Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, សន្សំ

ពេលរៀន​សាកល​គួរ​ទុកលុយ​កាក់​របៀប​ណា?

៣ ឆ្នាំមុន
2 នាទីក្នុងការអាន
281
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ពេលរៀន​សាកល​គួរ​ទុកលុយ​កាក់​របៀប​ណា?
FacebookTwitterLinkedinTelegramQR Code

​ការរៀបចំ​ទុកដាក់​លុយកាក់​ពេលចូលរៀន​សាកលវិទ្យាល័យ​ ​អាច​ចាត់​ទុក​បាន​ថា​ជា​ជំហាន​ដំបូង​នៃ​ការ​ចាប់ផ្ដើម​រស់នៅ​ជីវិត​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ​។​ ​ថ្ងៃនេះ​ ​កាក់​សេន​នឹង​លើកយក​៣​ចំ​នុ​ច​សំខាន់​ៗ​ទាក់ទង​នឹង​ការរៀបចំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​ដែល​មិត្ត​ៗ​និស្សិត​អាច​​​យកទៅ​អនុវត្ត​បាន​ដូច​ខាងក្រោម​៖​
ពេលរៀនសាកលគួរទុកលុយកាក់របៀបណា?

១. ត្រៀមថវិកា​សម្រាប់​ចំណាយ​ធំៗ ​និង​ចាំ​បាច់

ត្រៀមថវិកាសម្រាប់ចំណាយធំៗ និងចាំបាច់

​តួយ៉ាង​ ​ថ្លៃ​សាលា​ជា​ចំណែក​ដ៏​ធំ​មួយ​នៃ​ចំណាយ​សរុប​របស់​សិស្ស​និស្សិត​។​ ​វា​ពិតជា​ប្រសើរ​ ​ប្រសិនបើ​អ្នក​បាន​ទទួល​អាហារូបករណ៍​ ​ឬ​ការ​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ពី​អាណាព្យាបាល​ទៅលើ​ការសិក្សា​ ​ព្រោះ​វា​នឹង​ជួយ​បាន​មួយភាគធំ​នៃ​ចំណាយ​សរុប​របស់​អ្នក​។​ ​តែ​ដោយសារ​មិនមែន​គ្រប់គ្នា​សុទ្ធសឹងតែ​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ទេ​ ​ដូចនេះ​និស្សិត​គួរ​ត្រៀម​ថវិកា​មួយ​ផ្នែក​សម្រាប់​បង់ថ្លៃ​សាលា​ជាមុន​សិន​។​

​បន្ទាប់មក​ ​សឹម​គួរ​គិត​ពី​តម្រូវ​ការសំខាន់​ផ្សេងទៀត​ដែល​អាច​មាន​ដូចជា​ ​កុំព្យូទ័រ​ ​ឬ​សម្ភារ​ចាំបាច់​សម្រាប់​ការសិក្សា​មុខជំនាញ​របស់​អ្នក​។​ ​ហើយ​នៅ​មាន​ចំណាយ​ចាំបាច់​ផ្សេងទៀត​ដូចជា​ ​ថ្លៃ​ទឹក​ភ្លើង​ ​ថ្លៃ​បង់​ផ្ទះ​ជួល​ (​ចំពោះ​អ្នក​ត្រូវ​រស់​នៅដោយខ្លួន​ឯង​) ​និង​ថ្លៃ​ធ្វើដំណើរ​ប្រចាំថ្ងៃ​ទៀតសោត​ ​ដែល​អ្នក​ត្រូវ​បម្រុង​ទុក​។​
​ការ​ត្រៀម​ទុក​មួយ​ឡែក​នូវ​ថវិកា​សម្រាប់​ចំណាយ​ធំ​ៗ​និង​ចាំបាច់​ទាំងនេះ​នឺ​ង​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​លៃ​តម្រូវ​សម្រាប់​ចំណាយ​តូចតាច​ដទៃទៀត​។


២. មាន​កំណត់ត្រា​ចំណូល​ចំណាយ

មានកំណត់ត្រាចំណូលចំណា

​ចំណាយ​ធំ​ៗ​ ​អាច​ងាយស្រួល​ចំណាំ​បាន​ថា​ចាយ​លើ​អ្វី​ ​ហើយ​អស់​ប៉ុន្មាន​។​ ​តែ​សម្រាប់​ចំណាយ​តូចតាច​ប្រចាំថ្ងៃ​អាច​នឹង​ពិបាក​គ្រប់គ្រង​ ​បើ​មិនបាន​កត់ចំណាំ​។​ ​ការ​បង្កើត​កំណត់​ត្រា​ចំណូល​ចំណាយ​នឹង​ជួយ​អោយ​ងាយស្រួល​ក្នុង​ការ​តាមដានមើល​សកម្មភាព​ចំណាយ​ជាប្រចាំ​របស់​អ្នក​។​ ​ម្យ៉ាងទៀត​ ​អ្នក​នឹង​អាច​សម្រេច​ថា​គួរ​និង​មិនគួរ​ចាយ​លើ​អ្វី​ ​និង​ចំណាយ​ណា​ដែល​អាច​កាត់បន្ថយ​បាន​។​ ​លើស​ពី​នេះ​ ​អ្នក​អាច​លៃលក​រវាង​លុយ​ដែល​អ្នក​ត្រូវ​ចាយ​ ​និង​លុយ​ដែល​អាច​សន្សំ​បាន​ ​ដើម្បី​ទុក​ពេល​ចាំបាច់​ណាមួយ​ ​និង​សម្រាប់​ពេល​ដើរលេង​ជួបជុំ​មិត្តភក្តិ​ផ្សេងៗ​។​

​ទន្ទឹម​នឹង​នេះ​ ​អ្នក​គួរ​កំណត់​ក​ម្រិ​ត​ចំណាយ​លើ​ការចាយវាយ​ទាំងនេះ​ទៅតាម​លទ្ធភាព​ដែល​អ្នកមាន​។​ ​ឧទាហរណ៍​ថា​ ​ក្នុង​១​ខែ​ ​អ្នក​អា​ចចាយ​យ៉ាង​ច្រើន​បំផុត​ប៉ុន្មាន​ទៅលើ​ការ​ដើរលេង​ ​មើលកុន​ ​ជួបជុំ​មិត្តភក្តិ​ ​និង​ពេល​ទៅ​ធ្វើ​កិច្ចការ​សាលា​នៅ​ហាង​កាហ្វេ​ជាដើម​ ​ដើម្បី​ចៀសវាង​ការចាយវាយ​ខ្ជះខ្ជាយ​។​ រឺ​វិធី​មួយទៀត​ ​អ្នក​អាច​ប្រមូល​វិក្ក​យ​ប័ត្រ​ចំណាយ​ទាំងនោះ​ទុក​ដើម្បី​ផ្ទៀងផ្ទាត់​និង​ថ្លឹងថ្លែង​ចំណាយ​សរុប​ប្រចាំខែ​រឺ​ប្រចាំ​ស​ប្ដាហ៍​ក៏បាន​។


៣. រកប្រាក់​ចំណូល​បន្ថែម

រកប្រាក់ចំណូលបន្ថែម

​ការ​ផ្ដោ​ត​ស្មារតី​ទៅលើ​ការសិក្សា​គឺជា​រឿង​ល្អ​ហើយ​ ​តែ​បើ​អាច​ឆ្លៀត​លៃលក​ពេល​ទៅ​រកចំណូល​បន្ថែម​ក៏​កាន់តែ​ល្អ​ ​ព្រោះ​ក្រៅពី​​​រកចំណូល​បន្ថែម​ ​អ្នក​ក៏បាន​ទទួល​បទពិសោធន៍​ការងារ​ ​ក៏ដូចជា​ពង្រឹង​សមត្ថភាព​ខ្លួន​ទៀត​ផង​។​ ​អ្នក​អាច​ទាញ​ប្រយោជន៍​ពី​hobby​របស់​អ្នក​ ​ឬ​ប្រើ​ជំនាញ​ផ្សេងៗ​ ​បើ​អ្នកមាន​ដូចជា​ ​ថតរូប​ ​គូររូប​ ​ឬ​សរសេរ​អត្ថបទ​ ​ដែល​បច្ចុប្បន្ន​ជា​ការងារ​កំពុង​ពេញ​និយម​និង​មាន​តម្រូវ​ការ​ច្រើន​ទៀត​ផង​។​ ​ក្រៅពី​នេះ​ ​អ្នក​ក៏​អាច​​​រក​ការងារ​ក្រៅ​ម៉ោង​ផ្សេងទៀត​តាមរយៈ​គេហទំព័រ​
​ស្វែងរក​ការងារ​ដូចជា bongthom.com និង camhr.com ឬការងារ freelance តាម​គេហ​ទំព័រ​ Upwork, Fiverr ឬ Freelancer.com​ ជា​ដើម។

​ជាមួយ​ប្រភព​ប្រាក់ចំណូល​ទាំងនេះ​ ​មិត្ត​និស្សិត​នឹង​មានលទ្ធភាព​ផ្គត់ផ្គង់​បន្ថែម​លើ​ការចាយវាយ​បាន​ដោយខ្លួនឯង​ ​ទោះបី​តិចតួច​ឬ​ច្រើន​ក្ដី​ ​វា​នឹង​បង្រៀន​អ្នក​អោយ​ចេះគិតគូរ​ពី​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​បាន​មួយ​ជំហាន​ដែរ​។​

​ហេតុនេះ​ហើយ​ ​កាក់​សេន​សង្ឃឹម​ថា​ ​មិត្ត​ៗ​និស្សិត​នឹង​យក​ចំណុច​សំខាន់​ៗ​ខាងលើ​ទៅ​អនុវត្ត​ ​រួម​ទាំង​រៀន​គ្រប់គ្រង​លុយកាក់​របស់​ខ្លួន​ ​ដើម្បី​បង្កើត​ទម្លាប់​ល្អ​ ​និង​ហ្វឹកហាត់​លើ​ការ​សម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ទាំង​បច្ចុប្បន្ន​ ​និង​ពេល​អនាគត​៕

Click here to read more about: ភាពខុសគ្នា​រវាង​ពេល​​រៀន​វិទ្យាល័យ​និង​ពេលរៀន​សកល

ពាក្យទាក់ទង: ទុកលុយពេលរៀនសាកល
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
ចំណូលចំណាយ
៥ ខែមុន

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​
សន្សំ
៦ ខែមុន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​

អត្ថបទបន្ទាប់
ដុល្លាររូបនីយកម្ម

ដុល្លាររូបនីយកម្ម

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist