Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

រាល់ថ្ងៃពេញចិត្តនឹងប្រាក់ខែខ្លួនឯងហើយឬនៅ?

Ro Kimlong ដោយ Ro Kimlong
2 years មុន
ប្រភេទ ចំណូលចំណាយ
ប្រាក់ខែ
344
ទស្សនា

​កន្លងមក​ ​យើង​តែងតែ​ពិភាក្សា​ពី​រឿង​បង្កើត​ចំណូល​អកម្ម​បន្ថែម​ ​ក្រៅពី​ប្រាក់ចំណូល​ចម្បង​ ​ប៉ុន្តែ​យើង​តែងតែ​គិតតែពី​​​រក​ប្រភព​ចំណូល​បន្ថែម​ ​ចុះ​មាន​ដែល​ធ្លាប់​សួរ​ខ្លួនឯង​ដែរ​ឬទេ​ថា​ “​ពេញចិត្ត​ជាមួយ​ប្រាក់ខែ​រាល់ថ្ងៃ​ហ្នឹង​អត់​?”​។​ ​អ្នក​ទាំងអស់គ្នា​ ​មាន​ដឹង​អត់​ថា​ ​តាមពិត​ទៅ​ ​យើង​ម្នាក់ៗ​សុទ្ធ​អាច​បង្កើន​ប្រាក់ចំណូល​របស់​ខ្លួន​នៅកន្លែង​ការងារ​ ​តាមរយៈ​ការ​អភិវឌ្ឍ​ខ្លួន​ ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ ​និង​ពង្រឹង​លើ​សមត្ថភាព​ការងារ​របស់​អ្នក​។​

​គ្រាន់តែ​ពង្រឹង​សមត្ថភាព​ ​អាច​បង្កើន​ប្រាក់ចំណូល​បាន​មែន​ឬ​? ​បុគ្គលិក​ដែល​មាន​ស្នាដៃ​ល្អ​ ​បទពិសោធន៍​ការងារ​ល្អ​ ​ការងារ​ក្នុង​ក្រុម​មាន​ភាព​រលូន​ ​ភាព​ច្បាស់លាស់​ក្នុង​ការងារ​ ​រមែង​ទទួល​បានការ​យកចិត្តទុកដាក់​ពី​ក្រុមហ៊ុន​ ​ឬ​ស្ថាប័ន​របស់​អ្នក​។​

​​ចំណុច​មួយ​ចំនួន​នៅ​ខាងក្រោម​នេះ​ ​ដែល​អ្នក​គួរតែ​ផ្ដោ​ត​សំខាន់​ជា​ចម្បង​ ​ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​៖​

• ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​៖

​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​

ក្នុងនាម​ជា​បុគ្គលិក​ម្នាក់​ ​ការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​ពិតជា​សំខាន់​ណាស់​ ​មិនមែន​ដើម្បី​តែ​ប្រាក់ចំណូល​បន្ថែម​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​បង្កើន​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​បទពិសោធន៍​ការងារ​តទៅមុខ​។​ ​ក្រៅតែ​ពី​ជំនាញ​របស់​ខ្លួន​ ​អ្នក​ក៏​ត្រូវ​រៀន​ពី​មិត្ត​រួមការ​ងារ​របស់​អ្នក​នៅ​កន្លែងធ្វើការ​ ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ ​និង​គំនិត​ថ្មីៗ​ ​ដើម្បី​ដោះស្រាយបញ្ហា​មួយ​ចំនួន​ក្នុង​ស្ថាប័ន​របស់​អ្នក​ ​ក្រៅពី​ជំនាញ​របស់​ខ្លួន​ដែរ​។​

​សូម​ចងចាំ​ថា​ ​នៅ​ពេល​អ្នក​បើក​ចិត្ត​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ពី​រឿង​ប្រាក់ចំណូល​របស់​អ្នក​ ​ពួកគេ​រមែង​ផ្ដោ​ត​លើ​សមត្ថភាព​ការងារ​ ​សមិទ្ធផល​ដែល​អ្នក​សម្រេច​បាន​សម្រាប់​ក្រុមហ៊ុន​ ​និង​ឥរិយាបថ​ធ្វើការងារ​របស់​អ្នកផង​ដែរ​។​

• ​មាន​ទម្លាប់​និង​អត្តចរិត​ល្អ​៖​ ​

មាន​ទម្លាប់​និង​អត្តចរិត​ល្អ

ទម្លាប់​មាន​ភាព​ម៉ឹង​ម៉ាត់​ ​ម៉ត់ចត់​នឹង​ការងារ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ ​ជា​ទម្លាប់​មួយ​ដែល​មិនគួរ​រំលង​ដាច់ខាត​។​ ​ក្នុង​វិ​​ស័យ​ការងារ​ ​បុគ្គលិក​ដែល​យកចិត្តទុកដាក់​នឹង​ការងារ​របស់​ខ្លួន​ ​រមែង​ត្រូវ​បាន​ស្ថាប័ន​កត់​សម្គាល់​ទុក​ ​ដ្បិត​ស្ថាប័ន​រមែង​ចង់​រក្សាទុក​បុគ្គលិក​បែប​នេះ​ច្រើន​តាមរយៈ​ការ​លើកទឹកចិត្ត​នៅកន្លែង​ការងារ​។​ ​ក្រៅតែ​ពី​មាន​ទម្លាប់​ល្អ​នេះ​ ​ក្នុងនាម​ជា​បុគ្គលិក​ក៏​គួរ​មាន​ឥរិយាបថ​ល្អ​ក្នុង​ក្រុមហ៊ុន​ ​មាន​ភាពជា​អ្នកដឹកនាំ​ ​និង​ក៏​ជា​បុគ្គលិក​ម្នាក់​ដែល​អាច​ជួយ​ផ្ដល់​មតិ​យោបល់​ដល់​មិត្ត​រួមការ​ងារ​ក្នុង​ស្ថាប័ន​ដូចគ្នា​។​

• ​ស្វែងយល់​ពី​កន្លែង​ការងារ​ ​និង​មុខជំនាញ​អ្នក​ឱ្យ​បាន​ស៊ី​ជម្រៅ​៖​

ស្វែងយល់​ពី​កន្លែង​ការងារ​ ​និង​មុខជំនាញ​អ្នក​ឱ្យ​បាន​ស៊ី​ជម្រៅ

​ការ​ទទួល​បាន​ប្រាក់ចំណូល​ទាប​មិន​សក្តិ​សមនឹង​សមត្ថភាព​របស់​ខ្លួន​ ​វា​គឺជា​បញ្ហា​ដែល​អ្នក​គួរ​ពិចារណា​ ​ប៉ុន្តែ​ការដែល​រំពឹង​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ ​ខណៈ​ពេល​ដែល​សមត្ថភាព​ការងារ​អ្នក​នៅ​មាន​ក​ម្រិ​ត​ ​វាក៏ជា​បញ្ហា​ដែល​អ្នក​គួរ​ពិចារណា​ដូចគ្នា​។​ ​ដូចនេះ​ ​គួរ​ស្វែងយល់​ពី​ប្រភេទ​ការងារ​របស់​អ្នក​កំពុង​ធ្វើ​ ​ថា​តើ​សមត្ថភាព​របស់​អ្នក​ពិតជា​បាន​ផ្តល់​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ ​ដែល​សក្តិ​សមនឹង​ប្រាក់ចំណូល​ដែល​អ្នក​ចង់បាន​ទេ​? ​តើ​កន្លែង​ការងារ​អ្នក​ពិតជា​ត្រូវការ​សមត្ថភាព​ ​ជំនាញ​ ​ឬ​ជំនាញ​របស់​អ្នក​ពុំបាន​ផ្ដល់​អត្ថប្រយោជន៍​អ្វី​សោះ​ដល់​កន្លែងធ្វើការ​?

• ​បើក​ចិត្ត​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ពី​ប្រាក់ចំណូល​ប្រចាំខែ​របស់​អ្នក​៖​

បើក​ចិត្ត​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ពី​ប្រាក់ចំណូល​ប្រចាំខែ​របស់​អ្នក​៖​

​នៅពេលដែល​អ្នកមាន​ជំនឿ​ចិត្ត​ថា​អ្នកមាន​សមត្ថភាព​គ្រប់គ្រាន់​ដែល​គួរតែ​ទទួល​បានការ​ដំ​ឡើងប្រាក់ខែ​ ​អ្នក​គួរតែ​ទៅ​ចរចា​ជាមួយ​ថ្នាក់លើ​អ្នក​ ​ឬ​ជាមួយ​ផ្នែក​ណាមួយ​ដែល​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ពិភាក្សា​ពី​រឿង​ប្រាក់ចំណូល​របស់​អ្នក​។​ ​អ្នក​អាច​បង្ហាញ​អំពី​សមត្ថភាព​ដែល​អ្នកមាន​ ​គោលដៅ​ឆន្ទៈ​របស់​អ្នកជា​មួយ​ក្រុមហ៊ុន​ (​Planning​ K​P​I​) ​សមិទ្ធផល​ការងារ​កន្លងមក​(​Work​ ​Performance​) ​និង​ផល​ចំណេញ​ក្រុមហ៊ុន​ដែល​អ្នក​បាន​ចូល​រួមចំណែក​ (​Benefit​s)​។​

​យ៉ាងណាមិញ​ ​អ្នក​ក៏​គួរ​ត្រៀម​ចិត្ត​ទទួលយក​ការ​បដិសេធ​ណាមួយ​ ​ប្រសិនបើ​ករណី​នោះ​កើតឡើង​មែន​ ​ហើយ​អ្នក​គួរ​យក​ហេតុផល​ដែល​ខាង​ថ្នាក់លើ​របស់​អ្នក​មក​ពិចារណា​ឡើងវិញ​ដោយខ្លួនឯង​ម្ដងទៀត​ថា​ ​តើ​វាស​ម​ហេតុផល​ឬទេ​ ​ឬ​សំណើ​រ​និង​សមត្ថភាព​ការងារ​របស់​អ្នក​មិនទាន់​ល្អ​នៅឡើយ​ឬ​យ៉ាងណា​?


​ទោះ​យ៉ាងណាក៏ដោយ​ ​ប្រាក់ចំណូល​ដ្បិត​ថា​សំខាន់​សម្រាប់​អាជីព​ការងារ​ ​តែ​អ្នក​ក៏​ត្រូវការ​មាន​សមត្ថភាព​ ​និង​ចំណេះ​ជំនាញ​ច្បាស់លាស់​ ​ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​ចង់បាន​នោះ​។​ ​ក្រៅតែ​ពី​ប្រាក់ចំណូល​ ​អ្នក​ក៏​ត្រូវ​ផ្ដោ​ត​សំខាន់​លើ​មនសិការ​ការងារ​ ​តម្លៃ​ការងារ​ ​និង​មាន​ឥរិយាបថ​ល្អ​ក្នុង​ស្ថាប័ន​ការងារ​ផង​ដែរ​៕​

ពាក្យទាក់ទង: ប្រាក់ខែ

អត្ថបទទាក់ទង

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?
ចំណូលចំណាយ

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?

August 15, 2022
ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
អត្ថបទបន្ទាប់
ព្រឹត្តិការណ៍ហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសំខាន់ៗក្នុងឆ្នាំ ២០២០

ព្រឹត្តិការណ៍ហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសំខាន់ៗក្នុងឆ្នាំ ២០២០

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Ro Kimlong
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Ro Kimlong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Ro Kimlong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Ro Kimlong
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Ro Kimlong
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។