Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

រៀបការ​ហើយ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ ​ឬ​ផ្លាស់​ទីលំនៅ​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
267
ទស្សនា
FacebookTwitterLinkedinTelegramQR Code
រៀបការ​ហើយ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ ​ឬ​ផ្លាស់​ទីលំនៅ​
FacebookTwitterLinkedinTelegramQR Code

​អ្នក​ស្រឡាញ់​មើល​ចិត្ត​គ្នា​យូរឆ្នាំហើយ​ ​រហូតដល់​ពេញចិត្ត​ពេញ​ថ្លើម​គ្នា​ទៅវិញទៅមក​ ​ក៏​ទទួល​បានការ​យល់ព្រម​ពី​ ​ឪពុក​ម្ដាយ​ទាំងសងខាង​ ​អ្នកមាន​សេចក្ដី​សុខ​ណាស់​ ​ដូច​ក្នុង​រឿងនិទាន​អ៊ីចឹង​ “​Happily​ ​ever​ ​after​”​។​ ​ពិតជា​លែង​ ​មាន​អ្វី​ត្រូវ​ខ្វល់ខ្វាយ​ទៀតហើយ​មែនទេ​? ​នៅ​ទេ​!

រៀបការ​ហើយ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ ​ឬ​ផ្លាស់​ទីលំនៅ​

​តើ​អ្នក​បាន​សម្រេច​ចិត្ត​ហើយ​នៅ​ ​ថា​រៀបការ​ហើយ​ ​បន្ត​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ ​ឬ​ផ្លាស់​ទីលំនៅ​ថ្មី​តែ​ ​ពីរ​នាក់​ ​Honey​? ​ដើម្បី​សម្រេច​ចិត្តបាន​ ​យើង​មាន​កត្តា​ពីរ​​​ដែល​យើង​ត្រូវ​ពិចារណា​ដើម្បី​សម្រេច​ចិត្ត​ ​គឺ​កត្តា​វប្បធម៌​ ​និង​កត្តា​ហិរញ្ញវត្ថុ​។​

​បន្ត​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​

​បន្ត​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​

ចំណុច​ល្អ​

• ​យើង​អាច​បម្រើ​មើល​ថែ​គាត់​ ​ពេល​គាត់​មិន​ស្រួលខ្លួន​យប់​ព្រលប់​ ​ព្រោះ​ពេល​ដែល​ឪពុក​ម្ដាយ​មាន​វ័យ​កាន់តែ​ចាស់​ ​សុខភាព​របស់​គាត់​មិន​រឹង​មាំ​ដូច​ពេល​គាត់​នៅក្មេង​នោះ​ទេ​
• ​យើង​អាចប​ន្ត​ពិគ្រោះ​យោបល់​ជាមួយ​គាត់​ ​ទទួល​បាន​កម្លាំងចិត្ត​ ​និង​ភាព​កក់ក្ដៅ​ពេល​យើង​ជួប​បញ្ហា​ផ្សេងៗ​
• ​ចំពោះ​អ្នកជា​ភរិយា​ ​ពេល​មានកូន​តូច​ដំបូង​ ​អ្នក​ត្រូវការ​កម្លាំងចិត្ត​ ​ការណែនាំ​ ​និង​ការ​ជួយ​មើល​ថែ​ពី​ម្ដាយ​
• ​មានឱកាស​បង្កើត​ចំណង​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ឪពុក​ម្ដាយក្មេក​ ​និង​កូនប្រសា​រ​ច្រើនជាង​ការ​នៅផ្ទះ​ផ្សេងគ្នា​
• ​អាច​ជួយ​កាត់បន្ថយ​ភាព​ចាំបាច់​ត្រូវ​បង្កើត​បំណុល​ថ្មី​ច្រើនលើស​តម្រូវ​ការ​ ​ឬ​អាច​ផ្ដោ​ត​លើ​ការ​បង់​សងបំណុល​ (​ឧទាហរណ៍​៖​ ​បំណុល​បង់​រំលស់​ផ្ទះ​) ​ដោយ​មិន​ត្រូវ​ចំណាយ​បន្ថែម​លើ​ការ​ផ្លាស់​ទីលំនៅ​ថ្មី​
• ​ដោយ​មិន​មាន​បន្ទុក​ចំណាយ​ធំ​ៗ​ពី​ការ​ផ្លាស់​ទីលំនៅ​ថ្មី​ ​អ្នក​អាច​ផ្តោត​គោលដៅ​បាន​កាន់តែ​ប្រសើរ​លើ​ប្រាក់សន្សំ​ ​សងបំណុល​ឱ្យ​ឆាប់​អស់​ ​ឬ​អាច​ចាប់ផ្ដើម​វិនិយោគ​។​

ការលំបាក​

• ​ពេល​នៅ​ជាមួយ​ឪពុក​ម្ដាយ​ ​អ្នក​អាច​មិន​មាន​អារម្មណ៍​ឯករាជ្យ​ ​និង​មិន​មាន​អារម្មណ៍​ថា​មាន​សេរីភាព​នោះ​ទេ​
• ​អ្នក​មិន​មាន​អារម្មណ៍​ថា​ជា​មេ​គ្រួសារ​នោះ​ទេ​ ​ព្រោះ​សិទ្ធិ​សម្រេច​ផ្សេងៗ​អាច​ស្ថិតនៅ​លើ​ឪពុក​ម្ដាយ​នៅឡើយ​
• ​អ្នក​អាច​មាន​អារម្មណ៍​ទើសទាល់​ដោយសារ​ការ​រអ៊ូរទាំ​ ​ឬ​ការ​ឃុំគ្រង​របស់​ឪពុក​ម្ដាយ​


​ការ​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​តែ​ពីរ​នាក់​គូ​ស្វាមីភរិយា​ថ្មី​

​ការ​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​តែ​ពីរ​នាក់​គូ​ស្វាមីភរិយា​ថ្មី​

​ចំណុច​ល្អ​

• ​អ្នក​អាច​រីករាយ​នឹង​ការរស់នៅ​បែប​ឯករាជ្យ​ ​និង​មាន​សេរីភាព​ក្នុង​ជីវភាពរស់នៅ​របស់​អ្នក​ដោយ​មិន​ស្ថិត​ក្រោម​ការ​ឃុំគ្រង​ ​និង​រអ៊ូរទាំ​របស់​ឪពុក​ម្ដាយ​ដូច​ពីមុន​
• ​អ្នក​ចាប់ផ្ដើម​រៀនសូត្រ​រឹង​មាំ​ប្រឈមមុខនឹង​ការ​រស់​នៅដោយខ្លួន​ឯង​ក្នុងនាម​ជា​មេ​គ្រួសារ​
• ​អ្នក​អាច​រីករាយ​នឹង​អារម្មណ៍​ផ្អែមល្ហែម​បែប​គូស្រករ​ថ្មោងថ្មី​
• ​អ្នក​អាច​នឹង​ចាប់ផ្ដើម​កសាង​ទ្រព្យសម្បត្តិ​រួមគ្នា​តែ​ពីរ​នាក់​

​ការលំបាក​

• ​មិន​មាន​អ្នក​នៅក្បែរ​ឪពុក​ម្ដាយ​របស់​អ្នក​ពេល​គាត់​មិន​ស្រួលខ្លួន​ ​លើកលែងតែ​មាន​បងប្អូនបង្កើត​ ​របស់​អ្នក​ផ្សេងទៀត​រស់នៅ​ជាមួយ​គាត់​
• ​អ្នក​មិន​អាច​នៅ​ជិត​ស្និទ្ធស្នាល​ ​និង​ពិគ្រោះ​យោបល់​ជាមួយ​គាត់​បាន​ញឹកញាប់​ដូច​ពីមុន​
• ​អ្នក​ត្រូវ​ចាយ​លើ​ចំណាយ​ធំ​ៗ​ថ្មីៗ​ច្រើន​ពេល​ប្ដូរ​ទីលំនៅ​ ​ទាំង​ទៅលើ​ការ​បំពាក់​សង្ហា​រឹម​ក្នុង​ផ្ទះ​ថ្មី​ ​និង​ថ្លៃផ្ទះ​ (​ករណី​អ្នកជួល​)
• ​ការទទួលខុសត្រូវ​កិច្ចការ​ក្នុង​ផ្ទះ​ទាំងស្រុង​នៅ​ពេលនេះ​ត្រូវ​ក្លាយ​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក​ទាំងពីរ​ហើយ​

​បើ​បន្ត​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ ​អ្នក​ក៏បាន​នៅ​បម្រើ​មើល​ថែ​គាត់​ ​អាច​សន្សំសំចៃ​បាន​ច្រើន​ពី​ចំណាយ​ធំ​ៗ​ពេល​ផ្លាស់​ទីលំនៅ​ ​ប៉ុន្តែ​ក៏មាន​ការលំបាក​ខ្លះ​ដែរ​ ​ពាក់ព័ន្ធ​នឹង​សេរីភាព​។​ ​ផ្ទុយទៅវិញ​ ​ការរស់នៅ​តែ​ពីរ​នាក់​ ​អាច​ផ្ដល់​អារម្មណ៍​ឯករាជ្យ​ ​សេរីភាព​ រ៉ូ​មែន​តិ​ក​ ​ប៉ុន្តែ​ក៏​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ ​រ៉ាប់រង​ដោយខ្លួនឯង​ ​ខុស​ពី​ពេល​នៅ​ជាមួយ​ឪពុក​ម្ដាយ​។​


​ការ​សម្រេច​ចិត្ត​គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​របស់​អ្នក​ ​ប្រសិនបើ​អ្នក​មិន​មាន​បងប្អូនបង្កើត​ដែល​រស់នៅ​ជាមួយ​ ​និង​មើល​ថែ​ឪពុក​ម្ដាយ​ទេ​នោះ​ ​ពួកគាត់​ត្រូវការ​អ្នក​នៅក្បែរ​ជាចាំបាច់​។​ ​ប៉ុន្តែ​បើ​អ្នកមាន​បងប្អូន​ដែល​អាច​នៅ​ជាមួយ​ ​និង​មើល​ថែ​ឪពុក​ម្ដាយ​បាន​ ​ហើយ​អ្នក​ថែមទាំង​មានលទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​ទៀត​នោះ​ ​អ្នក​អាច​ពិចារណា​ជម្រើស​រស់នៅ​បែប​រ៉ូ​មែន​ទិច​តែ​ ​ពីរ​នាក់​បាន​។​
​ចុះ​អ្នក​ទាំងអស់គ្នា​វិញ​ ​គិត​យ៉ាងណា​ដែរ​?

ពាក្យទាក់ទង: ​ផ្លាស់​ទីលំនៅ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយរៀបការ​ហើយ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
មាន​បំណុលច្រើន​​ គួរដោះស្រាយ​ពីណា​ ​ទៅណា​?

មាន​បំណុលច្រើន​​ គួរដោះស្រាយ​ពីណា​ ​ទៅណា​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist