Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

សន្សំ​មុន ឬ​សង​បំណុល​មុន?

ប៉ុន សម្ផស្ស (Pon Samphors) ដោយ ប៉ុន សម្ផស្ស (Pon Samphors)
2 years មុន
ប្រភេទ សន្សំ, ហិរញ្ញវត្ថុ
សន្សំមុន ឬសងបំណុលមុន?
476
ទស្សនា

​ការ​ដោះស្រាយ​បំណុល​ ​និង​សន្សំប្រាក់​សុទ្ធសឹងតែ​សំខាន់​ ​ប៉ុន្តែ​វាក​៏​អាស្រ័យ​ទៅតាម​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់​របស់​មនុស្សម្នាក់​ៗ​ ​ជាពិសេស​នៅ​ពេល​ពួកគាត់​ចង់​សន្សំប្រាក់​គ្រា​មានអាសន្ន​ ​ប្រាក់​ចូលនិវត្តន៍​ ​ឬ​សន្សំប្រាក់​សម្រាប់​គោលដៅ​វិនិយោគ​ណាមួយ​ ​ស្រប​ពេល​ដែល​គាត់​កំពុង​មាន​បំណុល​នោះ​ ​តើ​គាត់​គួរ​ជ្រើសរើស​យក​មួយ​ណា​មុន​?

សន្សំមុន ឬសងបំណុលមុន?
​☛ ​អញ្ចឹង​! ​យើង​ទៅ​ដឹង​ទាំងអស់គ្នា​ ​ថា​តើ​គួរ​សង​មុន​ ​ចាំ​សន្សំ​តាម​ក្រោយ​ ​ឬ​សងបំណុល​តាម​ក្រោយ​ ​តែ​ត្រូវ​សន្សំ​មុន​សិន​?​

សន្សំមុន សងបំណុលតាមក្រោយ

សន្សំមុន សងបំណុលតាមក្រោយ

​វា​អាស្រ័យ​ទៅលើ​ប្រាក់ចំណូល​ ​អត្រា​ការប្រាក់​ ​និង​ប្រភេទ​ក​ម្ចី​ដែល​អ្នក​កំពុង​មាន​។​ ​ឧទាហរណ៍​ថា​ ​អ្នកមាន​ចំណូល​ជាមធ្យម​ $300 ​ក្នុង​មួយ​ខែ​ ​ដោយ​បន្ទាប់ពី​ទូទាត់​ថ្លៃ​ចំណាយ​ចាំបាច់​ទូទៅ​ ​អ្នក​នៅសល់​ $200​។​ ​ស្រប​ពេល​នោះ​ដែរ​ ​អ្នក​កំពុង​មាន​ក​ម្ចី​ធនាគារ​ប្រភេទ​ឥណទាន​បុគ្គល​ (​Personal Loan​) ​ចំនួន​ $1,000 ​ដែល​មាន​អត្រា​ការប្រាក់​ 10%​ក្នុង​មួយ​ឆ្នាំ​។​ ​អ្នក​តម្រូវ​ឱ្យ​សង​ត្រឡប់ជា​រៀងរាល់​ខែ​ជាមធ្យម​ចំនួន​ $91​។​ ​ប៉ុន្តែ​អ្នក​ចង់​សន្សំប្រាក់​សម្រាប់​គ្រា​មានអាសន្ន​សិន​ ​ដូចនេះ​អ្នក​បាន​ដាក់​ស្នើសុំ​ ​និង​ទទួល​បានការ​អនុ​ញ្ញាតិ​ពី​ខាង​ធនាគារ​ ​ដោយ​បង់​តែ​ការ​ប្រាក់សុទ្ធ​ទៅ​ធនាគារ​ដែល​ជា​ធ​ម្យ​ម​ចំនួន​ $10​ក្នុង​មួយ​ខែ​។​

​ដូចនេះ​អ្នក​សល់​ $190 ​សម្រាប់​សន្សំប្រាក់​គ្រា​មានអាសន្ន​ ​ឬ​គោលដៅ​ហិរញ្ញវត្ថុ​ណាមួយ​ ​ដោយ​មួយ​ឆ្នាំក្រោយ​មក​ ​អ្នក​អាច​នឹង​នៅសល់​ប្រាក់​ $190 x 12​ខែ​ = $2,280 ​ដែល​ចំនួន​ទឹកប្រាក់​នេះ​ ​គឺ​សម្រាប់​ប្រាក់​គ្រា​មានអាសន្ន​ ​ឬ​យកទៅ​វិនិយោគ​នោះ​ឯង​។​

​យើង​ឃើញ​ថា​ ​បើ​អ្នក​សន្សំ​មុន​សងបំណុល​ ​អ្នក​បាន​ខាត​ការប្រាក់​ទៅ​ធនាគារ​ចំនួន​ $8.33 x 12​ខែ​= 100$ ​ឬ​ ​ចំនួន​ $200 ​បើ​សរុប​ទាំង​ឆ្នាំ​បន្ទាប់​នៅ​ពេល​អ្នក​ចាប់ផ្ដើម​សង​ទាំង​ដើម​ ​និង​ការប្រាក់​ទៅ​ធនាគារ​វិញ​។​ ​អត្រា​ការប្រាក់​បែប​នេះ​ ​អាច​ឱ្យ​អ្នក​សន្សំ​មុន​សងបំណុល​បានហើយ​។​

​បញ្ជាក់​៖​ ​ចំនួន​ទឹកប្រាក់​ $190 ​នេះ​ ​គ្រាន់តែ​ជាឧទាហរណ៍​តួ​រលេ​ខ​ដែល​អ្នក​គិត​ចង់​សន្សំ​តែប៉ុណ្ណោះ​។


សងបំណុលមុន សឹមសន្សំតាមក្រោយ

សងបំណុលមុន សឹមសន្សំតាមក្រោយ

​សន្មត​់​ថា​អ្នក​កំពុង​មាន​ក​ម្ចី​ពី​អ្នក​ចង់​ការប្រាក់​ ​ជាមួយ​អត្រា​ការប្រាក់​ 10% ​ក្នុង​មួយ​ខែ​។​ ​ប្រសិនបើ​យើង​ទុក​ចោលបំណុល​មួយ​នេះ​ ​រួច​បង់​តែ​ការប្រាក់​ ​អ្នក​នឹង​ឃើញ​ថា​ក្នុងរយៈពេល​ 1​ឆ្នាំក្រោយ​ ​អ្នក​នឹង​ខាតបង់​ការប្រាក់​អស់​ $1,200 ​ជាមួយ​ប្រាក់ដើម​គឺ​នៅ​ដដែល​។​ ​ដូចនេះ​ ​អ្នក​គួរ​ចាំបាច់​សងបំណុល​នេះ​ ឱ្យ​កាន់តែ​លឿន​ ​កាន់តែ​ល្អ​ ​ដ្បិត​ថាបើ​អ្នក​ទុក​កាន់តែ​យូរ​ ​អ្នក​កាន់តែ​មាន​ហា​និ​ភ័យ​ខាតបង់​កាន់តែ​ខ្ពស់​ផង​ដែរ​។​

​យ៉ាងណាមិញ​ ​បើ​ទោះបីជា​អ្នក​កំពុង​មាន​បំណុល​ជាមួយ​អត្រា​ការប្រាក់​ខ្ពស់​ក្ដី​ ​អ្នក​គួរ​ចាំបាច់​មាន​ប្រាក់សន្សំ​គ្រា​មានអាសន្ន​បន្តិចបន្តួច​ដែរ​ ​ដ្បិត​ថា​ ​អ្នក​អាច​នឹង​ត្រូវ​ការប្រាក់​មួយ​ចំនួន​ដូចជា​ថ្លៃ​សុខភាព​ ​ថ្លៃ​ជួសជុល​យានយន្ត​ ​ថ្លៃ​ចំណាយ​ផ្សេងៗ​ ​ដែល​ក្រៅពី​ចំណាយ​ចាំបាច់​ ​ចៀសវាង​មាន​ភាព​លំបាក​នៅ​ពេល​មាន​គ្រាអាសន្ន​៕

ពាក្យទាក់ទង: សងបំណុលសន្សំ

អត្ថបទទាក់ទង

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់
ចំណូលចំណាយ

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

August 12, 2022
​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់
ហិរញ្ញវត្ថុ

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់

August 12, 2022
​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
អត្ថបទបន្ទាប់
ឥណទាន​​បុគ្គល​គឺ​​ជា​​អ្វី?

ឥណទាន​​បុគ្គល​គឺ​​ជា​​អ្វី?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 23, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។