Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

គួរសន្សំលុយទុក​​ឬ​យក​​លុយ​ទៅ​​វិនិយោគ?

ប៊ុត ពុទ្ធារីយ៍ (Buth Putheary) ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
2 years មុន
ប្រភេទ វិនិយោគ, សន្សំ
គួរសន្សំលុយទុកឬយកលុយទៅវិនិយោគ?
423
ទស្សនា
គួរសន្សំលុយទុកឬយកលុយទៅវិនិយោគ?
ការសន្សំលុយទុកឬយកលុយ​ទៅវិនិយោគ​គឺជាស្ថានភាពដែលមនុស្សភាគ​ច្រើនពិបាកនឹង​ធ្វើការ​សម្រេច​ចិត្ត។ ប៉ុន្តែ​ជាក់​ស្តែង វាអា​ស្រ័យទៅលើស្ថាន​ភាពហិរញ្ញវត្តុនិងគោលដៅចំបងរបស់អ្នក។

ការសន្សំលុយ

ការសន្សំលុយ

ការសន្សំលុយ ជាការទុកដាក់​លុយដោយឡែក មានសុវត្ថិភាព ហេីយអាច​យកមកប្រេីប្រាស់​ក្នុងពេលណា​ក៏បាននៅពេល​ដែលអ្នក​ត្រូវការ។ វាធ្វេីអោយអ្នកមាន​សេរីភាពក្នុងការសម្រេចចិត្តមុននឹងទិញអ្វីមួយដែលជាតម្រូវការរបស់ខ្លួន ឬទុកបម្រុងនាពេលមានអាសន្ន។ នៅពេលមានលុយសន្សំគ្រប់គ្រាន់ អ្នកនឹងមាន​អាម្មណ៍កក់ក្តៅ ហេីយ​បន្តសន្សំលុយ​បន្ថែមទៀត ដេីម្បីសម្រេច​គោលដៅផ្សេងៗនា​ថ្ងៃមុខ។ ឧទាហរណ៍ដូចជា​ការទិញឡាន ផ្ទះ ឬ​ចាប់ផ្តេីម​វិនិយោគលេី​អាជីវកម្មផ្សេងៗផងដែរ។

ការវិនិយោគ

ការវិនិយោគ
​រីឯ​ការ​វិនិយោគ​ ​គឺជា​ដំ​ណេី​រ​នៃ​ការ​យក​លុយ​រឺដេី​ម​ទុន​ទៅ​ទិញ​ទ្រព្យ​ រឺ​បណ្ដាក់ទុន​ទៅ​លេី​អាជីវកម្ម​ផ្សេងៗ​ ​ដែល​អ្នក​គិតថា​អាច​នឹង​ផ្តល់​អោយ​អ្នក​វិញ​នូវ​ប្រាក់ចំណេញ​ក្នុង​ពេលណា​មួយ​។​ ​ការ​វិនិយោគ​ទាំងនេះ​ ​អាច​ជា​ការ​វិនិយោគ​លើ​អចល​ន​ទ្រព្យ​ ​ទិញ​ភាគ​ហ៊ុន​ រឺ​បណ្តាក់ទុន​លេី​អាជីវកម្ម​ជាមួយ​មិត្តភក្តិ​ជា​ដេី​ម​។​ ​ការ​សម្រេច​ចិត្ត​យក​លុយ​ទៅ​វិនិយោគ​ក្នុងរយៈពេល​ខ្លី​ឬ​រយៈពេល​វែង​ ​ទាមទារ​អោយ​អ្នក​ត្រៀម​ចិត្ត​រួចរាល់​ក្នុង​ការ​ជួប​ហា​និ​ភ័យ​ផ្សេងៗ​ ​ជាពិសេស​នៅ​ពេល​ប្រទេស​មាន​ចលាចល​ ​ឬ​ជួបនឹង​វិបត្តិសេដ្ឋកិច្ច​ជាដើម​។​ ​ទន្ទឹម​នឹង​នេះ​ ​ការ​សម្រេច​ចិត្ត​បណ្តាក់ទុន​វិនិយោគ​ក៏​អាច​ឱ្យ​អ្នកទទួល​បានផល​ចំណេញ​ច្រេី​ន​និង​រហ័ស​ផង​ដែរ​ ​ទៅតាម​ភាព​លូតលាស់​នៃ​អាជីវកម្ម​ ​និង​ទី​ផ្សារ​សេដ្ឋកិច្ច​នោះ​។​

អញ្ចឹងតេីគួរសន្សំឬវិនិយោគ?

អញ្ចឹងតេីគួរសន្សំឬវិនិយោគ?

​ជាទូទៅ​ ​ការ​សន្សំ​ត្រូវ​កេី​ត​មាន​មុន​ការ​វិនិយោគ​។​ ​អ្នក​អាច​ចាត់​ទុក​វា​ជា​មូលដ្ឋាន​នៃ​ការ​វិនិយោគ​ ​ព្រោះថា​អ្នក​អាច​មាន​ដេី​ម​ទុន​យកទៅ​វិនិយោគ​បាន​ទាល់តែ​អ្នក​សល់​លុយ​សន្សំ​ដែរ​។​ ​ទោះជាយ៉ាងណា​ ​លុយ​សន្សំ​ក៏​មិនមែន​ត្រូវតែ​សន្សំទុក​រហូត​ទេ​។​ ​អ្នក​អាច​សាក​គិត​មេី​ល​ថា​ បេី​អ្នក​យក​លុយ​ទៅ​សន្សំ​ក្នុង​ធនាគារ​ចំនួន​១​០​០​០​ដុល្លារ​ ​ដែល​ផ្តល់​អោយ​អ្នក​វិញ​នូវ​ការប្រាក់​៣​%​ក្នុង​មួយ​ឆ្នាំ​ (​simple interest​) ​លុយ​នោះ​នឹង​កេី​ន​ឡេី​ង​ដល់​១​៦​០​០​ដុល្លារ​ក្នុងរយៈពេល​២​០​ឆ្នាំ​។​ ​ប៉ុន្តែ​បេី​អ្នក​យក​លុយ​១​០​០​០​ដុល្លារ​នោះ​ទៅ​វិនិយោគ​ដែល​អាច​ផ្តល់​ប្រាក់ចំណេញ​មកវិញ​ជាមធ្យម​១​០​%​ក្នុង​មួយ​ឆ្នាំ​ ​នោះ​លុយ​អ្នក​អាច​កេី​ន​ដល់ទៅ​៣​០​០​០​ដុល្លារ​ឯណោះ​ក្នុងរយៈពេល​២​០​ឆ្នាំ​។​

​ដូចនេះ​ ​ការ​សន្សំ​រឺ​ការ​វិនិយោគ​ ​វា​ផ្អែក​ទៅ​លេី​គោលដៅ​នៃ​ការ​ចង់បាន​ ​និង​ការ​ហ៊ាន​ប្រឈម​នឹង​ហា​និ​ភ័យ​របស់​អ្នក​៕​ តេី​អ្នក​អាច​ចែករំលែក​ពី​បទពិសោធន៍​ក្នុង​ការ​សន្សំ​ ​និង​វិនិយោគ​របស់​អ្នកផង​បានទេ​?

ពាក្យទាក់ទង: គួរសន្សំលុយទុកឬយកលុយទៅវិនិយោគ?

អត្ថបទទាក់ទង

5 factors to consider before buying a real estate for the first time
វិនិយោគ

5 កត្តាគួរពិចារណា​ មុនទិញអចលនទ្រព្យលេីកដំបូង 

August 12, 2022
why you should investing in real estate in your 20s and 30s
វិនិយោគ

ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?  

August 12, 2022
វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​
វិនិយោគ

វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​

August 12, 2022
អត្ថបទបន្ទាប់
គួរគ្រប់គ្រងការចាយវាយដូចម្តេចពេលចេញធ្វើការ​ដំបូង?

​គួរ​គ្រប់គ្រង​ការចាយវាយ​ដូចម្តេច​ពេល​ចេញ​ធ្វើការ​ដំបូង​?​

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។