Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

​គុណភាព​ការងារ​ពិតជាសំខាន់សម្រាប់​អនាគត​?

Sovannara Chhun ដោយ Sovannara Chhun
1 year មុន
ប្រភេទ ចំណូលចំណាយ, វិនិយោគ
​គុណភាព​ការងារ​ពិតជាសំខាន់​អនាគត​?
77
ទស្សនា

​គុណភាព​ការងារ​ ​ឬ​ ​quality​ o​f​ ​work​ ​សំដៅ​ដល់​គុណ​តម្លៃ​នៃ​សមិទ្ធផល​ការងារ​ចុងក្រោយ​ ​ដែល​បុគ្គល​ម្នាក់​ ​មនុស្ស​មួយ​ក្រុម​ ​ឬ​ស្ថាប័ន​មួយ​អាច​ប្រគល់​ជូន​។​

​ការងារ​មួយ​ប្រកបដោយ​គុណភាព​បាន​ ​កាលណា​សមិទ្ធផល​នោះ​ត្រូវ​បាន​បំពេញ​តាម​តម្រូវ​ការ​គ្រប់ជ្រុងជ្រោយ​ ​ទៅតាម​គោលបំណង​ឬ​លក្ខខណ្ឌ​នៃ​ការងារ​ ​មាន​ភាព​ត្រឹមត្រូវ​ ​ហ្មត់ចត់​ ​បញ្ចប់​បាន​ទាន់ពេល​វេលា​ ​និង​អាច​ប្រើប្រាស់​បាន​ដោយមាន​ប្រសិទ្ធ​ភាព​។​ ​ក្រៅពី​នេះ​ ​នៅ​មាន​ក​ម្រិ​ត​ស្តង់​ដារ​មួយ​ចំនួន​ទៀត​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​ការងារ​និង​ការ​រំពឹង​ទុក​ពី​អ្នកប្រើប្រាស់​ ​ដែល​ការងារ​មួយ​អាច​ពង្រឹង​គុណភាព​កាន់តែ​ខ្ពស់​។​

​គុណភាព​ការងារ​ពិតជាសំខាន់​អនាគត​?

​ជា​ធម្មតា​ ​ពេលវេលា​ចេះតែ​កន្លង​ហួស​ទៅ​ ​ឬនៅ​ពេល​យើង​ផ្លាស់ប្ដូរ​ការងារ​ទៅ​កន្លែង​ថ្មី​ ​យើង​ពុំអាច​ពាំ​នាំ​សម្ភារ​ ​ឬ​របស់របរ​ពី​កន្លែង​ចាស់​ ​ឬ​អតីតកាល​បានទេ​។​ ​តែ​អ្វី​ដែល​យើង​អាច​ស្ពាយ​បាន​ ​មានតែ​គុណភាព​នៃ​ការងារ​ដែល​យើង​អាចប​ន្ត​បង្កើត​ឡើង​ ​និង​កេរ្តិ៍ឈ្មោះ​តែប៉ុណ្ណោះ​។​

ខាងក្រោម​នេះ​ជា​មូលហេតុ​ខ្លះ​ៗ​ដែល​គុណភាព​ការងារ​នឹង​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​អនាគត​លោកអ្នក​។​

​១​. ​កសាង​កេរ្តិ៍ឈ្មោះ​ ​និង​ទំនុក​ចិត្ត​

​កសាង​កេរ្តិ៍ឈ្មោះ​ ​និង​ទំនុក​ចិត្ត​

​ពេល​ស្នាដៃ​ការងារ​របស់​អ្នក​ប្រកបដោយ​គុណភាព​ ​វា​នឹង​ជួយ​កសាង​កេរ្តិ៍ឈ្មោះ​ដល់​អ្នក​ទាំង​នៅ​ក្នុង​ស្ថាប័ន​ដែល​អ្នក​កំពុងតែ​ធ្វើការ​ ​និង​ក្នុង​វិ​ស័​យ​នៃ​អាជីព​កា​ងារ​របស់​អ្នក​។​ ​ក្រៅពី​នេះ​ ​អ្នក​នឹង​ទទួល​បានការ​ផ្ដល់​ទំនុក​ចិត្ត​ពី​និយោជក​របស់​អ្នក​ ​មិត្ត​រួមការ​ងារ​ ​និង​អតិថិជន​ ​ឬ​ស្ថាប័ន​ការងារ​ដទៃទៀត​ដែល​អាច​នឹង​សហការ​ការងារ​ជាមួយ​អ្នក​ថ្ងៃក្រោយ​។​ ​ទាំង​កេរ្តិ៍ឈ្មោះ​និង​ការ​ផ្ដល់​ទំនុក​ចិត្ត​ពី​អ្នកដទៃ​ ​អ្នក​អាច​រំពឹង​ថា​នឹង​អាច​ទទួល​បាន​ការណែនាំ​ឱកាស​ការងារ​ល្អ​ៗ​កាន់តែ​ច្រើន​នា​ថ្ងៃ​អនាគត​។​


​២​. ​បង្កើន​ប្រាក់ចំណូល​

បង្កើន​ប្រាក់ចំណូល​

​គ្រប់​រាល់​ស្ថាប័ន​ការងារ​ពេល​ជ្រើសរើស​បុគ្គលិក​ ​ប្រាកដ​ណាស់​ថា​គេ​នឹង​ពិនិត្យមើល​លើ​បទពិសោធន៍​ការងារ​ ​ឬ​ ​work​ ​port​folio​ ​ពីមុន​របស់​អ្នក​។​ ​ប្រសិនបើ​ ​work​ ​port​folio​ ​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​ស្នាដៃ​ល្អ​ ​ពិតជា​មានគុណ​ភាព​ ​នោះ​អ្នក​អាច​នឹង​ទាមទារ​ប្រាក់ចំណូល​ច្រើន​ទៅតាម​ទឹក​ដៃ​និង​សមត្ថភាព​របស់​អ្នក​ដូចគ្នា​។​ ​រីឯ​ខាង​ស្ថាប័ន​ក៏​មិន​រួញរា​នឹង​ស្នើ​ផ្ដល់​ជូន​ប្រាក់ខែ​ខ្ពស់​ឲ្យ​អ្នក​ដែរ​។​ ​លើស​ពី​នេះ​ ​អ្នក​អាច​នឹង​មាន​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​មួយ​ចំនួន​ទៀត​ ​ដូចជា​ប្រាក់ឧបត្ថម្ភ​បន្ថែម​ ​ឬ​រង្វាន់​លើកទឹកចិត្ត​។​ល​។​


​៣​. ​អភិវឌ្ឍនភាព​នៃ​អាជីព​ការងារ​

អភិវឌ្ឍនភាព​នៃ​អាជីព​ការងារ​

​ជាមួយ​ក​ត្តិ​នាម​ ​បទពិសោធន៍​ ​ស្នាដៃ​ ​និង​ទេពកោសល្យ​ដែល​អ្នក​បាន​កសាង​ ​ហ្វឹកហាត់​ ​និង​អភិវឌ្ឍ​ខ្លួន​ ​ទាំងអស់​នេះ​ ​ពួកវា​នឹង​ជួយ​បើកទ្វារ​ឱ្យ​អ្នក​ទៅ​រក​ឱកាស​កាន់តែ​ច្រើនជាង​មុន​ ​ក៏ដូចជា​ពង្រីក​សក្ដានុពល​ដល់​ខ្លួនឯង​ ​ដូចដែល​យើង​បាន​លើកឡើង​ក្នុង​ចំណុច​ទីមួយ​។​ ​ឱកាស​ទាំងនោះ​សំដៅ​ដល់​ ​ឱកាស​ការងារ​ដែល​អនុញ្ញាត​ឱ្យ​អ្នកបង្កើត​បទពិសោធន៍​ថ្មីៗ​ ​អភិវឌ្ឍ​ខ្លួន​ក្នុង​វិ​ស​័​យ​ការងារ​និង​វិជ្ជាជីវៈ​ ​ព្រមទាំង​កសាង​បណ្ដុំ​ស្នាដៃ​ដែល​កាន់តែ​លេចធ្លោ​ជាង​មុន​។​ ​ការ​អភិវឌ្ឍ​ខ្លួនឯង​ផ្នែក​វិជ្ជាជីវៈ​នេះ​ដែរ​នឹង​ជួយ​ត្រួសត្រាយផ្លូវ​ជីវិត​ការងារ​របស់​អ្នក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នា​ថ្ងៃមុខ​។​

​ក្នុង​បរិ​បទ​សកល​ភា​វូប​នី​យ​កម្ម​នេះ​ ​គុណភាព​ការងារ​ពិតជា​ដើរ​តួនាទី​សំខាន់​ក្រៃលែង​ដល់​ដំណើរ​ជីវិត​ការងារ​រួម​មាន​ ​ភាព​រីក​ចម្រើន​សមត្ថភាព​នៃ​បុគ្គល​ម្នាក់​ក្នុង​ការ​បំ​ពេញការ​ងារ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​លទ្ធភាព​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ជាដើម​។​ ​ការ​ពង្រឹង​គុណភាព​នៃ​ការងារ​មិនកំណត់​ចំពោះ​ត្រឹមតែ​សម្រាប់​អ្នកធ្វើការ​ប៉ុណ្ណោះ​ទេ​ ​សូម្បី​ម្ចាស់​អាជីវកម្ម​ឬ​បុគ្គល​ដែល​មានបំណង​ចង់​បង្កើត​អាជីវកម្ម​ ​ក៏​គួរ​ខិតខំ​ពង្រឹង​គុណភាព​នៃ​ផលិតផល​ឬ​សេវាកម្ម​របស់​ខ្លួន​ដូចគ្នា​ ​ដើម្បី​រក្សា​ទំនាក់ទំនង​អតិថិជន​និង​ ​customer​ ​loyalty​ ​ព្រមទាំង​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​ផង​ដែរ​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: គុណភាព​ការងារ​​អនាគត

អត្ថបទទាក់ទង

ណាត់ជួបគ្នាអស់ត្រឹម ៧មុឺនរៀល​
ចំណូលចំណាយ

Date​ម្ដង​អស់​ម្នាក់​ត្រឹម ៧មុឺនរៀល​

July 22, 2022
ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?
វិនិយោគ

​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?

July 22, 2022
អត្ថបទបន្ទាប់
​វិ​ន័យ​ហិរញ្ញវត្ថុ​

​វិ​ន័យ​ហិរញ្ញវត្ថុ​

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 25, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
August 8, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។