Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​ដំណាក់កាល​កៀង​គរ​ទុន​សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី​

២ ឆ្នាំមុន
2 នាទីក្នុងការអាន
144
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ដំណាក់កាល​កៀង​គរ​ទុន​សម្រាប់​«​ធុរកិច្ច​បង្កើត​ថ្មី​
FacebookTwitterLinkedinTelegramQR Code

​ថ្ងៃមុន​ អេ​ដ​មីន​បាន​បកស្រាយ​ទាក់ទង​នឹង​ការ​បង្កើត​«​ធុរកិច្ច​ថ្មី​»​ដែល​ភាសា​អង់គ្លេស​ហៅថា​ ​«​Start​-​up​»​ ​ថាត្រូវ​ឆ្លងកាត់​ដំណាក់កាល​អ្វីខ្លះ​។​ ​ថ្ងៃនេះ​ ​យើង​មក​ស្វែងយល់​អំពី​ដំណើរការ​នៃ​កា​ ​រ​កៀង​គរ​ទុន​ ​ឬ​មូលនិធិ​សម្រាប់​យកទៅ​ប្រតិបត្តិការ​ក្នុង​ធុរកិច្ច​ថ្មី​ម្ដង​។​

​តែ​ឈប់​សិន​! ​អ្វី​ទៅ​ ​«​ជា​ប្រាក់​ទុន​?​»​
​«​ប្រាក់​ទុន​»​ (​funding​) ​សំដៅ​ដល់​កញ្ចប់​ថវិកា​ ​ឬ​ទឹកប្រាក់​ដែល​ចាក់​ចូល​ទៅ​ក្នុង​ជំនួញ​ ​ដើម្បី​ដំណើរការ​អាជីវកម្ម​។​

​ជាទូទៅ​ ​គេ​បែងចែក​ការ​កៀង​គរ​ដើមទុន​ ​ជា​ ​៣​ ​ដំណាក់កាល​ធំ​ៗ​ ​ចំពោះ​ ​Start​-​up​។​

​តើ​អ្នក​នឹង​យល់​យ៉ាងណា​វិញ​អំពី​ដំណាក់​នីមួយៗ​នៃ​ការ​កៀង​គរ​ទុន​សម្រាប់​«​ធុរកិច្ច​បង្កើត​ថ្មី​»​ ​បន្ទាប់ពី​អាន​អត្ថបទ​នេះ​ហើយ​? សូម​អាន​លម្អិត​លើ​រូបភាព​នីមួយៗ​ខាងក្រោម​។​

​១​. ​ដំណាក់កាល​ ​Pre​-​seed​ ​funding​: ​

ដំណាក់កាល Pre-seed funding

ដំណាក់កាល​នេះ​ម្ចាស់​អាជីវកម្ម​ជាច្រើន​ចាប់​សម្ពោធ​ដំណើរការ​ធុរកិច្ច​ថ្មី​របស់​ខ្លួន​ជាមួយ​ ​នឹង​ប្រាក់សន្សំ​ខ្លួនឯង​ ​វិភាគទាន​ ​ឬ​ក​ម្ចី​ពី​សមាជិក​គ្រួសារ​ ​និង​/​ឬ​មិត្ត​ភក្ដិ​ជាដើម​។​

​ក្នុង​ដំណាក់កាល​ដំបូង​នេះ​ ​ម្ចាស់​អាជីវកម្ម​ត្រូវ​ប្រាកដ​ចិត្ត​ថា​មាន​លុយ​សម្រាប់​បង្ការ​ក្នុង​គ្រាអាសន្ន​ផ្សេងៗ​ ​ដោយហេតុថា​អាជីវកម្ម​បែប​ ​start​-​up​ ​នឹង​មិនទាន់​ទទួល​បាន​ប្រាក់ចំណេញ​ទេ​ ​នៅ​ក្នុង​២​-​៣​ឆ្នាំ​ដំបូង​។​


​២​. ​ដំណាក់កាល​ ​Seed​-​funding​:

ដំណាក់កាល​ ​Seed​-​funding​:

​ដំណាក់កាល​នេះ​មាន​វត្តមាន​មូលធន​ពី​វិនិ​យោគិន​ឯកជន​ ​ដើម្បី​ធានា​បន្ត​ដំណើរការ​ធុរកិច្ច​ទៅកាន់​អនាគត​ដែល​អាច​បង្កើត​ប្រាក់ចំណេញ​។​

​គេ​ចែក​ដំណាក់កាល​នេះ​ ​ជា​ ​៣​ ​ជុំ​ទៀត​ ​ដែល​ជុំ​នីមួយៗ​ក្នុង​ ​Seed​-​Funding​ ​សុទ្ធតែ​មាន​ប្រភព​មូលនិធិ​ដូច​ៗ​គ្នា​រួម​មាន​ ​Venture Capital​i​s​t​s, ​An​g​e​s​t​ ​Investor​ ​និង​ ​Crowd​funding​ ​ជាដើម​។​ ​ដោយឡែក​ចំណុច​ដែល​យើង​ឃើញ​ថា​ខុសគ្នា​រួម​មាន​៖​

​Series​-​A​ ​Funding​: ​នៅ​ជុំ​ដំបូង​នេះ​ ​Start​-​up​ ​មាន​តម្លៃ​ជាមធ្យម​ 23 ​លាន​ដុល្លារ​ ​រីឯ​ចំនួន​ប្រាក់​ដែល​អាច​កៀង​គរ​ពី​វិនិ​យោគិន​បាន​មាន​ចន្លោះ​ពី​ 2 ​លាន​ទៅ​ 15 ​លាន​ដុល្លារ​អាមេរិក​ ​តែ​តួលេខ​នេះ​បាន​កើន​បន្តិច​ដល់​ 15.6 ​លាន​ដុល្លារ​ជាមធ្យម​ ​នៅ​ឆ្នាំ​២​០​២​០​។​ ​នៅ​ជុំ​នេះ​ វិនិ​យោគិន​រំពឹង​ទទួល​បានផល​ចំណេញ​វិញ​ពី​ 15% ​ទៅ​ 50% ​ហើយ​ពួកគេ​មិន​ត្រឹមតែ​ផ្ដោ​ត​លើ​គំនិត​អស្ចារ្យ​ទេ​ ​តែ​ក៏​សង្កត់ធ្ងន់​ដែរ​ទៅលើ​យុទ្ធសាស្ត្រ​ខ្លាំង​ ​ទាំង​កា​រលក់​ ​ការ​ផ្សព្វផ្សាយ​ ​និង​បច្ចេកវិទ្យា​ ​ដើម្បី​ក្លាយ​ជា​អាជីវកម្ម​អាច​បង្កើត​ចំណូល​បាន​។​

​Series​-B ​Funding​: ​នៅ​ ​Series​ ​នេះ​ ​មូលធន​ដែល​អាច​ប្រមូល​បាន​ពី​វិនិ​យោគិន​មាន​រហូតដល់​ 33 ​លាន​ដុល្លារ​ជា​ធ​ម្យ​ម​ ​ហើយ​ពួកគេ​រំពឹង​ទទួល​បានផល​ចំណេញ​វិញ​ពី​ 15% ​ទៅ​ 30%​។​ ​រីឯ​តម្លៃ​ក្រុមហ៊ុន​នា​ពេលនេះ​វិញ​ ​ហក់លោត​ដល់​ 58 ​លាន​ដុល្លារ​ជា​ធ​ម្យ​ម​។​

​Series​-C ​Funding​: ​នៅ​ជុំ​នេះ​ ​ទុន​វិនិយោគ​មាន​ចាប់ពី​ 50 ​លាន​ដុល្លារ​ ​ហើយ​ផល​ចំណេញ​វិញ​ វិនិ​យោគិន​ក៏​រំពឹង​ទទួល​បាន​ពី​ 15% ​ទៅ​ 30% ​ដូច​ទៅ​នឹង​ ​Series​-​A​ ​ដូចគ្នា​។​ ​តម្លៃ​ក្រុមហ៊ុន​នា​ពេលនេះ​លោត​ទៅដល់​ 118 ​លាន​ដុល្លារ​ជាមធ្យម​ឯណោះ​។​ ​សម្រាប់​ ​Start​-​up​ ​ដែល​ឈាន​ដល់​ជុំ​នេះ​ ​Series​-C ​Funding​ ​នេះ​ ​អាច​រាប់​បាន​ថា​ ​ជា​ក្រុមហ៊ុន​ជោគជ័យ​សម្បើម​មួយ​ទៅ​ហើយ​។​ ​ជា​ធម្មតា​ ​ក្រុមហ៊ុន​នឹង​លែង​ទទួល​ដើមទុន​ពី​ប្រភព​ក្រៅ​ត្រឹម​ ​Series​ C ​នេះ​ ​ក៏ប៉ុន្តែ​នៅ​មាន​ក្រុមហ៊ុន​ខ្លះ​អាចប​ន្ត​ដល់​ ​Series​ ​D​ ​និង​ ​Series​ ​E​ ​ផង​ដែរ​ (​តែ​ក​ម្រ​មាន​ក្រុមហ៊ុន​ណា​បន្ត​ដល់​ ​Series​ ​D​ ​និង​ ​E​ ​ណាស់​)​។​


​៣​. ​ដំណាក់កាល​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​ ​៖​ ​

ដំណាក់កាល​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ

ដំណាក់កាល​ដែល​ម្ចាស់​អាជីវកម្ម​ទទួល​បាន​ជោគជ័យ​សម្បើម​ ​ហើយ​ក្រុមហ៊ុន​អាច​កៀង​គរ​ប្រាក់​តាមរយៈ​កា​រលក់​ភាគ​ហ៊ុន​ជា​សាធារណៈ​(​I​P​O: ​Initial​ ​Public​ ​Offering​) ​ក្នុង​ទី​ផ្សារ​មូលបត្រ​ពី​សាធារណជន​។​

​ដោយ​សិក្សា​ទៅលើ​ត​ថ​ភាព​ជាក់ស្ដែង​មួយ​៖​

​ក្រុមហ៊ុន​ ​A​l​i​b​a​b​a​ ​ដែល​ជា​ ​start​-​up​ ​ដ៏​ធំ​មួយ​ក្នុង​លោក​ ​ខាង​លក់ទំនិញ​តាម​បណ្ដាញ​អ៉ី​ន​ធឺ​ណែ​ត​ ​ឬ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ (​e​-​commerce​) ​បាន​ឆ្លងកាត់​បទពិសោធន៍​ប្រមែប្រមូល​ដើមទុន​របៀប​នេះ​ដែរ​។​

​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​១​៩​៩​៩​ ​A​l​i​b​a​b​a​ ​ចាប់ផ្ដើម​ដោយ​ដំណាក់កាល​ ​Pre​-​seed​ ​funding​ ​មាន​គ្នា​ ​១​៨​នាក់​ ​និង​ដឹកនាំ​ដោយ​លោក​ ​Jack​ ​Ma​។​ ​នៅ​ក្នុង​ឆ្នាំ​ដដែល​ ​លោក​ ​Jack​ ​Ma​ ​បាន​កៀង​គរ​ទុន​សម្រាប់​«​ធុរកិច្ច​បង្កើត​ថ្មី​»​នេះ​បាន​ចំនួន​ ​៥​លាន​ដុល្លារ​អាមេរិក​ពី​ ​Gold​man​ ​Sac​h​s​។​ ​ខណៈនេះ​រាប់បញ្ចូល​ថា​ជា​ដំណាក់កាល​ ​Seed​-​funding​ ​និង​ស្ថិត​ក្នុង​ ​Series​ ​A​ ​funding​។​

​ឆ្នាំ​ ​១​៩​៩​៩​ ​ដដែល​ ​លោក​ទទួល​បាន​ទុន​បន្ថែម​ ​២​០​ ​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​ ​Soft​bank​ ​ដែល​យើង​ចាត់ទុកជា​ ​Series​ B ​funding​។​ ​ដល់​ឆ្នាំ​ ​២​០​០​៤​ ​ក្រុមហ៊ុន​ ​A​l​i​b​a​b​a​ ​ទទួល​បាន​ប្រាក់​វិនិយោគ​បន្ថែម​ ​៨​២​លាន​ដុល្លារ​ទៀត​ពីសំណាក់​វិនិ​យោគិន​ឯកជន​ធំ​ៗ​ ​ដែល​ត្រូវ​បាន​សន្និដ្ឋាន​ជា​ ​Series​ ​D​ ​ឬ​ ​Series​ ​E​ ​funding​។​

​នា​ឆ្នាំ​ ​២​០​០​៧​ ​A​l​i​b​a​b​a​ ​ចាប់ផ្ដើម​ធ្វើ​ ​I​P​O ​លើក​ដំបូងបង្អស់​ក្នុង​ ​H​on​g​ Kon​g​ ​Stock​ ​Exchange​ ​ហើយ​រក​មូលនិធិ​បាន​ ​១​.​៥​ពាន់​លាន​ដុល្លារ​។​ ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​គឺ​ក្នុង​ឆ្នាំ​ ​២​០​១​៤​ ​A​l​i​b​a​b​a​ ​បាន​ដំណើរការ​ ​I​P​O ​របស់​ខ្លួន​ម្ដងទៀត​ក្នុង​ ​New​ ​Y​ork ​Stock​ ​Exchange​ ​ដែល​ជាទី​ផ្សារ​ភាគ​ហ៊ុន​ធំ​ជាងគេ​លើ​ពិភពលោក​។​

​ពិត​ណាស់​ថា​ ​ការ​កៀង​គរ​ទុន​សម្រាប់​ ​Start​-​up​ ​ពិតជា​ឆ្លងកាត់​ដំណាក់កាល​ស្មុគ​ស្មាញ​។​ ​ក៏ប៉ុន្តែ​ការ​មិន​យកចិត្តទុកដាក់​អំពី​វា​ ​កង្វះ​ ​ឬ​អស្ថិរភាព​ដើមទុន​នឹង​ក្លាយ​ជា​បញ្ហា​ចោទ​ ​ហើយ​វា​គឺជា​កត្តា​ចម្បង​មួយ​ដែល​សម្រេច​ជោគវាសនា​របស់​ធុរកិច្ច​ថ្មី​។​ ​ហេតុនេះ​ ​សហគ្រិន​គ្រប់រូប​គួរ​យល់​ដឹង​ ​និង​សិក្សា​ឲ្យបាន​លម្អិត​បំផុត​តាមតែ​អាច​ធ្វើ​បាន​៕​


​ប្រភព​ទិន្នន័យ​ ​និង​ឯកសារ​ស្រាវជ្រាវ​៖​

១​. ​T​h​e​ ​Life​ o​f​ ​Jack​ ​Ma​, ​t​h​e​ ​A​l​i​b​a​b​a​, ​Ant​ ​Group​ ​Founder​ ​Who​ ​May​ ​Be​ ​Missing​ (​business​inside​r.​co​m​)
​២​. ​How​ ​Start​up​ ​Funding​ ​Works​ (​m​y​start​upland​.​co​m​)
​៣​. ​What​ ​I​s ​Start​up​ ​Funding​? | ​Start​up​s.​co​m​. ​A​l​i​b​a​b​a​.​co​m​ ​raise​s $1.5 ​bill​ion​ ​in​ ​I​P​O (​china​daily​.​co​m​.cn)
​៤​. ​Start​up​ ​Financing​: 5 ​Key​ ​Funding​ ​Option​s ​For​ ​Your​ ​Company​ (​for​be​s.​co​m​)
​៥​. ​Series​ ​A​, B, C ​Funding​: ​How​ ​Seed​ ​Funding​ ​Works​ (​invest​o​p​e​d​i​a​.​co​m​)
​៦​. ​History​ o​f​ ​A​l​i​b​a​b​a​: ​Time​line​ ​and​ ​Fact​s – ​T​h​e​Street​
​៧​. ​What​ ​I​s ​Start​up​ ​Funding​? | ​Start​up​s.​co​m​

ពាក្យទាក់ទង: ធុរកិច្ច​បង្កើត​ថ្មី​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៤ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៤ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៥ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៥ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៥ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៥ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៥ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
ចាយ​ពេលវេលា​លើ​ ​Face​book​ និង​ការ​វិនិយោគ​

ចាយ​ពេលវេលា​លើ​ ​Face​book​ និង​ការ​វិនិយោគ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version