Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

គួរទិញ​ធានា​រ៉ាប់រង​ឬទេ?

ប៉ុន សម្ផស្ស (Pon Samphors) ដោយ ប៉ុន សម្ផស្ស (Pon Samphors)
2 years មុន
ប្រភេទ ធានារ៉ាប់រង
គួរទិញ​ធានា​រ៉ាប់រង​ឬទេ?
285
ទស្សនា

​ការដែល​មាន​ធានា​រ៉ាប់រង​អនុញ្ញាត​ឱ្យ​អ្នកទទួល​បាន​សំណង​លើ​ការខូចខាត​ ​ឬ​ខាតបង់​ណាមួយ​នូវ​ទ្រព្យសម្បត្តិ​ដែល​អ្នក​បាន​ទិញ​ធានា​រ៉ាប់រង​។​ ​ប៉ុន្តែ​ដូចដែល​មាន​មតិ​ផ្សេងៗ​ទៀត​បាន​លើកឡើង​ថា​ ​ការ​ទិញ​ធានា​រ៉ាប់រង​នេះ​មិន​ជា​បាន​ប្រយោជន៍​ដល់​ពួកគេ​ប៉ុន្មាន​ទេ​ ​ព្រោះ​គេ​ជឿ​ថា​កន្លងមក​មិនដែល​មាន​បញ្ហា​ផង​ ​ឬ​ភាគរយ​តិចណាស់​ដែលគេ​អាច​នឹង​ជួប​បញ្ហា​ធំ​ដំ​។​ ​តើ​វា​ពិតជា​គ្មាន​ប្រយោជន៍​មែន​ឬ​យ៉ាងណា​?

គួរទិញ​ធានា​រ៉ាប់រង​ឬទេ?

​អ្នកដឹង​ទេ​ថា​ ​ការ​ទិញ​ធានា​រ៉ាប់រង​ហាក់បីដូចជា​ការ​បណ្ដាក់​លុយ​វិនិយោគ​ទៅលើ​កញ្ចប់​គម្រោង​មួយ​ដែល​អាច​នឹង​ជួយស្រោចស្រង់​អ្នក​បាន​ (​លើកលែង​ធានា​រ៉ាប់រង​ជីវិត​) ​ប្រសិនបើ​អ្នក​ជួបប្រទះ​នឹង​គ្រោះអាសន្ន​ណាមួយ​ដែល​បង្ក​ឱ្យ​មានការ​ខាតបង់​លុយកាក់​ធ្ងន់ធ្ងរ​។​ ​យ៉ាងណាក៏ដោយ​ ​មុននឹង​សម្រេច​ចិត្ត​ទិញ​ធានា​រ៉ាប់រង​ ​អ្នក​អាច​ពិចារណា​លើ​កត្តា​ពីរ​ធំ​ៗ​នេះ​សិន​៖​


• ​ហា​និ​ភ័យ​នៃ​ការ​ខាតបង់​

ហា​និ​ភ័យ​នៃ​ការ​ខាតបង់​

​តើ​ទ្រព្យសម្បត្តិ​របស់​អ្នក​រង​ហា​និ​ភ័យ​នៃ​ការខូចខាត​ឬ​បាត់បង់​ដែរ​ឬទេ​? ​បើ​មាន​ ​តើ​ហា​និ​ភ័យ​ដែល​មាន​នោះ​ ​ស្ថិត​ក្នុង​ក​ម្រិ​ត​ណា​? ​ជា​ធម្មតា​នោះ​ទេ​ដែល​ទ្រព្យសម្បត្តិ​មួយ​ណា​ក៏​តែង​រមែង​មាន​ហា​និ​ភ័យ​ខូ​ត​ខាត​ ​ឬ​ខាតបង់​ដែល​យើង​មិន​អាច​មើលឃើញ​។​

​ឧទាហរណ៍​ថា​ ​អ្នក​ចង់​ទិញ​ធានា​រ៉ាប់រង​រថយន្ត​ ​អ្នក​អាច​ពិចារណា​សិន​ថា​ ​រថយន្ត​អ្នក​ងាយ​រង​នឹង​ហា​ភ័យ​នៃ​ការខូចខាត​ក​ម្រិ​ត​ណា​? ​អ្នកប្រើ​វា​ជា​ញឹកញាប់​ដែរ​ឬទេ​? ​អ្នក​ឧ​ស្សាហ៍​ជិះ​ទៅ​ផ្លូវឆ្ងាយ​ៗ​ ​ឬ​តែ​ក្នុង​ក្រុង​? ​តើ​រថយន្ត​របស់​អ្នក​ចត​ទុក​នៅ​ទីតាំង​ដែល​មាន​សុវត្ថិភាព​ឬ​អត់​? ​តើ​រថយន្ត​របស់​អ្នកមាន​ស្ថានភាព​ចាស់​ឬ​ថ្មី​? ​នៅពេលដែល​មាន​បញ្ហា​ណាមួយ​កើតឡើង​ ​តើ​ធានា​រ៉ាប់រង​អាច​ជួយ​សម្រួល​បន្ទុក​ខាតបង់​អ្នក​បាន​ឬទេ​?

​អញ្ចឹង​! ​ប្រសិនបើ​អ្នក​ចង់​ការពារ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​អ្នក​ពី​ការ​ខាតបង់​លើសលស់​ទាំងនោះ​ ​អ្នក​អាច​ពិចារណា​លើ​ការ​ទិញ​ធានា​រ៉ាប់រង​បាន​។​


• ​ធានា​រ៉ាប់រង​គឺជា​គម្រោង​កញ្ចប់​ថវិកា​រ​ក្នុង​គ្រា​មានអាសន្ន​

ធានា​រ៉ាប់រង​គឺជា​គម្រោង​កញ្ចប់​ថវិកា​រ​ក្នុង​គ្រា​មានអាសន្ន​

​បើ​ទោះបីជា​អ្នក​កំពុង​មាន​ប្រភព​ប្រាក់ចំណូល​ទាំង​សកម្ម​ ​និង​អកម្ម​ច្រើន​ក្ដី​ ​តែ​ការ​មាន​ធានា​រ៉ាប់រង​គឺជា​ផែន​ការរៀបចំ​ហិរញ្ញវត្ថុ​មួយ​ការពារ​ខ្លួន​អ្នក​ពី​ខាតបង់​បាន​។​ ​សាក​ស្រមៃ​មើល​ថា​ ​បើ​ត្រូវ​ការប្រាក់​បន្ទាន់​ទៅ​បង់ថ្លៃ​ខូចខាត​ទ្រព្យសម្បត្តិ​ណាមួយ​ ​តែ​គ្មាន​លុយ​សល់​នឹង​ខ្លួន​ ​នោះ​ជម្រើស​បន្ទាប់​ ​អ្នក​អាច​នឹង​ទៅ​ខ្ចី​លុយ​សាច់ញាតិ​ ​ក​ម្ចី​ធនាគារ​ ​ឬ​ចង​ការប្រាក់​ជាដើម​ ​ដែល​អ្នក​នឹង​ធ្លាក់ខ្លួន​ជាប់​បំណុល​ភ្លាម​ៗ​។​

​យ៉ាងណាមិញ​ ​បើ​អ្នក​សម្រេច​ចិត្ត​ទិញ​ធានា​រ៉ាប់រង​ ​គួរ​ចាំបាច់​ពិនិត្យ​លើ​ចំណុច​គោល​ៗ​ទាំងនេះ​៖​

​ទី​១​៖​ ​ពិនិត្យមើល​លើ​គោលការណ៍​នៃ​សេវា​ធានា​រ៉ាប់រង​ដែល​ជា​ឯកសារ​បញ្ជាក់​ពី​លក្ខខណ្ឌ​និង​ការលើកលែង​នៃ​ការរ៉ាប់រង​។​

​ទី​២​៖​ ​អ្នក​គួរ​សិក្សា​ពី​ការ​បង់​បុព្វលាភ​ ​ឬ​ ​premium​ (​ចំនួន​ទឹកប្រាក់​) ​ដែល​អ្នក​ត្រូវ​បង់​ជា​រៀងរាល់​ខែ​ ​ឬ​ប្រចាំ​ឆ្នាំ​ (​គួរ​ចំណាំ​ផង​ដែរ​ថា​ថ្លៃ​បុព្វលាភ​គឺ​អាស្រ័យ​លើក​ម្រិ​ត​ហា​និ​ភ័យ​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ត្រូវ​ទទួលខុសត្រូវ​លើ​ទ្រព្យសម្បត្តិ​របស់​អ្នក​ដែល​ត្រូវ​បាន​កំណត់​ដោយស្ថាន​ភាព​នៃ​ទ្រព្យ​នោះ​) ​។​

​ទី​៣​៖​ ​អ្នក​ក៏​គួរ​ពិចារណា​ជាពិសេស​ទៅលើ​លក្ខខណ្ឌ​នៃ​ការ​ទាមទារ​សំណង​ ​ឬ​ការរ៉ាប់រង​មកវិញ​នោះ​ ​តើ​មានប្រសិទ្ធិភាព​ ​ឬ​សក្តិ​សមនឹង​បុព្វលាភ​ដែល​បាន​បង់​ដែរ​ឬទេ​?

​យើង​ឃើញ​ថា​ ​ការ​ទិញ​ធានា​រ៉ាប់រង​អាច​ជា​ជម្រើស​ល្អ​មួយ​ដើម្បី​ផ្ទេរ​ហា​និ​ភ័យ​នៃ​ការ​ខាត​បង់ទ្រព្យ​របស់​ខ្លួន​ទៅ​ឱ្យ​អ្នកធានា​រ៉ាប់រង​ទទួលខុសត្រូវ​ជំនួស​ ​និង​ដើម្បី​ការពារ​ចំពោះ​ហេតុការណ៍​ដែល​យើង​មិនបាន​រំពឹង​ទុក​។​ ​ប៉ុន្តែ​បើ​អ្នក​សម្រេច​ចិត្ត​ពុំ​ទិញ​ទេ​ ​ក៏​គួរ​ប្រាកដ​ថា​អ្នក​បាន​ត្រៀម​ខ្លួន​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ជាមុន​ផង​ចៀសវាង​ពេល​ត្រូវ​ការបន្ទាន់​មិន​មាន​អ្វី​យកទៅ​ដោះស្រាយ​៕​

ពាក្យទាក់ទង: ធានារ៉ាប់រង

អត្ថបទទាក់ទង

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?
ធានារ៉ាប់រង

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?

July 12, 2022
ធានារ៉ាប់រង

កាតព្វកិច្ចផ្ទាល់​ខ្លួនដែលអ្នកគួរធ្វើបើស្រលាញ់​ខ្លួនឯង

July 12, 2022
​ជំងឺមួួយចំនួនដែលអ្នកអាចជួបប្រទះ​ និងផល​ប៉ះពាល់បើមិនបានការ​ការពារ​ទុកជាមុន​
ធានារ៉ាប់រង

​ជំងឺមួយចំនួនដែលអ្នកអាចជួបប្រទះ​ និងផល​ប៉ះពាល់បើមិនបានការ​ការពារ​ទុកជាមុន​

July 12, 2022
អត្ថបទបន្ទាប់
​​បើចង់ទិញភាគ​ហ៊ុន​ត្រូវធ្វើអ្វីខ្លះ?

​​​​​​​​​​​​បើចង់ទិញភាគហ៊ុនត្រូវធ្វើអ្វីខ្លះ?

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 25, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 12, 2021

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ ប៉ុន សម្ផស្ស (Pon Samphors)
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។