Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ហា​និ​ភ័យ​ក្នុងការ​វិនិយោគភាគ​ហ៊ុន

២ ឆ្នាំមុន
1 នាទីក្នុងការអាន
155
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហា​និ​ភ័យ​ក្នុងការ​វិនិយោគភាគ​ហ៊ុន
FacebookTwitterLinkedinTelegramQR Code

​ជា​ការពិត​ណាស់​ ​ការ​វិនិយោគ​គឺ​តែងតែ​មាន​ជួប​ហា​និ​ភ័យ​ផ្សេងៗ​ទៅតាម​ប្រភេទ​នៃ​ឧបករណ៍​វិនិយោគ​ដែល​អ្នក​កំពុង​វិនិយោគ​។​ ​ភាគ​ហ៊ុន​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​ការ​វិនិយោគ​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ជាងគេ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ប័ណ្ណ​បំណុល​ ​ឬ​អចល​ន​ទ្រព្យ​ ​។​ ​អ​ញ្ចឺ​ង​ថ្ងៃនេះ​ ​យើង​នឹង​មក​ពិភាក្សា​ថា​ ​តើ​ភាគ​ហ៊ុន​មាន​ហា​និ​ភ័យ​យ៉ាងដូចម្តេច​ខ្លះ​។​

ហា​និ​ភ័យ​ក្នុងការ​វិនិយោគភាគ​ហ៊ុន

​១​. ​ការ​ឡើងចុះ​មិន​ទៀងទាត់​រយ​:​ពេល​ខ្លី​នៃ​តម្លៃ​ភាគ​ហ៊ុន​ (​Volatility​)

ការ​ឡើងចុះ​មិន​ទៀងទាត់​រយ​:​ពេល​ខ្លី​នៃ​តម្លៃ​ភាគ​ហ៊ុន​ (​Volatility​)

​តម្លៃ​ភាគ​ហ៊ុន​គឺ​អាច​មាន​ប​ម្រែ​ប​ម្រួ​ល​ដោយ​កត្តា​ជាច្រើន​ ​ដែល​ក្នុង​នោះ​យើង​សង្កេតឃើញ​ថា​ ​កត្តា​មនោសញ្ចេតនា​ (​Sentimental​ ​Factor​) ​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​តម្លៃ​ឡើងចុះ​ច្រើនជាង​គេ​ ​ដោយសារ​ការ​ទិញ​លក់​តាម​គ្នា​ ​តាម​ការ​ភ័យខ្លាច​ ​ឬ​ភាព​លោភលន់​របស់​អ្នក​ជួញ​ដូរ​ក្នុង​ផ្សារ​ហ៊ុន​។​ ​កត្តា​នេះ​ ​ធ្វើ​ឱ្យ​តម្លៃ​ហ៊ុន​មានការ​ប្រែប្រួល​ ​ដោយសារតែ​បរិមាណ​តម្រូវ​ការ​និង​ការ​ផ្គត់ផ្គង់​ ​ដែល​អ្នកជា​វិនិយោគ​ម្នាក់​ត្រូវ​យល់​ដឺ​ង​ ​និង​ធ្វើការ​តាមដាន​ទី​ផ្សារ​ឲ្យបាន​ញឹកញាប់​។​

​យ៉ាងណាមិញ​ ​បើ​យើង​ក្រឡេកមើល​មក​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ​ ​តម្លៃ​ភាគ​ហ៊ុន​ក្នុង​ផ្សារ​ហ៊ុន​ ​កំណត់​ឱ្យ​ឡើងចុះ​ត្រឺ​ម​តែ​ ​១​០​%បុ៉ណ្ណោះ ​ដែល​វា​អាច​បន្ថយ​ហា​និ​ភ័យ​បាន​មួយ​ក​ម្រិ​ត​ដែរ​។​


២​. ​ឥទ្ធិពល​នៃ​ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថានភាព​ក្នុង​ប្រទេស​

ឥទ្ធិពល​នៃ​ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថានភាព​ក្នុង​ប្រទេស​

​ខុស​ពី​ប័ណ្ណ​បំណុល​ ​ភាគ​ហ៊ុន​អាច​ទទួលរង​ឥទ្ធិពល​គួរសម​ពី​ស្ថានភាព​ក្នុង​ប្រទេស​ ​ពោល​គឺ​នៅ​ពេល​មាន​បញ្ហា​ផ្សេងៗ​ដូចជា​បញ្ហា​សេដ្ឋកិច្ច​ ​សង្គម​ ​នយោបាយ​ ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ក្រុមហ៊ុន​ក្នុងស្រុក​ ​ឬ​ដោយ​ភាព​ភ័យខ្លាច​របស់​អ្នក​វិនិយោគ​ផង​ដែរ​។​

​ជាក់ស្តែង​ ​ដោយសារ​ជំងឺ​កូ​វីត​១​៩​ ​ក្នុង​ដើម​ឆ្នាំនេះ​ ​តម្លៃ​នៃ​ភាគ​ហ៊ុន​ក្នុង​និង​ក្រៅ​ស្រុក​សឹងតែ​ទាំងអស់​បាន​ធ្លាក់ចុះ​ ​ដែល​បណ្តាល​ឱ្យ​អ្នក​វិនិយោគ​មានការ​ព្រួយបារម្ភ​។​ ​ប៉ុន្តែ​ ​វា​អាច​ជា​ឱកាសល្អ​ទៅវិញ​ទេ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ប្រឈម​នឹង​ហា​និ​ភ័យ​ព្រោះ​គេ​អាច​ទិញ​ភាគ​ហ៊ុន​បាន​ក្នុង​តម្លៃថោក​។​


​៣​. ​ការចែក​ភាគ​លាភ​

​ភាគ​ហ៊ុន​អាច​នឹង​មិន​ត្រូវ​បាន​ចែក​តាម​ពេលកំណត់​ ​ប្រសិនបើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​មានការ​ធ្លាក់ចុះ​ ​ឬ​មាន​បញ្ហា​សន្ទនីយភាព​(​កង្វះ​សាច់ប្រាក់​) ​។​ ​វាក៏​ជា​បញ្ហា​ប្រឈម​របស់​វិនិ​យោគិន​ដែល​គួរ​គិតគូរ​មើល​ស្ថានភាព​ក្រុមហ៊ុន​មុននឹង​សម្រេច​ចិត្ត​ទិញ​ភាគ​ហ៊ុន​ពី​ក្រុមហ៊ុន​នោះ​ ​ព្រោះថា​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ ​រមែង​មាន​ចន្លោះ​ប្រហោង​លើ​ផ្នែក​ប្រតិបត្តិ​ ​និង​យុទ្ធ​សា​ស្រ្ត​អាជីវកម្ម​ក្នុង​ក្រុមហ៊ុន​ផ្ទាល់​ ​ដែល​អាច​ធ្វើឲ្យ​ក្រុមហ៊ុន​គ្មាន​ប្រាក់ចំណេញ​ត្រូវ​ចែក​។​


​៤​. ​មិន​មាន​ការធានា​លើ​ការ​សង​ដើម​ត្រលប់​ទៅវិញ​ (​No​ ​Return​ ​Guarantee​)

មិន​មាន​ការធានា​លើ​ការ​សង​ដើម​ត្រលប់​ទៅវិញ​ (​No​ ​Return​ ​Guarantee​)

​ការ​ទិញ​និង​កាន់កាប់​ភាគ​ហ៊ុន​ ​គឺ​មានន័យ​ថា​យើង​ជា​មា្ចស់​ក្រុមហ៊ុន​ ​ដូច្នេះ​នៅ​ពេល​ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​អាច​ឈាន​ដល់​ការ​ក្ស័យធន​នោះ​ ​ក្នុងនាម​ជា​ម្ចាស់​ហ៊ុន​ក៏​អាច​នឹង​មិន​ទទួល​បាន​ប្រាក់ដើម​ត្រឡប់មកវិញ​ដែរ​។​ ​បើ​តាមច្បាប់​សហគ្រាស​ពាណិជ្ជកម្ម​ ​នៅ​ពេល​ប្រកាស​ក្ស័យធន​ ​ទ្រព្យសម្បត្តិ​ដែល​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​បាន​ចាត់ចែង​សង​នូវ​ប្រាក់បៀវត្សរ៍​ដល់​បុគ្គលិក​ ​ការ​ចំណាយ​ផ្សេងៗ​ក្នុង​ពេល​ប្រកាស​ ​បន្ទាប់មក​ត្រូវ​សង​ទៅ​ម្ចាស់​ប​ណ្ណ​បំណុល​ ​រួច​ជាចុងក្រោយ​ទើប​ត្រូវ​បាន​ចែក​ឲ្យ​ម្ចាស់​ភាគ​ហ៊ុន​តាម​ចំណែក​ហ៊ុន​របស់​ពួកគេ​។​ ​ដូចនេះ​យើង​ឃើញ​ថា​ ​វា​មាន​ហា​និ​ភ័យ​ខ្ពស់​ដែល​អ្នក​មិន​អាច​ទទួល​បាន​ប្រាក់ដើម​ត្រឡប់មកវិញ​ ​ដ្បិត​ថា​ម្ចាស់​ភាគ​ហ៊ុន​ ​មានន័យ​ថា​រួម​ចំណេញ​ ​និង​រួម​ខាត​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​ក្រុមហ៊ុន​ដែល​បាន​អនុ​ញាត្តិ​ឲ្យ​បោះផ្សាយ​ភាគ​ហ៊ុន​ក្នុង​ប្រទេស​យើង​ ​គឺ​ត្រូវ​បាន​វាយ​តម្លៃ​អំពី​ ​ស្ថានភាព​ ​និង​ក​ម្រិ​ត​នៃ​ការលូតលាស់​ក្រុមហ៊ុន​យ៉ាង​យកចិត្តទុកដាក់​ពី​ ​ក្រុមហ៊ុន​មូល​ប័ត្រ​កម្ពុជា​ (CSX) ​ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​នេះ​ផង​ដែរ​។​

​ដូច្នេះ​ហើយ​ ​ទើប​ក្នុងនាម​អ្នកជា​ម្ចាស់​ភាគ​ហ៊ុន​ ​គួរ​តាមដាន​ ​និង​យល់​ដឹង​ឱ្យ​ច្បាស់​ពី​ក្រុមហ៊ុន​ដែល​ខ្លួន​កំពុង​វិនិយោគ​ ​ចៀសវាង​ខាតបង់​នា​ពេល​អនាគត​។​ ​ម្យ៉ាង​វិញទៀត​ ​វាក៏​ទាមទារ​ឱ្យ​អ្នក​មានចិត្ត​នឹងន​រ​ ​ហ៊ាន​ប្រឈម​មុខជា​មួយ​ហា​និ​ភ័យ​ ​ក៏ដូចជា​ចំណេះ​ដឹង​ក្នុង​ការ​ប៉ាន់ស្មាន​ភាគ​ហ៊ុន​ឱ្យ​បាន​ល្អ​ ​ព្រោះថា​ ​ហា​និ​ភ័យ​ខ្ពស់​ ​ចំណេញ​ក៏​ច្រើន​ទៅតាម​នោះ​ដែរ​៕​

ពាក្យទាក់ទង: ការ​វិនិយោគភាគ​ហ៊ុនហា​និ​ភ័យ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
គួរទិញ​ធានា​រ៉ាប់រង​ឬទេ?

គួរទិញ​ធានា​រ៉ាប់រង​ឬទេ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist