Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

នៅSingleសន្សំលុយធ្វើអ្វី?

ប៊ុត ពុទ្ធារីយ៍ (Buth Putheary) ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
2 years មុន
ប្រភេទ ចំណូលចំណាយ, សន្សំ
នៅSingleសន្សំលុយធ្វើអ្វី?
295
ទស្សនា

បើ​ប្រៀបធៀប​រឿង​ទុកដាក់​លុយកាក់​និង​សន្សំសំចៃ​ពេល​នៅ​single​ ​និង​ពេល​មានគ្រួសារ​ហើយ​ ​អាច​និយាយ​បាន​ថា​វា​មាន​ភាព​ខុសគ្នា​ច្រើន​។​

​ធម្មតា​ទេ​ ​នៅ​ពេល​Single​ ​គ្មាន​អ្នក​ហួងហែង​ ​មិន​ត្រូវការ​ចំណាយ​លើd​a​tin​g​ ​និង​មាន​សេរីភាព​ពេញទី​។​ បើ​អ្នក​រៀបការ​ហើយ​វិញ​ត្រូវ​មាន​បន្ទុក​គ្រួសារ​ ​រីឯ​គោលដៅ​សន្សំ​ក៏​ខុស​ពី​ពេល​នៅ​លីវ​ដែរ​។

នៅSingleសន្សំលុយធ្វើអ្វី?
​ពេល​នៅ​លីវ​នេះ​ទៀតសោត​ ​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​គឺ​ស្ថិត​លើខ្លួនឯង​ ​មាន​សេរីភាព​ ​និង​ភាព​ឯករាជ្យ​ក្នុង​ការ​សន្សំ​ ហើយ​ជាវ័​យ​មួយ​ដែល​អ្នក​គួរ​ចាប់​ផ្តេី​ម​សន្សំ​លុយ​ ​ដោយ​យោង​តាម​មូលហេតុ​ទាំងនេះ​៖​

១. ​គ្មានបន្ទុកច្រើន

​
​វ័យ​នៅ​លីវ​ ​ជាវ័​យ​ដែល​យើង​មាន​សេរីភាព​ ​និង​ឯករាជ្យ​ភាព​ ​ដ្បិត​យើង​ពុំ​មាន​បន្ទុក​ច្រើន​ដូច​ជាគ្រួសារ​ ​កូនចៅ​ ​និង​ផ្ទះសំបែង​ដែល​ត្រូវ​ខ្វល់ខ្វាយ​ ​ឬ​ ​ចាត់ចែង​ឡើយ​។​ ​ដូច្នេះ​ យេី​ង​មានឱកាស​ ​និង​ពេលវេលា​ច្រេី​ន​ក្នុង​ការ​រៀបចំផែនការ​ចាយវាយ​ ​ក៏ដូចជា​ការ​សន្សំ​សម្រាប់​ប្រើប្រាស់​នា​ថ្ងៃ​អនាគត​។​


២. មាន​ពេល​ច្រើន​ក្នុង​ការ​រកចំណូល

មានពេលច្រើនក្នុងការរកចំណូល

​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​យើង​អាច​មាន​ពេលវេលា​សម្រាប់​ខ្លួនឯង​ច្រើន​ក្នុង​ការ​រក​ ​និង​ទទួល​បាន​ប្រាក់ចំណូល​បន្ថែម​។​ ​យើង​អាច​បង្កើត​ឱកាស​ការងារ​ឬ​ ​ប្រកប​អាជីវកម្ម​ដែល​ខ្លួន​ពេញចិត្ត​ ​ឬ​ធ្វើការងារ​ក្រៅ​ម៉ោង​ដែល​យើង​មាន​ជំនាញ​ស្រាប់​ ​ឬ​ ​សាកល្បង​ធ្វើអ្វី​ថ្មីៗ​ ​ដែល​អាចប​ង្កេី​ន​ចំណេះ​ដឹង​ ​និង​ប្រាក់ចំណូល​ផង​។​


៣. ចំណាយ​តិច

​នៅពេលដែល​យើង​មានខ្លួន​មួយ​ ​ចំណាយ​មិន​ច្រើន​ដូច​អ្នក​មានគ្រួសារ​ ​មានកូន​ឡើយ​។​ ​យើង​អាច​សន្សំសំចៃ​បាន​ច្រើន​ ​ដោយសារ​មិន​ចាំបាច់​ចំណាយ​ច្រើន​លើម្ហូ​ប​អាហារ​ ​ឬ​ ​ចំណាយ​បន្ទាប់បន្សំ​ផ្សេងៗ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​វា​អាស្រ័យ​ទៅលើ​បុគ្គល​ម្នាក់ៗ​ក្នុង​ការចាត់ចែង​ការចាយវាយ​ដែរ​។​


៤. គ្មានបំណុលរួម

 

គ្មានបំណុលរួម
​ប្រសិនបើ​អ្នក​មិន​មាន​គម្រោង​រៀបការ​ ​អ្នក​មិន​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ទេ​ ​ព្រោះ​អាពាហ៍ពិពាហ៍​អាច​ឱ្យ​អ្នកជា​ប់​បំណុល​។​ ​ទោះ​យ៉ាងណា​ ​បំណុល​ណាមួយ​ដែល​កើតឡើង​បន្ទាប់ពី​រៀបការ​ហើយ​ ​និង​មានឈ្មោះ​ដៃគូ​ទាំងពីរ​នៅ​លើ​គណនី​ត្រូវ​បាន​ចាត់ទុកថា​ជា​បំណុល​រួមគ្នា​។​ ​តែ​បើ​អត់មាន​គូ​ ​គឺ​យើង​មិន​មាន​ទំនួល​ខុសត្រូវ​លើ​បំណុល​រួម​ទេ​!​


៥. មានឱកាស​រៀប​ចំ​ហិរញ្ញវត្ថុ​បានរឹង​មាំ​មុន​រៀបការ

មានឱកាសរៀបចំហិរញ្ញវត្ថុបានរឹងមាំមុនរៀបការ

​ពេល​នៅ​ម្នាក់ឯង​ ​មាន​ពេល​ច្រើន​ក្នុង​ការ​សន្សំ​ ​និង​ ​រៀបចំ​ហិរញ្ញវត្ថុ​ឱ្យ​បាន​រឹង​មាំ​មុន​ពេល​រៀបការ​ ​ព្រោះ​
​ទាន់​នៅ​ម្នាក់ឯង​ ​អ្នក​អាច​​​រកលុយ​ ​ចាយវាយ​ ​និង​សន្សំប្រាក់​ទៅតាម​ជម្រើស​របស់​អ្នក​។​ ​ហេតុនេះ​ ​ប្រាក់​ដែល​រក​បាន​អាច​សន្សំទុក​ប្រើប្រាស់​នៅ​ថ្ងៃ​អនាគត​ដូចជា​សម្រាប់​ពេល​រៀបការ​ ​ពេល​មានកូន​ ​និង​ ​ត្រូវ​ចំណាយ​ទៅលើ​របស់​ប្រើប្រាស់​ជាច្រើន​ទៀត​។​

​តែ​ក៏​មិនមែន​ថា​ ​ពេល​មានគ្រួសារ​ហើយ​សន្សំ​មិនបាន​ទេ​ណា៎​! ​គ្រាន់តែ​វិធី​សន្សំ​ ​វា​ខុស​ពី​ពេល​អត់​ទាន់​មាន​គូ​ ​ទោះជាយ៉ាងណា​ក្ដី​ ​វា​ជា​ជម្រើស​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​សន្សំទុក​ដាក់លុយ​កាក់​ពេល​ដែល​នៅ​លីវ​។​ ​ចុះ​អ្នក​ទាំងអស់គ្នា​វិញ​ ​គិតថា​គួរ​សន្សំ​ធ្វើ​អី​ ​ទាន់ពេល​នៅ​single​?

ពាក្យទាក់ទង: នៅSingleសន្សំលុយធ្វើអ្វី?

អត្ថបទទាក់ទង

ដើរលេង​សៀមរាប​ចំណាយ​ត្រឹមតែ​៤​០​ម៉ឺន​រៀល​
សន្សំ

ដើរលេង​សៀមរាប​ចំណាយ​ត្រឹមតែ​៤​០​ម៉ឺន​រៀល​

May 20, 2022
វិបត្តិ​សេដ្ឋកិច្ច​ជិះឥទ្ធិពលអ្វីខ្លះលើហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន
ចំណូលចំណាយ

វិបត្តិ​សេដ្ឋកិច្ច​ជិះឥទ្ធិពលអ្វីខ្លះលើហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន

April 19, 2022
ចុះថ្លៃ២០%!! សន្សំលើថ្លៃធ្វើដំណើរទៅស្រុក
ចំណូលចំណាយ

ចុះថ្លៃ២០%!! សន្សំលើថ្លៃធ្វើដំណើរទៅស្រុក

April 7, 2022
អត្ថបទបន្ទាប់
អាយុប៉ុន្មាន​គួរ​ចាប់​ផ្តេីម​វិនិយោគ?

អាយុប៉ុន្មាន​គួរ​ចាប់​ផ្តេីម​វិនិយោគ?

អត្ថបទពេញនិយម

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 19, 2021

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
May 24, 2021

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 4, 2021

វដ្តអាជីវកម្ម (Business Cycle)

វដ្តអាជីវកម្ម (Business Cycle)

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
June 1, 2021

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
April 27, 2021

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។