Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ផ្សារមូលបត្រ

ប៉ុន សម្ផស្ស (Pon Samphors) ដោយ ប៉ុន សម្ផស្ស (Pon Samphors)
2 years មុន
ប្រភេទ វិនិយោគ
ផ្សារមូលបត្រ

Double exposure of stock market in tablet with money and chart.

209
ទស្សនា

​ផ្សារ​មូលបត្រ​ ​ឬ​ជា​ភាសា​អង់គ្លេស​ហៅថា​ ​Securities Market​ ​គឺជា​កន្លែង​ដែល​អនុញ្ញាត​អោយ​សាធារណជន​អាច​ទិញ​ ​ឬ​លក់​មូលបត្រ​។​ ​មូលបត្រ​ (​Securities​) ​ជា​ឧប​ករ​ណ៌​ហិរញ្ញវត្ថុ​ដែល​មាន​តួនាទី​ប្រមូល​ទុន​ពី​សាធារណជន​ (វិនិ​យោគិន​) ​សម្រាប់​ក្រុមហ៊ុន​សារ​ជីវកម្ម​ ​សហគ្រាស​សាធារណៈ​ ​និង​រដ្ឋាភិបាល​។​

ផ្សារមូលបត្រ
តើការជួញ​ដូរ​​ក្នុង​​ផ្សារ​​មូល​បត្រ​​មាន​ស​ភាព​​ដូច​ម្តេច?

​នៅ​ក្នុង​ប្រទេស​នីមួយៗ​ផ្សារ​មូលបត្រ​ដើរ​តួនាទី​យ៉ាងសំខាន់​ចំពោះ​សេដ្ឋកិច្ច​ដោយ​អនុញ្ញាត​ឲ្យ​សហគ្រាស​ទាំង​រដ្ឋ​ ​និង​ឯកជន​ ​អាច​បោះ​លក់​មូល​ប័ត្រ​ហើយ​ទទួល​បាន​ទុន​ដោយ​ផ្ទាល់​ពី​សាធារណជន​សម្រាប់​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​។​ ​ការ​ជួញ​ដូរ​នៅ​ក្នុង​ផ្សារ​មូលបត្រ​ធ្វើឲ្យ​មាន​លំ​ហូរ​សាច់ប្រាក់​ពី​អ្នក​ដែល​មាន​វា​ ​ទៅកាន់​អ្នក​ដែល​ត្រូវការ​វា​ ​នាំឲ្យ​សកម្មភាព​សេដ្ឋកិច្ច​មាន​ភាព​លូតលាស់​ ​ដោយ​បង្កើន​ចំនួន​ការងារ​ ​និង​ទ្រព្យសម្បត្តិ​សម្រាប់​ប្រជាជន​ទូទៅ​។​

​សម្រាប់​អ្នក​ដែល​បាន​វិនិយោគ​ហើយ​មាន​ប្រាក់​សល់​ពី​ការ​វិនិយោគ​នៅ​ក្នុង​ផ្សារ​មូលបត្រ​ពួកគេ​អាច​មាន​ជម្រើស​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​លើ​ប្រភេទ​មូលបត្រ​ផ្សេងៗ​ ​ឬ​ធ្វើការ​សន្សំ​លើ​មូលបត្រ​ដែល​មាន​ហា​និ​ភ័យ​ទាប​ដើម្បី​ធ្វើ​ពិពិធ​កម្មផល​ប​ត្រ​ (​Port​folio​ ​D​i​versification​)​។


តើគេអាច​ទិញ​លក់​អ្វី​ខ្លះ​នៅក្នុង​ផ្សារ​មូលបត្រ?

តើគេអាចទិញលក់អ្វីខ្លះនៅក្នុងផ្សារមូលបត្រ?

​នៅ​ក្នុង​ផ្សារ​មូលបត្រ​មានការ​ទិញ​លក់​មូលបត្រ​ចំនួន​ ​២​ប្រភេទ​គឺ​ ​មូល​ប័ត្រ​កម្ម​សិទ្ធ​ (​Equity​ ​Securities​) ​និង​មូល​ប័ត្រ​បំណុល​ (​Debt​ ​Securities​)​។​ ​មូល​ប័ត្រ​កម្ម​សិទ្ធ​ ​ផ្តល់​ភាពជា​ម្ចាស់​កម្ម​សិទ្ធ​ម្នាក់​ដល់​អ្នក​វិនិយោគ​ ​ក្នុង​ការ​ទទួល​បាន​ចំណែក​នៃ​ប្រាក់ចំណេញ​ ​និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ដែល​ខ្លួន​បាន​ទិញ​មូលបត្រ​ទៅតាម​ចំណែក​នៃ​មូលបត្រ​សរុប​ដែល​ខ្លួន​បាន​ទិញ​។​ ​រីឯ​ការ​ទិញ​មូល​ប័ត្រ​បំណុល​ ​មានន័យ​ថា​អ្នក​វិនិយោគ​ក្លាយ​ជា​ម្ចាស់បំណុល​ម្នាក់​នៃ​ក្រុមហ៊ុន​ដែល​ខ្លួន​បាន​ទិញ​មូលបត្រ​ ​ដោយ​ទទួល​បាន​ប្រាក់ចំណេញ​តាមរយៈ​ការប្រាក់​នៅ​គ្រា​កំណត់​មួយ​(​ប្រចាំខែ​ ​ឬ​ប្រចាំ​ឆ្នាំ​) ​ហើយ​ទទួល​បាន​ប្រាក់ដើម​មកវិញ​នៅ​ចុង​គ្រា​។​

​ដោយឡែក​ ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​មានការ​ទិញ​លក់​នូវ​មូលបត្រ​ចំនួន​ ​២​ប្រភេទ​គឺ​ ​ភាគ​ហ៊ុន​ (​Stock​) ​និង​សញ្ញា​ប​ណ្ណ (​Bond​)​។​ ​ភាគ​ហ៊ុន​ ​ជា​ប្រភេទ​មូល​ប័ត្រ​កម្ម​សិទ្ធ​ ​រីឯ​សញ្ញា​ប​ណ្ណ​ជា​ប្រភេទ​មូល​ប័ត្រ​បំណុល​។


តើធ្វើ​ដូច​ម្តេច​ទើប​អាច​ចាប់​ផ្តើម​ដោះដូរ​មូល​បត្រ​បាន?

​ដើម្បី​អាច​ចាប់ផ្តើម​កា​រដោះ​ដូរ​មូលបត្រ​បាន​ វិនិ​យោគិន​ត្រូវ​បើក​គណនី​ជួញ​ដូរ​ជាមុន​សិន​។​ ​កា​របើក​គណនី​ជួញ​ដូរ​ចំពោះ​ផ្សារ​មូលបត្រ​កម្ពុជា​ ​ទាមទារ​ឲ្យ​វិនិ​យោគិន​មាន​អត្តសញ្ញាណ​ប​ណ្ណ​សម្រាប់​ជន​ជាតិខ្មែរ​ ​ឬ​លិខិតឆ្លងដែន​សម្រាប់​ជនជាតិ​បរទេស​។​
​ការ​ចាប់ផ្តើម​ជួញ​ដូរ​មូលបត្រ​ពុំ​មានការ​កំណត់ពេលវេលា​ច្បាស់លាស់​នោះ​ទេ​ ​ពោល​គឺ​វិនិ​យោគិន​អាច​ចាប់ផ្តើម​ពី​ពេលណាក៏បាន​ ​ដរាបណា​អ្នក​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​កា​រិនិ​យោគ​លើ​ភាគ​ហ៊ុន​ ​ឬ​សញ្ញា​ប​ណ្ណ​។​ ​យ៉ាងណាមិញ​ ​ផ្សារ​មូលបត្រ​កម្ពុជា​ ​ផ្តល់​យោបល់​ឲ្យ​អ្នក​ដែល​មានបំណង​វិនិយោគ​ក្នុង​ផ្សារ​មូលបត្រ​ ​គួរណា​មានចំណេះ​ដឹង​ ​និង​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ជូ​ញ​ដូរ​ ​ព្រមទាំង​មានលទ្ធភាព​រ៉ាប់រង​ហា​និ​ភ័យ​ផ្សេងៗ​មុន​ពេល​សម្រេច​ចិត្ត​ចាប់ផ្តើម​ធ្វើការ​វិនិយោគ​៕

ពាក្យទាក់ទង: ផ្សារមូលបត្រ

អត្ថបទទាក់ទង

5 factors to consider before buying a real estate for the first time
វិនិយោគ

5 កត្តាគួរពិចារណា​ មុនទិញអចលនទ្រព្យលេីកដំបូង 

August 12, 2022
why you should investing in real estate in your 20s and 30s
វិនិយោគ

ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?  

August 12, 2022
វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​
វិនិយោគ

វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​

August 12, 2022
អត្ថបទបន្ទាប់
ប្រព័ន្ធសង្គមដោះដូរទំនិញ

​ភាព​​ស្មុគ​ស្មាញ​​សាំញ៉ាំ​​ក្នុង​​ប្រព័ន្ធ​​សង្គម​​ដោះ​ដូរ​​ទំនិញ

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។