម្ដង​។​ ​ចំពោះ​អាជីវកម្ម​អន​ឡា​ញ​ដែល​ប្រើប្រាស់​ការ​​​ដឹកជញ្ជូន​ក្នុងស្រុក​អាច​ប្រឈម​បញ្ហា​មួយ​ចំនួន​ដូចជា​ ​តម្លៃ​សេវាកម្ម​ថ្លៃ​ ​រអាក់រអួល​ពេលវេលា​ដឹកជញ្ជូន​ ​អ្នក​ដឹកជញ្ជូន​មិន​ស្មោះត្រង់​ ​ឬ​យក​លុយ​បន្ថែម​ពី​អតិថិជន​។​ ​បញ្ហា​ទាំងនេះ​ហើយដែល​ធ្វើឲ្យ​អតិថិជន​បាត់បង់​ការ​ជឿ​ទុកចិត្ត​ទៅលើ​អាជីវកម្ម​អន​ឡា​ញ​។​

ស្ទះ​លុយ​លើ​អីវ៉ាន់​លក់​មិន​ចេញ​

​បញ្ហា​នេះ​ច្រើន​កើតមានឡើង​ក្នុង​ករណី​អតិថិជន​បញ្ជាទិញ​ហើយ​ ​តែ​ទាក់ទង​មក​ទទួល​ទំនិញ​មិនបាន​ ​បាត់ស្រមោល​ ​ខ​ល​មិន​លើក​ ​ឬ​មិន​យក​ទំនិញ​តែម្តង​។​ ​បែប​នេះ​បានន័យ​ថា​ ​អ្នក​លក់​ត្រូវ​កប់​លុយ​ក្នុង​អីវ៉ាន់​ចាស់​ ​និង​ស្ទះ​លុយ​សម្រាប់​ទូទាត់​អីវ៉ាន់​ចូល​ថ្មី​។​

​លក់​ដេញជើង​គ្នា​៖​

​ការប្រកួតប្រជែង​លើ​ទី​ផ្សារ​ជា​រឿង​ទូទៅ​ ​មិនថា​ការកំណត់​តម្លៃ​ ​ឬ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។​ ​ការកំណត់​តម្លៃ​លក់ទំនិញ​ជា​កត្តា​ប្រកួតប្រជែង​ចំបង​មួយ​ ​ហេតុនេះបានជា​អ្នក​លក់​មួយ​ចំនួន​ព្យាយាម​លាក់​តម្លៃ​ ​ឬ​ព្យាយាម​កំណត់​តម្លៃ​លក់​ទាប​ជាង​ដៃគូ​ប្រកួតប្រជែង​ ​ដើម្បី​ទាក់ទាញ​អតិថិជន​ឱ្យ​បាន​ច្រើន​។​

​ធម្មតា​ ​ការ​រកស៊ី​តែង​មាន​ផលវិបាក​ដែល​ត្រូវ​ប្រឈម​។​ ​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​បើ​សិន​អ្នក​កំពុង​ពិចារណា​ចង់​ចាប់​របរ​រក​សុី​តាម​អន​ឡា​ញ​ ​អ្នក​គប្បី​ត្រៀម​ខ្លួន​ ​រៀបចំផែនការ​ ​និង​យុទ្ធសាស្ត្រ​អាជីវកម្ម​ផ្សេងៗ​ ​ដើម្បី​កាត់បន្ថយ​ហា​និ​ភ័យ​មួយ​ចំនួន​ខាងលើ​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​រកស៊ី​តាម​អន​ឡា​ញ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
ចំណូលចំណាយ
៥ ខែមុន

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

អត្ថបទបន្ទាប់
ការងារ​ក្នុង​វិ​ស័​យ​អចល​ន​ទ្រព្យ​

ការងារ​ក្នុង​វិ​ស័​យ​អចល​ន​ទ្រព្យ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist