Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

មុនខ្ចីលុយគេតើគួរគិតពីរកត្តាអ្វីខ្លះ?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
377
ទស្សនា
FacebookTwitterLinkedinTelegramQR Code
មុនខ្ចីលុយគេតើគួរគិតពីរកត្តាអ្វីខ្លះ?
FacebookTwitterLinkedinTelegramQR Code

​ការ​ជាប់​បំណុល​អាច​ចាត់​ទុក​បាន​ថា​ជា​បន្ទុក​មួយ​ដែល​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​និង​ជីវភាព​របស់​អ្នក​នា​ពេល​អនាគត​។​ ​អញ្ចឹង​ហើយ​រាល់​ពេល​ដែល​អ្នក​ចង់​ខ្ចី​លុយ​ពី​ធនាគារ​រឺ​នរណា​ម្នាក់​ ​អ្នក​ត្រូវ​គិត​អោយ​បាន​ច្បាស់​មុននឹង​សម្រេច​ចិត្ត​។​

មុនខ្ចីលុយគេតើគួរគិតពីរកត្តាអ្វីខ្លះ?

កត្តាមួយចំនួន​ដែលអ្នកគួរ​គិត​ពិចារ​ណា​មុន​នឹង​សម្រេច​ចិត្តខ្ចី ដូចជា៖

១. គោលបំណងនៃ​ការខ្ចីលុយ

គោលបំណងនៃការខ្ចីលុយ

​យេី​ង​ដឹង​ហេី​យថា​ ​រាល់​ពេល​ខ្ចី​លុយ​ច្បាស់ជា​ត្រូវ​ខាតបង់​ប្រាក់​ខ្លះ​ហើយ​ ​ព្រោះ​ត្រូវ​បង់​ការប្រាក់​អោយ​គេ​។​ ​ដូចនេះ​ ​មុននឹង​សម្រេច​ចិត្ត​ថា​ខ្ចី​លុយ​គេ​ ​ត្រូវ​គិត​ពី​គោលបំណង​នៃ​ការខ្ចី​លុយ​របស់​អ្នក​អោយ​បាន​ច្បាស់លាស់​ ​ថា​អ្នក​នឹង​ខ្ចី​លុយ​នោះ​យកទៅ​ធ្វើអ្វី​អោយ​ប្រាកដ​។​ ​អ្នក​អាច​ថ្លឹងថ្លែង​ជាមុន​សិន​ថា​តើ​គោលបំណង​នោះ​ចាំបាច់​ដល់ក​ម្រិ​ត​ណា​ ​ផ្តល់​ប្រយោជន៍អ្វី​ខ្លះ​ដល់​អ្នក​វិញ​ ​ហើយ​ផលប្រយោជន៍​ទាំងនោះ​សាក​សម​ឲ្យ​អ្នកខ្ចី​ជាមួយនឹង​អត្រា​ការប្រាក់​ដែល​អ្នក​ត្រូវ​ខាតបង់​រឺ​ទេ​។​


២. យល់ច្បាស់​ពីលក្ខ​ខណ្​ឌនៃប្រាក់​កម្ចីនោះ

យល់ច្បាស់ពីលក្ខខណ្ឌនៃប្រាក់កម្ចីនោះ

​អ្នក​ត្រូវ​ស្វែងយល់​ពី​លក្ខខណ្ឌ​ផ្សេងៗ​នៃ​ប្រាក់​ក​ម្ចី​ដូចជា​ក​ម្រិ​ត​អត្រា​ការប្រាក់​ថា​វា​ខ្ពស់​ពេក​រឺ​អត់​ ​រយៈពេល​ដែល​ត្រូវ​បង់​ប្រាក់​សង​ ​ហើយនិង​ការ​ទាមទារ​អោយ​អ្នក​ដាក់​ទ្រព្យ​បញ្ចាំ​រឺ​ទេ​។​ ​អ្នក​​​ចាំបាច់​ត្រូវ​យល់​ដឹង​លក្ខខណ្ឌ​ទាំងនេះ​អោយ​ច្បាស់​ ដេីម្បី​សិក្សា​ពី​ទំហំ​ហា​និ​ភ័យ​នៃ​ក​ម្ចី ​និង​ចៀសវាង​ធ្លាក់ខ្លួន​ជាប់​បំណុល​វ័ណ្ឌក​។​ ​លើស​ពី​នេះ​ ​អ្នក​គួរ​ចរចា​ប្តូរ​លក្ខខណ្ឌ​ទាំងនេះ​បើ​ចាំបាច់​ ​ក្នុង​ករណី​វា​មាន​ភាព​មិន​ប្រក្រតី​ផ្សេងៗ​។​ ​បើ​តាម​រូបមន្ត​ខ្ចី​លុយ​ ​អ្នក​មិនគួរ​ជាប់​បំណុល​ដែល​អ្នក​ត្រូវ​សងវិញ​ ​មាន​ចំនួន​លើស​ពី​ ​២​៥​% ​នៃ​ប្រាក់ខែ​របស់​អ្នក​ឡើយ​។


៣. ស្វែងរក​ប្រាក់​កម្ចីដែលផ្តល់​ប្រយោជន៍​អោយអ្នក

ស្វែងរកប្រាក់កម្ចីដែលផ្តល់ប្រយោជន៍អោយអ្នក

​អ្នក​គួរ​ប្រៀបធៀប​ប្រាក់​ក​ម្ចី​ផ្សេងៗ​គ្នា​អោយ​បាន​២​ទៅ​៣​ រឺច្រេី​ន​ជាង​នេះ​ ​ហើយ​ព្យាយាម​ស្វែងរក​ប្រាក់​ក​ម្ចី​មួយ​ណា​ដែល​អាច​ផ្តល់​ប្រយោជន៍​និង​ផល​ចំណេញ​អោយ​អ្នក​ច្រេី​ន​ជាងគេ​។​
​ជាឧទាហរណ៍​ ​អ្នក​អាច​ធ្វើការ​ប្រៀបធៀប​អត្រា​ការប្រាក់​ ​សិក្សា​និង​ត្រួតពិនិត្យ​ពី​ចំនួន​ទឹកប្រាក់​ដែល​អ្នក​អាច​ខ្ចី​ ​ល័ក្ខ​ខ័ណ្ឌ​ក្នុង​ការ​សង​ប្រាក់​ ​និង​កិច្ចសន្យា​នៃ​ក​ម្ចី​នោះ​អោយ​បាន​ច្បាស់លាស់​ ​នោះ​អ្នក​នឹង​អាច​សម្រេច​បាន​ថា​ជ្រើស​ប្រាក់​ក​ម្ចី​ណា​ដែល​សម​ស្របតាម​លទ្ធភាព​ដែល​អ្នក​អាចប​ង់​សងវិញ​តាមកាល​កំណត់​និង​ក្នុងរយៈពេល​សមរម្យ​ ​ហើយ​មិន​រង​កំហាត​ច្រើន​។


៤. បំណុល​គឺជា​បន្ទុក

បំណុលគឺជាបន្ទុក

​បំណុល​គឺជា​បន្ទុក​មួយ​ដែល​អាច​ប៉ះពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​និង​កិច្ចការ​ងារ​ប្រចាំថ្ងៃ​របស់​អ្នក​។​ ​តែ​ការខ្ចី​បុល​មិនមែន​សុទ្ធតែ​អាក្រក់​នោះ​ទេ​។​ ​បើ​វា​ជា​បំណុល​ល្អ​ ​វា​នឹង​ជួយ​អោយ​ស្ថានភាព​ទូទៅ​នៃ​ហិរញ្ញវត្ថុ​របស់​អ្នកមាន​ភាព​ល្អ​ប្រ​សេី​រ​ឡេី​ង​។​ ហេី​យ​បំណុល​ដែល​ល្អ​នឹង​អាច​ជួយ​អោយ​អ្នក​ដោះស្រាយបញ្ហា​ដែល​កំពុង​ប្រឈម​ ​ព្រមទាំង​អនុញ្ញាត​អោយ​អ្នក​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះខ្លួនចេញ​ពី​បំណុល​នេះ​ដែរ​។​ ​ប៉ុន្តែ​បើជា​បំណុល​អាក្រក់​វិញ​ ​វា​អាច​ធ្វេី​អោយ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នកមាន​ភាព​ដុនដាប​កាន់តែ​ខ្លាំង​ ​អាច​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​ ​ហើយ​ថែមទាំង​ផ្តល់​ទុក្ខ​លំបាក​ទាំង​ផ្លូវចិត្ត​និង​ផ្លូវ​កាយ​ទៀត​ផង​។​

​ហេតុនេះ​ ​មុននឹង​ខ្ចី​លុយ​គេ​ ​កុំ​ភ្លេច​គិតពិចារណា​លើ​កត្តា​ទាំងនេះ​ណា៎​! ​ហើយ​បើ​មាន​បងប្អូន​ញាតិមិត្ត​ណា​គិតគូរ​ចង់​ធ្វើ​ក​ម្ចី​ដែរ​នោះ​ ​សូម​ជួយ​ចែករំលែក​អោយ​ពួកគាត់​ដឹង​ពី​កត្តា​ទាំងនេះ​ផង

ពាក្យទាក់ទង: មុនខ្ចីលុយគេតើគួរគិតពីរកត្តាអ្វីខ្លះ?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ថ្ងៃមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៧ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

អត្ថបទបន្ទាប់
ហេតុអីយើងត្រូវបង់ពន្ធ?

ហេតុអីយើងត្រូវបង់ពន្ធ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist