Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ហេតុផលហាមសួរ​សំណួរទាំងនេះ

Tan Muyteang ដោយ Tan Muyteang
7 months មុន
ប្រភេទ ចំណូលចំណាយ
ហេតុផលហាមសួរ​សំណួរទាំងនេះ
39
ទស្សនា

​ការ​និយាយលេង​ ​និង​សួរ​សំណួរ​ពីនេះពីនោះ​ទៅកាន់​មនុស្ស​ដែល​យើង​ស្គាល់​ ​ដើម្បី​យល់​ដឹង​ឲ្យ​កាន់តែ​ច្បាស់​ពី​គ្នា​ទៅវិញទៅមក​ ​ជា​រឿង​ធម្មតា​ ​និង​ជា​ ​ផ្នែក​មួយ​នៃ​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ ​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ​មាន​សំណួរ​មួយ​ចំនួន​ដែល​យើង​មិនគួរ​សួរ​នោះ​ទេ​ ​ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ឯកជន​ភាព​របស់​គេ​
​ថ្ងៃនេះ​យើង​នឹង​លើកយក​សំណួរ​ចំនួន​៥​ ​ដែល​អ្នក​ទាំងអស់គ្នា​មិនគួរ​សួរ​ ​និង​ ​ហេតុផល​ដែលគេ​ហាមមិនឲ្យ​សួរ​សំណួរ​ទាំងនេះ​។

១ ធ្វើការ​បាន​ប្រាក់ខែ​ប៉ុន្មាន​?

ធ្វើការ​បាន​ប្រាក់ខែ​ប៉ុន្មាន

​“​តើ​រាល់​ថ្ងៃធ្វើការ​បាន​ប្រាក់ខែ​ប៉ុន្មាន​?”​ជា​សំណួរ​ដែល​ពេញ​និយម​របស់​ចាស់ៗ​សួរ​ទៅកាន់​កូនក្មួយ​។​ ​ទោះបីជា​ពួក​ ​គាត់​គ្រាន់តែ​មានបំណង​ល្អ​ ​ឬ​គ្រាន់តែ​សួរ​ដោយសារ​ងឿងឆ្ងល់​ ​តែប៉ុណ្ណោះ​ ​ក៏​នេះ​ជា​សំណួរ​មួយ​ដែល​គួរ​ចៀសវាង​បំផុត​។​ ​ប្រាក់ខែ​ ​ឬ​ប្រាក់ចំណូល​ជា​ប្រធាន​បទ​មួយ​ដែល​ប៉ះពាល់​ដល់​ឯកជន​ភាព​បំផុត​។​ ​វា​ហាក់ដូចជា​ ​ការ​វាយ​តម្លៃ​គេ​ ​ការ​ប្រៀបធៀប​ ​តាមរយៈ​លទ្ធភាព​រក​ប្រាក់ចំណូល​របស់​គេ​។


២ ​ពេលណារៀបការ​

ពេលណារៀបការ​

ឯ​សំណួរ​នេះ​វិញ​ជា​សំណួរ​សួរ​របៀប​ការ​ចំអន់​គ្នា​ជាពិសេស​ចំពោះ​មនុស្ស​ពេញ​ ​វ័យ​ដល់អាយុ​រៀបការ​បាន​។​ ​ប្រសិនបើ​អ្នក​សួរ​ទៅកាន់​ស្រ្តី​ឬ​បុរស​ដែល​នៅ​លីវ​ ​នឹង​ធ្វើឲ្យ​គេ​មាន​អារម្មណ៍​មិន​ល្អ​ថា​ខ្លួនឯង​មិនទាន់​រក​ដៃគូ​បាន​ ​ឬ​អាច​ជា​សម្ពាធ​ ​ដល់​ពួកគាត់​ថាត្រូវ​តែ​រៀបការ​នៅ​អាយុ​ណាមួយ​ជាក់លាក់​។​ ​អ្នក​មិន​ដឹង​នោះ​ទេ​ថា​គេ​មិនទាន់​រៀបការ​ដោយសារ​មិនទាន់​រក​បានដៃ​គូ​ដែល​សមប្រកប​ ​ឬ​ ​ក៏​អាពាហ៍ពិពាហ៍​ ​មិន​ស្ថិត​ក្នុង​ផែនការ​ជីវិត​របស់​គេ​។​

​ប្រសិនបើ​សំណួរ​នេះ​ត្រូវ​បាន​សួរ​ទៅកាន់​គូសង្សារ​វិញ​ ​អ្នក​មិន​ដឹង​នោះ​ទេ​ថា​ ​ពួកគេ​មិនទាន់​រៀបការ​ដោយសារ​មិនទាន់​ត្រៀម​ខ្លួន​រួចរាល់​ ​មិនទាន់​មានលទ្ធភាព​ ​មាន​បញ្ហា​គ្រួសារ​ផ្សេងៗ​ ​ឬ​មិន​ជឿ​លើ​ការ​រៀបការ​តែម្តង​។


៣ ពេលណា​យកកូន

ពេលណា​យកកូន

​សំណួរ​នេះ​ជារឿយៗ​ត្រូវ​បាន​គេ​ចោទសួរ​ទៅលើ​គូ​ស្វាមីភរិយា​ដែល​ ​រៀបការ​យូ​រហើយ​មិនទាន់​មានកូន​ ​ពីព្រោះ​ការ​យកកូន​នៅតែ​ត្រូវ​ ​បាន​គេ​ចាត់ទុកជា​ទូទៅ​ថា​ជា​ជំហាន​ ​បន្ទាប់​ក្នុង​ការ​រៀបអាពាហ៍ពិពាហ៍​។​ ​គូ​ស្វាមីភរិយា​ខ្លះ​មិនទាន់​ចង់​យកកូន​ ​ឬមួយ​ចំនួន​ទៀត​មិន​គិត​ចង់​មានកូន​តែម្តង​ ​ដែល​នេះ​ជា​ការយល់​ឃើញ​ផ្ទាល់ខ្លួន​។​

​គូ​ស្វាមីភរិយា​ខ្លះ​សម្រេច​ចំំ​ណាយ​ពេលវេលា​ទៅលើ​ ​ការងារ​ ​ឬ​ ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ​សិន​។​ ​អ្នកមួយ​ចំនួន​ទៀត​ចង់​យកកូន​ ​ប៉ុន្តែ​មិនទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ (​បញ្ហា​ហិរញ្ញវត្ថុ​) ​ដោយសារ​ ​ការ​មានកូន​ត្រូវការ​ចំណាយ​ច្រើន​ដូចជា​ការ​សម្រាល​ ​ថ្លៃ​អាហារ​ ​និង​ ​ថ្លៃ​សាលារៀន​ជាដើម​។​ ​ប្រសិនបើ​អ្នកចោទ​សំណួរ​នេះ​ទៅលើ​ ​អ្នក​ដែល​ព្យាយាម​យកកូន​តែ​មិន​ទទួលជោគជ័យ​វិញ​នោះ​ ​អ្នក​នឹង​ធ្វើឲ្យ​ពួកគេ​នឹង​ឃើញ​ដល់​ការ​ចងចាំ​មិន​ល្អ​ ​និង​ ​មាន​អារម្មណ៍​មិន​ល្អ​ពេល​លឺ​សំណួរ​អ្នក​ប៉ុណ្ណោះ​។​ ស្រ្តី ​ឬ​ ​បុរស​មួយ​ចំនួន​មាន​អាច​មានកូន​បាន​នោះ​ទេ​ ​ដោយសារ​កត្តា​សុខភាព​ផង​ដែរ​។


៤ ពេលណាទិញ​ផ្ទះ​ ​និង​ទ្បា​នថ្មី

ពេលណាទិញ​ផ្ទះ​ ​និង​ទ្បា​នថ្មី

​ផ្ទះ​ ​និង​ទ្បា​ន​ជា​តម្រូវ​ការ​ ​ប៉ុន្តែ​វាក៏​ជា​ទ្រព្យ​ដ៏​ពេញ​និយម​មួយ​ ​សម្រាប់​វាស់វែង​ ​ពី​ឋានៈ​សង្គម​ ​ឬ​ភាព​ជោគជ័យ​របស់​បុគ្គល​ផង​ដែរ​។​ ​មិនគួរ​សំណួរ​នេះ​ពី​ ​ព្រោះ​វា​ឆ្លុះបញ្ចាំង​ថា​ផ្ទះ​ ​ឬ​ទ្បា​ន​ដែលគេ​មាន​រាល់ថ្ងៃ​នេះ​មិន​ ​ល្អ​គ្រប់គ្រាន់​តាម​ការយល់​ឃើញ​របស់​អ្នក​។​ ​អ្នក​ដែល​ត្រូវ​បាន​គេ​ចោទសួរ​អាច​ ​នឹង​សន្សំប្រាក់​យ៉ាង​លំបាក​ទើប​ ​ទិញ​បាន​ផ្ទះ​ ​ឬ​ទ្បា​ន​មួយ​ ​វា​ជា​កម្លាំង​ញើស​ឈាម​ ​និង​ជា​វត្ថុ​ដ៏​មាន​តម្លៃ​ទោះ​ថ្មី​ ​ឬ​ ​ចាស់​ក៏ដោយ​។​ ​ក្រៅពី​នេះ​ ​គេ​អាច​មាន​គោលដៅ​ហិរញ្ញវត្ថុ​ផ្សេង​ ​ដូចជា​សន្សំប្រាក់​ទុក​ទិញ​ផ្ទះ​ ​ពង្រីក​មុខរបរ​រក​សុី ​ឬ​ ​ធ្វើការ​វិនិយោគ​ផ្សេងៗ​ជាដើម​។


៥ សល់លុយប៉ុន្មានហើយ?

៥ សល់លុយប៉ុន្មានហើយ?

ការ​សួរ​សំណួរ​បែប​នេះ​មិន​ខុស​ពី​ការ​ចង់​ដឹង​ ​និង​វាយ​តម្លៃ​អ្នក​ដែល​យើង​សួរ​តាម​ ​រយៈ​ទ្រព្យសម្បត្តិ​របស់​គេ​នោះ​ទេ​។​ ​វាក៏​អាច​ឆ្លុះបញ្ចាំង​ពី​របៀប​ចាយវាយ​ ​ខ្ជះខ្ជាយ​ ​សន្សំ​ ​ឬ​ភាព​វ័យ​ឆ្លាត​ក្នុង​ការ​វិនិយោគ​របស់​មនុស្សម្នាក់​ៗ​។​ ​ការ​ចង់​ដឹង​ពី​សំណួរ​ ​មួយ​នេះ​ពិតជា​មនុស្ស​ជីក​ឬ​ស​គល់​ដទៃ​គេ​ពិតមែន​។​ ​មនុស្សម្នាក់​ៗ​មាន​គោល​ ​ដៅ​ជីវិត​ខុសៗគ្នា​ ​មិន​ប្រាកដ​ថា​ភាព​ជោគជ័យ​របស់​គេ​ត្រូវតែ​វាស់វែង​ ​ដោយ​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​តែមួយមុខ​នោះ​ទេ​។​ ​ក្រៅពី​នេះ​ការ​រាប់​មិត្ត​ ​ឬ​ ​មនុស្ស​ណាមួយ​មិនមែន​ចេះតែ​សួរ​គេ​អី​ញ្ចឹ​ង​អី​ការ​រាប់អាន​មិន​សំដៅ​ ​ឬ​មេី​ល​ទ្រព្យ​
​ធន​អ្នកដទៃ​នោះ​ទេ​។

អត្ថបទទាក់ទង

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់
ចំណូលចំណាយ

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

August 12, 2022
អត្ថបទបន្ទាប់
​បំណុល​អាក្រក់​មានប៉ុន្មាន​ប្រភេទ?

​បំណុល​អាក្រក់​មានប៉ុន្មាន​ប្រភេទ?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
August 8, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។