Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ជោគជ័យត្រូវប្រាប់គេទេ?

១ year
1 នាទីក្នុងការអាន
70
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ជោគជ័យត្រូវប្រាប់គេទេ?
FacebookTwitterLinkedinTelegramQR Code

​ពេល​សម្រេច​បាន​គោលដៅ​ណាមួយ​ក្នុង​ជីវិត​ ​មិនថា​ប្រលង​ជាប់​បាន​លេខ​១​ ​ទទួល​បានការ​ងារ​នៅ​ក្រុមហ៊ុន​ដ៏​ល្បី​ ​បាន​ឡើង​ដំណែង​ ​បាន​ឡាន​ថ្មី​ ​ផ្ទះ​ថ្មី​ ​ដៃ​កាន់លុយ​គីប​ៗ​។​ល​។​ ​បើ​បាន​ផុស​បន្តិច​ ​ដាក់​ស្ត​រី​មួយ​ប៉ក់​ ឱ្យ​ពិភពលោក​បានឃើញ​ ​អារម្មណ៍​បែប​រសាត់អណ្ដែត​ ​ហោះហើរ​រំភើយ​លើ​វេហា​បន្តិច​។​ ​គិតថា​ ​មួយ​ជីវិត​ងាយ​ឯណា​ ​ទម្រាំ​មានបាន​ម្ដង​នឹងគេ​។​ ​ប៉ុន្តែ​តើ​យើង​ពិតជា​ត្រូវ​ចែករំលែក​រាល់​រឿងរ៉ាវ​ជោគជ័យ​របស់យើង​ឱ្យ​ពិភពលោក​បាន​ដឹង​មែនទេ​?

​អាច​! ​តែ​ប្រហែល​មិន​គ្រប់រូប​ភាព​ទាំងអស់​ទេ​។​ ​ហេតុអ្វី​ទៅ​?

ជោគជ័យត្រូវប្រាប់គេទេ?

​ការ​មាន​មោទនភាព​លើ​ភាព​ជោគជ័យ​ឬ​សមិទ្ធផល​សម្រេច​បាន​របស់​ខ្លួន​មិនមែន​ជា​កំហុស​ឆ្គង​នោះ​ទេ​។​ ​តែ​ប្រសិនបើ​យើង​មិនបាន​គិតដល់​ចំណុច​មួយ​គឺ​គេ​អាច​ភាន់ច្រឡំ​ថា​យើង​មាន​ចេតនា​អួត​បង្ហាញ​ឬ​មាន​មោទនភាព​លើ​ខ្លួន​ង​ពេក​ទៅវិញ​ ​ទោះបី​វា​ពិត​មិនមែន​ជា​ចេតនា​របស់យើង​ក៏ដោយ​។​ ​បន្ថែម​ពី​នេះ​ ​ខាងក្រោម​ជាហេតុ​ផល​មួយ​ចំនួន​ទៀត​គឺ​៖​

​១​. ​មនុស្ស​ឱ្យ​និយមន័យ​ភាព​ជោគជ័យ​ខុសៗគ្នា​

​មិន​ប្រាកដ​ថា​ ​ទាល់តែ​ផុស​ប្រាប់​គេ​ ​ទើប​ការ​ជោគជ័យ​ ​ឬ​សេចក្ដី​សុខ​មួយ​នេះ​មានន័យ​នោះ​ទេ​ ​ព្រោះ​អត្ថន័យ​នៃ​ភាព​ជោគជ័យ​របស់​អ្នក​មិនគួរ​អាស្រ័យ​លើ​ការ​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ឡើយ​។​ ​ដោយសារ​ភាព​ជោគជ័យ​មាន​អត្ថន័យ​ផ្សេងៗ​គ្នា​ទៅតាម​មនុស្សម្នាក់​ៗ​ ​អ្វី​ដែល​សំខាន់​គឺ​ការ​ពេញចិត្ត​ចំពោះខ្លួន​ឯង​។​ ឱ្យ​តែ​យើង​រីករាយ​ចំពោះ​អ្វី​ដែល​ខ្លួនឯង​សម្រេច​បាន​ ​ឬ​ត្រឹម​បាន​មិត្ត​ភក្ដិ​ជិត​ស្និទ្ធិ ​ក្រុម​គ្រួសារ​ ​និង​មនុស្សជា​ទី​ស្រលាញ់​ចូលរួម​រីករាយ​ជាមួយ​ ​គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​។​

​២​. ​មិន​ប្រាកដ​ថា​គ្រប់​ទស្សនិកជន​សុទ្ធតែ​រីករាយ​នឹង​ឃើញ​ភាព​ជោគជ័យ​របស់យើង​ទេ​

​មិន​ប្រាកដ​ថា​គ្រប់​ទស្សនិកជន​សុទ្ធតែ​រីករាយ​នឹង​ឃើញ​ភាព​ជោគជ័យ​របស់យើង​ទេ​

​ជួនកាល​ ​ការ​បង្ហាញ​សមិទ្ធផល​ជ្រុល​ពេក​អាច​ធ្វើ​ឱ្យ​មហាជន​យល់ថា​វា​ជា​អំនួត​ ​ជា​ការ​អួត​បង្ហាញ​ ​មាន​មោទនភាព​ជ្រុល​ ​ហើយ​អាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​ ​និង​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ទៀត​ផង​។​ ​ធ្លាប់​ឮ​គេ​ពោល​ទេ​ថា​ “​គ្មាន​នរណា​ចង់​ឱ្យ​យើង​ល្អ​​​ជាងគេ​ឡើយ​។​” ​ហេតុនេះ​ហើយ​ ​ការ​អួត​បង្ហាញ​ភាព​ជោគជ័យ​ ​ឬ​ទ្រព្យសម្បត្តិ​ខុសទំនង​ ​ហើយ​បើ​ឃើញ​ដល់​បុគ្គល​ដែល​មានគំនិត​ឬ​ការប៉ុនប៉ង​អវិជ្ជមាន​លើ​អ្នក​ ​វា​អាច​នឹង​នាំ​នូវ​ភាព​ច្រណែន​ឈ្នានីស​ឬ​ការ​យារ​យី​ចំពោះ​អ្នក​ទៅវិញ​។​

ចុចទីនេះដើម្បីស្វែងយល់បន្ថែម: ចូលរួម​វគ្គ​ជោគជ័យអ្នក​នឹង​ក្លាយ​ជា​បុគ្គល​ជោគជ័យ​​ដែរ​ឬទេ​?

​៣​. ​អាច​ធ្វើ​ឱ្យ​ខ្លួនឯង​ភ្លើតភ្លើន​ភ្លេច​គោលដៅ​សំខាន់​

​ជីវិត​របស់យើង​មិនមែន​ផ្ដោ​ត​តែ​លើ​សមិទ្ធផល​មួយ​ពីរ​ប៉ុន​នោះ​ទេ​ ​ព្រោះ​នៅ​មាន​គោលដៅ​ជាច្រើន​បន្តបន្ទាប់​ទៀត​ដែល​ត្រូវ​សម្រេច​។​ ​អារម្មណ៍​ជោគជ័យ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​គឺ​កន្លង​ផុត​ទៅ​ហើយ​។​ ​ជំនួស​ដោយ​ការ​ដើរ​ប្រកូកប្រកាស​ឥត​ល្ហែ​ ​យើង​គួរគប្បី​បង្វែរ​ការ​ផ្ដោ​ត​អារម្មណ៍​មក​លើ​ការ​សម្រេច​គោលដៅ​បន្តបន្ទាប់​ទៀត​ទើប​ប្រសើរ​។​

​៤​. ​អ​សុវត្ថិភាព​ចំពោះខ្លួន​ឯង​

អ​សុវត្ថិភាព​ចំពោះខ្លួន​ឯង​

​ការ​បង្ហាញ​ភាព​ជោគជ័យ​ ​ឬ​ជាពិសេស​ ​ការ​សម្រេច​បាន​ណាមួយ​ផ្នែក​ហិរញ្ញវត្ថុ​ ​ដោយ​បង្ហោះ​បង្ហាញ​ក្នុង​បណ្ដាញ​សង្គម​នូវ​រូបភាព​លុយកាក់​ ​ប្រាក់កាស​ ​គ្រឿងអលង្ការ​មាស​ពេជ្រ​ធំ​ៗ​ ​ឬ​ ​check​-​in​ ​ពេល​នៅ​ធនាគារ​ ​ឬ​ទូរ​ ​AT​M​ ​អាច​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព​របស់​អ្នក​។​ ​លុះត្រាតែ​អ្នក​ប្រាកដ​ថា​ ​friend​s ​នៅ​លើ​បណ្ដាញ​សង្គម​របស់​អ្នក​សុទ្ធសឹងតែ​ជា​មិត្ត​ដែល​អ្នក​អាច​ទុកចិត្ត​បាន​ពិតមែន​។​


ទោះ​យ៉ាងណា​ ​អត្ថបទ​នេះ​មិនបាន​មានន័យ​ថា​អ្នក​ដាច់ខាត​ត្រូវតែ​លាក់​ទុក​នូវ​រាល់​សមិទ្ធផល​ជោគជ័យ​របស់​អ្នក​ឥត​ចន្លោះ​ទេ​។​ ​មាន​ពេលខ្លះ​ដែល​ការ​បង្ហាញ​ពី​ភាព​ជោគជ័យ​ ​ចំណុច​ខ្លាំង​ ​និង​សមិទ្ធផល​មួយ​ចំនួន​របស់​អ្នក​ទៅកាន់​អ្នកផង​បាន​ដ្បិត​វា​នាំ​តែ​ផល​វិជ្ជមាន​មកដល់​អ្នក​វិញ​ ​ដូចជា​ពេល​ជាប់​បទសម្ភាសន៍​ការងារ​ ​ពេល​ត្រូវ​បង្ហាញ​សមិទ្ធផល​ការងារ​ជាដុំកំភួន​ទៅកាន់​ថ្នាក់លើ​ ​ពេល​ចែករំលែក​ដំ​ណឺង​ល្អ​ណាមួយ​ទៅកាន់​មនុស្សជា​ទី​ស្រលាញ់​ ​ក្រុម​គ្រួសារ​ ​ឬ​មិត្ត​ជិតស្និទ្ធ​ដែល​អ្នក​អាច​ទុកចិត្ត​បានជា​ដើម​។​

​ដើម្បី​ជា​ជំនួយ​ ​ខាងក្រោម​នេះ​ជា​គំនិត​មួយ​ចំនួន​ដែល​អ្នក​អាច​ស្វែងយល់​ដោយខ្លួនឯង​បាន​ថា​ពេលណា​ទើប​ការ​បង្ហាញ​ពី​ជោគជ័យ​របស់​ខ្លួន​ស្ថិតនៅ​ក្នុង​ក​ម្រិ​ត​សមស្រប​និង​មិន​ឈាន​ហួស​ព្រំដែន​ចូល​ដល់​ភាព​អំនួត​ក្អេងក្អាង​៖​

  • ផ្ដោ​ត​លើ​ព័ត៌មាន​ពិត​ចៀស​ជាង​ការ​លើក​តម្កើង​ខ្លួនឯង​
  • ​ចៀសវាង​ការ​និយាយបំផ្លើស​
  • ​បង្ហាញ​ពី​ការ​ប្រឹងប្រែង​ ​ដោយ​ការបន្ទាប​ខ្លួន​
  • មិន​អួត​ក្អេងក្អាង​ ​និង​មិន​ធ្វើខ្លួន​ជា​ជនរងគ្រោះ​ដើម្បី​តែ​ឱ្យ​គេ​អាណិត​
  • ផ្ដល់​ ​credit​ ឱ្យ​ម្ចាស់​ស្នាដៃ​ដើម​ (​ក្រុម​ការងារ​) ​ចៀស​ជាង​ការ​លេប​យកកេរ្តិ៍ឈ្មោះ​តែម្នាក់ឯង​ ​។​ល​៕​

© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ជោគជ័យ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ថ្ងៃមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៧ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

អត្ថបទបន្ទាប់
​ផ្សារ​អន​ឡា​ញ​អន្តរជាតិ​ដែល​ពេញនិយមនៅ​ប្រទេស​យើង​

​ផ្សារ​អន​ឡា​ញ​អន្តរជាតិ​ដែល​ពេញនិយមនៅ​ប្រទេស​យើង​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist