Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, សន្សំ

ច​ម្អិ​ន​ម្ហូបខ្លួនឯង​ ​ជួយ​សន្សំ​បាន​ប៉ុនណា?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
261
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ច​ម្អិ​ន​ម្ហូបខ្លួនឯង​ ​ជួយ​សន្សំ​បាន​ប៉ុនណា?
FacebookTwitterLinkedinTelegramQR Code

​«​ធ្វើម្ហូប​ខ្លួនឯង​ ​ជួយ​សន្សំ​បាន​មែន​អ្ហ៎??​»​

​តម្លៃ​ម្ហូប​តាម​អាហារដ្ឋាន​ភាគច្រើន​ថ្លៃ​ទ្វេមួយជាពីរ​ ​បើ​ប្រៀបធៀប​នឹង​ម្ហូប​ធ្វើខ្លួន​ឯង​ ​ដោយសារ​គេ​បូក​បញ្ចូល​ទាំង​ថ្លៃ​គ្រឿងទេស​ ​ពន្ធ​ ​បុគ្គលិក​ ​និង​ថ្លៃ​ផ្សេងៗ​ទៀត​ដែល​អ្នក​មិន​ដឹង​។​ ​ហេតុនេះ​ហើយ​ ​ទើប​យើង​គិតថា​ការផ្លាស់ប្តូរ​ទម្លាប់​កុម្ម៉ង់​អាហារ​ស្រាប់​ពីក្រៅ​ ​ទៅជា​ការ​ច​ម្អិ​ន​ម្ហូប​ដោយខ្លួនឯង​អាច​ជួយ​យើង​សន្សំសំចៃ​ជាង​ញ៊ាំ​ម្ហូប​ស្រាប់​។​

​តើ​វា​ពិតជា​ចំណេញ​មែន​អត់​? ​ហើយ​ចំណេញ​ដោយ​របៀបណា​ខ្លះ​?

​តើ​វា​ពិតជា​ចំណេញ​មែន​អត់​? ​ហើយ​ចំណេញ​ដោយ​របៀបណា​ខ្លះ​?

​ឥលូវ​យើង​មក​មើល​ចំណាយ​ទូទៅ​ត្រួសៗ​ ​បើ​យើង​ច​ម្អិ​ន​អាហារ​ញ៊ាំ​ដោយខ្លួនឯង​ (​ចំណាយ​សម្រាប់​មនុស្សម្នាក់​ក្នុង​មួយ​ខែ​)​៖​
​ពេល​ធ្វើម្ហូប​ញ៊ាំ​ខ្លួនឯង​ម្ដងៗ​ ​យើង​អាច​ត្រូវ​កាត់​ចំណាយ​ដូចជា​ ​សាច់​ ​គ្រឿងទេស​ ​បន្លែ​ ​អង្ករ​ ហ្គា​ស​ ​ជាដើម​។​
​សន្មត​ថា​ ​ពេល​ឡើង​ផ្សារ​ម្ដង​ ​ត្រូវ​ចំណាយ​ជាមធ្យម​ 80,000៛ ​ទៅ​ 90,000៛ ​ហើយ​អាច​ញ៊ាំ​បាន​មួយ​អាទិត្យ​។​ ​ដោយ​ផ្អែក​តាម​តម្លៃ​ទី​ផ្សារ​ ​ប្រាក់​ 80,000៛ ​អ្នក​អាច​ទិញ​បាន​
• ​«​សាច់ជ្រូក​សាច់​សុទ្ធ​ ​កន្លះ​គីឡូ​»​ 20,000៛
• ​«​សាច់គោ​ ​កន្លះ​គីឡូ​»​ 22,000៛
• ​«​ត្រី​រ៉ស់​ ​កន្លះ​គីឡូ​»​ 6,500៛
• ​«​មាន់​កន្លះ​គីឡូ​»​ 9,000៛
• ​នៅសល់​ 22,500៛ ​អ្នក​អាច​ចំណាយ​លើ​អង្ករ​ ​គ្រឿងទេស​ ​បន្លែ​ ​ប្រេង​ឆា​ ​ពងទា​ ​និង​ហ្គា​ស​ជាដើម​។​

​អញ្ចឹង​ ​បើ​យើង​ធ្វើម្ហូប​ដោយខ្លួនឯង​ ​យើង​ចំណាយ​ប្រហែល​ 11,500៛ ​ក្នុងមួយថ្ងៃ​ (​អាហារ​ពីរ​ពេល​ ​ថ្ងៃត្រង់​ ​និង​ល្ងាច​) ​ឬ​ 6,000៛ ​សម្រាប់​អាហារ​មួយ​ពេល​ (​បង្គត់​ឡើង​)​។​ ​ដោយឡែក​ ​បើ​យើង​ហូប​អាហារ​កុម្ម៉ង់​ស្រាប់​ ​យើង​ត្រូវ​ចំណាយ​យ៉ាងហោចណាស់​ក៏​ពី​ 7,000៛ ​ទៅ​ 12,000៛ ​ដែរ​សម្រាប់​អាហារ​មួយ​ពេល​។​

​អ៊ីចឹង​! ​បើ​បៀ​ប​ធៀប​ជាមួយ​ការ​ហូបចុក​នៅ​ខាងក្រៅ​ ​អ្នក​អាច​ចំណេញ​ហោចណាស់ក៏​ 1,000៛ ​ទៅ​ 2,000៛ ​ដែរ​ក្នុងមួយថ្ងៃ​ ​ឬ​ពី​ 30,000៛ ​ទៅ​ 60,000៛ ​ក្នុង​មួយ​ខែ​ ​សម្រាប់​អាហារ​មួយ​ពេល​។​ ​នេះ​ក្នុង​ករណី​បើ​ម្ហូប​ក្រៅ​អ្នកមួយ​ពេល​តែ​ 7,000៛ ​ចុះបើ​ម្ហូប​នៅ​ក្រៅ​អស់​ច្រើនជាង​នេះ​?

★ ​បញ្ជាក់​៖​ ​តួលេខ​ខាងលើ​គ្រាន់​ជា​ការ​សន្មត​ផ្អែកលើ​តម្លៃ​ទី​ផ្សារ​ ​និង​បរិមាណ​តម្រូវ​ការ​ប្រហាក់ប្រហែល​ជាមធ្យម​ប៉ុណ្ណោះ​ ​ដោយ​វា​អាច​ខុសគ្នា​ពី​មនុស្សម្នាក់​ទៅ​ម្នាក់ទៀត​ ​តាម​តម្រូវ​ការ​បុគ្គល​និង​របប​អាហារ​រៀងខ្លួន​ផ្សេងៗ​គ្នា​ដែរ​។​


តើ​ការ​ធ្វើម្ហូប​ខ្លួនឯង​ពិតជា​ជួយ​សន្សំសំចៃ​សម្រាប់​គ្រប់គ្នា​មែន​ឬ​?

តើ​ការ​ធ្វើម្ហូប​ខ្លួនឯង​ពិតជា​ជួយ​សន្សំសំចៃ​សម្រាប់​គ្រប់គ្នា​មែន​ឬ​?

​បើ​គិត​ម្ដងទៀត​ ​ពេល​ធ្វើម្ហូប​ម្ដងៗ​ត្រូវ​ចាយ​ពេល​ច្រើន​ ​រាប់​ចាប់ពី​ពេល​ដើរ​ផ្សារ​ ​ពេល​ច​ម្អិ​ន​អាហារ​ ​និង​ពេល​ញ៊ាំ​អាហារ​រួច​ (​ម៉ោង​ពេល​លាងចាន​)​។​ ​អ្នកខ្លះ​ចំណាយ​ពេល​យ៉ាងហោចណាស់​ ​១​ ​ទៅ​ ​២​ ​ម៉ោង​ ​ដើម្បី​ធ្វើម្ហូប​ ​ឯ​អ្នកខ្លះ​ ​បើ​នៅ​មើល​ពី​របៀប​ធ្វើម្ហូប​សិន​ទៀត​ ​អា​ចចាយ​រហូតដល់​ ​៣​ ​ទៅ​ ​៤​ ​ម៉ោង​ (​ក្នុងមួយថ្ងៃ​ ​ទាំង​បី​ពេល​)​។​

​បើ​យើង​ជា​អ្នកធ្វើការ​ផង​ ​មានការងារ​ក្រៅ​បន្ថែម​ផង​ (​side​ ​hustle​) ​ហើយ​ប្រាក់​ក​ម្រៃ​ពី​ការងារ​ក្រៅ​ម៉ោង​ដែល​អ្នកទទួល​បាន​ ​មាន​តម្លៃ​ច្រើនជាង​ពេលវេលា​ដែល​អ្នក​ត្រូវ​ចាយ​លើ​ការ​ច​ម្អិ​ន​អាហារ​ ​នោះ​បានន័យ​ថា​ ​អ្នក​អាច​នឹង​ខាតបង់​ឱកាស​ដែល​អាច​​​រកចំណូល​ទាំងនោះ​ (​opportunity cost​) ​ដោយ​ចំណាយ​ពេល​រកចំណូល​ទៅ​ចាយ​លើ​ការ​ធ្វើម្ហូប​។​

​យើង​គិត​ទាំងអស់គ្នា​មើ​ល៍​ថា​ ​វា​អាច​នឹង​ចំណេញ​ជាង​ទិញ​អាហារ​ស្រាប់​មែន​ ​តែ​វា​នឹង​ចំណេញ​ទៀត​ដែរ​ឬទេ​ ​បើ​អត្រា​ចំណេញ​ពី​ការ​ធ្វើម្ហូប​ខ្លួនឯង​ ​តិច​ជាង​អត្រា​ចំណូល​ដែល​អ្នករក​បាន​ពី​ការងារ​បន្ថែម​នោះ​?


​គុណសម្បត្តិ​នៃ​ការ​ច​ម្អិ​ន​អាហារ​ខ្លួនឯង​៖​

​គុណសម្បត្តិ​នៃ​ការ​ច​ម្អិ​ន​អាហារ​ខ្លួនឯង​៖​

  1.  ​យើង​អាច​ប្រាកដ​ចិត្ត​ថា​ ​ម្ហូប​យើង​ធ្វើមាន​អនាម័យ​ ​និង​ល្អ​សម្រាប់​សុខភាព​
  2. ​ជួយ​ឱ្យ​យើង​ចេះ​សន្សំសំចៃ​បាន​ (​បើ​ញ៊ាំ​ច្រើន​ពេល​ ​ច្រើន​ថ្ងៃ​)
  3.  ​ចំពោះ​អ្នក​រស់នៅ​ជាមួយ​គ្រួសារ​ ​បាន​ចំណេញ​ទាំង​លុយកាក់​ ​បាន​ទាំង​បង្កើន​ភាព​ស្និទ្ធស្នាល​ក្នុង​គ្រួសារ​ (​ចំណាយ​ពេល​ធ្វើម្ហូប​ជាមួយ​ម៉ាក់​ ​បងប្អូន​ ​។​ល​។​)
  4. ​វិវត្ត​ជំនាញ​ធ្វើម្ហូប​ ​និង​ចេះ​ធ្វើ​មុខម្ហូប​ថ្មីៗ​

​តាមពិត​ទៅ​ ​ការ​ធ្វើម្ហូប​ខ្លួនឯង​មិនមែន​សុទ្ធតែ​ស័ក្តិសម​នឹង​គ្រប់គ្នា​ទាំងអស់​នោះ​ទេ​។​ ​វាក​៏​អាស្រ័យ​លើ​កត្តា​រស់នៅ​ ​ពេលវេលា​ ​តម្លៃ​និង​ឱកាស​ដែល​ត្រូវ​បោះបង់​ (​opportunity cost​) ​និង​ទម្លាប់​ហូបចុក​របស់យើង​រៀងខ្លួន​ ​ជាដើម​។​ អេ​ដ​មីន​លើកឡើង​ពី​ប្រធាន​បទ​នេះ​ ​គ្រាន់​ចង់​វិភាគ​ពី​ចំណេញ​និង​កំហាត​ពី​សកម្មភាព​ប្រចាំថ្ងៃ​របស់យើង​រាល់គ្នា​ប៉ុណ្ណោះ​។​

© 2021 - 2022 K​A​K​CENT​
​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ច​ម្អិ​ន​ម្ហូបខ្លួនឯង​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ
២ សប្តាហ៍មុន

តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ

ចំណូលចំណាយ ហិរញ្ញវត្ថុ
១ month

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ចំណូលចំណាយ សន្សំ
២ ខែមុន

អ្វីដែលគួរដឹងអំពី Payday Loan

ពន្ធនិងច្បាប់ សន្សំ
២ ខែមុន

ប្រាក់សោធននិវត្តន៍ ឬ ប្រាក់រឺត្រែត ធ្វើម៉េចអាចទទួលបានវា?

វិនិយោគ សន្សំ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារៈសំខាន់នៃមូលធន

ចំណូលចំណាយ ធានារ៉ាប់រង
៣ ខែមុន

រដ្ឋផ្តល់ប័ណ្ណ ប.ស.ស. ដល់និយោជិតជាង៦ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៣

Acleda Cambodia SMEs loan
ចំណូលចំណាយ
៣ ខែមុន

ធនាគារ អេស៊ីលីដា (ACLEDA) គ្រោងផ្តល់ប្រាក់កម្ចី១០០លានដុល្លារដល់អាជីវកម្មធុនតូច និងមធ្យម

អត្ថបទបន្ទាប់
​ដំណាក់កាល​កៀង​គរ​ទុន​សម្រាប់​«​ធុរកិច្ច​បង្កើត​ថ្មី​

​ដំណាក់កាល​កៀង​គរ​ទុន​សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist