Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ហេតុផល​​ដែល​​អ្នក​មិនគួរ​ប្រៀបធៀប​ចំណូល​ខ្លួនឯង​ទៅ​នឹង​អ្នកដទៃ​

Pheanuma Ron ដោយ Pheanuma Ron
1 year មុន
ប្រភេទ ចំណូលចំណាយ
ហេតុផល​​ដែល​​អ្នក​មិនគួរ​ប្រៀបធៀប​ចំណូល​ខ្លួនឯង​ទៅ​នឹង​អ្នកដទៃ​
46
ទស្សនា

​ក្នុង​សង្គម​សព្វថ្ងៃ​ ​យើង​តែង​សង្កេតឃើញ​ការ​ប្រៀបធៀប​គ្នា​ទៅលើ​ផ្នែក​ជាច្រើន​ជុំវិញ​ជីវិត​រៀងខ្លួន​ ​មិនថា​រឿង​ជីវិត​ ​ការងារ​ ​ឬ​ប្រាក់ខែ​តែម្ដង​។​ ​ដ្បិត​ការ​ប្រៀបធៀប​អាច​នាំ​ទាំង​ផល​រឿង​ល្អ​ ​និង​អាក្រក់​ ​តែ​ជារឿយៗ​ ​ផល​អាក្រក់​តែង​កើតមាន​ច្រើនជាង​ផល​ល្អ​ ​ជាពិសេស​គឺ​ផល​ប៉ះពាល់​ដល់​ផ្នែក​អារម្មណ៍​មុនគេ​។​

​អ៊ីចឹង​ហើយ​ ​ថ្ងៃនេះ​ ​យើង​នឹង​លើកយក​ហេតុផល​មួយ​ចំនួន​ដែល​ ​អ្នក​មិនគួរ​ប្រៀបធៀប​ចំណូល​ខ្លួនឯង​ទៅ​នឹង​អ្នកដទៃ​។​

ហេតុផល​​ដែល​​អ្នក​មិនគួរ​ប្រៀបធៀប​ចំណូល​ខ្លួនឯង​ទៅ​នឹង​អ្នកដទៃ​

➊. ​បាក់ទឹកចិត្ត​

​ផល​ប៉ះពាល់​ដែល​អ្នកទទួល​បាន​មុនគេ​ ​នៅពេលដែល​អ្នក​ប្រៀបធៀប​ខ្លួនឯង​នឹង​អ្នកដទៃ​ ​គឺ​អារ​ម្ម​ណ​៏​មួយ​ដែល​គិតថា​ខ្លួនឯង​អន់​ ​តូចចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួនឯង​កំពុង​មាន​។​ ​ការដែល​មាន​អារម្មណ៍​បែប​នេះ​យូរ​ៗ​ទៅ​ ​នឹង​ធ្វើឲ្យ​អ្នក​ចាប់ផ្តើម​បាក់ទឹកចិត្ត​មិន​ចង់​បន្ត​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ ​ព្រោះ​គិតថា​ធ្វើ​យ៉ាង​ម៉េចក៏មិន​បាន​ចំណូល​ច្រើន​ដូច​គេ​ ​ហើយ​ចំណុច​ដែល​អាក្រក់​ជាងគេ​គឺ​ ​ការ​មើលងាយ​ខ្លួនឯង​ ​ដែល​ជា​កត្តា​មួយ​មិន​ធ្វើឲ្យ​ខ្លួនឯង​រីក​ចម្រើន​ទៅមុខ​នោះ​ទេ​។​ ​នៅ​ពេល​យើង​យក​ចំណុច​មិន​ល្អ​របស់យើង​ទៅ​ប្រៀបធៀប​ជាមួយ​ចំណុច​ខ្លាំង​ ​ឬ​ល្អ​របស់​គេ​ ​យើង​មុខជា​បាត់បង់​តម្លៃ​ខ្លួន​។​

​ប្រាក់ចំណូល​របស់​ម្នាក់ៗ​ខុសគ្នា​អាស្រ័យ​លើ​តួនាទី​ ​មុខងារ​ ​កាតព្វកិច្ច​ ​និង​ទំនួល​ខុសត្រូវ​។​ ​អ្នកខ្លះ​ក៏​រក​បាន​ច្រើន​ ​អ្នកខ្លះ​ក៏បាន​រក​តិច​ ​យើង​មានបំណង​ចង់បាន​ជីវិត​ដូច​គេ​ ​តែ​ក៏មាន​មនុស្ស​មិន​តិច​នាក់​ទេ​ ​ដែល​ចង់បាន​ជីវិត​ដូចជា​យើង​។​


➋. ​បាត់បង់​គោលដៅ​ផ្ទាល់ខ្លួន​

បាត់បង់​គោលដៅ​ផ្ទាល់ខ្លួន​

​នៅពេលដែល​អ្នក​ផ្តោត​ទៅលើ​តែ​អ្នក​ផ្សេង​ ​អ្នក​មុខជា​ភ្លេច​គិត​ពី​ខ្លួនឯង​ ​ព្រោះ​រវល់​តែ​តាមដាន​អំពី​ជីវិត​ ​និង​ ​រឿង​លុយកាក់​របស់​គេ​។​ ​ប្រសិនបើ​រវល់​តែ​ប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​អ្នកដទៃ​ ​អ្នក​នឹង​មាន​ពេល​កាន់តែ​តិច​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯង​ ​ឬ​មិនបាន​រៀនសូត្រ​អ្វី​ថ្មីៗ​ពី​អ្នក​ជុំវិញ​ខ្លួន​ទៅវិញ​ទេ​។​ ​ជំនួស​ដោយ​ចំណាយ​ពេល​ប្រៀបធៀប​ហើយ​មិន​ធានា​បានតែ​ផល​ល្អ​ទេ​នោះ​ ​យើង​អាច​បង្វែរ​មក​ជា​ការ​សួរនាំ​ ​សុំ​ជា​ដំបូន្មាន​ ​ការ​ប្រឹក្សា​ដើម្បី​អាច​​​យកមក​កែ​លម្អ​ខ្លួន​វិញ​ម្ដង​។​


➌. ​ប្រៀបធៀប​ខុស​

​ការ​ប្រៀបធៀប​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​កម្មវត្ថុ​នោះ​មាន​លក្ខណៈ​ដូចគ្នា​ ​នៅ​លក្ខខណ្ឌ​ដូចគ្នា​ ​និង​មាន​ខ្នាត​ ​ឬ​ស្តង់​ដារ​ត្រឹមត្រូវ​សម្រាប់​វាស់វែង​។​ ​ចំពោះ​ការ​ប្រៀបធៀប​ចំណូល​វិញ​ ​ទោះបី​ខ្នាត​វា​ជា​លុយ​ ​ដែល​អាច​រាប់​បាន​ពិតមែន​ ​តែ​លក្ខខណ្ឌ​នៃ​ការងារ​ ​និង​កត្តា​រស់នៅ​របស់​អ្នក​ខុស​ៗ​ពី​គ្នា​។​ ​អ្នក​អាច​ធ្វើការ​នៅកន្លែង​ ​តែមួយ​ពិតមែន​ ​តែ​ប្រាក់ខែ​អាច​ខុសគ្នា​ដោយសារតែ​ទំនួល​ខុសត្រូវ​ការងារ​របស់​អ្នក​ខុសគ្នា​ ​ហើយ​ចំណូល​ ​នេះ​ក៏​មិនបាន​បញ្ជាក់​ពី​តម្លៃ​ ​និង​សមត្ថភាព​ទាំងអស់​របស់​អ្នក​ដែល​មាន​ទេ​។​


➍. ​កើតជា​ទម្លាប់​ប្រៀបធៀប​

កើតជា​ទម្លាប់​ប្រៀបធៀប​

​ការ​ប្រៀបធៀប​ជា​រឿង​ដែល​មិន​អាច​ជៀស​ផុត​ឡើយ​សម្រាប់​មនុស្សម្នាក់​ៗ​ ​ប៉ុន្តែ​ប្រសិនបើ​យើង​បណ្តោយ​ ​ឲ្យការ​គិត​ប្រៀបធៀប​ប្រកួតប្រជែង​បែប​នេះ​រហូត​ទៅ​ ​វា​នឹង​កើតជា​អារ​ម្ម​ណ៏​មិន​ល្អ​ឃើញ​តែ​ពី​ភាព​អវិជ្ជមាន​ ​និង​ ​កើតជា​ទម្លាប់​អាក្រក់​។​ ​ពេលខ្លះ​អ្នក​គ្រាន់តែ​ចង់​ប្រៀបធៀប​ចំណូល​ជាមួយ​មិត្តភក្តិ​លេង​ៗ​ ​តែ​យូរ​ទៅ​អ្នក​អាច​លួច​ ​ប្រៀបធៀប​ជាមួយ​អ្នកនេះ​ ​អ្នកនោះ​ ​មិនមែន​តែ​រឿង​ចំណូល​តែមួយមុខ​នោះ​ទេ​ ​តែ​មានរឿង​ច្រើន​ទៀត​ដូចជា​ ​របៀប​នៃ​ការរស់នៅ​ ​ការ​ស្លៀកពាក់​ ​ឡាន​ ​ផ្ទះ​ជាដើម​។​ ​លើស​ពីនេះទៅ​ទៀត​ ​សេចក្តី​សុខ​របស់​អ្នក​នឹង​ស្ថិតនៅ​លើ​ ​ការ​ប្រៀបធៀប​នេះឯង​ ​ប្រសិនបើ​ល្អ​​​ជាងគេ​ក៏​សប្បាយចិត្ត​ ​តែ​បើ​មិនបាន​ល្អ​ក៏​កើតទុក្ខ​។​


​ការ​ប្រៀបធៀប​អាច​ជា​កម្លាំង​ជំរុញ​អ្នកឲ្យ​ដើរទៅ​មុខ​បាន​ ​លុះ​ត្រា​អ្នក​ប្រៀបធៀប​ក្នុង​ន័យ​ល្អ​និង​កែ​លម្អ​ខ្លួន​។​ ​តែ​ប្រសិនបើ​អ្នក​មិន​អាច​គ្រប់គ្រង​ ​ចិត្ត​ខ្លួនឯង​មិន​ឲ្យ​ប្រៀបធៀប​ក្នុង​ន័យ​ចង់​ឈ្នះ​ចាញ់​បាន​នោះ​ទេ​ ​អ្នក​ប្រាកដជា​មិន​មាន​ក្តី​សុខ​ ​ហើយ​មិន​រីក​ចម្រើន​ឡើយ​។​ ​អ្វី​ដែល​អ្នក​ត្រូវ​ចាំ​នោះ​គឺ​ ​អ្នក​ ​និង​អ្នក​ផ្សេង​មិន​ដូចគ្នា​នោះ​ទេ​ ​ត្រូវ​ផ្តោត​ទៅលើ​ខ្លួនឯង​ឲ្យបាន​ច្រើនជាង​ការ​ចាំ​សង្កេតមើល​ជីវិត​អ្នកដទៃ​ ​កំណត់​គោលដៅ​ខ្លួន​ ​ហើយ​ព្យាយាម​សម្រេច​វា​ទៅតាម​ជំហាន​ ​កុំ​ខ្វល់​ថា​គេ​ដល់​ចំណុច​ណា​ ​សំខាន់​ឲ្យតែ​អ្នក​កំពុងតែ​ដើរទៅ​មុខ​៕​

ពាក្យទាក់ទង: ​មិនគួរ​ប្រៀបធៀប​ចំណូល

អត្ថបទទាក់ទង

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?
ចំណូលចំណាយ

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?

August 15, 2022
ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
អត្ថបទបន្ទាប់
​បទពិសោធន៍​ការងារ​​ ​នឹង​នាំ​យើង​ទៅដល់​ណាខ្លះ​?

​បទពិសោធន៍​ការងារ​​ ​នឹង​នាំ​យើង​ទៅដល់​ណាខ្លះ​?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។