Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ពន្ធនិងច្បាប់

ពន្ធប្រថាប់ត្រា

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
384
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ពន្ធប្រថាប់ត្រា
FacebookTwitterLinkedinTelegramQR Code

​អ្នក​ធ្លាប់​ផ្ទេរ​កម្ម​សិទ្ធ​ឬ​សិទ្ធិ​កាន់កាប់​អចល​ន​ទ្រព្យ​ ​ប្រហែល​ស្គាល់​ច្បាស់​ពី​ពន្ធ​ប្រថាប់ត្រា​នេះ​ហើយ​។​ ​តែ​ពន្ធ​នេះ​មិនមែន​គិតតែ​ទៅលើ​ការផ្ទេរ​កម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចល​ន​ទ្រព្យ​តែមួយមុខ​ប៉ុណ្ណោះ​ទេ​។​

ពន្ធប្រថាប់ត្រា

​ពន្ធ​ប្រថាប់ត្រា​ ​ឬ​ ​Registration​ ​tax​ ​ជា​ពន្ធ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ប្រមូល​ចំពោះ​៖​
• ​ការផ្ទេរ​កម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចល​ន​ទ្រព្យ​ ​ដែល​រួម​មាន​ ​ដី​ ​អាគារ​ ​និង​សំណង់​ផ្សេងៗ​
• ​កា​រដាក់​អចល​ន​ទ្រព្យ​ជា​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​
• ​ការផ្ទេរ​កម្មសិទ្ធិ​ ​ឬ​សិទ្ធិ​កាន់កាប់​មធ្យោបាយ​ដឹកជញ្ជូន​ឬ​យានយន្ត​គ្រប់​ប្រភេទ​
• ​ការផ្ទេរ​ចំណែក​ណាមួយ​ ​ឬ​ទាំងស្រុង​នៃ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​
• ​កិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​ដែល​ប្រើ​ថវិកា​រដ្ឋ​
• ​លិខិត​មាន​លក្ខណៈ​គតិ​យុត្តិ​ ​រួម​មាន​លិខិត​ស្ដីពី​ការ​បង្កើត​ក្រុមហ៊ុន​ ​ការ​រំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា​ ​និង​ការ​បិទ​ក្រុមហ៊ុន​។


តើអ្នកណា​មាន​កាតព្វកិច្ចបង់​ពន្ធ​ប្រថាប់ត្រា?

តើអ្នកណាមានកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រា?

តាមច្បាប់​សារពើពន្ធ​ ​អ្នក​ដែល​មាន​កាតព្វកិច្ច​បង់ពន្ធ​ប្រថាប់ត្រា​ ​គឺ​”​អ្នកទទួល​”​កម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​។​ ​ប៉ុន្តែ​អ្នកទទួល​ ​និង​អ្នក​ផ្ទេរ​ ​អាច​ពិភាក្សា​ឬ​ចរចា​គ្នា​បាន​ថា​អ្នកណា​នឹង​បង់ពន្ធ​នេះ​។​ ​យ៉ាងណាមិញ​ ​អ្នកទទួល​កម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​នឹង​ត្រូវ​រ៉ាប់រង​ការ​ផាក​ពិន័យ​ ​បើ​ក្នុង​ករណី​បង់ពន្ធ​យឺតយ៉ាវ​។​

​អត្រា​កំណត់​ពន្ធ​ប្រថាប់ត្រា​៖​
• ​៤​% ​ចំពោះ​ ​អចល​ន​ទ្រព្យ​ ​មធ្យោបាយ​ដឹកជញ្ជូន​ឬ​យានជំនិះ​ ​កា​រដាក់​ទុន​ក្រុមហ៊ុន​
• ​០​.​១​% ​ចំពោះ​ ​កិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​ដែល​ប្រើ​ថវិកាជាតិ​ ​ការផ្ទេរ​ចំណែក​ភាគ​ហ៊ុន​ណាមួយ​ ​ឬ​ទាំងស្រុង​របស់​ក្រុមហ៊ុន​
• ​១​លាន​រៀល​ ​ចំពោះ​ ​លិខិត​មាន​លក្ខណៈ​គតិ​យុត្តិ​គ្រប់​ទម្រង់


កំណត់ចំណាំ៖

​១​. ​លិខិត​មាន​លក្ខណៈ​គតិ​យុត្តិ​ ​លិខិត​ឬ​ឯកសារ​ស្រប​ច្បាប់​ ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​។​
​២​. “​ការផ្ទេរ​កម្ម​សិទ្ធ​” ​សំដៅ​លើ​ការផ្ទេរ​សិទ្ធ​អចល​ន​ទ្រព្យ​ ​ដែល​ “​បាន​ចុះបញ្ជី​ ​មាន​ប័ណ្ណ​កម្ម​សិទ្ធ​សម្គាល់​អចល​ន​ទ្រព្យ​”​។​
​៣​. “​ការផ្ទេរ​សិទ្ធិ​កាន់កាប់​” ​សំដៅ​លើ​ការផ្ទេរ​សិទ្ធិ​អចល​ន​ទ្រព្យ​ ​ដែល​ “​មិនទាន់​បាន​ចុះបញ្ជី​ ​មិន​មាន​ប័ណ្ណ​កម្ម​សិទ្ធ​សម្គាល់​អចល​ន​ទ្រព្យ​”​។​
​៤​. ​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​លើ​៖​

​ក​. ​អចល​ន​ទ្រព្យ​៖​ ​កំណត់​យក​តាម​តម្លៃ​ទី​ផ្សារ​នៅ​ពេលធ្វើការ​ផ្ទេរ​កម្មសិទ្ធិ​ ​ឬ​សិទ្ធិ​កាន់កាប់​ ​មិនមែន​តម្លៃ​លក់​ទេ​
​ខ​. ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​៖​ ​កំណត់​តម្លៃ​ទៅតាម​ប្រភេទ​កម្លាំង​ម៉ាស៊ីន​ ​និង​ ​ឆ្នាំ​ផលិត​នៃ​មធ្យោបាយ​ដឹកជញ្ជូន​ឬ​យានជំនិះ​នោះ​

​ឧទាហរណ៍​ ​ការផ្ទេរ​សិទ្ធិ​ ​រថយន្ត​ ​Toy​o​t​a​ ​P​r​i​us​ ស៊េ​រី​ឆ្នាំ​ ​២​០​១​០​ ​ដែល​មាន​ទំហំ​ស៊ី​ឡាំង​ ​១​៥​០​០​ CC ​ដល់​ ​២​០​០​០​CC ​ត្រូវ​បាន​កំណត់​មូលដ្ឋាន​គិត​ពន្ធ​ត្រឹម​ ​១​២​លាន​រៀល​ = ​១​២​ ​០​០​០​ ​០​០​០​ x ​៤​% = ​៤​៨​០​០​០​០​រៀល​ ​ដូចនេះ​ ​អ្នកទទួល​កម្មសិទ្ធិ​ ​រថយន្ត​នេះ​ ​ត្រូវ​បង់ពន្ធ​ប្រថាប់ត្រា​ ​៤​៨​០​០​០​០​រៀល​៕​

​ព័ត៌មាន​ដកស្រង់​ចេញពី​៖​ ​ប្រកាស​ស្ដីពី​ការ​ប្រមូល​ពន្ធ​ប្រថាប់ត្រា​៕

ពាក្យទាក់ទង: ពន្ធប្រថាប់ត្រា
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ភាពខុសគ្នារវាង វិក្កយបត្រ និងបង្កាន់ដៃ
ពន្ធនិងច្បាប់
៤ ខែមុន

ភាពខុសគ្នារវាង វិក្កយបត្រ និងបង្កាន់ដៃ

​ តើ​ពន្ធ​ប្រយោល​ ​ឬ​ពន្ធមិនចំពោះ​ជា​អ្វី​?
ពន្ធនិងច្បាប់
៥ ខែមុន

​ តើ​ពន្ធ​ប្រយោល​ ​ឬ​ពន្ធមិនចំពោះ​ជា​អ្វី​?

ធនាគារ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អ្វីខ្លះ?
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ធនាគារ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អ្វីខ្លះ?

"ក្ស័យធន" អ្វីដែលអ្នកគួរដឹងលើសពីនិយមន័យ
ពន្ធនិងច្បាប់ វិនិយោគ
២ ឆ្នាំមុន

“ក្ស័យធន”​ អ្វី​ដែល​អ្នក​គួរ​ដឹង​លើស​ពី​និយម​ន័យ

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ឆ្នាំមុន

សវនកម្ម (Audit)

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ទីផ្សារងងឹត និង​ទី​ផ្សារ​ប្រផេះ​ខុសគ្នា​ដូច​ម្តេច?

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

តើហាងបញ្ចាំជាប្រភេួទអាជីវកម្មស្របច្បាប់ដែរឬទេ?
ពន្ធនិងច្បាប់
២ ឆ្នាំមុន

តើ​ហាង​បញ្ចាំ​ជា​ប្រភេទ​​អាជីវកម្ម​ស្រប​ច្បាប់​ដែរ​ឬ​ទេ?

អត្ថបទបន្ទាប់
ការចំណាយលើការសិក្សាចាត់ទុកជាការវិនិយោគឬទេ?

ការចំណាយ​លើការ​សិក្សា​ចាត់​ទុក​ជា​ការវិនិយោគ​ឬទេ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist