Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

មាន​ពិត ឬសម្ដែង​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
46
ទស្សនា
FacebookTwitterLinkedinTelegramQR Code
មាន​ពិត ឬសម្ដែង​?
FacebookTwitterLinkedinTelegramQR Code

​ពេល​ឃើញ​គេ​ផុ​សរូប​លើ​បណ្ដាញ​សង្គម​ ​ទិញ​ឡាន​ថ្មី​ ​ឡើងផ្ទះ​ថ្មី​ ​ពាក់​មាស​ពាក់​ពេជ្រ​ធំ​ៗ​ ​ឬ​ដើរលេង​ក្រៅ​ប្រទេស​ ​ពិតជា​គួរ​ឱ្យ​ច្រណែន​ណាស់​មែនទេ​? ​ធ្វើ​ម៉េច​បាន​ជីវិត​គេ​សំណាង​ ​និង​ហ៊ឺហា​ម្ល៉េះ​ហ្ន៎?
​ប៉ុន្តែ​មាន​ធ្លាប់​ឆ្ងល់​ទេ​ថា​ ​តើ​គេ​រកលុយ​បាន​ពីណា​មក​ទិញ​របស់របរ​ហ៊ឹកហ៊ាក់​យ៉ាងនេះ​?

មាន​ពិត ឬសម្ដែង​?

​តែ​បើ​សួរ​ខ្លួនឯង​វិញ​ថា​ ​ចុះ​យើង​ចាំបាច់​ខ្វល់​ធ្វើ​អី​? ​គេ​បាន​លុយ​មកពី​ណា​ជា​រឿង​របស់​គេ​តើ​? ​ដូចជា​អត់មាន​ទាក់ទង​ជាមួយ​យើង​ទេ​។​
​ចម្លើយ​សម្រាប់​ការ​ចោទសួរ​ខ្លួនឯង​នេះ​ ​អាច​មានប្រយោជន៍​ចំពោះ​យើង​ដូច​ខាងក្រោម​៖​

  • ឱ្យ​ចេះ​ស្វែងយល់​ពី​ភាព​ពិត​ក្នុង​បណ្ដាញ​សង្គម​ ​និង​ក្នុង​សង្គម​ជាក់ស្ដែង​
  • ឱ្យ​យើង​ចេះ​ប្រុងប្រយ័ត្ន​មុន​ខ្ចី​លុយ​គេ​ ​និង​ ​មុន​ឱ្យ​លុយ​គេ​ខ្ចី​
  • ចេះ​រៀបចំផែនការ​ចំណាយ​របស់​ខ្លួនឯង​ (​ឧ.​ ផ្ដោ​ត​លើ​ចំណាយ​ចាំបាច់​ ​ចៀស​ជាង​ចំណង់​ ​និង​ការ​បង្អួត​)
  • ចេះ​ផ្ដោ​ត​សំខាន់​លើ​ខ្លួនឯង​ ​រៀន​រីករាយ​ជាមួយ​ស្ថានភាព​ ​និង​អ្វី​ដែល​ខ្លួនឯង​មាន​

​ត្រឡប់មក​សំណួរ​របស់យើង​វិញ​ ​តើ​គេ​ចាយវាយ​ហ៊ឺហា​នោះ​ ​គេ​ពិតជា​មានបាន​ធូរធារ​មែន​ ​ឬ​គ្រាន់តែ​ជា​ការ​សម្ដែង​ទេ​?

​តាមពិត​ទៅ​ ​ទ្រព្យសម្បត្តិ​ដែល​យើង​ឃើញ​ថា​ឡូយ​ឆាយ​ទាំងនោះ​មិន​ប្រាកដ​ថា​ ​សុទ្ធតែ​បាន​មក​ដោយ​ទ្រព្យ​ឬ​លុយ​ផ្ទាល់ខ្លួន​របស់​គេ​សុទ្ធ​សាត​នោះ​ទេ​។​ ​ពេលខ្លះ​នៅ​ពីក្រោយ​ភាព​ហ៊ឺហា​នោះ​ ​មាន​នូវ​បំណុល​ធនាគារ​ ​ឬ​ជំពាក់​ក្រុម​គ្រួសារ​ ​គ្រាន់តែ​ខុសគ្នា​ត្រង់ថា​ ​អ្នកខ្លះ​ពិតជា​បាន​ខ្ចី​លុយ​គេ​មក​ពង្រីក​ ​ឬ​បង្វិល​ក្នុង​របររកស៊ី​ ​ឯ​អ្នកខ្លះ​ទៀត​ខ្ចី​លុយ​គេ​មក​ក្នុង​គោលបំណង​ចាយវាយ​ ​ទិញ​ផ្ទះ​ទិញ​ឡាន​ឱ្យ​បាន​ត្រឹម​ឡូយ​ឆាយ​ប៉ុណ្ណោះ​។​

​មនុស្ស​អាច​ចាយវាយ​ឡូយ​ឆាយ​ ​ហើយ​បង្អួត​ឱ្យ​គេ​ឃើញ​ដោយ​មូលហេតុ​ខុសៗគ្នា​គឺ​៖​

​១​. ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ ​និង​ការគោរព​ពី​អ្នក​ជុំវិញ​ខ្លួន​

ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ ​និង​ការគោរព​ពី​អ្នក​ជុំវិញ​ខ្លួន​

​ពេល​ដែល​មនុស្សម្នាក់​យល់ថា​តម្លៃ​របស់​គេ​ស្ថិតនៅ​លើ​ទ្រព្យ​ ​សម្ភារ​ប្រណីត​ៗ​ដែលគេ​មាន​ ​គេ​នឹង​ហ៊ាន​ចំណាយ​លុយ​ឱ្យ​តែ​បាន​សម្ភារ​ថ្លៃ​ៗ​ ​ម៉ាក​ល្បី​ៗ​ទាំងនោះ​មកកាន់​ក្នុង​ដៃ​ ​ក្នុង​គោលបំណង​ចង់​ឱ្យ​អ្នកដទៃ​សរសើរ​ ​សាទរ​ ​និង​ផ្ដល់​ចំណាប់អារម្មណ៍​លើ​គេ​។​ ​តែ​ជាក់ស្ដែង​ទៅ​ ​មិន​ប្រាកដ​ថា​មហាជន​គ្រប់រូប​ ​សុទ្ធតែ​គោរព​ឱ្យ​តម្លៃ​មនុស្ស​ដោយសារតែ​ទ្រព្យសម្បត្តិ​ទាំងនោះ​ទេ​។​ ​ដ្បិត​ថា​មាន​មនុស្ស​មួយ​ចំនួន​ធំ​ទៀត​ដែរ​ ​ដែល​ផ្ដោ​ត​ការ​ឱ្យ​តម្លៃ​ ​គោរព​ស្រលាញ់​ទៅលើ​អត្តចរិត​បុគ្គល​ទៅវិញ​ទេ​។​


​២​. ​ចាយ​បំបាត់​ទុក្ខ​

ចាយ​បំបាត់​ទុក្ខ​

​មូលហេតុ​មួយទៀត​គឺ​អាច​ជា​ទម្លាប់​ចាយវាយ​បំបាត់​ស្ត្រេ​ស​។​ ​ពេលខ្លះ​មិន​សប្បាយចិត្ត​ ​ក៏​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់​ ​រួច​ផុស​ ​story​ ​មួយ​ឱ្យ​អស់​កង្វល់​។​ ​តែ​ការ​ធ្វើ​បែប​នេះ​មិនបាន​ធានា​ថា​ជួយ​ដោះស្រាយបញ្ហា​ដែល​បង្ក​ឱ្យ​អ្នក​មិន​សប្បាយចិត្ត​នោះ​ទេ​ ​ផ្ទុយទៅវិញ​ ​វា​អាច​ញ៊ាំ​ង​ឱ្យ​អ្នក​ងាយ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ ​ឬ​កើតទុក្ខ​លើស​ដើម​ដោយសារ​ការចាយវាយ​តាម​អារម្មណ៍​ ​មិនបាន​គិតគូរ​ដល់​ថ្ងៃក្រោយ​។​
​


៣​. ​រង​ឥទ្ធិពល​ពី​អ្នក​ជុំវិញ​ខ្លួន​

រង​ឥទ្ធិពល​ពី​អ្នក​ជុំវិញ​ខ្លួន​

​ពេល​ឃើញ​មិត្ត​ភក្ដិ​ ​ឬ​អ្នក​ជិតដិត​ណា​ម្នាក់​ ​ប្ដូរ​ទូរស័ព្ទ​ថ្មី​ ​ប្រើ​កាបូប​ម៉ាក​ប្រេ​ន​ៗ​មាន​តម្លៃ​ថ្លៃ​ ​ឬ​ឬ​ប្ដូរ​ឡាន​ថ្មី​ ​ក៏មាន​អារម្មណ៍​ថា​គួរតែ​ ​ដល់ពេល​ត្រូវ​ប្ដូរ​ថ្មី​ដែ​រហើយ​ ​កុំ​ឱ្យ​មើលទៅ​អន់​ពេក​។​ ​ប៉ុន្តែ​បើ​អ្នក​ផ្ដោ​ត​លើ​ការ​បំពេញ​តាម​តម្រូវ​ការ​ផ្ទាល់ខ្លួន​ ​គោរព​តាម​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​បាន​ត្រឹមត្រូវ​ ​ហើយ​យល់​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​ខ្លួន​ ​និង​អ្នក​នៅ​ជុំវិញ​ខ្លួន​ ​អ្នក​អាច​នឹង​ចៀស​ផុត​ពី​ការ​កើតមាន​នូវ​អារម្មណ៍​ប្រកួតប្រជែង​ ​ដេញ​តាម​សម្ភារ​និយម​ដូច​គេ​នោះ​ទេ​។​

​ហេតុនេះ​ ​រាល់​លើក​ ​ពេល​ដែល​ឃើញ​អ្នក​ជុំវិញ​ខ្លួន​ប្រើប្រាស់​របស់​ថ្លៃ​ៗ​ ​ចាយវាយ​ហ៊ឺហា​ ​បង្អួត​បង្ហាញ​តាម​បណ្ដាញ​សង្គម​ ​ចូរ​កុំ​ភ្លើតភ្លើន​ភ្លេចខ្លួន​ខំ​រត់​តាម​គេ​ ​ព្រោះថា​មនុស្សយើង​ម្នាក់ៗ​កំពុង​ដើរ​លើ​ផ្លូវ​ជីវិត​រៀងៗខ្លួន​។​ ​អ្វី​ដែលគេ​ជ្រើសរើស​នឹង​ធ្វើ​ ​មិន​ប្រាកដ​ថា​យើង​គួរតែ​យកលំនាំតាម​គ្រប់​ជំហាន​នោះ​ទេ​។​ ​ប៉ុន្តែ​គួរ​ជំនួស​ដោយ​ការ​ស្វែងយល់​ពី​ខ្លួនឯង​កាន់តែ​ច្បាស់​ ​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​ក៏ដូចជា​ដំណើរ​ជីវិត​បុគ្គល​ឱ្យ​កាន់តែ​ប្រសើរ​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: មាន​ពិតសម្ដែង​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?
ហិរញ្ញវត្ថុ
៥ ខែមុន

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?

អត្ថបទបន្ទាប់
ចំណូលរបស់កម្មវិធី​ Me​t​ ​G​a​l​a បានមកពីណា?

ចំណូលរបស់កម្មវិធី​ Me​t​ ​G​a​l​a បានមកពីណា?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist