Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

៧ ខែមុន
1 នាទីក្នុងការអាន
32
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
FacebookTwitterLinkedinTelegramQR Code

​រឿង​ចំណូល​ ​គឺជា​ប្រធាន​បទ​ជជែក​ដ៏​ពេញ​និយម​មួយ​លើ​បណ្ដាញ​សង្គម​ ​រហូត​មាន​ការពិភាក្សា​វែកញែក​ថា​តើ​នា​ពេល​បច្ចុប្បន្ននេះ​ ​យើង​គួរ​ប្រកាន់យក​គោលគំនិត​មួយ​ណា​៖​ ​ចំណូល​តែមួយ​ប្រភព​ ​តែ​តិច​ ​ឬ​ចំណូល​ច្រើន​ប្រភព​ ​ប៉ុន្តែ​ក្នុង​មួយ​ប្រភព​ៗ​ ​គឺ​តិច​? 🧐

​តើ​គុណ​ប្រយោជន៍អ្វី​ខ្លះ​ដែល​អាច​ទទួល​បាន​ពី​ចំណូល​មួយ​ប្រភព​ ​ហើយ​ច្រើន​?

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

​១​. ​អាច​ផ្តោត​អារម្មណ៍​លើ​ការងារ​

​ពេល​មាន​មួយ​ដឹង​មួយ​ ​យកចិត្តទុកដាក់​លើ​ការ​បំ​ពេញការ​ងារ​ឲ្យបាន​ល្អ​ ​ដើម្បី​ឡើងប្រាក់ខែ​ ​និង​មុខតំណែង​ ​ឬ​សម្រាប់​អាជីវករ​ ​ឬ​ពាណិជ្ជករ​ដែល​ចង់​ពង្រីក​អាជីវកម្ម​ជាដើម​ ​ដូច​ឃ្លា​មួយ​ក្នុង​កាព្យ​របស់​លោកតា​ ​ក្រម​ ង៉ុ​យ​ ​ដែល​បាន​លើកឡើង​ថា​ “​បើ​ចេះ​ប្រាកដ​ ​ប្រាក់​រត់​តាម​ហៅ​”​។​

​២​. ​ងាយស្រួល​គ្រប់គ្រង​ហិរញ្ញវត្ថុ​

​ពេល​មាន​សិ្ថ​រ​ភាព​ពី​ចំណូល​តែមួយ​ប្រភព​ ​អ្នក​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង​លុយកាក់​ ​ហើយ​មិន​ចាំបាច់​ចាំ​លុយ​ពី​ប្រភព​នេះ​ ​ឬ​ប្រភព​នោះ​សិន​។​

​៣​. ​ឆាប់​ទទួល​បាន​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​

​ពេល​អ្នកមាន​ប្រាក់ចំណូល​មួយ​មាន​ចំនួន​ច្រើន​ ​ឬ​គ្រប់គ្រាន់​ដែល​អាច​ឈ​រលើ​ជំហរ​ខ្លួនឯង​ ​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើអ្វី​ៗ​ដោយខ្លួនឯង​ ​នឹង​ធ្វើឲ្យ​អ្នក​អាច​ឆាប់​មាន​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​។​ ​ព្រោះ​អ្នក​អាច​ផ្គត់ផ្គង់​លើ​តម្រូវ​ការ​ចំ​បាច់​ប្រចាំថ្ងៃ​ដោយខ្លួនឯង​ ​ដូចជា​ថ្លៃ​ទឹក​ ​ភ្លើង​ ​និង​ម្ហូបអាហារ​ជាដើម​ ​ដោយ​ពុំ​មាន​ជំនួយ​ពី​អ្នកដទៃ​ ​ឬ​ត្រូវ​ចាំ​ប្រាក់​ពី​ប្រភព​ចំណូល​ផ្សេង​មក​ប​ង្រ្គប់​។​

​ការ​មាន​ប្រភព​ចំណូល​តែមួយ​គឺ​ស័ក្តិសម​សម្រាប់​អ្នក​
– ផ្ដោ​ត​លើ​ចំណូល​ក្រាស់​ ​និង​មាន​សុទិដ្ឋិនិយម​ទៅលើ​និរន្តរភាព​ការងារ​បាន​យូរអង្វែង​
– ​អ្នកចូលចិត្ត​ការងារ​គោល​ ​ហើយ​ចង់​ពង្រីក​ការងារ​ដែល​កំពុង​មានស្រាប់​
– ​ការងារ​ ​ឬ​របរ​បុគ្គល​នោះ​មិនសូវ​ប៉ះពាល់​ខ្លាំង​ដោយសារ​វិបត្តិសេដ្ឋកិច្ច​
– ​សម្រាប់​អាជីវកម្ម​ដែល​ឈរ​ជើង​យូរ​មក​ហើយ​ ​មាន​ម៉ូយ​ស្រាប់​ ​ទោះ​ដៃ​គូប្រកួត​ច្រើន​ក្ដី​


​តើ​គុណ​ប្រយោជន៍អ្វី​ខ្លះ​ដែល​អាច​ទទួល​បាន​ពី​ចំណូល​​ពីរបី​​ប្រភពទៀត​​ ​​?

​តើ​គុណ​ប្រយោជន៍អ្វី​ខ្លះ​ដែល​អាច​ទទួល​បាន​ពី​ចំណូល​​ពីរបី​​ប្រភពទៀត​​ ​​?

​ផ្ទុយ​មកវិញ​ ​មាន​មជ្ឈដ្ឋាន​ខ្លះទៀត​ខ្វែងគំនិត​យល់ឃើញ​ផ្សេង​វិញ​ថា​ ​ចំណូល​ច្រើន​ប្រភព​ប្រសើរ​ជាង​ ​ស៊ូ​តិច​មែន​ ​ប៉ុន្តែ​វា​បាន​យិ​ត​យោង​គ្នា​ទៅវិញទៅមក​ ​ទោះ​មួយ​ជួប​គ្រោះ​ ​នៅ​មាន​ពីរបី​ទៀត​ជួយ​ទប់ទល់​ ​និង​យោង​តាម​ហេតុផល​មួយ​ចំនួន​ទៀត​ ​ដូចជា​៖​

​១​. ​រក្សា​សុវត្ថិភាព​ហិរញ្ញវត្ថុ​

​ស្ថានភាព​សេដ្ឋកិច្ច​រមែង​ប្រែប្រួល​ ​ទី​ផ្សារ​សេរី​ដៃគូ​ប្រកួតប្រជែង​កើន​ឡើង​ជាលំដាប់​ ​កន្លែង​ការងារ​អាច​ជម្រុះ​បុគ្គលិក​ចេញ​ថ្ងៃណាមួយ​ក៏​យើង​មិន​ដឹង​។​ ​ពេល​អ្នកមាន​ចំណូល​ផ្សេង​ពី​ចំណូល​ច្បង​ (​main​ ​income​) ​អ្នក​នឹង​មាន​លុយ​ចាយ​បណ្តោះអាសន្ន​ ​ពី​ប្រភព​ដទៃទៀត​។​

២​. ​បាន​បទពិសោធន៍​ច្រើន​

​ការ​ប្រឡូក​ក្នុង​ការងារ​ច្រើន​ ​ក៏​ផ្តល់​បទពិសោធន៍​ ​និង​ឱកាស​ឲ្យ​អ្នក​បាន​សាកល្បង​ធ្វើអ្វី​ដែល​អ្នកចូលចិត្ត​ ​ឬ​មិនដែល​ធ្វើ​ពីមុន​សោះ​។​សម្រាប់​វិ​ស​័​យ​ជំនួញ​វិញ​ ​អ្នក​អាច​ជួប​ ​និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នករក​ស៊ី​ដូចគ្នា​ ​ដើម្បី​ដោះ​ដូរ​គំនិត​ ​និង​កសាង​ភាពជា​ដៃគូ​ផង​ដែរ​។​

​៣​. ​ទប់ទល់​ជាមួយ​អតិផរណា​ ​វិបត្តិសេដ្ឋកិច្ច​

​ការ​ចំណាយ​ក្នុង​ពេល​មាន​អតិផរណា​នឹង​ឡើងថ្លៃ​ ​ក្នុង​ករណី​ដែល​ប្រាក់ខែ​ចម្បង​មិន​អាច​ទប់ទល់​គ្រប់គ្រាន់​ ​ការ​មាន​ប្រភព​ចំណូល​ផ្សេងទៀត​នឹង​ជួយ​សម្រាល​បន្ទុក​។​ ​ឧទាហរណ៍​ ​ក្នុង​អំឡុង​ពេល​កូ​វី​ដ​១​៩​ ​ដែល​មនុស្សជា​ច្រើន​បាត់បង់​ការងារ​ ​ហើយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ ​ដូច្នេះ​បើ​បាត់បង់​ចំណូល​មួយ​ ​អាច​សល់​ចំណូល​មួយទៀត​ ​មក​ដោះស្រាយ​សិន​។​

 ការពង្រីក​ប្រភព​ចំណូល​គឺ​ត្រូវ​បាន​លើកទឹកចិត្ត​សម្រាប់​:

  • ​ការងារ​ ​ឬ​របរ​ដែល​ងាយ​រង​ផល​ប៉ះពាល់​ដោយសារ​ទី​ផ្សារ​ ​និង​សេដ្ឋកិច្ច​
  • ​ចង់​ប្រើប្រាស់​ជំនាញ​រកលុយ​ក្រៅ​
  • ​មិន​មាន​ធានា​រ៉ាប់រង​ទៅលើ​ប្រាក់ចំណូល​បាត់បង់​ពី​ការងារ​
  • ​បំណុល​ជាប់​ខ្លួន​លើស​ពី​៥​០​%​នៃ​ប្រាក់ខែ​ (​ចំណូល​) ​ចម្បង​

​ប្រភព​ចំណូល​មួយ​តែ​បាន​ច្រើន​ ​និង​ប្រភព​ច្រើនតែ​បាន​តិច​គឺ​សុទ្ធតែ​មាន​អត្ថប្រយោជន៍​រៀងៗខ្លួន​ ​និង​ត្រូវ​បាន​ណែនាំ​សម្រាប់​មនុស្ស​នីមួយៗ​ខុសៗគ្នា​ ​ទៅតាម​ស្ថានភាព​ការងារ​ ​ឬ​របររកស៊ី​ ​និង​ស្ថានភាព​ហិរញ្ញវត្ថុ​ជាក់ស្ដែង​។​ ​សម្រាប់​អ្នក​មិនទាន់​ចង់​ប្រថុយប្រថាន​ ​ពេល​ចេញ​រកស៊ី​ ​ឬ​ធ្វើការ​ដំបូង​គួរ​ផ្ដោ​ត​លើ​ចំណូល​ចម្បង​សិន​ក៏​ល្អ​ដែរ​ ​ចាំ​ដល់ពេល​មួយ​ដែល​យើង​មាន​បទពិសោធន៍​គ្រប់គ្រាន់​ ​សឹម​សិក្សាស្រាវជ្រាវ​ច្បាស់លាស់​ពី​លទ្ធភាព​ពង្រីក​ប្រភព​ចំណូល​បន្ថែម​ ​ដើម្បី​ចៀសវាង​ហា​និ​ភ័យ​នានា​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​

ពាក្យទាក់ទង: ចំណូល​​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ
ចំណូលចំណាយ
២ សប្តាហ៍មុន

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ

ចំណូលចំណាយ
៣ សប្តាហ៍មុន

<<វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ>>

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

ចំណូលចំណាយ
៦ ខែមុន

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?
ចំណូលចំណាយ
៦ ខែមុន

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៦ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

អត្ថបទបន្ទាប់
ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist