Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

ហេតុអ្វីគួរ​​រៀប​គម្រោង​ចូល​និវត្តន៍?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
158
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុអ្វីគួរ​​រៀប​គម្រោង​ចូល​និវត្តន៍?
FacebookTwitterLinkedinTelegramQR Code

​តើ​អ្នក​ធ្លាប់​គិត​រៀបចំ​គម្រោង​ចូលនិវត្តន៍​ឬទេ​?
​ជាទូទៅ​ ​ការ​រៀប​គម្រោង​ចូលនិវត្តន៍​សំដៅ​ដល់​ការ​រៀប​ផែនការ​ហិរញ្ញវត្ថុ​ទុក​ពេល​យើង​ចាស់​ទៅ​ ​ឬ​ពេល​យើង​ឈប់​ធ្វើការ​រកចំណូល​។​ ​គម្រោង​ចូលនិវត្តន៍​ខុស​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​ ​ព្រោះ​យើង​មាន​គោលដៅ​និង​ពេលវេលា​ដែល​ចង់​ចូលនិវត្តន៍​ខុសៗគ្នា​ ​ហើយ​វិធី​សា​ស្រ្ត​ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ​ក៏​ខុសគ្នា​ដែរ​។​ ​ធម្មតា​ ​គម្រោង​ចូលនិវត្តន៍​ទាក់ទង​នឹង​ការបែងចែក​លុយ​សន្សំ​ ​ការ​បង្កើត​ប្រភព​ប្រាក់ចំណូល​ឬ​លំ​ហូរ​សាច់ប្រាក់​សម្រាប់​ចំណាយ​និង​តម្រូវ​ការ​ពេល​យើង​ចាស់​ទៅ​។

ហេតុអ្វីគួរ​រៀបគម្រោងចូលនិវត្តន៍?
បើ​ទោះបីជា​អ្នក​គិតថា​អ្នក​នៅក្មេង​នៅឡើយ​ ​ឬ​ពេល​ចូលនិវត្តន៍​នៅយូរ​ទៀត​ក្ដី​ ​ការ​រៀប​គម្រោង​ចូលនិវត្តន៍​នេះ​ ​គួរ​ចាប់​អនុវត្ត​ឱ្យ​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ​ ​ដោយសារ​ហេតុផល​ដូចជា​៖

១ បំពេញ​ក្ដី​ស្រមៃ

ហេតុអ្វីគួរ​រៀបគម្រោងចូលនិវត្តន៍?

​អ្នកណា​ដែលថាមិន​ចង់​សម្រាក​ពី​ការងារ​ ​ចូលនិវត្តន៍​ ​មាន​ពេលលំហែ​កាយ​ ​ហើយ​ ​enjoy​ ​life​ ​តាម​ក្ដី​ស្រមៃ​នោះ​? ​បើ​យើង​សម្រេច​តាម​គម្រោង​ផែនការ​ ​ឆាប់​បាន​ចូលនិវត្តន៍​ ​យើង​នឹង​មាន​ពេល​ច្រើន​ដើម្បី​សម្រេច​នូវ​ក្ដី​ស្រមៃ​ទាំងនោះ​ (​គ្រាន់តែ​ថា​មាន​ពេល​ហើយ​ ​បើ​អត់​លុយ​ក៏​បំពេញ​ក្ដី​ស្រមៃ​មិនបាន​ដែរ​)​។​ ​មាន​ពេល​ដើរលេង​ ​លំហែ​វិស្សមកាល​ ​នៅផ្ទះ​លេង​ជាមួយ​ចៅ​ៗ​ ​ហើយ​ ​និង​enjoy​ ​ប្រាក់សន្សំ​សម្រាប់​ពេល​ចូលនិវត្តន៍​នោះ​ ​មួយ​ជីវិត​មាន​ប៉ុន្មាន​ដង​ទៅ​?​


២ យើងមិន​អាច​ធ្វើ​ការជា​រៀង​រហូត​ទេ

យើងមិនអាចធ្វើការជារៀងរហូតទេ

​បើ​ទោះបីជា​ពេលខ្លះ​ ​យើង​គិតថា​ចង់​ធ្វើការ​ឱ្យ​បាន​យូរ​ក៏​ពិតមែន​ ​ប៉ុន្តែ​យើង​ក៏​គួរ​គិត​ពី​ថ្ងៃ​អនាគត​ ​ពេល​ដែល​យើង​ចាស់​ទៅ​ ​រាង​កាយសម្បទា​អាច​នឹង​មិន​រឹង​មាំ​ដូច​ពេល​នៅក្មេង​ទេ​ ​ដ្បិត​ការងារ​ខ្លះ​អាច​មានផល​ពិបាក​ឬ​អាច​ប៉ះពាល់​ដល់​រាងកាយ​នៅ​វ័យ​កាន់តែ​ជ្រេ​ទៅ​។​ ​ម្យ៉ាងទៀត​ ​ដូច​និយាយ​ពី​ចំណុច​មុន​អញ្ចឹង​ ​បើ​យើង​បាន​សម្រាក​ពី​ការងារ​ខ្លះ​នឹង​មាន​ពេល​សម្រាប់​ខ្លួនឯង​ ​យ៉ាងណា​ក៏​ឱ្យ​ជីវិត​មានន័យ​ខ្លះ​ដែរ​ ​មែនទេ​?​


៣ គ្រោះ​អាសន្ន​ពេល​វ័យ​ចំណាស់

គ្រោះអាសន្នពេលវ័យចំណាស់

​អនាគត​របស់យើង​ម្នាក់ៗ​មើលមិនឃើញ​ឡើយ​។​ ​យើង​មិន​អាច​ដឹងមុន​បាន​ថា​វា​នឹង​ទៅជា​យ៉ាងណា​ ​ថា​យើង​នឹង​ជួប​បញ្ហា​អ្វីខ្លះ​នោះ​ទេ​។​ ​ពេល​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​ពេល​មានអាសន្ន​អន់​ក្រ​ ​ជំងឺ​ឈឺថ្កាត់​ពេល​ចាស់​ទៅ​ ​ឬ​ ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​យើង​មិន​អាច​ដឹងមុន​បាន​ ​ហេតុនេះ​ហើយ​ទើប​យើង​គួរ​រៀប​គម្រោង​ចូលនិវត្តន៍​ ​យ៉ាងហោចណាស់​វា​នឹង​អាច​ជួយ​ដោះ​ទាល់​បាន​ខ្លះ​ៗ​ដែរ​។


៤​ មិនចាំបាច់​ពឹង​ផ្អែក​លើ​គ្រួសារ​ទាំង​ស្រុង

មិនចាំបាច់ពឹងផ្អែកលើគ្រួសារទាំងស្រុង

សាក​ស្រមៃ​ថា​ ​ប្រសិនជា​មិនបាន​ត្រៀម​គម្រោង​ដើម្បី​សន្សំប្រាក់​ទុក​ចូលនិវត្តន៍​នោះ​ទេ​ ​យើង​ប្រហែលជា​ត្រូវ​ពឹងផ្អែក​ទៅលើ​កូន​ៗ​ដូចជា​ចំណាយ​ផ្សេងៗ​ ​ថ្លៃ​ថែទាំ​សុខភាព​ពេល​ចាស់​ទៅ​ជាដើម​។​ ​ដូចនេះ​ហើយ​ ​បើ​យើង​បាន​ត្រៀម​ប្រាក់​គ្រប់គ្រាន់​ទុក​ចូលនិវត្តន៍​នោះ​ ​វា​នឹង​ជួយ​សម្រួល​ទាំង​ខ្លួន​យើង​និង​សម្រាល​ដល់​បន្ទុក​ពី​កូនចៅ​ផង​។​

​ការ​ចាប់ផ្តើម​រៀបចំផែនការ​ចូលនិវត្តន៍​ឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​ពិតជា​ប្រសើរ​
​ហើយ​ផែនការ​ការ​ចូលនិវត្តន៍​អាច​គ្រោង​បាន​តាមវិធី​ផ្សេងៗ​ដូចជា​ការ​បង់​ធានា​រ៉ាប់រង​ ​បង្កើត​ប្រភព​ចំណូល​អកម្ម​ ​ឬ​ ​វិនិយោគ​ទុន​ផ្សេងៗ​ ​ដែល​យើង​សង្ឃឹម​ថា​នឹង​អាច​ឱ្យ​ផល​មក​យើង​វិញ​នៅ​ថ្ងៃក្រោយ​។​ ​ចុះ​ទាំងអស់គ្នា​វិញ​ ​គិតថា​រៀប​គម្រោង​ចូលនិវត្តន៍​ដើម្បី​អី​ដែរ​?

​ទាំងអស់​នេះ​គ្រាន់តែ​ជា​ចំ​នុ​ច​ត្រួសៗ​ដែល​យើង​លើកឡើង​តែប៉ុណ្ណោះ​ ​សូម​កុំ​ភ្លេច​រង់ចាំ​អត្ថបទ​ក្រោយៗ​ណា​ ​ពួកយើង​នឹង​មាន​អត្ថបទ​ទាក់ទង​នឹង​គម្រោង​ចូលនិវត្តន៍​ច្រើន​ទៀត​មក​ចែករំលែក​!

ចុចទីនេះ: របៀបរៀបចំផែនការ​ចូលនិវត្តន៍

ពាក្យទាក់ទង: ហេតុអ្វីគួរ​រៀបគម្រោងចូលនិវត្តន៍?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

សន្សំ
៧ ខែមុន

ចង់បើកគណនីសន្សំគួរគិតលើកត្តាអ្វីខ្លះ?

កាត់ស្ត្រេសអត់អស់លុយ
សន្សំ
៨ ខែមុន

កាត់ស្ត្រេសអត់អស់លុយ

ល្បិចកេងចំណេញពីក្រុមហ៊ុន
សន្សំ ហិរញ្ញវត្ថុ
៨ ខែមុន

ល្បិចកេងចំណេញពីក្រុមហ៊ុន

ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ
សន្សំ ហិរញ្ញវត្ថុ
៩ ខែមុន

ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ

សន្សំ
៩ ខែមុន

វិធីចំណេញ១​០​ដុល្លារ​ពី​​សេវាកម្ម​ដឹកជញ្ជូន​

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់
ចំណូលចំណាយ សន្សំ
១០ ខែមុន

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

អត្ថបទបន្ទាប់
សន្សំលុយបានហើយគួរទិញឡានមុនឬផ្ទះមុន?

សន្សំលុយបាន​ហើយ​គួរទិញ​ឡាន​មុន​ឬផ្ទះ​មុន?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist