Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

៧ ខែមុន
1 នាទីក្នុងការអាន
34
ទស្សនា
FacebookTwitterLinkedinTelegramQR Code
FacebookTwitterLinkedinTelegramQR Code

​“​ខ្ចី​តែ​ប៉ុណ្ណឹង​សោះ​ ​ដល់​ថ្នាក់​ធ្វើ​ក្រដាស​ស្នាម​?”
“​សាច់​ឯង​សោះ​ ​ធ្វើ​មើលតែ​អ្នកដទៃ​”

​នៅពេលដែល​យើង​លើកយក​មនោសញ្ចេតនា​មក​ប្រឡូកប្រឡាក់​ជាមួយ​លុយកាក់​ ​ពេលខ្លះ​វា​នឹង​ស្ដារ​ជា​រូបភាព​ចម្រូង​ច​ម្រាស់​មួយ​។​ ​ជាពិសេស​ពេល​ស៊ី​ជម្រៅ​ដល់​ការខ្ចី​លុយ​ ​រវាង​មិត្ត​ភក្ដិ​ ​និង​បងប្អូន​ ​វា​ធ្វើ​ឱ្យ​ភាគី​ដែល​ឱ្យ​គេ​ខ្ចី​លុយ​ ​ពិបាក​បែងចែក​រវាង​ទឹកប្រាក់​ ​និង​កត្តា​មនោសញ្ចេតនា​ណាស់​។​

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

​យោង​តាម​ការស្ទង់មតិ​មួយ​ធ្វើឡើង​ដោយ​ ​Bank​rate​.​co​m​ ​កាលពី​ឆ្នាំ​២​០​១​៩​៖​ ​មនុស្ស​ពេញវ័យ​ ​៤​៦​% ​ដែល​បាន​ឱ្យ​មិត្ត​ភក្ដិ​ ​ឬ​ក្រុម​គ្រួសារ​ខ្ចី​លុយ​ ​បាន​រាយការណ៍​ថា​ទទួល​បាន​លទ្ធផល​មិន​ល្អ​ ​ឯ​ ​៣​៧​% ​លើកឡើង​ថា​ប្រាក់​នោះ​មិន​ត្រូវ​បាន​សង​មកវិញ​ ​ហើយ​ ​២​១​% ​ទៀត​បែកបាក់​មិត្តភាព​ដោយសារ​ការខ្ចី​លុយ​។​ ​តើ​យើង​គួរ​បន្ត​ឱ្យ​ខ្ចី​ដោយ​យោង​លើ​មិត្តភាព​ ​និង​សាច់ឈាម​ ​ឬ​ប​ញ្ឃប់​ការ​ឱ្យ​ខ្ចី​តែម្ដង​ ​ដើម្បី​ចៀសវាង​បញ្ហា​នានា​?

​គេ​យល់ថា​ ​ក​ម្ចី​បែប​នេះ​ ​វា​ងាយស្រួល​ ​មិន​តឹងរឹង​ដូច​ទៅ​ធនាគារ​ ​ឬ​ចងការ​គេ​។​ ​ហេតុនេះ​ហើយ​ ​ទើប​បុគ្គល​ភាគច្រើន​រមែង​រត់រក​បងប្អូន​ ​អ្នក​ស្គាល់គ្នា​ ​ឬ​ពួកម៉ាក​ដើម្បី​ខ្ចីប្រាក់​ទុក​ទិញ​ផ្ទះ​ ​មើលជំងឺ​ ​ឬ​ដោះ​ទាល់​មួយ​គ្រា​។​ល​។​ ​យ៉ាងណាក៏ដោយ​ ​យើង​តួ​រ​ណាស់​តែ​ចាត់​ទុក​ក​ម្ចី​រវាង​មិត្ត​ភក្ដិ​ក្ដី​ ​បងប្អូន​ក្ដី​ ឱ្យ​ស្រដៀង​ទៅ​នឹង​ការខ្ចី​ពី​ធនាគារ​ដែរ​ ​ពោល​គឺ​មាន​កុងត្រា​ច្បាស់លាស់​។​

​វា​អាច​ជា​រឿង​លំបាក​ ​នៅ​ពេល​អ្នក​ត្រូវ​បញ្ចុះបញ្ចូល​មិត្ត​ភក្ដិ​ ​ឬ​គ្រួសារ​ឱ្យ​ចុះ​ធ្វើ​កិច្ចសន្យា​ ​ប៉ុន្តែ​វា​ជា​ផ្លូវ​មួយ​ដ៏​ល្អ​បំផុត​ដើម្បី​បែងចែក​ចំណែក​ព្រំដែន​រវាង​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ ​និង​រឿង​លុយកាក់​ ​និង​ដើម្បី​ទទួលស្គាល់​ថា​ ​បើ​ទោះបីជា​ពួកគេ​ស្គាល់​អ្នក​ ​ជិត​ស្និទ្ធិ​នឹង​អ្នក​រាប់​ឆ្នាំ​ក៏ដោយ​ ​យើង​ត្រូវការ​ភាព​ប្រត្យក្ស​មួយ​ ​ថា​អ្នកខ្ចី​ពិតជា​គោរព​តាមសន្យា​ ​តួយ៉ាង​តាមរយៈ​ការ​ធ្វើ​កិច្ចសន្យា​ជាលាយលក្ខណ៍អក្សរ​ជាដើម​។​ ​ហើយ​ក្នុង​កិច្ចសន្យា​នោះ​ ​អាច​សរសេរ​រ៉ាយរ៉ាប់​ឱ្យ​លម្អិត​អំពី​ (​១​). ​បរិមាណ​ទឹកប្រាក់​ដែល​ខ្ចី​ (​២​).​ការប្រាក់​ (​ប្រសិនជា​មាន​) (​៣​). ​រយៈពេល​ខ្ចី​ (​៤​). ​លក្ខខណ្ឌ​ក្នុង​ការ​បង់​ (​រម្លស់​ ​ឬ​បង់​សរុប​នៅ​គ្រាណា​មួយ​) (​៥​). ​គោលបំណង​នៃ​ការខ្ចី​ (​៦​). ​នីតិវិធី​នានា​ ​ពេល​អ្នកខ្ចី​គ្មាន​លទ្ធភាព​សង​ ​ឬ​គេច​វេ​ស​សង​ដោយចេតនា​។​ល​។​

​កិច្ចសន្យា​នោះ​ធ្វើឡើង​ដើម្បីអ្វី​?

– ​បង្កើន​ទំនុក​ចិត្ត​ ​និង​សុវត្ថិភាព​លុយកាក់​ដល់​អ្នក​ឱ្យ​ខ្ចី​
– ​ការពារ​ប្រយោជន៍​រៀងៗខ្លួន​ ​ប្រសិនបើ​មាន​បញ្ហា​អ្វីមួយ​
– ​ធ្វើ​ឱ្យ​អ្នកខ្ចី​ ​ជា​មិត្ត​ភក្ដិ​ ​ឬ​បងប្អូន​ ​ចាត់​ទុក​ក​ម្ចី​នោះ​ជា​កាតព្វកិច្ច​ត្រូវ​សង​ដោយ​ចាំបាច់​ ​ជាជាង​អំណោយ​ឥត​សំណង​។​

​តើ​វា​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​គ្នា​ទេ​?

​អាច​និយាយ​បាន​ថា​ពិបាក​មើល​មុខ​គ្នា​បន្តិច​ ​ឬ​អ្នកខ្ចី​បដិសេធ​។​ ​ប៉ុន្តែ​ការខ្ចី​ហើយ​មិន​សង​ ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ ​ជះ​ផល​ប៉ះពាល់​ជាង​ការ​ធ្វើ​សន្យា​ទៅទៀត​។​ ​ដូច្នេះ​ ​យើង​ជា​អ្នកខ្ចី​គួរ​ប្រកាន់​កូនគំនិត​ថា​ ​លុយ​ពិបាក​រក​ណាស់​។​ ​យើង​ក៏​ត្រូវ​យកចិត្តគេ​មក​ដាក់ចិត្ត​ខ្លួនឯង​ដែរ​ថា​ ​អារម្មណ៍​បាត់បង់​លុយ​ដែល​ខិតខំ​រក​ ​និង​អារម្មណ៍​ត្រូវ​បាន​មនុស្ស​ដែល​ខ្លួន​ខំ​ទុក​ចិត្តក្បត់​ ​ឬ​ភ្លេច​សន្យា​ ​វារ​ង​សម្ពាធ​ផ្លូវចិត្ត​ប៉ុនណា​។​

​ជា​ការពិត​ ​ការ​ឱ្យ​លុយ​ខ្ចី​អាច​នឹង​បំផ្លាញ​ទំនាក់ទំនង​ជាមួយ​គ្រួសារ​ ​និង​មិត្ត​ភក្ដិ​អ្នក​ ​នៅពេលដែល​ពួកគេ​មិន​មានលទ្ធភាព​សង​ ​ឬ​មិន​ចង់​សង​។​ ​យើង​មិន​អាច​ដាច់អហង្ការ​ផ្ដាច់​ខ្លួន​ពី​រឿង​លុយកាក់​ជាមួយ​មិត្ត​ភក្ដិ​ ​និង​គ្រួសារ​ពេល​ពួកគេ​ត្រូវការ​ជំនួយ​ឡើយ​ ​ដ្បិត​នៅ​មាន​មនោសញ្ចេតនា​ជាប់​ជា​ចំណង​ ​ហេតុនេះ​អ្នក​ឱ្យ​ខ្ចី​ត្រូវ​ត្រៀម​ចិត្ត​ទីមួយ​ ​ទីពីរ​មើល​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​ខ្លួនឯង​ ​និង​លទ្ធភាព​ក្នុង​ការ​ជួយ​ ​និង​ជាពិសេស​ពិចារណា​លើ​កិច្ចសន្យា​ជាលាយលក្ខណ៍អក្សរ​នេះឯង​។​

​បញ្ជាក់​៖​ ​អត្ថបទ​ខាងលើ​នេះ​ ​មិនបាន​បញ្ជាក់​លើ​ចំនួន​ជាក់លាក់​ណាមួយ​ ​ដែល​ត្រូវធ្វើ​កិច្ចសន្យា​ឡើយ​។​ ​ចំពោះ​ចំនួន​ទឹក​ប្រាក់ខ្ចី​ ​ដែល​សម្រេច​ថា​គួ​រលេច​វត្តមាន​កិច្ចសន្យា​ឬទេ​ ​គឺជា​ការកំណត់​របស់​ប្រិយ​មិត្ត​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​

ពាក្យទាក់ទង: កិច្ចសន្យា
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist