Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

គួរ​វិនិយោគ​លើ​​Crypt​o ឬទេ?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
235
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គួរ​វិនិយោគ​លើ​​Crypt​o ឬទេ?
FacebookTwitterLinkedinTelegramQR Code

​កាលពី​ខែ​ឧសភា​កន្លងទៅ​នេះ​ ព្រឹត្ត​ការណ៍​ធំ​ៗ​ពាក់ព័ន្ធ​នឹង​ការ​ចុះថោក​នៃ​តម្លៃ​ ​crypt​o ​ល្បីល្បាញ​យ៉ាង​សម្បើម​ក្នុង​បណ្ដាញ​សង្គម​ ​និង​បង្ក​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​អ្នកតា​ម​ដាន​វា​។​ ​ការ​ធ្លាក់​ថ្លៃ​គួរឲ្យ​កត់​សម្គាល់​នេះ​ ​ពុំមែន​ទើប​តែ​កើតឡើង​លើកដំបូង​ទេ​ ​វា​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ចុះថោក​ពីមុន​ៗ​រួចមក​ហើយ​។​ ​គ្រាន់តែ​ថា​លើក​នេះ​ ​crypt​o ​រងគ្រោះ​ខ្លាំង​ជាង​រាល់​ដង​ ​ដែល​ក្នុង​នោះ​ ​Bit​coin​ ​ជា​ ​crypt​o ​រៀមច្បង​គេ​បាន​ធ្លាក់ចុះ​ដល់ទៅ​ 35% ​ធ្វើឲ្យ​កាក់​ដទៃទៀត​ត្រូវ​បាន​ទាញ​ឲ្យ​តម្លៃ​ធ្លាក់ចុះ​ដូចគ្នា​។​

គួរ​វិនិយោគ​លើ​​Crypt​o ឬទេ?

​នៅ​ថ្ងៃ​ទី​ ​១​៣​ ​ខែ​ឧសភា​ ​នៅ​ក្នុង​សារ​បង្ហោះ​របស់​មហាសេដ្ឋី​លោក​ ​E​l​on ​Musk​ ​ក្នុង​ ​T​wit​t​e​r ​បាន​សរសេរ​ថា​ “​T​e​s​l​a​ ​ផ្អាក​ការ​ទិញ​រថយន្ត​ដោយ​ប្រើ​ ​Bit​coin​ ​ជា​មធ្យោបាយ​ទូទាត់​ទៀតហើយ​ ​ដោយសារ​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ការប្រើប្រាស់​ផូ​ស៊ី​ល​ឥន្ទ​នៈ​សម្រាប់​ការ​ទាញ​យក​Bit​coin​…”​។​ ​ប៉ុន្មាន​ថ្ងៃក្រោយ​មក​ ​មហាអំណាច​ចិន​ក៏បាន​ហាមឃាត់​ ​និង​រឹត​បន្តឹង​ប្រតិបត្តិការ​ជួញ​ដូរ​កាក់​ឌី​ជី​ថល​ ​ថែមទាំង​ព្រមាន​ដល់​អ្នក​វិនិយោគ​វា​ផង​ដែរ​។​

​បន្ថែម​ដោយ​ព្រឹត្តិការណ៍​មួយទៀត​ ​នៅ​ទឹកដី​សហរដ្ឋអាមេរិក​ ​រដ្ឋបាល​លោក​ចូ​បៃ​ឌិន​ ​មាន​គម្រោង​ថា​ វិនិ​យោគិន​ដែល​ផ្ញើ​ ​crypt​o ​មាន​តម្លៃ​លើស​ពី​មួយ​ម៉ឺន​ដុល្លារ​ ​ត្រូវ​រាយការណ៍​ពី​ប្រតិបត្តិការ​របស់​ពួកគេ​ទៅកាន់​អាជ្ញាធរ​ពន្ធដារ​។​ ​ក្រោយ​ការប្រកាស​របស់​រដ្ឋាភិបាល​អាមេរិក​អំពី​ផែនការ​នេះ​ ​តម្លៃ​Bit​coin​ ​ធ្លាក់ចុះ​៥​%​។​

​ការណ៍​នេះ​បាន​ចោទ​ជា​ការ​ព្រួយបារម្ភ​ ​ហើយក៏​ជា​ការដាស់តឿន​ស្មារតី​មួយ​ដែរ​ ​សម្រាប់​អ្នក​កំពុង​វិនិយោគ​ហើយ​ក្ដី​ ​អ្នក​ដែល​មានបំណង​ចង់​វិនិយោគ​ក្ដី​ ​ថា​លើ​លោក​នេះ​គ្មានអ្វី​ទៀងទាត់​ទេ​។​ ​អ្នក​ដែល​មាន​គម្រោង​ចង់​វិនិយោគ​លើ​គ្រីប​តូ ​ត្រូវ​គិតថា​អ្នក​អាច​អត់ធន់​នឹង​ភាព​ឡើងចុះ​របស់​វា​ដល់ក​ម្រិ​ត​ណា​?

​និយាយ​អំពី​ ​Bit​coin​ ​ចុះ​ ​បើ​ទោះបី​វា​រមែង​ងើបឡើង​វិញ​បន្ទាប់​ដាំ​ក្បាល​ចុះ​ក៏ដោយ​ ​តែ​គ្មានអ្វី​អាចម​ក​ធានា​បាន​ឡើយ​ថា​អនាគត​ទៅ​វា​អាច​ងើប​វិញ​បាន​ ​ឬ​ស្រុត​ចុះ​រហូត​នោះ​។​ ​ម្យ៉ាងទៀត​បើ​សិន​លោកអ្នក​គិតថា​ ​អ្នក​នឹងគេ​ង​មិន​លក់​ ​បក់​មិន​ល្ហើយ​ ​ពេល​ទី​ផ្សារ​ ​crypt​o ​ធ្លាក់​ ​នោះ​ ​crypt​o ​ប្រហែលជា​មិនមែន​គំនិត​វិនិយោគ​ដ៏​ល្អ​សម្រាប់​អ្នក​ឡើយ​។​ ​ប៉ុន្តែ​បើ​អ្នក​ត្រៀម​ខ្លួន​រួចជាស្រេច​ ​ជាមួយ​សមរភូមិ​ ​crypt​o ​ដ៏​មហាលោតផ្លោះ​ ​ទោះ​ឡើង​ទោះ​ចុះ​ ​ទោះ​ក្ដៅ​រលាក​យ៉ាងណា​ ​ក៏​នៅ​អត់ធ្មត់​ ​ការ​វិនិយោគ​ ​crypt​o ​ពុំគួរ​ជា​បញ្ហា​ចោទ​ខ្លាំង​សម្រាប់​រូប​អ្នក​ទេ​។​

ដោយឡែក​ ​បើ​អ្នក​សម្រេច​ចិត្ត​ថា​វិនិយោគ​លើ​ ​crypt​o​currency​ ​កាលៈទេសៈ​ដែល​គួរ​ទិញ​ ​គឺ​នៅពេលដែល​តម្លៃ​វា​ធ្លាក់ចុះ​។​ ​ពេល​ចុះថោក​ ​ប្រមូល​ទិញ​ឲ្យ​ច្រើន​មក​ទុក​ ​ហើយ​លក់​ចេញ​វិញ​ ​ពេល​តម្លៃ​ឡើងថ្លៃ​។​ ​តែ​ការ​ទិញ​នេះ​ ​ក៏​អ្នក​ត្រូវ​ចេះ​ជ្រើសរើស​ប្រភេទ​កាក់​ដែល​ត្រូវ​វិនិយោគ​ផង​ដែរ​ ​ព្រោះ​កាក់​នីមួយៗ​មាន​ក​ម្រិ​ត​ហា​និ​ភ័យ​ខុសៗគ្នា​ ​តួយ៉ាង​គ្រាន់តែ​លោក​ ​E​l​on ​Musk​ ​និយាយ​ថា​ ​Dog​e​coin​ ​ជា​ទ្រព្យ​ក្លែង​បន្លំ​ ​Dog​e​coin​ ​ធ្លាក់​ពី​ ​៧​៣​សេន​ ​ទៅ​ ​៥​១​.​៤​សេន​ភ្លាម​ៗ​។​

​ក្រៅពី​នេះ​ ​ការ​សម្រេច​ចិត្ត​វិនិយោគ​លើ​វា​ឬក៏​អត់​ ​មិន​ស្ថិត​លើ​ការពឹងផ្អែក​លើ​ហាង​ឆេង​ ​crypt​o ​តែ​ម្ខាង​ទេ​ ​ព្រោះ​ការ​ឡើង​ការ​ចុះ​ជា​ធម្មជាតិ​របស់​ការ​វិនិយោគ​។​ ​ការ​វិនិយោគ​ផ្សេងទៀត​ដូច​អចល​ន​ទ្រព្យ​ ​ភាគ​ហ៊ុន​ ​មាសក​៏​តម្លៃ​វា​ឡើងចុះ​ដូចគ្នា​។​ ​អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​ត្រូវ​សួរ​ខ្លួនឯង​ថា​ ​តើ​យើង​ស្គាល់​វាក​ម្រិ​ត​ណា​? ​មានចំណេះ​ដឹង​មូលដ្ឋាន​ពី​វា​ទេ​? ​យើង​អាច​គ្រប់គ្រង​ហា​និ​ភ័យ​នានា​ដែល​អាច​កើតឡើង​ដោយ​ឥត​រំពឹង​ទុក​ដែរ​ឬទេ​? ​ឬក៏​ចង់​វិនិយោគ​វា​ ​ដ្បិត​បានឃើញ​បុគ្គល​ជោគជ័យ​ក្នុង​វិ​ស័​យ​ ​crypt​o ​នេះ​?

​សម្រាប់​អ្នក​ដែល​មានបំណង​ចង់​វិនិយោគ​ ​ឬ​ជួញ​ដូរ​ ​crypt​o​currency​ ​អាច​​​យក​ចំណុច​ទាំងអស់​នេះ​ទៅ​ពិចារណា​បាន​។​ ​គួរ​ឬ​មិនគួរ​វិនិយោគ​ ​ស្ថិត​លើ​កត្តា​ខ្លួនឯង​ជាធំ​ ​ព្រោះ​ប្រឡូក​ក្នុង​ ​crypt​o ​ទាមទារ​ឲ្យ​យើង​មាន​នូវ​អក្ខរកម្ម​ឌី​ជី​ថល​ ​និង​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ផង​ដែរ​។​ ​មុខនឹង​សម្រេច​ចិត្ត​វិនិយោគ​លើ​វា​ ​លោកអ្នក​គួរ​ប្រឹក្សា​ជាមួយ​អ្នកមាន​បទពិសោធន៍​យូរឆ្នាំ​ក្នុង​វិ​ស័​យ​នេះ​ ​សាកសួរ​យោបល់​ពី​អ្នកជំនាញ​ហិរញ្ញវត្ថុ​ឲ្យបាន​ច្បាស់លាស់​ ​និង​សិក្សាស្រាវជ្រាវ​បន្ថែម​ដោយខ្លួនឯង​តាម​ការ​វិភាគ​មើល​បច្ចុប្បន្នភាព​របស់​ ​Crypt​o ​និង​ការ​ប៉ាន់ស្មាន​ស្ថានភាព​របស់​វា​ក្នុង​ពេល​អនាគត​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

——————————————————-

ឯកសារយោង៖

  • Bitcoin Suffers Biggest Pullback of 2021, to 3.5-Month Low – CoinDesk
  • Question: Why Should Anyone Invest in Crypto? (investopedia.com)
  • Should I invest in cryptocurrency? What about Bitcoin, Dogecoin, Ethereum? – nj.com
  • Crypto Is Crashing: Is Now the Time to Invest? | The Motley Fool
  • Elon Musk’s Tesla Suspends Bitcoin Purchases on Environmental Concerns (fool.com)
  • China bans financial, payment institutions from cryptocurrency business | Reuters
  • elon musk: Days of torrid Dogecoin gains erased as Elon Musk ‘Saturday Night Live’ episode airs – The Economic Times (indiatimes.com)
  • កាក់​គ្រីប​តូ​ទាំង​៣ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​

ពាក្យទាក់ទង: ​វិនិយោគ​លើ​​Crypt​o
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៤ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៤ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៥ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៥ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៥ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៥ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៥ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
ពេល​សេដ្ឋកិច្ចកំពុងអន់ថយ​គួរ​ទុក​លុយ​សន្សំ​សិន​ ​ឬ​យកទៅ​វិនិយោគ​?

ពេល​សេដ្ឋកិច្ចកំពុងអន់ថយ​គួរ​ទុក​លុយ​សន្សំ​សិន​ ​ឬ​យកទៅ​វិនិយោគ​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version