Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

គួរសន្សំ​មុន​ចាយ?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
261
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គួរសន្សំមុនចាយ?
FacebookTwitterLinkedinTelegramQR Code

​ចាយ​សិន​ ​ចាំ​ស្អែក​ចាំ​សន្សំ​” ​ឃ្លា​នេះ​ហើយ​ទើប​គម្រោង​សន្សំ​ចេះតែ​ ​fail​ ​រហូត​។​ ​ជួនណា​ ​ខំ​តាំងចិត្ត​យ៉ាង​មុតមាំ​ថា​ស្អែក​សន្សំ​ ​តែ​ចៃដន្យ​អី​ ​មិត្តភក្តិ​ឆាត​ហៅ​ទៅ​ហាង​កាហ្វេ​។​ ​ហាង​កាហ្វេ​មិន​ស្កប់​ ​ទៅ​ប៊ូ​ហ្វេ​មួយ​តង់​ទៀត​ ​អត់​ទាន់​ឆ្អែត​ថែម​តែ​គុ​ជ​មួយ​កែវ​ទៀត​ ​ភ្លេចខ្លួន​ដាច់​លុយ​ ​អត់​បាន​ទាំង​សន្សំ​ ​ហើយ​ទៅជា​ចូល​ដើម​វិញ​។​ ​តែ​បើ​មាន​គម្រោង​ចង់​ទៅ​ដើរលេង​ ​ឬ​ចង់​បានអ្វី​មួយ​ ​សុខ​ចិត្តដាច់​បាយ​ឱ្យ​តែ​បាន​សន្សំ​។​

គួរសន្សំមុនចាយ?

ប៉ុន្តែបើយើងប្ដូរទម្លាប់​ទៅជាសន្សំមុន​នឹង​ចាយ យើង​នឹងមិន​ចាំបាច់​ពិបាក​ខ្លួនដូច​នោះ​ទេ ហើយ​នៅមានហេតុ​ផល​ច្រើនទៀត​ដែល​យើង​គួរតែ​គិតនិង​គូររឿង​សន្សំ​មុន។

១. ដើម្បី​សម្រេចបាន​គោល​ដៅហិរញ្ញវត្ថុ​ឱ្យ​កាន់​តែលឿន

តើ​អ្នកមាន​គោលដៅ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​អ្វីខ្លះ​?
​កាក់​សេន​ជឿ​ថា​ ​ដើម្បី​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​ទាំងនោះ​ ​វា​ទាមទារ​វិធី​ច្រើនយ៉ាង​ ​ដែល​ការ​សន្សំ​លុយ​គឺជា​វិធី​មួយ​ក្នុងចំណោម​វិធី​ជាច្រើន​ទៀត​។​ ​ឬ​ ​ការ​សន្សំ​នេះ​អែ​ង​ដែល​ជាគោល​ដៅ​ហិរញ្ញវត្ថុ​មួយ​របស់​អ្នក​ ​យ៉ាងហោចណាស់​ក៏​ក្នុងរយៈពេល​ខ្លី​ដែរ​។​ ​ទោះ​យ៉ាងណា​ ​បើ​បាន​ទុក​លុយ​សន្សំ​មុននឹង​ចាយ​ ​យើង​នឹង​ប្រាកដ​ថា​បាន​ដើរ​មួយ​ជំហាន​ហើយ​ ​ដើម្បី​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​របស់យើង​។


២. គ្រប់គ្រង​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់អ្នកឱ្យ​នៅ​ក្នុង​កណ្ដាប់​ដៃ

គ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកឱ្យនៅក្នុងកណ្ដាប់ដៃ

​នៅពេលដែល​យើង​ចេះ​សន្សំ​ពី​មួយ​កាក់​មួយ​សេន​ហើយ​ ​យើង​នឹង​ចាប់ផ្ដើម​ចេះ​គ្រប់គ្រង​លំ​ហូរ​សាច់ប្រាក់​។​ ​យើង​នឹង​ដឹង​ពី​ខ្ទង់​ចំណូល​ចំណាយ​ ​លែង​ហ៊ាន​ចាយ​លើស​ចំណូល​ ​ហើយ​យើង​នឹង​អាច​ផ្លាស់ប្ដូរ​ទម្លាប់​បាន​ច្រើន​។​ ​និយាយរួម​ទៅ​ ​បើ​បាន​សន្សំ​មុន​ហើយ​ ​យើង​នឹង​ដឹង​ថា​នៅសល់​ប៉ុន្មាន​ដែល​អា​ចចាយ​បាន​ ​ហើយ​ត្រូវ​រកចំណូល​បន្ថែម​ឬទេ​។​ ​ទាំងនេះ​គឺ​ដើម្បី​គ្រប់គ្រង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ឱ្យ​មាន​លំនឹង​ ​និង​ក្នុង​ក​ម្រិ​ត​មួយ​មាន​សុវត្ថិភាព​។​


៣. ត្រៀមកញ្ចប់​លុយ​សម្រាប់​​ចំណាយមិន​បាន​​រំពឹង​ទុក

​ក្នុង​តារាងចំណាយ​របស់​អ្នក​ ​មាន​បម្រុង​ទុក​សម្រាប់​បញ្ហា​ដែល​មិនបាន​រំ​ពឺ​ង​ទុក​ឬទេ​? ​បញ្ហា​ដែល​យើង​ត្រូវការ​លុយ​ទៅ​ដោះស្រាយ​ ​តែ​បើ​មិន​មាន​លុយ​សន្សំ​នៅសល់​ទេ​ ​អាច​នឹង​ទាល់ច្រក​ ​ហើយ​នេះ​ជាហេតុ​ផល​មួយទៀត​ដែល​អ្នក​គួរតែ​ត្រៀម​កញ្ចប់​លុយ​សម្រាប់​ចំណាយ​លើ​បញ្ហា​ទាំងនោះ​ ​ដែល​យើង​សំដៅ​ដល់​ចំណាយ​ពេល​ត្រូវ​ជួសជុល​ការខូចខាត​ផ្សេងៗ​ដូចជា​ផ្ទះសំបែង​ ​ទូរសព្ទ​ ​ម៉ូតូ​ ​ឡាន​ជាដើម​។


៤. លុយសន្សំ​អាច​យក​ទៅ​បង្កើត​លុយ​បន្ថែម

លុយសន្សំអាចយកទៅបង្កើតលុយបន្ថែម

​បើ​មិន​ដឹង​ថា​សន្សំ​ដើម្បី​អី​ឬ​អត់មាន​ ​motivation​ ​សន្សំ​ ​ហោច​ណាស់​គួរ​គិតថា​ ​លុយ​ដែល​សន្សំ​បានហើយ​ ​អាច​​​យកទៅ​សន្សំ​នៅ​ធនាគារ​ដើម្បី​យកការប្រាក់​ ​ឬ​យកទៅ​វិនិយោគ​ឬ​រកស៊ី​ក៏បាន​ ​ដើម្បី​បង្កើត​លុយ​ថែមទៀត​។


៥. ដើម្បីសម្រេច​បាន​ជីវិត​ដែល​ឯករាជ្យ

ដើម្បីសម្រេចបានជីវិតដែលឯករាជ្យ

​បង្កើត​ទម្លាប់​សន្សំ​ ​រស់នៅ​បែប​ឯករាជ្យ​ ​កុំ​ឱ្យ​អ្នកដទៃ​លំបាក​ដោយសារ​ខ្លួន​។​ ​កុំ​ដល់​ចុងខែ​ ​ទើប​នឹក​ស្ដាយស្រណោះ​ថា​ “​បើ​ចាយ​ចេះ​សន្សំ​ ​សល់​លុយ​ចុងខែ​បាត់​”​។​ ​ឥលូវ​គឺ​បាត់​មែន​ ​បាត់​អស់ហើយ​លុយ​ ​ឯ​ទម្លាប់​អាង​មី​កំប៉ុង​ ​ខ្ចី​មិត្តភក្តិ​ ​ឬ​អាង​សុំ​ពី​គ្រួសារ​ពេល​ដាច់​លុយ​ ​បញ្ជាក់​ថា​យើង​មិនទាន់​រស់នៅ​ដោយ​ឯករាជ្យ​ភាព​នៅឡើយ​ទេ​។​ ​ហេតុនេះ​ ​ទើប​យើង​គួរគប្បី​បង្កើត​ទម្លាប់​សន្សំ​មុននឹង​ចំណាយ​។​

​យ៉ាងណាក្ដី​ ​ដើម្បី​ឱ្យ​ការ​សន្សំ​អ្នក​មានប្រសិទ្ធិភាព​ខ្ពស់​ ​អ្នក​គួរគប្បី​មាន​ផែនការ​សន្សំ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដោយ​កាក់​សេន​ក៏​ធ្លាប់​ណែនាំ​ពី​វិធីសាស្ត្រ​សន្សំ​ឱ្យ​មានប្រសិទ្ធិភាព​ដែរ​។

ពាក្យទាក់ទង: គួរសន្សំមុនចាយ?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​
សន្សំ
៥ ខែមុន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?
សន្សំ
៦ ខែមុន

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

សន្សំ
៧ ខែមុន

ចង់បើកគណនីសន្សំគួរគិតលើកត្តាអ្វីខ្លះ?

កាត់ស្ត្រេសអត់អស់លុយ
សន្សំ
៨ ខែមុន

កាត់ស្ត្រេសអត់អស់លុយ

អត្ថបទបន្ទាប់
កាត UnionPay អាចធ្វើអ្វីបានខ្លះ?

កាត​ UnionPay អាចធ្វើ​អ្វី​បានខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist