Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

គុណភាពនៃជីវិត

២ ឆ្នាំមុន
1 នាទីក្នុងការអាន
1.6k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គុណភាពនៃជីវិត
FacebookTwitterLinkedinTelegramQR Code

​អង្គុយ​ធ្វើការ​សុខ​ៗ​ ​ក៏​ស្រាប់តែ​នឹក​ឆ្ងល់​ថា​ “អេ៎! ​រាល់ថ្ងៃ​ប្រឹង​ធ្វើការ​ ​រកលុយ​ម្លឹ​ង​ៗ​ ​រក​ដើម្បី​អី​ ​ហើយ​ពេញចិត្ត​នឹង​ជីវិត​បែប​នេះ​ឬ​អត់​? ​សប្បាយចិត្ត​នឹង​អ្វី​ដែល​កំពុង​មាន​ជុំវិញ​ខ្លួន​អត់​?” ​គុណភាព​ជីវិត​សំដៅ​ទៅលើ​ការដែល​មាន​ប្រាក់ចំណូល​ច្រើន​ហ៎? ​មិនមែនទេ​!

​គុណភាព​ជីវិត​ត្រូវ​បាន​គេ​ឱ្យ​និយមន័យ​ផ្សេងៗ​គ្នា​អាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ​ ​ដោយ​អ្នកខ្លះ​គិតថា​ ​វា​ជា​ការ​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ ​និង​ការ​ពេញចិត្ត​ជាមួយ​ទ្រព្យ​ទាំងនោះ​ ​រីឯ​អ្នកខ្លះ​ទៀត​ ​ក៏​ឱ្យ​អត្ថន័យ​គុណភាព​នៃ​ជីវិត​ ​ថា​ជា​ការណ៍​ដែល​មាន​ជី​វ​ភាពសមរម្យ​មួយ​ ​មាន​សមត្ថភាព​អាច​​​រក​ប្រាក់ចំណូល​សមរម្យ​ ​និង​អាច​ធ្វើ​ឱ្យ​ខ្លួនឯង​សប្បាយចិត្ត​បាន​ ​ទាំង​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​។​

គុណភាពនៃជីវិត

​មិន​ខុស​អី​ទេ​! ​តាមពិត​ទៅ​ ​គុណភាព​នៃ​ជីវិត​សំដៅ​ទៅលើ​ភាព​និង​ក​ម្រិ​ត​នៃ​សុភមង្គល​ដែល​អ្នក​អាច​ផ្ដល់​ឱ្យ​ខ្លួនឯង​បាន​ ​ហើយ​វា​អាច​កំណត់​បាន​តាមរយៈ​កត្តា​ជាច្រើន​ចំពោះ​បុគ្គល​ម្នាក់ៗ​ ​ដោយ​អាច​ជា​ការ​សម្រេច​បាន​សេរីភាព​ហិរញ្ញវត្ថុ​ ​ការ​ប្រកបការងារ​ដែល​ខ្លួន​ស្រឡាញ់​ ​សេចក្ដី​សុខ​ក្នុង​គ្រួសារ​ ​សុខភាព​ល្អ​ ​ក៏ដូចជា​ជីវិត​មួយ​ប្រកបដោយ​សុវត្ថិភាព​និង​សុភមង្គល​។​

​កត្តា​ទាំងនេះ​ ​គឺជា​ផ្នែក​ដែល​ជះ​ឥទ្ធិពល​ដល់​គុណភាព​ជីវិត​យើង​ម្នាក់ៗ​៖​

• ​ចំណេះ​ដឹង​៖​

ចំណេះ​ដឹង​៖​

​ចំណេះ​ដឹង​ដើរតួ​យ៉ាងសំខាន់​នៅ​ក្នុង​ជីវិត​យើង​ម្នាក់ៗ​។​ ​វា​ជា​ទ្រព្យ​អរូបី​ដែល​ជ​ម្រុ​ញ​ដល់​ការលូតលាស់​និង​រីក​ចម្រើន​ផ្នែក​ប្រាជ្ញា​ស្មារតី​ ​ភាព​ច្នៃប្រឌិត​ ​ដែល​ចំណុច​ទាំងនេះ​ហើយនឹង​ផ្ដល់​ឱ្យ​ការរស់នៅ​ប្រកបដោយ​ភាព​រីករាយ​។​
​ការណ៍​មានចំណេះ​ក្នុង​ខ្លួន​នឹង​ជួយ​តម្រង់​ផ្លូវ​នៃ​អាជីព​ការងារ​និង​មុខរបរ​របស់យើង​រាល់គ្នា​ ​និង​ជា​កត្តា​ចំបង​ដែល​ជះ​ឥទ្ធិពល​ដល់​គុណភាព​នៃ​ការរស់នៅ​ក្នុង​ជីវិត​។​

• ​អាជីព​ឬ​មុខរបរ​៖​

​អាជីព​ឬ​មុខរបរ​

​យើង​ម្នាក់ៗ​ចំណាយ​ពេលវេលា​ចន្លោះ​ពី​ ​៨​ ​ទៅ​ ​៩​ម៉ោង​ក្នុងមួយថ្ងៃ​ ​ឬ​ច្រើនជាង​នេះ​ដើម្បី​បំពេញកិច្ចការ​ងារ​។​ ​ប៉ុន្តែ​តើ​ការ​ចំណាយ​ពេលវេលា​រាល់ថ្ងៃ​នេះ​បាន​ផ្ដល់​នូវ​សុភមង្គល​ដល់​ខ្លួន​ឬទេ​? ​តើ​អ្នក​ស្រលាញ់​អាជីព​ឬ​មុខរបរ​របស់​អ្នក​រាល់ថ្ងៃ​ដែរ​ឬទេ​? ​ឬ​គ្រាន់តែ​បំពេញ​វា​ដើម្បី​ផ្គត់ផ្គង់​ដល់​ជីវភាពរស់នៅ​ប៉ុណ្ណោះ​? ​ពេលវេលា​ចេះ​ដើរទៅ​មុខ​ ​យូរ​ៗ​ទៅ​ ​ក៏​ឃើញ​ថា​ខ្លួន​ខ្វះ​នូវ​គុណភាព​ជីវិត​ទៅវិញ​។​ ​ទោះ​យ៉ាងណា​ ​មិនថា​ហេតុផល​ដែល​អ្នក​ប្រកបការងារ​សព្វថ្ងៃ​គឺ​ដោយសារ​កត្តា​ប្រាក់ចំណូល​ឬ​ដោយសារ​ចំណង់ចំណូលចិត្ត​ ​យើង​សង្ឃឹម​ថា​អ្នក​នឹង​រៀន​ស្រលាញ់​នូវ​ការងារ​ដែល​អ្នកមាន​។​

• ​គ្រួសារ​៖​

​គ្រួសារ

​ចំណេះ​ក៏មាន​ ​ការងារ​ក៏មាន​ ​ប៉ុន្តែ​បែរជា​មិន​អាច​បែងចែក​ពេលវេលា​ដាច់​រវាង​គ្រួសារ​ ​និង​ខ្លួនឯង​ផ្ទាល់​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​ ​ការងារ​និង​ប្រាក់ចំណូល​ ​ដ្បិត​ថា​សំខាន់​ ​ប៉ុន្តែ​គ្រួសារ​ ​ឪពុក​ម្ដាយ​កាន់តែ​សំខាន់​ ​ព្រោះ​ពួកគាត់​ជា​មនុស្ស​ទីមួយ​ដែល​ចាំ​លើកទឹកចិត្ត​ ​ផ្ដល់​មតិ​យោបល់​ ​និង​តែងតែ​គាំទ្រ​នូវ​ការ​សម្រេច​ចិត្ត​យើង​ជានិច្ច​។​ ​តើ​ជីវិត​នឹង​មានន័យ​បាន​ទៅ​យ៉ាងណា​ ​បើ​អ្នកទទួល​បាន​ប្រាក់ចំណូល​ច្រើន​និង​ប្រកបការងារ​ដែល​ខ្លួន​ស្រឡាញ់​ ​ប៉ុន្តែ​បែរជា​មិន​មាន​សុភមង្គល​និង​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​នោះ​?

• ​ទំនាក់ទំនង​សង្គម​និង​មិត្តភក្តិ​ ​៖

ទំនាក់ទំនង​សង្គម​និង​មិត្តភក្តិ

​ ​ក្រៅពី​គ្រួសារ​ ​យើង​ម្នាក់ៗ​រមែង​មាន​ទំនាក់ទំនង​ល្អជា​មួយ​មិត្តភក្តិ​ជិតស្និទ្ធ​ ​សាច់ញាតិ​ ​ព្រោះ​ពួកគាត់​ម្នាក់ៗ​គឺជា​ចំណែក​មួយ​ផ្នែក​ធំ​ទៀត​នៃ​ជីវិត​របស់យើង​។​ ​នៅ​ពេល​យើង​មាន​មិត្តភក្តិ​ល្អ​ៗ​ ​ហ៊ាន​ចែករំលែក​រឿង​ក្នុង​ចិត្ត​ដោយ​មិន​ទើស​ទាស់​ ​នោះ​ហើយ​ជីវិត​ដែល​ប្រកបដោយ​គុណភាព​។​

• ​សុខភាព​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​៖

សុខភាព​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្

​ ​អ្នកណា​ៗ​ក៏​ចង់បាន​នូវ​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​ដូចគ្នា​។​ ​អ្នក​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​ហើយ​រំពឹង​ថា​នឹង​ទទួល​បាន​ក​ម្រិ​ត​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​មួយ​ដែល​ល្អ​សមរម្យ​។​ ​បន្ទាប់មក​ចំណាយ​លុយកាក់​ទាំងនោះ​ដើម្បី​ទិញ​អ្វី​ដែល​ខ្លួន​ចង់បាន​ ​ធ្វើដំណើរ​ក​ម្សាន្ត​ទៅ​កន្លែង​ដែល​ចង់​ទៅ​ ​ឬ​ដើម្បី​ទទួល​បាន​សេរីភាព​ហិរញ្ញវត្ថុ​ជាដើម​។​ ​តែ​គួរ​ក្រើន​រំលឹក​ថា​ ​អ្នក​ចំណាយ​ពេល​ស្ទើរតែ​ពេញ​មួយ​ជីវិត​លើ​ការងារ​ ​ប៉ុន្តែ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​អ្នក​មិន​ត្រូវ​ភ្លេច​ថែទាំ​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ទេ​។​ ​ចៀសវាង​ទម្រាំតែ​ដឹងខ្លួន​ក៏​យឺត​ពេល​បាត់​ទៅ​ហើយ​ ​ឯ​ចុងក្រោយ​ត្រូវ​ចំណាយ​លុយកាក់​ដែល​ខំ​រក​បាន​ទៅលើ​ការ​ព្យាបាល​ជំងឺ​សុខភាព​ខ្លួនឯង​ទៅវិញ​។​


យ៉ាងណាមិញ​ ​គុណភាព​នៃ​ជីវិត​ក៏​អាច​អាស្រ័យ​លើ​ឥរិយាបថ​នៃ​ការចាយវាយ​ផង​ដែរ​ ​ព្រោះថា​ជីវិត​រស់នៅ​ដែល​ប្រកបដោយ​គុណភាព​ឬ​មាន​សេចក្ដី​សុខ​ ​មិនមែន​ប្រាកដ​ថា​ ​អ្នក​​​ចាំបាច់​ត្រូវតែ​មាន​លុយ​ច្រើន​ចាយ​មិន​អស់នោះ​ទេ​។​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ចេះ​រស់នៅ​ដោយ​សេចក្តីរីករាយ​ជាមួយនឹង​អ្វី​យើង​មាន​ ​និង​ចេះ​បង្កើត​សុភមង្គល​ជាមួយ​មនុស្ស​ដែល​យើង​បាន​ជួប​៕

ពាក្យទាក់ទង: គុណភាពនៃជីវិត
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ
ចំណូលចំណាយ
២ សប្តាហ៍មុន

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ

ចំណូលចំណាយ
៣ សប្តាហ៍មុន

<<វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ>>

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

ចំណូលចំណាយ
៦ ខែមុន

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?
ចំណូលចំណាយ
៦ ខែមុន

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៦ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

អត្ថបទបន្ទាប់
មេរៀនសំខាន់ៗដែលអាចរៀនបានអ្វីខ្លះពី NOKIA

មេរៀនសំខាន់ៗដែលអាចរៀនបានអ្វីខ្លះពី NOKIA

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist