Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

៨ ខែមុន
1 នាទីក្នុងការអាន
13
ទស្សនា
FacebookTwitterLinkedinTelegramQR Code
កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
FacebookTwitterLinkedinTelegramQR Code

​បើ​ពិនិត្យមើល​ប្រវត្តិ​សា​ស្រ្ដ​ពី​ឆ្នាំ​1990, 2000 ​និង​ 2008 ​ដែល​វិបត្តិសេដ្ឋកិច្ច​កើតឡើង​១​ឆ្នាំក្រោយ​ពេល​ ​តម្លៃ​ប្រេង​កើន​ឡើង​ទ្វេ​។​ ​កំណើន​តម្លៃ​ប្រេង​នា​ពេល​បច្ចុប្បន្ន​ទំនងជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជាច្រើន​ដែល​បញ្ជាក់​ថា​ ​ពិភពលោក​ទំនងជា​នឹង​ជួប​វិបត្តិសេដ្ឋកិច្ច​ម្ដងទៀត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ​បើ​ស្ថានភាព​សេដ្ឋកិច្ច​មិន​ទៀងទាត់​បែប​នេះ​ ​គួរ​បន្ត​ការ​វិនិយោគ​ទៀត​អត់​?
​យើង​នៅតែ​អាចប​ន្ត​ការ​វិនិយោគ​ដដែល​ ​គ្រាន់តែ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ ​និង​គួរ​យល់​ដឹង​ចំណុច​មួយ​ចំនួន​នៃ​ការ​វិនិយោគ​ទាំងអស់​។​

1 ​អចល​ន​ទ្រព្យ​

អចល​ន​ទ្រព្យ​

ការ​វិនិយោគ​ក្នុង​វិ​ស័​យ​អចល​ន​ទ្រព្យ​មានលទ្ធភាព​ផ្ដល់​ប្រាក់ចំណេញ​ច្រើន​បើ​ធៀប​នឹង​ទុន​វិនិយោគ​។​ ​ប៉ុន្តែ​ក្នុង​អំឡុង​វិបត្តិសេដ្ឋកិច្ច​ ​ស្ថានភាព​សេដ្ឋកិច្ច​មិន​ល្អ​អាច​ញ៉ាំង​ឱ្យ​ម្ចាស់​អចល​ន​ទ្រព្យ​លក់​មិន​ចេញ​ ​ដោយសារ​តម្រូវ​ការ​ថយ​ចុះ​ ​ឬ​លក់ខាត​ដោយសារ​ធ្លាក់​តម្លៃ​។​ ​ខាងក្រោម​នេះ​ ​ជា​ចំណុច​មួយ​ចំនួន​ដែល​អាច​ជួយ​ដល់​អ្នក​វិនិយោគ​ ក្នុវិ​ស​័​យ​អចល​ន​ទ្រព្យ​ពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ​៖​
🔹 ​សិក្សា​ទីតាំង​សក្ដានុពល​ (​ឧទាហរណ៍​៖​ ​អាច​មាន​គម្រោង​អភិវឌ្ឍ​នា​ពេល​អនាគត​)
🔹 ​ពិនិត្យ​លទ្ធភាព​ដាក់​ជួល​ ​ទោះ​តម្លៃ​ជួល​មិន​ខ្ពស់​ក្ដី​ ​ក៏បាន​ជា​ប្រភព​ចំណូល​ដែរ​
🔹 ផ្ដោ​ត​លើ​រយៈពេល​វែង​ ​អាច​ពី​ 5-10 ​ឆ្នាំ​

2 ​រូបិយប័ណ្ណ​គ្រីប​តូ

រូបិយប័ណ្ណ​គ្រីប​តូ

ថ្វីត្បិត​ថា​រូបិយប័ណ្ណ​គ្រីប​តូ​គ្មាន​​​រូបរាង​ ​ប៉ុន្តែ​នៅតែ​រង​ឥទ្ធិពល​នៃ​សេដ្ឋកិច្ច​ឡើងចុះ​ដដែល​ ​ព្រោះ​នេះ​ជា​ពេលវេលា​ដែល​អ្នក​វិនិយោគ​ចាប់ផ្ដើម​ប្រុងប្រយ័ត្ន​ ​ហើយ​អាច​នឹង​មិនសូវ​មានទំនុក​ចិត្ត​ក្នុង​ការ​វិនិយោគ​លើ​រូបិយ​ប​័័ណ្ណ​គ្រីប​តូ​។​ ​ហេតុនេះ​ ​មាន​កត្តា​មួយ​ចំនួន​ដែល​អ្នក​វិនិយោគ​គួរ​យល់​ដឹង​ ​និង​ប្រុងប្រយ័ត្ន​៖​

🔹 ​ស្ថានភាព​តម្លៃ​រូបិយប័ណ្ណ​គ្រីប​តូ​នឹង​បន្ត​ធ្លាក់ចុះ​បន្ត​ទៀត​
🔹 ​គប្បី​វិនិយោគ​លើ​រូបិយប័ណ្ណ​គ្រីប​តូ​ផ្សេងៗ​គ្នា​ជាជាង​វិនិយោគ​លើ​ប្រភេទ​តែមួយ​
🔹 ​ពេលវេលា​នេះ​អាច​ជា​ពេលវេលា​ល្អ​ដើម្បី​ចូល​ប្រឡូក​ក្នុង​វិ​ស​័​យ​គ្រីប​តូ ​ប៉ុន្តែ​ត្រូវ​អំណត់​រង់ចាំ​រហូតដល់​ស្ថានភាព​ល្អ​ប្រសើរ​ឡើងវិញ​ទើប​អាច​មានឱកាស​ទទួល​បានផល​ចំណេញ​ពី​ការ​វិនិយោគ​

3 ​ប័ណ្ណ​បំណុល​ ​និង​ភាគ​ហ៊ុន​

​ប័ណ្ណ​បំណុល​ ​និង​ភាគ​ហ៊ុន​

ពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ​ ​គេ​ច្រើន​ព្រួយបារម្ភ​ពី​ភាព​រង្គោះរង្គើ​នៃ​ផ្សារ​ហ៊ុន​ដូចគ្នា​។​ ​ផ្ទុយទៅវិញ​ ​ទោះ​ជា​ ​ស្ថានភាព​សេដ្ឋកិច្ច​មិនសូវ​ល្អ​ ​មាន​វិ​ស័​យ​មួយ​ចំនួន​នៅតែ​មានដំណើរ​ការ​ដដែល​។​ ​ហេតុនេះ​ ​អ្នក​អាច​៖​
🔹 ​វិនិយោគ​លើ​ភាគ​ហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​វិ​ស័​យ​សុខភាព​ ​ទឹក​ ​ភ្លើង​ ​និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ក្នុង​ផ្ទះ​ជាដើម​។​ល​។​
🔹 ​កុំ​វិនិយោគ​ទៅលើ​ក្រុមហ៊ុន​តែមួយ​ ​ពោល​គឺ​គប្បី​វិនិយោគ​តាម​បែប​ពិពិធ​កម្មផល​ប​ត្រ​ (​សូម​ស្វែងយល់​បន្ថែម​តាម​តំណ​ភ្ជាប់​ ​h​t​t​p​s://​w​w​w​.k​a​k​cent​.​co​m​/​d​i​versification​-​port​folio​/)
🔹 ​ប្រកាន់យក​ស្មារតី​វិនិយោគ​រយៈពេល​វែង​ ​មិនមែន​ទាមទារ​លក់​យក​ចំណេញ​ឆាប់​នោះ​ទេ​។​

4 ​មាស

មាស​

​បើ​អ្នក​នៅ​មិនទាន់​ទុកចិត្ត​លើ​ការ​វិនិយោគ​៣​ប្រភេទ​ខាងលើ​នៅឡើយ​ទេ​នោះ​ ​អ្នក​អាច​ពិចារណា​វិនិយោគ​ទៅលើ​មាស​វិញ​។​ ​ដោយសារ​បរិមាណ​របស់​មាស​នៅ​លើ​ផែនដី​មានកំណត់​ ​មិន​អាច​បោះពុម្ព​បាន​ដូច​ក្រដាសប្រាក់​ ​ធ្វើ​ឱ្យ​រូបិយវត្ថុ​មួយ​នេះ​មាន​លំនឹង​តម្លៃ​ ​និង​មិនសូវ​រង​ឥទ្ធិពល​ពី​ការ​ឡើងចុះ​នៃ​សេដ្ឋកិច្ច​នោះ​ទេ​។​ ​មាស​ជា​វត្ថុធាតុដើម​ (​commodity​) ​ដែល​មាន​តម្រូវ​ការ​ពាសពេញ​ពិភពលោក​ ​ហេតុនេះ​ ​វិបត្តិសេដ្ឋកិច្ច​ដែល​ជះ​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​បណ្ដា​ប្រទេស​មហាអំណាច​ ​មិនសូវ​ជះ​ឥទ្ធិពល​ខ្លាំង​លើ​ ​តម្រូវ​ការ​ ​និង​តម្លៃ​មាស​ទូទាំង​ពិភពលោក​នោះ​ទេ​។​ ​បន្ថែម​លើ​នេះ​ ​តម្លៃ​មាស​ប្រែប្រួល​ច្រាស់​គ្នា​នឹង​តម្លៃ​ប្រាក់ដុល្លារ​អា​មេ​រិ​ច​ ​ហើយ​តម្លៃ​ហ៊ុន​មា​សមាន​ទំនោរ​នឹង​កើន​ឡើង​ ​ខណៈ​ដែល​តម្លៃ​ប្រាក់ដុល្លារ​ធ្លាក់ចុះ​ក្នុង​អំឡុង​វិបត្តិសេដ្ឋកិច្ច​។​ ​ម្យ៉ាង​វិញទៀត​ ​មាស​ជា​រូបិយវត្ថុ​ដែល​ងាយស្រួល​ ​នឹង​ប​ម្លែ​ង​ជា​លុយ​បាន​លឿន​ ​បើ​ធៀប​នឹង​ការ​វិនិយោគ​ផ្សេងៗ​ទៀត​។​

​សរុប​មកវិញ​ ​អ្នក​នៅតែ​អាច​ពិចារណា​បន្ត​ការ​វិនិយោគ​របស់​អ្នក​ដដែល​ ​ប៉ុន្តែ​អ្នក​ត្រូវ​ក្ដោបក្ដាប់​ព័ត៌មាន​ដែល​ត្រឹមត្រូវ​ ​និង​គ្រប់គ្រាន់​ ​និង​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​ដែល​អ្នក​ជ្រើសរើស​វិនិយោគ​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​

ពាក្យទាក់ទង: កាត់បន្ថយហានិភ័យ​​ការ​វិនិយោគ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៧ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

អត្ថបទបន្ទាប់
បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist