Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

តើគួររៀបចំផែន​ការចូល​និវត្តន៍​ដោយ​របៀបណា?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
338
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តើគួររៀបចំផែនការចូលនិវត្តន៍ដោយរបៀបណា?
FacebookTwitterLinkedinTelegramQR Code

​ថ្ងៃមុន​ ​កាក់​សេន​បាន​លើកឡើង​ពី​ហេតុផល​ខ្លះ​ៗ​ដែល​យើង​គួរ​រៀបចំ​គម្រោង​ចូលនិវត្តន៍​ ​តែ​ថ្ងៃនេះ​ ​យើង​ងាក​មក​មើល​របៀប​រៀបចំផែនការ​ចូលនិវត្តន៍​វិញ​ម្ដង​។​
​ការ​រៀប​ផែនការ​ចូលនិវត្តន៍​មិនមែន​ទាល់តែ​វ័យ​រាង​ជ្រេ​ទើប​គួរ​គិតគូរ​នោះ​ទេ​ ​ព្រោះ​អ្នក​គួរ​ចាប់ផ្ដើម​ឱ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។

តើគួររៀបចំផែនការចូលនិវត្តន៍ដោយរបៀបណា?
ខាងក្រោមគឺ​ជា​ដំណាក់​កាលដែល​អ្នក​អាច​ចាប់​ផ្ដើម​រៀប​ចំផែនការ​ចូលនិវត្តន៍ដូចតទៅ៖

១. យល់ពីស្ថាន​ភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់ខ្លួន

យល់ពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ខ្លួន

ជាដំបូង​អ្នក​ត្រូវ​ដឹង​ច្បាស់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់​អ្នកជា​មុន​សិន​ ​ថា​តើ​បច្ចុប្បន្ននេះ​ ​ខ្លួន​មាន​ចំណូល​ចំណាយ​ប៉ុន្មាន​? ​មាន​បំណុល​ជាប់​ខ្លួន​ដែរ​ឬទេ​? ​បើ​មាន​ ​តើ​នឹង​អាច​សងបំណុល​រួច​ពេលណា?​ ​ទាំងនេះ​គឺ​ដើម្បី​គិតគូរ​នឹង​រៀបចំ​ជំហាន​បន្ទាប់​ថា​ ​ត្រូវ​ខំ​រកចំណូល​បន្ថែម​ឬ​យ៉ាងណា​ ​ត្រូវ​ចាយ​ប៉ុន្មាន​ ​សន្សំ​ប៉ុន្មាន​រាល់​ខែ​ ទើ​ច​អាច​សម្រេច​បាន​គោលដៅ​ចូលនិវត្តន៍​ឱ្យ​ទាន់ពេល​វេលា​ដែល​គ្រោងទុក​។


២. ប៉ាន់ស្មាន​តម្រូវ​ការ​ចំណាយ​ពេល​ចូល​និវត្តន៍

ប៉ាន់ស្មានតម្រូវការចំណាយពេលចូលនិវត្តន៍

​ដើម្បី​រៀបចំផែនការ​ចូលនិវត្តន៍​បាន​ ​យើង​ត្រូវ​ដឹង​ជាមុន​សិន​ថា​យើង​នឹង​ត្រូវការ​លុយ​ទុក​ចាយ​ពេល​ចូលនិវត្តន៍​ប្រហែល​ប៉ុន្មាន​។​ ​តម្រូវ​ការ​ចំណាយ​ពេល​ចូលនិវត្តន៍​អាច​ខុសគ្នា​ច្រើន​ពី​តម្រូវ​ការ​ចំណាយ​បច្ចុប្បន្ន​របស់​អ្នក​ ​ដោយពេល​នេះ​ ​អ្នក​អាច​ត្រូវ​ចំណាយ​លើ​មធ្យោបាយ​ធ្វើដំណើរ​ ​ការកំសាន្ត​តិចតួច​ពេលចុងសប្ដាហ៍​ ​ឬ​ ​លើ​សម្ភារ​និង​ភាព​ហ៊ឺហា​ស៊ីវិល័យ​ពេល​វ័យក្មេង​។​ ​តែ​ពេល​ចាស់​ទៅ​ ​ចំណាយ​ចាំបាច់​នឹង​ផ្លាស់ប្ដូរ​ទៅជា​ចំណាយ​លើ​ការ​ព្យាបាល​ឬ​ថែទាំ​សុខភាព​វិញ​។​ល​។​ ​ឬ​អ្នកមាន​គម្រោង​ថា​នឹង​ចង់​ដើរលេង​ ​ឬ​ ​ចង់​ទិញ​ផ្ទះ​ ​ឬ​ ​សន្សំ​លុយ​ទុក​ឱ្យ​កូន​ឱ្យ​ចៅ​ពេល​ចូលនិវត្តន៍​ ​នោះ​តម្រូវ​ការប្រាក់​ចូលនិវត្តន៍​របស់​អ្នក​ក៏​អាច​ខុសគ្នា​ទៅតាម​នោះ​ដែរ​។​


៣. កំណត់​គោលដៅ​ចូល​និវត្តន៍​របស់អ្នក

កំណត់គោលដៅចូលនិវត្តន៍របស់អ្នក

​បន្ទាប់ពី​ប៉ាន់ស្មាន​ដឹង​ពី​ចំណាយ​ដែល​អ្នក​នឹង​ត្រូវការ​ ​អ្នក​អាច​កំណត់​គោលដៅ​ចូលនិវត្តន៍​របស់​អ្នក​បានហើយ​ ​ដូចជា​អាយុ​ ​និង​ចំនួន​ថវិកា​សម្រាប់​ពេល​ចូលនិវត្តន៍​។​ ​ឧទាហរណ៍​ថា​ ​ឥលូវ​អ្នក​អាយុ​២​៥​ឆ្នាំ​ ​ហើយ​អ្នក​ចង់​ចូលនិវត្តន៍​នៅ​អាយុ​ ​៧​០​ឆ្នាំ​ ​ជាមួយ​ទឹកប្រាក់​ $100,000​។​ ​ដូចនេះ​អ្នកមាន​ពេល​ ​៤​៥​ឆ្នាំ​ ​ដើម្បី​សម្រេច​គោលដៅ​ប​ង្រ្គប់​ថវិកា​នេះ​។


៤. បង្កើត​គម្រោង​និង​អនុវត្តផែន​ការ​របស់អ្នក

បង្កើតគម្រោងនិងអនុវត្តផែនការរបស់អ្នក

ដូច​បាន​រៀបរាប់​ខាងលើ​ ​ដើម្បី​សម្រេច​បាន​គោលដៅ​ ​អ្នក​ត្រូវ​គិតគូរ​លៃលក​ថា​នឹង​ត្រូវ​រកចំណូល​ប៉ុន្មាន​ ​ចាយ​ប៉ុន្មាន​ ​ហើយ​សន្សំ​ប៉ុន្មាន​មួយ​ខែ​ៗ​។​ ​យ៉ាងណាមិញ​ ​អ្នក​គួរ​ពិចារណា​បន្ថែម​លើ​ថ្លៃ​ចំណាយ​នា​ពេល​អនាគត​ ​ដ្បិត​ថា​តម្លៃ​ទឹកប្រាក់​អាច​នឹង​ប្រែប្រួល​ខុស​ពី​បច្ចុប្បន្នកាល​។​ ​ទន្ទឹម​នឹង​នេះ​ ​អ្នក​ត្រូវ​ប្រាកដ​ថា​ការ​អនុវត្ត​តាម​ផែនការ​ចូលនិវត្តន៍​របស់​អ្នក​ ​នឹង​មិន​ប៉ះពាល់​ដល់​គម្រោង​សន្សំ​ឬ​គោលដៅ​ហិរញ្ញវត្ថុ​ដទៃទៀត​នោះ​ទេ​។​

​គន្លឹះ​៖​ ​អ្នក​អាច​បង្កើត​គណនី​ធនាគារ​មួយ​ដាច់ដោយឡែក​សម្រាប់​ប្រាក់​ចូលនិវត្តន៍​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​គោលដៅ​ហិរញ្ញវត្ថុ​ដទៃទៀត​ ​ជាពិសេស​គម្រោង​សន្សំ​ផ្សេងៗ​ឬ​កញ្ចប់​លុយ​សម្រាប់​ពេល​មានអាសន្ន​ ​ព្រមទាំង​បង្កើន​ប្រាក់ចំណូល​បន្ថែម​បើ​ចាំបាច់​ ​ដែល​វា​អាច​ជា​ការ​បង្កើត​ប្រភព​ប្រាក់ចំណូល​អកម្ម​ឬ​ប្រភព​ចំណូល​ទី​២​ទី​៣​បន្ថែម​។​

​លើស​ពី​នេះ​ ​ដើម្បី​ពង្រឹង​ផែនការ​ចូលនិវត្តន៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​អ្នក​ក៏​អាច​ស្វែងរក​និង​ប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​ផង​ដែរ​ចំពោះ​គម្រោង​ចូលនិវត្តន៍​របស់​អ្នក​ ​តួយ៉ាង​គឺ​សេវាកម្ម​ពី​ភ្នាក់ងារ​ធានា​រ៉ាប់រង​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​យ៉ាងណាមិញ​ ​សម្រាប់​គ្រឹះស្ថាន​រដ្ឋ​ ​និង​ស្ថាប័ន​ឯកជន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក៏មាន​រៀបចំ​ទាក់ទង​នឹង​ប្រាក់​សោធន​សម្រាប់​និ​យោ​ជិ​ក​ផង​ដែរ​ ​ដោយ​ផ្អែក​ទៅតាម​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ស្ថាប័ន​នោះ​បាន​កំណត់​។​

​សម្រាប់​អ្នក​វិញ​ ​បាន​គិត​ពី​រឿង​រៀបចំផែនការ​ចូលនិវត្តន៍​ហើយ​ឬនៅ​?

ពាក្យទាក់ទង: រៀបចំផែនការចូលនិវត្តន៍
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

សន្សំ
៧ ខែមុន

ចង់បើកគណនីសន្សំគួរគិតលើកត្តាអ្វីខ្លះ?

កាត់ស្ត្រេសអត់អស់លុយ
សន្សំ
៨ ខែមុន

កាត់ស្ត្រេសអត់អស់លុយ

ល្បិចកេងចំណេញពីក្រុមហ៊ុន
សន្សំ ហិរញ្ញវត្ថុ
៨ ខែមុន

ល្បិចកេងចំណេញពីក្រុមហ៊ុន

ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ
សន្សំ ហិរញ្ញវត្ថុ
៩ ខែមុន

ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ

សន្សំ
៩ ខែមុន

វិធីចំណេញ១​០​ដុល្លារ​ពី​​សេវាកម្ម​ដឹកជញ្ជូន​

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់
ចំណូលចំណាយ សន្សំ
១០ ខែមុន

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

អត្ថបទបន្ទាប់
គួរសន្សំមុនចាយ?

គួរសន្សំ​មុន​ចាយ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist