Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

​៥​ទម្លាប់​អាក្រក់​ដែល​អ្នក​មិន​អាច​សន្សំ​លុយ​បាន​

Ly Sovannorak ដោយ Ly Sovannorak
2 years មុន
ប្រភេទ ចំណូលចំណាយ
៥ទម្លាប់អាក្រក់ដែលអ្នកមិនអាចសន្សំលុយបាន
349
ទស្សនា
៥ទម្លាប់អាក្រក់ដែលអ្នកមិនអាចសន្សំលុយបាន
​អ្នកណា​ក៏​ធ្លាប់​ព្យាយាម​សន្សំ​លុយ​ដែរ​ ​ប៉ុន្តែ​បញ្ហា​នៅត្រង់​ថា​ ​ខំ​សន្សំ​បែប​ណា​ក៏​មិនដែល​មាន​លុយ​សល់​។​ ​តើ​មាន​ធ្លាប់​សួរ​ខ្លួនឯង​ទេ​ ​វា​បណ្តាលមកពី​អ្វី​? ​វា​អាចម​ក​ពី​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​របស់​អ្នក​ផ្ទាល់​។​ ​ដូច្នេះ​ ​កាក់​សេន​ ​សូម​ទាញ​ចំណាប់អារម្មណ៍​មិត្ត​អ្នកអាន​មក​មើល​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ខាងក្រោម​ ​និង​ស្វែងយល់​
​ថា​ត្រូវធ្វើ​បែប​ណាខ្លះ​ដើម្បី​ផ្លាស់ប្ដូរ​ទម្លាប់​ទាំងនេះ​៖​

1.​អ្នក​ខ្ជះខ្ជាយ​ប្រាក់កាស​បន្តិចបន្តួច

អ្នកខ្ជះខ្ជាយប្រាក់កាសបន្តិចបន្តួច

​ពេលខ្លះ​ ​អ្នក​បែរជា​គិតថា​ ​វា​គ្រាន់តែ​ជា​កូន​លុយ​បន្តិចបន្តួច​ប៉ុណ្ណោះ​ ​បើ​ចាយ​វាក៏​មិន​អស់​ច្រើន​ប៉ុន្មាន​ដែរ​។​ ​ប៉ុន្តែ​បើ​សិន​អ្នក​សាកល្បង​គិត​ម្តងទៀត​ថា​ ​នៅ​ថ្ងៃណាមួយ​ ​លុយ​សន្សំ​កាក់​ល្អិត​នេះ​បូក​ផ្សំ​គ្នា​បន្តិច​ម្ដងៗ​ប្រាកដជា​នឹង​ក្លាយ​ជាដុំកំភួន​មិនខាន​។​ ​ចូរ​កុំ​មើល​រំលង​ចំណុច​ដ៏​តូច​នេះ​ ​ហើយ​ត្រូវ​ចាំ​សុភាសិត​ខ្មែរ​មួយ​ថា​៖​ ​«​តក់ៗ​ ​ពេញ​បំពង់​»​។​

2.​អ្នក​ចាយ​មិន​ចំ​គោលដៅ

អ្នកចាយមិនចំគោលដៅ

​វា​ជា​បញ្ហា​សម្រាប់​មនុស្ស​ភាគច្រើន​ ​ដ្បិត​មនុស្សយើង​ពិបាក​បែងចែក​រវាង​តម្រូវ​ការចាំបាច់​ឬ​មិន​ចាំបាច់​។​ ​បើ​អ្នក​អាច​បែងចែក​តម្រូវ​ទាំងពីរ​នេះ​បាន​ ​នោះ​អ្នក​នឹង​អាច​កាត់បន្ថយ​ចំណាយ​ខ្លះ​ៗ​ ​ហើយ​អាច​សន្សំ​វិញ​បាន​។​

3. ​អ្នក​ចាយ​លើស​ចំណូល

អ្នកចាយលើសចំណូល

​អ្នក​គិតថា​អ្នក​រកចំណូល​បាន​គ្រប់គ្រាន់​ហើយ​។​ ​ប៉ុន្តែ​បើ​ចំណូល​របស់​អ្នក​មិន​ល្មម​សម្រាប់​ការ​ចំណាយ​ប្រចាំខែ​នោះ​ទេ​ ​ប្រាកដ​ណាស់​ ​អ្នក​នឹង​មិន​សល់​លុយ​សម្រាប់​សន្សំ​នោះ​ឡើយ​។​ ​ដូច្នេះ​ ​បើ​អ្នក​មិន​ស្វះស្វែង​រកចំណូល​បន្ថែម​ទេ​ ​ទម្លាប់​នេះ​នឹង​មិន​ផ្លាស់ប្តូរ​ទៅណា​ទេ​។​
4. ​អ្នក​មិន​មាន​ផែនការ​ចំណូល​ចំណាយ​ (​budget​ ​plan​)

អ្នកមិនមានផែនការចំណូលចំណាយ (budget plan)

​ផែនការ​ចំណូល​ចំណាយ​អាច​ជួយ​ឲ្យ​អ្នកតា​ម​ដាន​ការ​ចំណាយ​ផ្សេងៗ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​វាក៏​អាច​ជួយ​ឲ្យ​អ្នក​ចៀសវាង​ការចាយវាយ​ភ្លេចខ្លួន​ ​រហូត​លើស​ចំណូល​បាន​ដូចគ្នា​។​ ​ផែនការ​ចំណូល​ចំណាយ​នេះ​ដែរ​ ​អាច​ជួយ​អ្នក​ក្នុង​ការកំណត់​គោលដៅ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ (​personal​ ​financial​ ​goal​s) រឺ ​គម្រោង​សន្សំ​ (​saving​ ​plan​s) ​ផ្សេងៗ​ ​ដែល​គម្រោង​ទាំងនេះ​ជំរុញ​ឲ្យ​អ្នក​ ​យកចិត្តទុកដាក់​លើ​ការ​សន្សំ​បន្ថែម​ទៀត​បាន​។​

5. ​អ្នក​មិនបាន​ត្រៀម​កញ្ចប់​លុយ​សម្រាប់​ពេល​អាសន្ន​ (​emergency fund​s)

អ្នកមិនបានត្រៀមកញ្ចប់លុយសម្រាប់ពេលអាសន្ន (emergency funds)

​ការ​ចំណាយ​លើ​ការ​ព្យាបាល​ (​medical​ ​bill​s) ​ឬ​ ​ការ​ជួសជុល​ម៉ូតូ​ ​ឡាន​ ​ឬ​ ​ផ្ទះសម្បែង​ជាដើម​ ​សុទ្ធសឹងតែ​ជា​ចំណាយ​ពេល​មានអាសន្ន​។​ ​អ្នក​មិន​អាច​ដឹងមុន​ឡើយ​ ​តម្រូវ​ការ​ទាំងនេះ​នឹង​មកដល់​នៅ​ពេលណា​ទេ​។​ ​នៅ​ពេល​មាន​តម្រូវ​ការ​ទាំងនេះ​ ​ពិតហើយ​ថា​ ​ការ​ចំណាយ​សរុប​របស់​អ្នក​នឹង​កើន​លើស​ពី​ការ​ព្រាងទុក​។​ ​ប្រាកដ​ណាស់​ថា​ ​វា​នឹង​ប៉ះពាល់​ដល់​គម្រោង​សន្សំ​លុយ​របស់​អ្នក​ ​តិច​ឬ​ច្រើន​តាម​ការ​ចំណាយ​ទាំងនោះ​ដែរ​។​ ​ហេតុនេះ​ហើយ​ ​អ្នក​គួរតែ​មាន​កញ្ចប់​លុយ​សម្រាប់​ពេល​មានអាសន្ន​ ​ដើម្បី​បញ្ចៀស​បញ្ហា​ទាំងនេះ​។​

​ភាគច្រើន​ ​អ្នក​ធ្លាប់​គិតថា​ ​ថ្ងៃ​ណា​សន្សំ​លុយ​ក៏បាន​ ​មិន​ហួសពេល​ទេ​។​ ​ប៉ុន្តែ​ ​បើ​អ្នក​មិន​ធ្វើ​វា​ពេលនេះ​ ​តើ​ត្រូវ​ចាំ​ដល់ពេលណា​? ​អ្នក​ពុំគួរ​ឲ្យ​លេស​នេះ​បន្ត​រារាំង​ការ​ចាប់ផ្តើម​សន្សំ​លុយ​របស់​អ្នក​ទេ​ ​ហើយ​កុំ​បណ្តោយឲ្យ​វា​ក្លាយ​ជា​ទម្លាប់​ ​ដ្បិត​វា​នឹង​មិន​ងាយ​ផ្លាស់ប្ដូរ​ឡើយ​។​ ​ដូចដែល​បាន​លើកឡើង​ខាងលើ​អញ្ចឹង​ ​គ្មាន​អ្នកណា​អាច​ដឹង​ទេ​ថា​ ​គ្រោះអាសន្ន​នឹង​កើត​ពេលណា​។​ ​បើ​អ្នកមាន​ប្រាក់សន្សំ​ខ្លះ​ ​ទោះបី​តិចតួច​ក្ដី​ ​ក៏​វា​អាច​ជួយ​សម្រួល​បន្ទុក​បាន​គ្រាន់បើដែរ​។

ពាក្យទាក់ទង: ទម្លាប់​អាក្រក់

អត្ថបទទាក់ទង

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?
ចំណូលចំណាយ

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?

August 15, 2022
ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
អត្ថបទបន្ទាប់
កូរ៉ូណាវីរុសនៅកម្ពុជា

​កូរ៉ូណាវី​រុ​ស​នៅ​កម្ពុជា​

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Ly Sovannorak
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Ly Sovannorak
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Ly Sovannorak
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Ly Sovannorak
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Ly Sovannorak
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។