Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរ​ទិញ​​ធានារ៉ាប់រង

ponharith ដោយ ponharith
2 years មុន
ប្រភេទ ធានារ៉ាប់រង
ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរ​ទិញ​​ធានារ៉ាប់រង
317
ទស្សនា

​ប័ណ្ណធានារ៉ាប់រង​ ​សំដៅ​ទៅលើ​កិច្ចសន្យា​ដែល​តំណាង​ថា​ ​អ្នក​ដែល​ទិញ​ប័ណ្ណធានារ៉ាប់រង​ត្រូវ​បង់​ប្រាក់​តាម​ថេរ​វេលា​មួយ​ជាក់លាក់​ទៅកាន់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ ​ហើយ​នៅ​ពេល​មានគ្រោះថ្នាក់​អ្វីមួយ​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចសន្យា​នោះ​ ​អ្នកទិញ​នឹង​ទទួល​បាន​សំណង​នៃ​ការ​ខាតបង់​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នោះ​វិញ​។​

ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរ​ទិញ​​ធានារ៉ាប់រង

​ហេតុអ្វី​គួរ​មាន​ធានា​រ៉ាប់រង​?

​ប័ណ្ណធានារ៉ាប់រង​នឹង​ជួយការ​ពារ​ខ្លួន​អ្នក​ពី​ហា​និ​ភ័យ​ជាយថាហេតុ​ដូចជា​អគ្គិភ័យ​ ​ជំងឺ​ ​គ្រោះ​ទឹកជំនន់​ ​គ្រោះថ្នាក់​ចរាចរណ៍​ ​ឬ​ចោរកម្ម​ជាដើម​។​ ​ខាងក្រោម​នេះ​ ​ជាហេតុ​ផល​មួយ​ចំនួន​ដែល​អ្នក​គួរតែ​គិតគូរ​ពី​ប័ណ្ណ​ធានា​រ៉ា​បរ​ង​៖​

​១​. ​អ្នក​មិន​មាន​ស្ថេរ​ភាព​ហិរញ្ញវត្ថុ​

​អ្នក​មិន​មាន​ស្ថេរ​ភាព​ហិរញ្ញវត្ថុ​

​ជា​ធម្មតា​ ​ស្ថានភាព​ហិរញ្ញវត្ថុ​រមែង​មាន​ស្ថានភាព​ខុសគ្នា​ពី​មនុស្ស​ទៅ​មនុស្សម្នាក់​ទៀត​ ​អញ្ចឹង​តម្រូវ​ការ​ក៏​អាច​នឹង​ខុសៗគ្នា​ទៅតាម​នោះ​ដែរ​។​ ​ប្រសិនបើ​អ្នក​កំពុង​មាន​សេរីភាព​ហិរញ្ញវត្ថុ​ហើយ​ ​ដោយ​មិន​ភ័យ​ព្រួយ​ពី​ហា​និ​ភ័យ​ណាមួយ​ដែល​កើតឡើង​នោះ​ ​ប័ណ្ណ​ធានា​រ៉ា​បរ​ង​អាច​នឹង​មិន​សំខាន់​ចំពោះ​អ្នក​ឡើង​។​ ​ប៉ុន្តែ​ប្រសិនបើ​ ​អ្នក​អាច​នឹង​ជួប​ផល​លំបាក​ធ្ងន់ធ្ងរ​ក្នុង​ករណី​មានគ្រោះថ្នាក់​ជាយថាហេតុ​កើតឡើង​នោះ​ ​អ្នក​គួរ​ពិចារណា​លើ​ធានា​រ៉ា​បរ​ង​នេះ​។​

​២​. ​ការពារ​ពី​ការ​បាត់បង់​ធ្ងន់ធ្ងរ​

ការពារ​ពី​ការ​បាត់បង់​ធ្ងន់ធ្ងរ​

​ប័ណ្ណធានារ៉ាប់រង​នឹង​ជួយ​អ្នក​ពី​ការ​បាត់បង់​ធ្ងន់ធ្ងរ​ ​ក្នុង​ករណី​អ្នក​ជួបនឹង​គ្រោះថ្នាក់​ផ្សេងៗ​។​ ​ឧទាហរណ៍​ថា​ ​អ្នក​បាន​ទិញ​នូវ​ប័ណ្ណ​ធានា​រ៉ា​បរ​ង​ផ្ទះ​ ​ប៉ុន្តែ​ជាអកុសល​អ្នក​ជួបនឹង​គ្រោះ​អគ្គិភ័យ​។​ ​អញ្ចឹង​! ​ប្រសិនបើ​អ្នក​បាន​ទិញ​ធានា​រ៉ា​បរ​ង​នោះ​ ​វា​នឹង​ជួយស្រោចស្រង់​អ្នក​ពី​ការ​បាត់បង់​ធ្ងន់​ធ្ងន់​ ​ដោយ​ក្រុមហ៊ុន​នឹង​មាន​សំណង​ផ្ដល់​ជូន​នូវ​ចំនួន​ទឹកប្រាក់​ទៅតាម​លក្ខខណ្ឌ​ ​និង​គោលការណ៍​របស់​ប័ណ្ណ​ធានា​រ៉ា​បរ​ង​នោះ​។​

​៣​. ​អ្នក​គឺជា​មនុស្ស​ដែល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​

អ្នក​គឺជា​មនុស្ស​ដែល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​

​សូម​ចងចាំ​ថា​ ​គ្រោះ​ហា​និ​ភ័យ​អាច​កើត​បាន​គ្រប់ពេល​វេលា​ ​ដូច្នេះ​អ្នក​គួរ​ត្រៀម​ខ្លួន​សម្រាប់​ហា​និ​ភ័យ​ដែល​អាច​កើតឡើង​នោះ​។​ ​ឧទាហរណ៍​ថា​ ​អ្នកជា​មនុស្ស​ដែល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​ទាំងមូល​ ​ប៉ុន្តែ​ជាអកុសល​អ្នក​ជួប​គ្រោះថ្នាក់​ ​ដោយ​ធ្លាក់ខ្លួន​ពិការភាព​ ​ឬ​ដល់​បាត់បង់ជីវិត​ ​ធានា​រ៉ា​បរ​ង​អាច​នឹង​ជួយ​សម្រួល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​របស់​អ្នក​ ​ពី​ហា​និ​ភ័យ​ហិរញ្ញវត្ថុ​បាន​។​

​៤​. ​គម្រោង​ផែនការ​គ្រួសារ​ក្នុងរយៈពេល​វែង​

គម្រោង​ផែនការ​គ្រួសារ​ក្នុងរយៈពេល​វែង​

​ប័ណ្ណ​ធានា​រ៉ា​បរ​ង​ក៏​អាច​ចាត់ទុកថា​ ​វា​ជា​ផែនការ​គម្រោង​កញ្ចប់​ប្រាក់​អ្នក​ក្នុងរយៈពេល​វែង​ដែរ​។​ ​ឧទាហរណ៍​ថា​ ​កំពុង​មានកូន​អាយុ​ ​៦​ឆ្នាំ​។​ ​ដោយ​អ្នក​ចង់​គិតគូរ​ពី​អនាគត​កូន​របស់​អ្នក​ ​អ្នក​អាច​គិតគូរ​ពិចារណា​លើ​ប័ណ្ណ​ធានា​រ៉ា​បរ​ង​ក្នុងរយៈពេល​ណាមួយ​ ​ហើយ​អ្នក​ក៏​នឹង​ប្រាកដ​ចិត្ត​ថា​ ​១​៥​ ​ឬ​២​០​ឆ្នាំក្រោយ​ ​ពួកគេ​មាន​ប្រាក់​សម្រាប់​បន្ត​ទៅ​ថ្នាក់ឧត្ដម​សិក្សា​។​

​យ៉ាងណាមិញ​ ​មុននឹង​អ្នក​សម្រេច​ចិត្ត​ជ្រើសរើស​ទិញ​យក​ប័ណ្ណធានារ៉ាប់រង​ណាមួយ​នោះ​ ​សូម​យកចិត្តទុកដាក់​អាន​ពី​គោលការណ៍​ ​លក្ខខណ្ឌ​ ​ក៏ដូចជា​សំណង​ទឹកប្រាក់​ក្រុមហ៊ុន​ឱ្យ​បាន​ច្បាស់លាស់​ ​ចៀសវាង​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​។​

​ដូចដែល​បាន​រៀបរាប់​ចំណុច​ ​៤​ ​ខាងលើ​នេះ​ ​ប្រសិនបើ​អ្នកមាន​បំណង​ ​ឬ​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ដែល​បាន​រៀបរាប់​ ​អ្នក​គួរ​គិតគូរ​ពី​ប័ណ្ណ​ធានា​រ៉ា​បរ​ង​ទាំងនេះ​បាន​។​ ​ការ​គិតគូរ​ពី​អនាគត​ ​មិនមែន​ត្រឹមតែ​ជួយ​អ្នក​ ​តែ​អ្នក​ក៏បាន​ជួយ​ដល់​មនុស្សជា​ទីស្រឡាញ់​របស់​អ្នក​ដូចគ្នា​៕​

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ពេលចាស់ទៅគួរ​មាន​អ្វីខ្លះក្នុងខ្លួន?

ពាក្យទាក់ទង: ​ចំនួន​​ធានារ៉ាប់រងហេតុផលអ្នក​គួរ​ទិញ​​

អត្ថបទទាក់ទង

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?
ធានារ៉ាប់រង

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?

July 12, 2022
ធានារ៉ាប់រង

កាតព្វកិច្ចផ្ទាល់​ខ្លួនដែលអ្នកគួរធ្វើបើស្រលាញ់​ខ្លួនឯង

July 12, 2022
​ជំងឺមួួយចំនួនដែលអ្នកអាចជួបប្រទះ​ និងផល​ប៉ះពាល់បើមិនបានការ​ការពារ​ទុកជាមុន​
ធានារ៉ាប់រង

​ជំងឺមួយចំនួនដែលអ្នកអាចជួបប្រទះ​ និងផល​ប៉ះពាល់បើមិនបានការ​ការពារ​ទុកជាមុន​

July 12, 2022
អត្ថបទបន្ទាប់
គួររក្សាទុកវិក្ក័​យ​ប​ត្របន្ទាប់ពីរទិញទំនិញរួចដែរឬទេ?

គួររក្សាទុកវិក្ក័​យ​ប​ត្របន្ទាប់ពីរទិញទំនិញរួចដែរឬទេ?

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 25, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
August 8, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។