Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

គួរទុកលុយ​ទាំង​អស់​នៅ​ធនាគារ​ដែររឺទេ?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
362
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គួរទុកលុយ​ទាំង​អស់​នៅ​ធនាគារ​ដែររឺទេ?
FacebookTwitterLinkedinTelegramQR Code

​ការ​ទុកដាក់​លុយ​នៅ​ជាប់​ខ្លួន​ រឺ​នៅផ្ទះ​អាច​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​បាត់បង់​ប្រាក់​តាមរយៈ​ការ​លួច​ ​ឆក់​ ​ប្លន់​ ​ហើយ​វា​អាច​បាត់បង់​ជា​រៀង​រហូត​ ​និង​បង្ក​ជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​ផង​។​ ​យ៉ាងណាមិញ​ ​ធនាគារ​អាច​ចាត់​ទុក​បាន​ថា​ជា​កន្លែង​មាន​សុវត្ថិភាព​មួយ​ ​ដែល​ទទួល​បានការ​ទុកចិត្ត​ពីសំណាក់​ប្រជាជន​ ​ក្នុង​ការ​ទុកដាក់​លុយកាក់​ ហេី​យ​ថែមទាំង​ទទួល​បាន​អត្ថប្រយោជន៍​នានា​ទៀត​ផង​។​ ​ដូច្នេះ​ ​តើ​យើង​គួរ​ទុក​លុយ​ទាំងអស់​នៅ​ធនាគារ​ដែរ​រឺ​ទេ​?​

គួរទុកលុយទាំងអស់នៅធនាគារដែររឺទេ?


អត្ថប្រយោជន៍​នៃ​ការទុក​លុយ​នៅ​ធនាគារ

១. សុវត្ថិភាព​ក្នុង​ការដាក់​ប្រាក់​និងគ្រប់​គ្រង​សាច់ប្រាក់

សុវត្ថិភាពក្នុងការដាក់ប្រាក់និងគ្រប់គ្រងសាច់ប្រាក់

​តួយ៉ាង​ ​មានការ​ព្រួយបារម្ភ​ជាច្រើន​បាន​ចោទឡើង​ ​ទាក់ទង​នឹង​សុវត្ថិភាព​ក្នុង​កា​រដាក់​ប្រាក់​នៅ​ធនាគារ​ ​ពេល​មានវិបត្តិ​ពិភពលោក​ កូ​វី​ដ​១​៩​។​ ​ដោយសារ​សេដ្ឋកិច្ច​ពិភពលោក​ទទួលការ​ប៉ះទង្គិច​ពី​ ​វិបត្តិ​កូ​វី​ដ​ ​នាំឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ធនាគារ​ក្ស័យធន​ ​ឬ​ ​កើតមាន​ចលាចល​ណា​មួួ​យ​ក្នុង​សង្គម​ ​ដែល​អាច​ជាហេតុ​នាំឲ្យ​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ដក​លុយ​ពី​ធនាគារ​មក​ដាក់​នៅផ្ទះ​វិញ​ ​ឬ​មិន​ហ៊ាន​តម្កល់​លុយ​ទុក​ក្នុង​ធនាគារ​ទៅវិញ​ ​។​

​តាមពិត​ទៅ​ ​ការ​ទុកដាក់​ប្រាក់​នៅ​ធនាគារ​មាន​សុវត្ថិភាព​ជាង​ការ​ទុកដាក់​ប្រាក់​នៅ​ជា​ខ្លួន​ ​ឬ​នៅផ្ទះ​ចោល​ ​ព្រោះ​ធនាគារ​នីមួយៗ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ ​និង​ការរៀបចំ​ត្រឹមត្រូវ​ ​ដូចជា​ផែនការ​ហិរញ្ញវត្ថុ​របស់​ធនាគារ​ ​ប្រាក់​តម្កល់​នៅ​ធនាគារ​ជាតិ​ ​កិច្ចសន្យា​ ​ជាពិសេស​គឺ​អាជ្ញាប័ណ្ណ​និង​គោលការណ៍​ច្បាស់លាស់​។​ ​ម្យ៉ាងទៀត​ ​ចាប់តាំង​ពី​មានវិបត្តិ​កូ​វី​ដ​ ​១​៩​ ​ក្នុង​ប្រទេស​កម្ពុជា​មក​ ​មិនទាន់​មាន​ធនាគារ​ណាមួយ​ជួប​បញ្ហា​ឈាន​ដល់​ការប្រកាស​បិទទ្វារ​នៅឡើយ​ទេ​។


២. ដាក់តម្កល់​ធ្វើ​ជា​ទ្រព្យសម្រាប់​ចំណាយ​នៅ​ពេលអាសន្ន

​លើស​ពីនេះទៅ​ទៀត​ ​អ្នក​អាច​សន្សំ​លុយ​របស់​អ្នក​នៅ​ធនាគារ​ ​ដើម្បី​បម្រុង​សម្រាប់​បញ្ហា​អាសន្ន​នៅ​ពេល​ខាងមុខ​ដែល​យើង​មើលមិនឃើញ​ ​ដូចជា​បញ្ហា​សុខភាព​ ​ពេល​អត់​ការងារ​ធ្វើ​ ​គ្រោះ​ថា្នក់​ចៃដន្យ​ ​ថ្លៃ​ជួសជុល​សម្ភារ​ផ្សេងៗ​ ​ជាដើម​ ​ដែល​វា​អាច​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​ផង​។​


៣. ទទួលបាន​ការ​ប្រាក់

ទទួលបានការប្រាក់

​អ្នក​ក៏​អាច​ទទួល​បាន​ប្រាក់ចំណេញ​ជាមួយនឹង​ការប្រាក់​ដែល​ទទួល​បាន​ពី​កា​រដាក់​ប្រាក់​នៅ​ធនាគារ​ថែមទៀត​ផង​។​ ​ដូច​កាក់​សេន​ធ្លាប់​ប្រាប់​ពី​រឿង​ការប្រាក់​លើ​ប្រាក់​បញ្ញើ​នៅ​ធនាគារ​រួចមក​ហើយ​ ​ការ​ផ្ញើ​លុយ​ទុក​នៅ​ធនាគារ​មាន​ច្រើន​ជម្រើស​ ​ច្រើន​ប្រភេទ​ ​ទៅតាម​ធនាគារ​ផ្សេងៗ​គ្នា​ ​រី​អត្រា​ការប្រាក់​ក៏​ខុសគ្នា​ដែរ​។​ ​ហេតុនេះ​អ្នក​អាច​សិក្សា​ជាមុន​សិន​ទៅលើ​ធនាគារ​ផ្សេងៗ​គ្នា​ ​ប្រភេទ​គណនី​បញ្ញើ​សន្សំ​ ​និង​អត្រា​ការប្រាក់​ ​មុននឹង​សម្រេច​បង្កើត​គណនី​ដាក់​សាច់ប្រាក់​។​ ​ដូច​បាន​លើកឡើង​អញ្ចឹង​ថា​ធនាគារ​នីមួយៗ​មាន​លក្ខខណ្ឌ​ក្នុង​ការ​ផ្ញើ​ប្រាក់​ ​ការ​គិត​អត្រា​ការប្រាក់​ដែល​អាច​អាស្រ័យ​លើ​រយៈពេល​សន្សំ​ ​និង​អត្ថប្រយោជន៍​ផ្សេងៗ​ពី​គ្នា​។​


៤. មាន​ភាពងាយ​ស្រួល និង​សុវត្ថិភាព​ក្នុងការ​ចាយវាយ

​មិនតែប៉ុណ្ណោះ​ ​វា​កាន់តែ​ងាយស្រួល​ពេល​យើង​ចង់​ចាយវាយ​ក្នុង​ការ​ទិញ​ទំនិញ​ រឺ​បង់ក​ម្រៃ​ផ្សេងៗ​ដោយ​គ្រាន់តែ​ប្រើប្រាស់​កាត​ធនាគារ​ រឺ​ទូទាត់​លុយ​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ដូចជា​mobile​ ​a​p​p​ក៏បាន​។​ ​ម្យ៉ាងទៀត​ ​ប្រសិនបើ​កាត​ធនាគារ​នោះ​មាន​ភ្ជាប់​ជាមួយនឹង​ ​Visa​ ​Card​ រឺ ​Master​ ​Card​ រឺ ​Western​ ​Union​ ​ផង​នោះ​ ​អ្នក​ក៏​អាច​ទិញ​ទំនិញ​on​line​ពីក្រៅ​ប្រទេស​យ៉ាង​ងាយស្រួល​ ​ដោយ​ទូទាត់ប្រាក់​ចេញពី​គណនី​ធនាគារ​របស់​អ្នក​។​

​លើស​ពី​នេះ​ ​នា​ពេល​បច្ចុប្បន្ន​ ​ហាងទំនិញ​ ​និង​កន្លែង​ផ្តល់​សេវាកម្ម​ជាច្រើន​ ​អនុញ្ញាត​អោយ​អតិថិជន​គិត​ប្រាក់​តាមរយៈ​កាត​ធនាគារ​ រឺ​សេវាកម្ម​ធនាគារ​ឌី​ជី​ថល​ផង​ដែរ​។​ ​មិនតែប៉ុណ្ណោះ​ ​បច្ចុប្បន្ននេះ​ ​ធនាគារ​ជាច្រើន​អាច​អនុញ្ញាត​អោយ​អតិថិជន​របស់​ពួកគេ​ ​ផ្ទេរ​លុយ​ពី​គណនី​មួយ​ទៅ​គណនី​មួយទៀត​បាន​តាមរយៈ​ទូរស័ព្ទ​ដៃ​បាន​យ៉ាង​ឆាប់រហ័ស​ ​និង​មាន​ភាព​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​។


គុណវិបត្តិ​នៃ​ការ​ដាក់​ប្រាក់​នៅ​ធនាគារ

គុណវិបត្តិនៃការដាក់ប្រាក់នៅធនាគារ

​យេ​ី​ង​បាន​រៀបរាប់​ពី​គុណសម្បត្តិ​នៃ​ការ​ដាក់លុយ​នៅ​ធនាគារ​ក៏​ពិតមែន​ ​តែ​វា​ក៏មាន​បញ្ហា​ប្រឈម​ខ្លះ​ៗ​ដែល​គួរ​ពិចារណា​ដែរ​។​ ​ការ​ទុក​លុយ​នៅ​ធនាគារ​អាច​ប្រឈម​នឹង​គុណវិបត្តិ​មួយ​ចំនួន​ដូចជា​ការកំណត់​ចំនួន​ដកប្រាក់​រហ័ស​ ​តាម​ទូរ​AT​M​ ​ដែល​យើង​មិន​អាច​ដក​លុយ​បាន​ច្រេី​ន​តាមចិត្ត​ ​និង​លេី​ស​ពី​ការកំណត់​នៃ​គោលការណ៍​របស់​ធនាគារ​ ​ហើយ​គេ​តម្រូវ​អោយ​បង់​ប្រាក់​លើ​សេវាកម្ម​មួយ​ចំនួន​ដូចជា​ ​ថ្លៃ​កាត​ ​និង​សេវា​អតិថិជន​ប្រចាំ​ឆ្នាំ​ជាដើម​។​

​ក្រៅពី​នេះ​ បេី​សិន​ជា​អ្នក​ដាក់លុយ​នៅ​ធនាគារ​ទាំងអស់​ ហេី​យ​គ្មាន​លុយ​ជាប់នឹង​ខ្លូ​ន​សោះ​ ​ក៏​អាច​ប្រឈម​នឹង​បញ្ហា​ដែរ​។​ ​ឧទាហរណ៍​ថា​ ​ពេល​អ្នក​ត្រូវការ​លុយ​បន្ទាន់​ខ្លាំង​ចាំបាច់​ណាមួយ​ ​ស្រប​ពេល​ដែល​មាន​បញ្ហា​ចៃដន្យ​មិន​អាច​ដក​លុយ​ទាន់​ម​ពេលវេលា​ដោយសារ​បញ្ហា​បច្ចេកទេស​ ​នោះ​វា​អាច​នាំ​ផលវិបាក​ដល់​យើង​ដែរ​។​

​ទោះបីជា​កា​រដាក់​ប្រាក់​នៅ​ធនាគារ​មាន​គុណវិបត្តិ​មួយ​ចំនួន​ក្តី​ ​ប៉ុន្តែ​វា​មាន​ផលប្រយោជន៍​ដ៏​ល្អ​ជាច្រើន​ដែលគេ​មិនគួរ​មើល​រំលង​ឡើយ​ ​ដូចជា​កត្តា​ផ្នែក​សុវត្ថិភាព​ ​និង​កត្តា​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​យុគ​សម័យថ្មី​នេះ​។​ ​លើស​ពីនេះទៅ​ទៀត​ ​កា​រដាក់​ប្រាក់​នៅ​ធនាគារ​អាច​បង្កើត​ជា​ប្រាក់ចំណេញ​ដល់​អ្នកតា​ម​រយៈ​ការប្រាក់​ ​ដែល​វា​មាន​ភាព​ល្អ​ប្រសើរ​ជាង​ការ​ទុក​លុយ​ចោល​នៅផ្ទះ​ហើយ​ប្រឈម​នឹង​ហា​និ​ភ័យ​ខ្ពស់​។

ពាក្យទាក់ទង: គួរទុកលុយទាំងអស់នៅធនាគារដែររឺទេ?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?
ហិរញ្ញវត្ថុ
៥ ខែមុន

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?

អត្ថបទបន្ទាប់
បើអត់ញ៊ាំកាហ្វេ1ខែ ប្រហែលសល់លុយប៉ុន្មានទៅ?

បើអត់​ញ៊ាំ​កាហ្វេ១ខែ​ ប្រហែលសល់​លុយ​ប៉ុន្មានទៅ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist