Site icon Kakcent

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់

​ជីវិត​គូ​ផ្អែមល្ហែម​យូរអង្វែង​ ​ត្រូវ​មាន​កត្តា​រួមផ្សំ​គ្នា​ច្រើន​ ​ទាំង​ក្ដី​ស្រលាញ់​ ​ការយោគយល់​ ​និង​ចេះ​អធ្យាស្រ័យ​ចំពោះ​គ្នា​ ​ជាពិសេស​រឿង​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​។​

​មានគ្រួសារ​មិន​តិច​ទេ​ដែល​មាន​ទំនាស់​រឿង​លុយកាក់​ ​ដោយសារ​មិនបាន​ពិភាក្សាគ្នា​ពី​ដំបូង​ ​ឬ​គិតថា​នឹង​មិន​មាន​បញ្ហា​អី​ទេ​ ​ព្រោះ​ស្រលាញ់​គ្នា​ខ្លាំង​ស្ទើរ​លេប​ ​អ៊ីចឹង​ដឹង​តែ​មិន​ដាច់ចិត្ត​ទេ​ ​នឹង​អត់ឱន​ឲ្យ​គ្នា​ច្រើន​ហើយ​។​ ​តែ​បញ្ហា​នេះ​បើ​លាក់​ទុក​យូរ​ ​មិន​ព្យាយាម​រក​ដំណោះស្រាយ​លឿន​ទេ​ ​អាចប​ង្កឱ្យ​មានការ​ឈ្លោះប្រកែកគ្នា​រហូត​ឈាន​ដល់​ការ​បែកបាក់​គ្រួសារ​ក៏​ថា​បាន​។​
​ដើម្បី​រក្សា​ទំនាក់ទំនង​និង​សុភមង្គល​ក្នុង​ជីវិត​គូ​ឱ្យ​បាន​គង់វង្ស​ ​អ្នក​ទាំងពីរ​គប្បី​យល់ច្បាស់​ពី​សារសំខាន់​នៃ​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​។​ ​ប៉ុន្តែ​ ​តើ​យើង​អាច​ដឹង​ថា​ជីវិត​ដៃគូ​របស់យើង​មិន​នឹង​មាន​បញ្ហា​ហិរញ្ញវត្ថុ​ដោយ​របៀបណា​?

​១​. ​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ទាំងពីរ​នាក់​

​ស្ថិរភាព​ហិរញ្ញវត្ថុ​អាច​ផ្ដល់​នូវ​សុវត្ថិភាព​ដល់​ផ្លូវចិត្ត​អ្នក​ទាំងពីរ​នាក់​ ​និង​សេរីភាព​ក្នុង​ការរៀបចំ​ជីវិត​ដៃគូ​ជាមួយគ្នា​។​ ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ប្ដី​ប្រពន្ធ​មួយគូ​ ​គឺ​នៅពេលដែល​ពួកគេ​បាន​បង្កើត​ប្រភព​ប្រាក់ចំណូល​ដែល​មាន​ស្ថិរភាព​ ​ពួកគេ​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​បាន​ល្អ​ ​និង​កំណត់​ទម្លាប់​ចាយវាយ​បាន​ត្រឹមត្រូវ​និង​ទៀងទាត់​។​ ​នេះ​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ ​មាន​ភាគរយ​តិច​ដែល​ដែ​គូ​មួយគូ​នឹង​មាន​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​ជីវិត​ពួកគេ​។​

​២​. ​មិន​ជាប់​បំណុល​អាក្រក់​

​បំណុល​អាក្រក់​សំដៅ​លើ​បំណុល​ដែល​អ្នក​ពុំ​មានលទ្ធភាព​សង​ ​ដូចជា​បំណុល​ដែល​មាន​ការប្រាក់​ខ្ពស់​ពេក​ ​ឬ​ ​បំណុល​ដែល​ខ្ចី​មក​ទិញ​សម្ភារ​ហ៊ឺហា​ដែល​មិនមែន​ជា​តម្រូវ​ការចាំបាច់​ ​ឬ​មិន​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​។​ ​នៅ​ពេល​ជីវិត​ដៃគូ​របស់​អ្នក​មិន​ជាប់​បំណុល​អាក្រក់​ ​នោះ​អ្នក​នឹង​មិន​មានការ​ស្មុគ​ស្មាញ​ ​ឈឺក្បាល​រឿង​ដោះ​បំណុល​អាក្រក់​ ​ដែល​អាច​នាំមក​នូវ​ការ​ទាស់គ្នា​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​អ្នក​អាច​ផ្ដោ​ត​ទៅលើ​ការ​សម្រេច​ផែនការ​ ​ឬ​គោលដៅ​ហិរញ្ញវត្ថុ​រួមគ្នា​បាន​ឆាប់រហ័ស​វិញ​។​

៣​. ​បើក​ចិត្ត​និយាយ​គ្នា​ពី​បញ្ហា​លុយកាក់​

​ការ​និយាយ​គ្នា​ដោយ​ស្មោះត្រង់​ ​ជា​គោលការណ៍​សំខាន់​មួយ​ក្នុង​ជីវិត​គូ​ ​ជាពិសេស​អំពី​រឿង​លុយកាក់​នេះ​តែម្ដង​។​ ​នៅ​ពេល​ដៃគូ​មាន​ភាព​ស្មោះត្រង់​នឹងគ្នា​ ​អាច​និយាយ​គ្នា​ដោយ​បើកចំហ​រ​ពី​រឿង​លុយកាក់​ ​ពួកគេ​អាច​បង្កើត​គម្រោង​ ​ឬ​ផែនការ​ហិរញ្ញវត្ថុ​ដែល​អាច​សម្រេច​បាន​រួមគ្នា​សម្រាប់​អនាគត​ ​និង​អាច​​​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ហិរញ្ញវត្ថុ​នានា​ជា​មួួ​យ​គ្នា​។​ ​ដូច្នេះ​ ​ជីវិត​ដៃគូ​របស់​ពួកគេ​នឹង​មិន​ងាយ​មាន​បញ្ហា​ ​ឬ​ឈ្លោះ​ទាស់ទែងគ្នា​ដោយសារ​រឿង​លុយ​ទេ​។​

ទាំង​៣​ចំណុច​ខាងលើ​នេះ​ ​ជា​សញ្ញា​វិជ្ជមាន​ធំ​ៗ​ដែល​បង្ហាញ​ថា​ជីវិត​គ្រួសារ​មួយ​នឹង​មិន​មាន​បញ្ហា​ហិរញ្ញវត្ថុ​។​ អេ​ដ​មីន​ជឿ​ថា​គ្មាន​គ្រួសារ​ណា​ដែល​មានជីវិត​ដៃគូ​ល្អឥតខ្ចោះ​នោះ​ទេ​ ​តែ​សំខាន់​ភាគី​ទាំងសងខាង​ ​មាន​ការយោគយល់​ខ្ពស់​ចំពោះ​គ្នា​ ​រៀនសូត្រ​ស្វែងយល់​ពី​គ្នា​ឲ្យបាន​ច្រើន​ ​និង​កាន់តែ​សំខាន់​គឺ​ ​ការ​ ​និយាយ​ ​និង​ពិភាក្សាគ្នា​ដោយចំហ​រ​ ​ហើយ​ព្រមព្រៀង​រួមគ្នា​ក្នុង​ការ​ប្រឈម​នឹង​បញ្ហា​នានា​។​
​ចុះ​ប្រិយ​មិត្ត​កាក់​សេន​ទាំងអស់គ្នា​គិតថា​មាន​ចំណុច​ណា​ផ្សេងទៀត​ដែល​អាច​ចែករំលែក​បាន​ដល់​អ្នកមាន​គូ​គួរ​យកជា​មេរៀន​សម្រាប់​អនាគត​របស់​ពួកគេ​ឬទេ​? ​comment​ ​ខាងក្រោម​ចែក​គ្នា​ដឹងផង​ណា៎​ ☺️
#K​a​k​cent​ #​កាក់​សេន​ #​couple​life​ #​money​ #​communication​ #​financial​stability​ #​bad​debt​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

Exit mobile version