Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ផ្ញើ​ប្រាក់​តាម​មេខ្យល់

១ year
1 នាទីក្នុងការអាន
23
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ផ្ញើ​ប្រាក់​តាម​មេខ្យល់
FacebookTwitterLinkedinTelegramQR Code

​ថា​រក​ការងារ​ធ្វើ​ក្រៅ​ប្រទេស​ចុះ​ ​ត្រូវការ​មេខ្យល់​ ​ព្រោះ​មិនសូវ​មាន​ព័ត៌មាន​គ្រប់គ្រាន់​។​ ​ចុះ​គ្រាន់តែ​ចង់​ផ្ញើ​លុយ​វិញ​ក៏​ត្រូវការ​មេខ្យល់​ដែរ​?
​ពាក្យ​ថា​មេខ្យល់​ខាងលើ​នេះ​មិន​ត្រឹមតែ​សំដៅ​ដល់​អ្នករត់ការ​ធ្វើ​ចំណាកស្រុក​ប៉ុណ្ណោះ​ទេ​ ​តែ​ក្នុង​ន័យ​នេះ​ចង់​សំដៅ​ទៅដល់​បុគ្គល​ទាំងឡាយ​ណា​ក្រៅពី​ធនាគារ​ ​ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​ដែល​ទទួលការ​ផ្ញើ​សាច់ប្រាក់​ពី​បុគ្គល​ម្នាក់​ទៅ​ឱ្យ​បុគ្គល​ម្នាក់ទៀត​នៅកន្លែង​ពីរ​ផ្សេងគ្នា​។​
​សម័យ​មុន​ ​ដោយសារតែ​កង្វះ​មធ្យោបាយ​ ​ទើប​គេ​ជ្រើសរើស​ផ្ញើ​ប្រាក់​តាម​មេខ្យល់​។​ ​តែ​ដល់​សម័យនេះ​ហើយ​ ​គួរ​បន្ត​ប្រើប្រាស់​មធ្យោបាយ​បែប​ប្រពៃណី​មួយ​នេះ​ទៀត​អត់​?

​យល់​ល្អ​ ​កុំ​អនុវត្ត​បែប​នេះ​ទៀត​អី​! ​ហេតុ​អី​?

ផ្ញើ​ប្រាក់​តាម​មេខ្យល់

❌ ​ចំណាយ​ច្រើន​

​ថ្លៃ​សេវា​ចំពោះ​ការ​ផ្ញើ​ប្រាក់​ក្នុងស្រុក​អាស្រ័យ​ទៅតាម​មាត់​មេខ្យល់​កំណត់​ ​និង​ចំនួន​ទឹកប្រាក់​។​ ​ប្រសិនបើ​ផ្ញើ​តាម​មេខ្យល់​តែម្នាក់​ ​អ្នក​អស់​ថ្លៃ​សេវា​តែម្ដង​ ​ឬ​ចំពោះ​តែម្នាក់​។​ ​តែ​បើ​មេខ្យល់​ដែល​អ្នក​ផ្ញើ​ផ្ទាល់​ត្រូវ​ផ្ញើ​ឆ្លង​បន្ត​ដូច​បាន​លើកឡើង​ខាងលើ​ ​ថ្លៃ​សេវា​នឹង​កាន់តែ​ខ្ពស់​។​

❌ ​ចំណាយ​ពេល​យូរ​

​ដោយ​មេខ្យល់​ត្រូវ​ចំណាយ​ពេល​ធ្វើដំណើរ​យូរ​ ​កាល​ជំនាន់​មុន​ ​ការ​ផ្ញើ​លុយ​ក្នុងស្រុក​តាម​មេខ្យល់​ត្រូវ​ចំណាយ​ពេល​យ៉ាងហោចណាស់​ ​១​ទៅ​២​ថ្ងៃ​ ​ទើប​មកដល់​ដៃ​អ្នកទទួល​។​ ​ប្រសិនបើ​ផ្ញើ​ឆ្លង​ប្រទេស​វិញ​ ​ត្រូវ​ចំណាយ​ពេល​រហូតដល់​ទៅរាប់​ស​ប្ដាហ៍ ​ឬ​ដល់​រាប់​ខែ​ឯណោះ​។​

❌ ​អ​សុវត្ថិភាព​

​ការ​ផ្ញើ​លុយ​តាម​មេខ្យល់​ ​ទោះ​តាមរយៈ​អ្នក​ស្គាល់គ្នា​ ​មីង​ជិតខាង​ ​ឬ​ពូ​រត់តាក់ស៊ី​ក្ដី​ ​ឱកាស​ដែល​លុយ​អាច​ត្រូវ​បាត់បង់​ ​ខូចខាត​ ​ឬ​ត្រូវ​បាន​គេ​បោក​ ​ឬ​លុយ​មកដល់​អ្នកទទួល​មិន​គ្រប់​ចំនួន​ ​នៅតែ​មាន​ខ្ពស់​។​

❌ ​គ្មាន​ការធានា​ច្បាស់លាស់​

​ការ​ផ្ញើ​ប្រាក់​តាម​មេខ្យល់​គ្មាន​ក្រដាស​ស្នាម​បញ្ជាក់​ថា​ពួកគាត់​ពិតជា​បាន​ទទួល​លុយ​បញ្ញើ​មែន​នោះ​ទេ​។​ ​ហេតុនេះ​ ​វា​ពិបាក​ក្នុង​ការ​តាមដាន​ ​និង​មិន​អាច​ធានា​ថា​លុយ​ពិតជា​បាន​មកដល់​ដៃ​អ្នកទទួល​ពិត​ ​ឬ​អត់​។​

​ជំនួស​ឱ្យ​ការ​ផ្ញើ​ប្រាក់​បែប​បុរាណ​ចាស់​គំ​រិល​នេះ​ ​យើង​អាច​ងាក​មក​ប្រើ​មធ្យោបាយ​ផ្ញើ​ប្រាក់​បែប​ទាន់សម័យ​វិញ​។​ ​មិនថា​បញ្ញើ​ក្នុង​ប្រទេស​ ​ឬ​ឆ្លង​ប្រទេស​ ​ការ​ផ្ញើ​ប្រាក់​តាមរយៈ​សេវា​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ដូចជា​ធនាគារ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ភ្នាក់ងារ​វេរ​លុយ​មាន​អាជ្ញា​ប​ណ្ណ​ត្រឹមត្រូវ​ ​ដែល​អាច​ធានា​បាន​ទាំង​សុវត្ថិភាព​ខ្ពស់​ ​មាន​ភាព​ងាយស្រួល​ ​ព្រមទាំង​មាន​ថ្លៃ​សេវា​សមរម្យ​។​ ​មធ្យោបាយ​ផ្ញើ​ប្រាក់​តាម​ស្ថាប័ន​ហិរញ្ញវត្ថុ​អាច​

ធានា​បាន​នូវ​គុណប្រយោជន៍​ជាច្រើន​ដូច​ខាងក្រោម​៖​

✅ ​ថ្លៃ​សេវាកម្ម​សមរម្យ​ទៅតាម​តម្លៃ​លើ​ទី​ផ្សារ​

​នៅ​ក្នុង​ទី​ផ្សារ​សេរី​ ​ស្ថាប័ន​ហិរញ្ញវត្ថុ​តែងតែ​ពិនិត្យ​ជាប្រចាំ​លើ​ការកំណត់​ថ្លៃ​សេវាកម្ម​របស់​ពួកគេ​លើ​ទី​ផ្សារ​ ​ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​ ​និង​ទាក់ទាញ​អតិថិជន​មក​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន​។​ ​ដូច្នេះ​ ​អ្នកប្រើប្រាស់​អាច​មានទំនុក​ចិត្តបាន​ថា​សេវា​ផ្ញើ​ប្រាក់​មាន​តម្លៃ​សមរម្យ​ ​គ្មាន​ការ​បន្លំ​ ​ឬ​កេងប្រវ័ញ្ច​ហួសហេតុ​ឡើយ​។​

✅ ​ប្រតិបត្តិការ​មាន​ភាព​សាមញ្ញ​ ​និង​ឆាប់រហ័ស​

​ជាទូទៅ​ ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ទទួល​ផ្ញើ​ប្រាក់​ ​តែង​មាន​សាខា​ ​ឬ​ដៃគូ​សហការ​ច្រើន​កន្លែង​ ​ទាំង​ក្នុង​ប្រទេស​ ​និង​ក្រៅ​ប្រទេស​។​ ​គួបផ្សំ​នឹង​ប្រព័ន្ធប្រតិបត្តិការ​ជឿនលឿន​ ​និង​មាន​ភាព​ច្បាស់លាស់​ ​ធ្វើឲ្យ​ដំណើរការ​ផ្ទេរ​ប្រាក់​តាម​ស្ថាប័ន​ហិរញ្ញវត្ថុ​មាន​ភាព​សាមញ្ញ​ ​ឆាប់រហ័ស​ ​និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​។​

✅ ​ធានា​សុវត្ថិភាព​ ​និង​មានការ​បញ្ជាក់​ត្រឹមត្រូវ​

​ការប្រើប្រាស់​សេវាកម្ម​នៅ​តាម​ស្ថាប័ន​ហិរញ្ញវត្ថុ​តែង​តម្រូវ​ឲ្យ​អ្នក​ផ្ញើ​ប្រាក់​បំពេញ​បែបបទ​ ​ឬ​ព័ត៌មាន​ផ្ទាល់ខ្លួន​មួយ​ចំនួន​ទៅតាម​លក្ខខណ្ឌ​របស់​ស្ថាប័ន​ ​ដើម្បី​ជា​ការ​បញ្ជាក់​ ​ក៏ដូចជា​ធានា​ដល់​សុ​វ​តិ្ថ​ភាព​នៃ​ប្រាក់​បញ្ញើ​។​ ​ចំណែក​ឯ​អ្នកទទួល​ត្រូវ​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​សិន​មុន​ដកប្រាក់​ ​រួម​ជាមួយនឹង​ព័ត៌មាន​មួយ​ចំនួន​ទៀត​ដូចជា​ ​ចំនួន​ទឹកប្រាក់​ ​លេខ​ទូរស័ព្ទ​ ​ឬ​លេខ​គណនី​ ​និង​លេខ​សម្ងាត់​ជាដើម​។​ ​បន្ថែម​ពីលើ​នេះ​ ​ស្ថាប័ន​ហិរញ្ញវត្ថុ​នោះ​នឹង​ចេញ​លិខិត​បញ្ជាក់​ផង​ដែរ​ ​តួយ៉ាងដូចជា​វិក្កយបត្រ​ ​ដែល​មាន​ហត្ថលេខា​បញ្ជាក់​។​

✅ ​ផ្ដល់​ទំនុក​ចិត្ត​ខ្ពស់​ដល់​អតិថិជន​

​រាល់​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​មាន​អាជ្ញា​ប​ណ្ណ​ត្រឹមត្រូវតាម​ច្បាប់​រដ្ឋ​ ​និង​ក្របខ័ណ្ឌ​របស់​ធនាគារ​ជាតិ​ ​នៃ​កម្ពុជា​ជាមុន​សិន​ ​ទើប​មាន​សិទ្ធិ​អាច​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​បាន​ ​រួម​ទាំង​ត្រូវ​មានការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ផ្ទៃក្នុង​ជា​អ​ចិន្រ្តៃយ៍ ​និង​ប្រចាំ​គ្រា​។​ ​ដូច្នេះ​ ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងនេះ​នឹង​មាន​នីតិវិធី​ដោះស្រាយ​រាល់​បណ្តឹង​ ​ឬ​ជម្លោះ​ជូន​អតិថិជន​ដោយ​ត្រឹមត្រូវ​ ​និង​ច្បាស់លាស់​ ​ប្រសិនបើ​មាន​ករណី​បាត់បង់​ណាមួយ​កើតមានឡើង​ក្នុង​កំឡុង​ពេល​ធ្វើ​ប្រតិបត្តិការ​របស់​អតិថិជន​។​

​ជាមួយគ្នា​នេះ​ ​ប្រសិនបើ​លោកអ្នក​កំពុង​ស្វែងរក​ការ​ផ្ញើ​ប្រាក់​ទៅក្រៅ​ប្រទេស​ដែល​មាន​ទាំង​សុវត្ថិភាព​ខ្ពស់​ ​សេវា​រហ័ស​ ​និង​តម្លៃ​សមរម្យ​ ​លោកអ្នក​អាច​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​អន្តជាតិ​របស់​ ​ធនាគារ​ ​អ៊ូ​រី​ ​បាន​។​ ​មិនតែប៉ុណ្ណោះ​ ​បច្ចុប្បន្ន​ ​ធនាគារ​ ​អ៊ូ​រី​ ​ក៏​កំពុង​មានការ​ផ្ដល់​ជូន​ពិសេស​សម្រាប់​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ដោយ​ឥត​គិត​ក​ម្រៃ​សេវា​រហូត​ ​ដល់​ ​ថ្ងៃ​ទី​៣​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ទៀត​ផង​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​អាច​ទំនាក់ទំនង​ទៅកាន់​គេហទំព័រ​ផ្លូវការ​របស់​ធនាគារ​ ​អ៊ូ​រី​ ​នៅ​ទីនេះ​ ​Woo​r​i​ ​Bank​ ​Cam​bo​d​i​a​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​
​

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
ផ្ញើ​ប្រាក់​ពី​ប្រទេស​កូរ៉េ​មក​ខ្មែរ

ផ្ញើ​ប្រាក់​ពី​ប្រទេស​កូរ៉េ​មក​ខ្មែរ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist