Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ, ហិរញ្ញវត្ថុ

​មនុស្ស​សន្សំសំចៃ​ ​មិនមែន​មនុស្ស​គំរិះ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
424
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​មនុស្ស​សន្សំសំចៃ​ ​មិនមែន​មនុស្ស​គំរិះ
FacebookTwitterLinkedinTelegramQR Code

​«​ហើយ​គំរិះ​អី​ក៏​គំរិះ​ម៉េះ? ​ខំ​អី​ខំ​ម៉េះ ​លុយ​រក​បាន​ប៉ុណ្ណា​ ​ចាយ​ប៉ុណ្ណឹង​ទៅ​ ​ស្លាប់​ទៅ​មិនបាន​យក​លុយ​ទៅ​ជាមួយ​ទេ​»​
​«​ចុះបើ​លុយ​ចាយ​អស់ហើយ​ ​តែ​យើង​មិនទាន់​ទៅណា​?​»​

ជា​ញឹកញាប់​ណាស់​ ​ពេល​យើង​មិនសូវ​ជា​ចាយ​លុយ​ ​គេ​ចេះតែ​បង្អាប់​យើង​បែប​លេងសើច​បែប​នេះ​ ​តែ​ការពិត​ ​ពួកគាត់​គ្រាន់តែ​ជា​ប្រភេទ​មនុស្ស​ចាយវាយ​បែប​សន្សំសំចៃ​ ​ចាយវាយ​ដោយមាន​គម្រោង​ផែនការ​របស់​គេ​តែប៉ុណ្ណោះ​។​

​មនុស្ស​សន្សំសំចៃ​ ​មិនមែន​មនុស្ស​គំរិះ​ទេ​! ​ដោយមាន​លក្ខណៈ​ខុសគ្នា​ដូច​ខាងក្រោម​៖​

​មនុស្ស​សន្សំសំចៃ​ ​មិនមែន​មនុស្ស​គំរិះ
‣ ​គុណ​តម្លៃ​ ​និង​តម្លៃ​៖​ ​

មនុស្ស​សន្សំសំចៃ​ចាយវាយ​លុយកាក់​ ​ដោយ​ផ្ដោ​ត​លើ​ ​«​គុណ​តម្លៃ​»​ ​ជាង​លើ​តម្លៃ​ ​ដែល​រួម​មាន​ ​គុណភាព​ ​អត្ថ​ប្រ​យោ​ជន៏ ​និង​ ​អាយុកាល​ផលិតផល​ជាដើម​។​ ​រីឯ​មនុស្ស​គំរិះ​ ​ផ្តោត​សំខាន់​ទៅលើ​ផលិតផល​តម្លៃ​ទាប​បំផុត​ ​តាមដែល​អាច​​​រក​បាន​ ​ដោយ​មិន​គិត​ពី​គុណភាព​ផ្សេងៗ​របស់​ផលិតផល​នោះ​ទេ​។​

‣ ​អត្ថប្រយោជន៍​ ​និង​លុយកាក់​៖​

​មុននឹង​សម្រេច​ចិត្ត​លើ​អ្វីមួយ​ ​មនុស្ស​សន្សំសំចៃ​តែងតែ​គិតថា​តើ​ជម្រើស​មួយ​ណា​នឹង​ផ្តល់​ផល​ចំណេញ​ជាង​ ​មិន​ពិចារណា​ទៅលើ​តែ​ទឹកប្រាក់​នោះ​ទេ​។​ ​ឧទាហរណ៍​ថា​ ​គេ​ត្រូវធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​សំខាន់​មួយ​ ​ស្រប​ពេល​ដែលគេ​ព្យាយាម​សន្សំសំចៃ​លើ​ចំណាយ​ ​គេ​ក៏​ថ្លឹងថ្លែង​មើល​លើ​សារសំខាន់​និង​អត្ថប្រយោជន៍​ដែល​នឹង​ទទួល​បាន​ពី​ការ​ចំណាយ​លើ​ការចូលរួម​កិច្ចប្រជុំ​នេះ​ដែរ​។​ ​

ផ្ទុយ​មកវិញ​ ​មនុស្ស​គំរិះ​តែងតែ​គិត​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការចាយវាយ​តិច​បំផុត​ ​ដោយ​មិន​គិត​ប្រៀបធៀប​ថា​ ​តើ​ពេលវេលា​ដែល​បាន​ប្រើប្រាស់​ ​និង​អត្ថប្រយោជន៍​ដែល​នឹង​ទទួល​មកវិញ​ ​សក្តិ​សមទៅតាម​ទឹកលុយ​ដែល​បាន​ចំណាយ​ដែរ​ឬ​អត់​នោះ​ទេ​។​

‣ ​ផែន​ការចាយវាយ​៖​ ​

មនុស្ស​សន្សំសំចៃ​ ​មិនមែន​គេ​មិន​ចូលចិត្ត​ចាយវាយ​នោះ​ទេ​ ​គ្រាន់តែ​គេ​មាន​គម្រោង​ចាយវាយ​ត្រឹមត្រូវ​ ​ទៅតាម​ផែនការ​និង​គោលដៅ​របស់​គេ​។​ ​គេ​មាន​ផែន​ការចាយវាយ​ចំពោះ​ចំណាយ​ចាំបាច់​និង​តម្រូវ​ការ​ ​មិនមែន​ចេះតែ​ចាយ​ទៅ​តាមចិត្ត​ចង់​ ​ឬ​ ​អារម្មណ៍​មួយ​ឆាវ​នោះ​ទេ​។​ ​ពួកគេ​ព្យាយាម​ធានា​ឱ្យ​បាន​ថា​ចំណាយ​នីមួយៗ​នឹង​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​របៀប​នៃ​ការរស់នៅ​ (​life​style​) ​របស់​គេ​។​ ​ដោយឡែក​ ​មនុស្ស​គំរិះ​វិញ​ ​អាច​នឹង​មិនបាន​ផ្ដោ​ត​លើ​ផែន​ការចាយវាយ​នោះ​ឡើយ​ ​ដោយជួន​កាល​ពួកគេ​អាច​នឹង​ចាយវាយ​លើ​តម្លៃ​ច្រើន​ ​រហូត​មិន​ដឹង​ថា​មួយ​ណា​ជា​តម្រូវ​ការ​ ​មួយ​ណា​ជា​ចំណង់​។​

ឧទាហរណ៍​ថា​ ​គេ​មាន​បញ្ចុះតម្លៃ​លក់​អីវ៉ាន់​ 50% ​មនុស្ស​សន្សំសំចៃ​នឹង​មិន​ចំណាយ​លុយកាក់​ទិញ​អីវ៉ាន់​នេះ​ឡើយ​ ​ប្រសិនបើ​វា​មិនមែន​ជា​តម្រូវ​ការ​ ​ខណៈ​ពេល​ដែល​មនុស្ស​គំរិះ​អាច​នឹង​ទិញ​អីវ៉ាន់​នោះ​ ​ទោះបី​វា​មិនមែន​ជា​តម្រូវ​ការ​ ​ព្រោះ​ទិញ​ទាន់​គេ​លក់​បញ្ចុះតម្លៃ​ក្នុង​តម្លៃថោក​។​

‣ ​គុណភាព​នៃ​ទំនិញ​៖​ ​

មនុស្ស​សន្សំសំចៃ​ផ្ដោ​ត​លើ​គុណភាព​ទំនិញ​ជាគោល​ ​ដ្បិត​គេ​ជឿជាក់​ថា​ ​ទំនិញ​ទាំងនោះ​នឹង​ផ្ដល់​ផល​ល្អ​ចំពោះ​សុខភាព​ ​ចំណេញពេលវេលា​ ​ចំណេញ​លុយកាក់​ (​ពេលវេលា​និង​ថ្លៃ​ជួសជុល​)​។​ ​រីឯ​មនុស្ស​គំរិះ​ផ្ដោ​ត​លើ​តម្លៃ​ជាគោល​ ​ជាហេតុ​ដែល​ពេលខ្លះ​ ​សម្រេច​ចិត្ត​ទិញ​ទំនិញ​មានគុណ​ភាព​អន់​ ​បន្ទាប់មក​ត្រូវ​ចំណាយ​លុយកាក់​ជួសជុល​បន្ថែម​ ​ខាត​ពេលវេលា​ ​ឬ​បើជា​ទំនិញ​ហូបចុក​ ​អាច​ប៉ះពាល់​សុខភាព​ជាដើម​។​

‣ ​គោលដៅ​ចាយវាយ​ (​បច្ចុប្បន្ន​ ​និង​អនាគត​)​៖​

​មនុស្ស​សន្សំសំចៃ​ ​ចាយវាយ​លុយកាក់​តាម​គម្រោង​ផែនការ​ ​និង​ចំ​គោលដៅ​។​ ​គេ​យល់ថា​ ​ប្រាក់​ពិបាក​រក​ ​រីឯ​ចំណាយ​ភាគច្រើន​របស់​គេ​ក៏​ត្រូវ​បាន​គ្រោងទុក​មុន​ (​budget​e​d​ ​spending​) ​ដើម្បីឲ្យ​ការចាយវាយ​ប្រព្រឹត្តទៅ​មាន​ប្រសិទ្ធ​ភាព​ ​ត្រូវ​តាម​គោលដៅ​ហិរញ្ញវត្ថុ​របស់​ពួកគេ​។​ ​តែ​ការចាយវាយ​បែប​គំរិះ​វិញ​ ​គេ​ច្រើន​គិត​ត្រឹមតែ​តម្លៃ​ដែល​ទាប​ ​មិន​ខ្វល់​អ្វី​ផ្សេង​នោះ​ទេ​ ​ឲ្យតែ​អស់​លុយ​តិច​! ​លើស​ពី​នេះ​ ​ការ​ខំប្រឹង​ចំណាយ​តិច​ ​រិះ​ថាំ​ ​ឬ​ព្យាយាម​មិន​ចាយ​ទាល់តែសោះ​ ​ពេលខ្លះ​វា​អាច​ប៉ះពាល់​ទៅដល់​ស​ម្ព័ន្ធ​ភាពជា​មួយ​អ្នក​ជុំវិញ​ខ្លួន​ទៅវិញ​ ​ដោយ​គេច​វេ​ស​មិន​ចង់​ចេញ​ប្រាក់​ពេល​ជួបជុំគ្នា​។​ល​។​


​អ្នក​អាច​នឹង​គិតថា​ ​មនុស្ស​សន្សំសំចៃ​ ​មិន​ងាយ​ដក​លុយ​ចេញពី​ហោ​ប៉ាវ​របស់​គេ​ទេ​ ​តែ​តាមពិត​ទៅ​ ​គាត់​គ្រាន់តែ​ចាយ​លុយ​តាម​ខ្ទង់​តែប៉ុណ្ណោះ​។​ ​ដោយឡែក​ ​យើង​ក៏​មិន​អាច​ចង្អុល​ចោទ​មនុស្ស​គំរិះ​ ​ថា​ជា​មនុស្ស​មិន​ល្អ​អ្វី​នោះ​ឡើយ​ ​ដ្បិត​ថា​ពួកគេ​ចាយវាយ​បែប​រិះ​ថាំ​ពិត​ ​តែ​គាត់​ក៏​អាច​មានហេតុ​ផល​របស់​គាត់​ដែរ​។​ ​ទោះ​យ៉ាងណាក្ដី​ អេ​ដ​មីន​ចង់​ដាស់តឿន​បន្តិច​ដែរ​ថា​ ​ទោះ​អ្នក​ត្រូវ​ចាយវាយ​បែប​សន្សំសំចៃ​ឬ​ត្បិតត្បៀត​ប៉ុណ្ណា​ ​អ្នក​គួរតែ​ពិចារណា​និង​ថ្លឹងថ្លែង​ពី​គុណភាព​ ​អត្ថប្រយោជន៍​ ​និង​ផល​ប៉ះពាល់​ដទៃទៀត​ ​បន្ថែម​ពីលើ​កត្តា​លុយកាក់​ផង​។​

ពាក្យទាក់ទង: ​មនុស្ស​គំរិះ​មនុស្ស​សន្សំសំចៃ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

មនុស្សឆ្លាតវៃគេសន្សំលុយ​ បែបនេះខ្លះ?
សន្សំ
៦ ខែមុន

មនុស្សឆ្លាតវៃគេសន្សំលុយ​ បែបនេះខ្លះ?

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

ម៉េចបានគួរដាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ?
សន្សំ
៦ ខែមុន

ម៉េចបានគួរដាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ?

សន្សំលុយ១លានរៀលក្នុងគណនីសន្សំមានកាលកំណត់
សន្សំ
៦ ខែមុន

សន្សំលុយ១លានរៀលក្នុងគណនីសន្សំមានកាលកំណត់

ហិរញ្ញវត្ថុ
៦ ខែមុន

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

សន្សំ
៦ ខែមុន

សម្រេចគោលដៅហិរញ្ញវត្ថុ ចាប់ផ្ដើមដោយការសន្សំប្រាក់

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

អត្ថបទបន្ទាប់
អ្នក​លេង​ហ្គេ​មអាចរកលុយបានមកពីណាខ្លះ?

អ្នក​លេង​ហ្គេ​មអាចរកលុយបានមកពីណាខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist