Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

គួរសង់​ផ្ទះ​ថ្មី​​ ឬទិញ​ផ្ទះ​គេ​សង់​រួច?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
149
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គួរសង់​ផ្ទះ​ថ្មី​​ ឬទិញ​ផ្ទះ​គេ​សង់​រួច?
FacebookTwitterLinkedinTelegramQR Code

​អាយុ​កាន់តែ​ច្រើន​ ​ចេះ​បែកគំនិត​គិត​ចង់បាន​ផ្ទះ​ផ្ទាល់ខ្លួន​មួយ​នឹងគេ​.. ​ហើយក៏​គិតដល់​ថា​ ​បើ​ទិញ​ផ្ទះ​គេ​សង់​រួច​ស្រាប់​ក្រែង​វា​ស្រួលចិត្ត​ ​តែ​បើ​សង់​ថ្មី​ក្រែង​បាន​បំពេញ​តាម​បេះដូង​  ​គួរ​ធ្វើ​យ៉ាងណា​??

គួរសង់​ផ្ទះ​ថ្មី​​ ឬទិញ​ផ្ទះ​គេ​សង់​រួច

​ក្នុង​អត្ថបទ​នេះ​ ​ផ្ទះ​សង់​រួច​សំដៅ​ដល់​ផ្ទះ​ដែល​សាងសង់​រួចហើយ​និង​អាច​ចូល​ទៅ​នៅ​បាន​តែម្ដង​ដូចជា​ផ្ទះល្វែង​ឬ​ផ្ទះ​ក្នុង​បុរី​ជាដើម​។​ ​ចំណែក​ឯ​ផ្ទះ​សង់​ថ្មី​សំដៅ​ដល់​លំនៅ​ដ្ឋា​ន​សាងសង់​ថ្មីស្រឡាង​ដែល​ម្ចាស់ផ្ទះ​អាច​ ​ជ្រើសរើស​ការរចនា​ម៉ូដ​ ​សម្ភារៈសំណង់​ព្រមទាំង​អ្នកសាង​សង់​ដោយខ្លួនឯង​។​ ​ជា​ធម្មតា​ ​មុន​សម្រេច​ចិត្ត​ទិញ​អ្វីមួយ​យើង​តែង​ចង់​គិតពិចារណា​អោយ​បាន​គ្រប់ជ្រុងជ្រោយ​ ​ដើម្បី​ជៀសវាង​ការ​ខាតបង់​ឬ​ការ​ខក​ចិត្តត្រង់​ចំណុច​ណាមួយ​នៅ​ថ្ងៃ​អនាគត​។​ ​ដូច្នេះ​ ​រវាង​ផ្ទះ​សង់​ថ្មី​ ​និង​ផ្ទះ​សង់​រួច​ ​តើ​មាន​ភាព​ខុសគ្នា​ដូចម្ដេច​ខ្លះ​?

តម្លៃ និងប្រាក់កាស

តម្លៃ និងប្រាក់កាស

​ផ្ទះ​សង់​រួច​ :

​អ្នកទិញ​មាន​ជម្រើស​ច្រើន​ ​ព្រោះ​តម្លៃ​របស់​ផ្ទះ​សង់​រួច​អាច​មាន​តម្លៃ​ចាប់ពី​ ​៤​មុឺ​ន​ដុល្លារ​(​មួយ​ល្វែង​)​រហូតដល់​រាប់​រយ​មុឺ​ន​ដុល្លារ​អាស្រ័យ​តាម​ប្រភេទ​ផ្ទះ​ ​ប្រភេទ​គម្រោង​ ​និង​ទីតាំង​។​ ​រីឯ​តម្លៃ​លក់​នេះ​ក៏​ត្រូវ​បាន​បូក​បញ្ចូល​ទាំង​តម្លៃ​ដី​ ​និង​តម្លៃ​បរិក្ខារ​តូច​ៗ​ផ្សេងទៀត​ដូចជា​ ​អំពូលភ្លើង​ ឡា​បូ​លាងដៃ​ ​ចាន​បង្គន់​ -​ល​- ​ដែល​ដាក់​រួចជាស្រេច​។​ ​ម្យ៉ាង​ ​រាល់​សម្ភារៈសំណង់​ក៏​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​ដុំ​ ​ឬ​ក្នុង​តម្លៃ​ចរចា​រ​ពិសេស​ណាមួយ​ដោយ​ម្ចាស់​គម្រោង​ (​ឬ​បុរី​)​។​

ផ្ទះ​សង់​ខ្លួនឯង​ :

​ខុស​ពី​ផ្ទះ​សង់​រួច​ក្នុង​គម្រោង​ ​អ្នក​ចង់​សង់ផ្ទះ​ថ្មី​ខ្លួនឯង​ត្រូវ​បូក​បញ្ចូល​ទាំង​ថ្លៃ​ទីតាំង​(​ដី​)​បន្ថែម​ពីលើ​ការ​ចំណាយ​លើស​ម្ភារៈ ​និង​បរិក្ខារ​ផ្សេងៗ​ទៀត​ទៅ​ក្នុង​ចំណាយ​សរុប​។​ ​តែ​យ៉ាងណាមិញ​ ​ការ​ជាវ​ស​ម្ភារៈ ​និង​បរិក្ខារ​ផ្ទះ​ក្នុង​ចំនួន​តិចតួច​អាច​នឹង​មិនបាន​ក្នុង​តម្លៃ​ពិសេស​ដូច​ករណី​ទិញ​យកទៅ​ប្រើប្រាស់​ក្នុង​គម្រោង​សាងសង់​ធំ​ៗ​ឡើយ​។​ ​លុះ​ត្រា​ណា​តែ​អ្នកមាន​ដី​ជា​ម្ចាស់​កម្ម​សិទ្ធ​របស់​ខ្លួន​ស្រាប់​ ​ទើប​អាច​ជួយ​សម្រួល​បន្ទុក​ចំណាយ​ត្រូវ​រ៉ាប់រង​សរុប​ពេល​សាង​សង់ផ្ទះ​ថ្មី​នេះ​។

​ទីតាំង

ផ្ទះ​សង់​រួច​ :​

ច្រើន​មាន​ទីតាំង​ស្ថិតនៅ​ឯ​ជាយក្រុង​ឬ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍ​ថ្មី​។​ ​មានន័យ​ថា​គម្រោង​លំនៅ​ដ្ឋា​ន​មួយ​ចំនួន​ហាក់​នៅ​ឆ្ងាយ​ពី​ទីតាំង​សំខាន់​ៗ​ដូចជា​ផ្សារ​ទំនើប​ ​ធនាគារ​ ​ឬ​មន្ទីរពេទ្យ​ជាដើម​។​ ​បើសិនជា​ផ្ទះ​យើង​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​នោះ​យើង​នឹង​ត្រូវ​ចំណាយ​ពេល​លើ​ការធ្វើដំណើរ​ទៅវិញទៅមក​។​ ​រីឯ​កត្តា​សន្តិសុខ​ក៏​ជា​ចំណុច​ដែល​គួរ​ផ្ដោ​ត​ការពិចារណា​បន្ថែម​ទៅលើ​ដែរ​ ​ដ្បិត​ថា​ទីតាំងនៅ​តំបន់​ឆ្ងាយ​ឬ​មិនទាន់​អភិវឌ្ឍ​ពេញលេញ​អាច​មិនទាន់​ធានា​បាន​នូវ​សន្តិសុខ​រឹងប៉ឹង​នៅឡើយ​។​

ផ្ទះ​សង់​ខ្លួនឯង​ :

​ឧបសគ្គ​ធំចម្បង​ក្នុង​ការ​សាង​សង់ផ្ទះ​ថ្មី​ខ្លួនឯង​គឺ​ការ​សម្រេច​លើ​ទីតាំង​ ​ដ្បិត​ថា​ការស្វែងរក​ទីតាំង​ល្អ​នៅកណ្ដាល​ក្រុង​ឬ​ទីប្រជុំជន​ក្នុង​ក្រុងភ្នំពេញ​មិន​ ​ងាយស្រួល​ទេ​ ​រីឯ​តម្លៃ​ក៏​ខ្ពស់​ទៀត​លើកលែងតែ​អ្នកមាន​ទីតាំង​ស្រាប់ហើយ​ ​ចង់​សាងសង់​ទីលំនៅ​ថ្មី​នៅ​លើ​ដី​ចាស់​ស្រាប់​របស់​ខ្លួន​។​ ​ម្យ៉ាង​វិញទៀត​ ​ស្រប​ពេល​ដែល​តម្លៃ​ដី​ក្នុង​ក្រុង​មានការ​កើន​ឡើង​ជាបន្តបន្ទាប់​ទីតាំង​មួយ​ចំនួន​បាន​ប្រែក្លាយ​ជា​ការិយាល័យ​ឬ​អាគារ​ពាណិជ្ជកម្ម​ធំ​ៗ​ធ្វើ​ឱ្យ​ការរស់នៅ​ក្នុង​ទីប្រជុំជន​បែប​នេះ​ហាក់​មាន​ភាព​មមាញឹក​ ​កក​ស្ទះ​ ​និង​ស្មុគ​ស្មាញ​ជាច្រើន​។​

ការរចនាម៉ូត

ការរចនាម៉ូត

​ផ្ទះ​សង់​រួច​:

​ផ្ទះល្វែង​ឬ​ផ្ទះ​ក្នុង​បុរី​ច្រើនតែ​មាន​ម៉ូដ​ដូច​ៗ​គ្នា​ ​ហេតុនេះ​អ្នក​មិន​អាច​ជ្រើសរើស​ម៉ូដ​ទៅ​តាមចិត្ត​នោះ​ទេ​អាច​ត្រឹមតែ​ជួសជុល​កែ​លម្អ​បន្ថែម​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​ ​បើ​ក្នុង​ករណី​មានបំណង​ចង់​កែកុន​ម៉ូដ​ខាងក្រៅ​ផ្ទះ​វិញ​ ​អ្នក​ប្រហែល​ត្រូវ​ពិភាក្សា​ ​ឬ​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​គម្រោង​ ​ឬ​ម្ចាស់​បុរី​ជាមុន​សិន​។​

ផ្ទះ​សង់​ខ្លួនឯង​ :

​ម្ចាស់ផ្ទះ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការរចនា​ទៅតាម​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​រាប់​ចាប់តាំង​ពី​សម្ភារៈសំណង់​ ​ពណ៌​ ​និង​គ្រឿង​ប​ង្គុំ​ផ្សេងទៀត​។​ ​ប៉ុន្តែ​ម្ចាស់ផ្ទះ​ក៏​គួរ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ដូចជា​ស្ថាបត្យករ​ ​ឬ​អ្នក​រចនា​ផ្នែក​ខាងក្នុង​ផ្ទះ​ -​ល​- ​ដើម្បី​បានជា​យោបល់​និង​ដំណោះស្រាយ​ប្រកបដោយ​វិជ្ជាជីវៈ​ ​ព្រមទាំង​គម្រោង​សាងសង់​ដែល​សមស្រប​ទៅតាម​ស្តង់​ដារ​ស្ថាបត្យកម្ម​ត្រឹមត្រូវ​។​ ​មិនតែប៉ុណ្ណោះ​ ​ការ​ទទួល​បានការ​ប្រឹក្សា​និង​រៀបចំ​គម្រោង​ត្រឹមត្រូវ​អាច​បញ្ចៀស​កំហុស​ឆ្គង​ ​ចន្លោះ​ប្រហោង​ ​ឬ​ការ​ស្ដាយក្រោយ​ណាមួយ​ថ្ងៃក្រោយ​។

គុណភាពសំណង់

គុណភាពសំណង់

​ផ្ទះ​សង់​រួច​ :

​បច្ចេកទេស​សាងសង់​មានការ​អភិវឌ្ឍ​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​បានន័យ​ថា​គុណភាព​ផ្ទះ​ក្នុង​គម្រោង​ធំ​ៗ​មួយ​ចំនួន​ក៏​អាច​ធានា​បាន​នូវ​ ​គុណភាព​ល្អ​ប្រសើរ​ទៅតាម​បច្ចេកទេស​ដែរ​ ​ដ្បិត​ថា​គម្រោង​ធំ​ៗ​រមែង​មាន​ ​ស្ថាបត្យករ​ ​វិស្វករ​និង​អ្នកម៉ៅការ​សាងសង់​ជំនាញ​និង​មានការ​ទទួលស្គាល់​ច្បាស់លាស់​។​ ​

បន្ថែម​ពី​នេះ​គម្រោង​សាងសង់​ធំ​ៗ​តែង​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ ​រាប់​ចាប់ពី​ការ​គូរ​ប្លង់​ការ​ត្រួតពិនិត្យ​ប្លង់​ទៅ​តាមច្បាប់​ដោយ​ក្រសួង​ ​មុននឹង​អាច​បើក​ការដ្ឋាន​សាងសង់​បានហើយ​ក៏​នៅ​មានការ​ត្រួតពិនិត្យ​លើ​គុណភាព​សំណង់​ជាបន្តបន្ទាប់​ទៀត​ ​កំឡុង​ពេល​និង​ក្រោយពេល​សាងសង់​ហើយ​ដោយ​អ្នក​មានសមត្ថកិច្ច​។​

​ផ្ទះ​សង់​ខ្លួនឯង​ : ​

ម្ចាស់ផ្ទះ​នឹង​មាន​បន្ទុក​ច្រើន​ដូចជា​ស្វែងរក​អ្នក​រចនា​ម៉ូដ​ ​ស្ថាបត្យករ​ ​វិស្វករ​ ​និង​អ្នកជំនាញ​សាងសង់​ដោយខ្លួនឯង​ ​រួម​ទាំង​ត្រូវ​មើលការខុសត្រូវ​បន្ថែម​សឹងតែ​គ្រប់​ដំណាក់កាល​ដើម្បី​ធានា​បាន​គ្រប់​ច្រកល្ហក​នូវ​គុណភាព​ផ្ទះ​ដែល​ខ្លួន​ពេញចិត្ត​និង​មានទំនុក​ចិត្ត​លើ​។​ ​ក្នុង​ករណី​ថា​អ្នក​មិន​មាន​ពេល​គ្រប់គ្រាន់​ ​ឬ​គ្មាន​បទពិសោធន៍​មើល​ខុសត្រូវ​ការ​សាងសង់​ទេ​នោះ​ ​អ្នក​អាច​នឹង​ត្រូវ​ស្វែងរក​មេការ​ម្នាក់​ដែល​អ្នក​អាច​ទុកចិត្ត​បាន​ដើម្បី​ធានា​លើ​គុណភាព​ការ​សាងសង់​អោយ​ត្រូវ​តាម​ស្តង់​ដារ​។​

ចុចទីនេះស្វែងយល់បន្ថែម: មុន​សង់ផ្ទះគួរគិតលើចំនុចទាំងនេះ

ភាពងាយស្រួល

ភាពងាយស្រួល

​ផ្ទះ​សង់​រួច​: ​

អ្នកទិញ​ផ្ទះ​សង់​រួច​មាន​ជម្រើស​ច្រើន​ស្រេច​ពេញចិត្ត​ឬ​មិន​ពេញចិត្ត​ ​អាច​សម្រេច​បាន​បន្ទាប់ពី​មើល​សំណង់​រួច​ដោយ​ផ្ទាល់​ភ្នែក​។​ ​លើស​ពី​នេះ​ ​ផ្ទះ​សង់​រួច​គឺជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នក​ដែល​មាន​គម្រោង​ចូល​នៅ​ឆាប់ៗ​ ​រួម​ទាំង​មាន​ជម្រើស​នៃ​ការ​បង់​ប្រាក់​ផង​ដែរ​។​ ​តួយ៉ាង​ ​គម្រោង​លំនៅ​ដ្ឋា​ន​មួយ​ចំនួន​សព្វថ្ងៃ​មាន​ផ្ដល់​ជម្រើស​សេវា​បង់​រំលស់​ដែល​ជួយ​សម្រួល​ដល់​អ្នកមាន​បំណង​ចង់​ទិញ​ផ្ទះ​ ​ជាពិសេស​អ្នកមាន​ជីវភាព​មធ្យម​ក៏​អាច​សម្រេច​ក្តី​ស្រមៃ​មាន​ផ្ទះ​មួយ​ផ្ទាល់ខ្លួន​ទៅតាម​លទ្ធភាព​របស់​ពួកគេ​បាន​ដែរ​៕​

ផ្ទះ​សង់​ខ្លួនឯង​ :

​ធម្មតា​ទេ​ ​ការ​ទិញ​ផ្ទះ​សង់​រួចស្រេច​ច្បាស់ជា​មាន​ភាព​ងាយស្រួល​ជាង​ផ្ទះ​សង់​ថ្មី​ខ្លួនឯង​ហើយ​ ​ដ្បិត​ថា​អ្នក​មិន​ចាំបាច់​ត្រូវ​ស្មុគ​ស្មាញ​ចំណាយ​ពេល​មើលការខុសត្រូវ​ដូច​ការ​សាង​សង់ផ្ទះ​ថ្មី​ដោយខ្លួនឯង​។​ ​ផ្ទះ​ជា​កន្លែង​សម្រាប់​រស់នៅ​យូរអង្វែង​។​ ​ដូច្នេះ​ការ​មាន​ផ្ទះ​មួយ​សាងសង់​ទៅតាម​ការ​និយម​ចូលចិត្ត​របស់​ខ្លួន​ ​ប្រៀប​ដូចជា​ការ​ផ្ដល់​តម្លៃ​ ​និង​សេចក្តី​សុខ​ផ្លូវចិត្ត​សម្រាប់​ខ្លួនឯង​រាប់​ឆ្នាំ​ដែរ​ ​ទោះបី​អ្នក​អាច​នឹង​ជួប​ការ​ស្មុគ​ស្មាញ​មួយ​ចំនួន​ក្នុង​ពេល​សាងសង់​ក៏ដោយ​៕


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ទិញ​ផ្ទះ​គេ​សង់​រួចសង់​ផ្ទះ​ថ្មី​​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៧ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

អត្ថបទបន្ទាប់
រៀនចប់​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ​​អាច​ធ្វើការងារ​អី្វ​ខ្លះ​?

រៀនចប់​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ​​អាច​ធ្វើការងារ​អី្វ​ខ្លះ​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist