Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

សញ្ញាបង្ហាញ​ថាអ្នក​កំពុង​ចាយ​លុយ​ហួស​ព្រំ​ដែន

២ ឆ្នាំមុន
1 នាទីក្នុងការអាន
440
ទស្សនា
FacebookTwitterLinkedinTelegramQR Code
សញ្ញាបង្ហាញ​ថាអ្នក​កំពុង​ចាយ​លុយ​ហួស​ព្រំ​ដែន
FacebookTwitterLinkedinTelegramQR Code

​«​តើ​ខ្ញុំ​ចាយ​លុយ​ហួស​ព្រំដែន​ហើយ​មែនទេ​ ​ទើប​មិនទាន់​ដល់​ចុងខែ​ផង​ ​ខ្ញុំ​ស្រាប់តែ​ត្រឡប់មក​ឃ្លាន​មី​កញ្ចប់​?​»​
​អ្នកមាន​ ​គេ​មាន​លុយកាក់​ច្រើន​ ​ទោះ​ខែ​ខ្លះ​ចាយ​លើសខ្វះ​តិចតួច​ក៏​មិន​ថ្វី​ ​ប៉ុន្តែ​បើ​អ្នកមាន​ប្រាក់ចំណូល​មធ្យម​នៅឡើយ​ ​ការចាយវាយ​លុយកាក់​ម្ដងៗ​ពិតជា​សំខាន់​ណាស់​។​ ​អញ្ចឹង​ហើយ​ ​គួរ​ចាំបាច់​តាមដាន​ការចាយវាយ​ខ្លួនឯង​ ​ចៀស​វាស​លើស​ព្រំដែន​។​ ​ចុះ​ធ្វើ​យ៉ាងម៉េច​ ​ទើប​ដឹង​ថា​យើង​កំពុង​ចាយ​លុយ​លើស​? ​

ខាងក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​ ​យើង​កំពុង​ហួស​ព្រំដែន​នៃ​ចំណាយ​ហើយ​៖​

សញ្ញាបង្ហាញថា អ្នកកំពុងចាយលុយហួសព្រំដែន
​សញ្ញា​ទី​១​

​អ្នក​យឺតយ៉ាវ​ក្នុង​ការ​បង់ថ្លៃ​សេវាកម្ម​ ​ឬ​បំណុល​៖​ ​ធម្មតា​បើ​យើង​មាន​ជាប់​បំណុល​ ​ឬ​ត្រូវ​បង់ថ្លៃ​សេវាកម្ម​ណាមួយ​ពេល​ដាច់ខែ​យើង​ច្បាស់ជា​ត្រៀម​បែងចែក​រួចរាល់​នូវ​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​លើ​រឿង​ទាំងអស់​នោះ​ជា​ស្រេចហើយ​។​ ​ផ្ទុយទៅវិញ​ ​បើ​ដល់​ថ្ងៃ​បង់​ហើយ​មិន​មាន​ប្រាក់​គ្រប់​សម្រាប់​បង់​ ​ឬមួយ​ត្រូវ​ព​ន្យា​ពេល​បង់​នោះ​ ​វា​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​យើង​បាន​ចាយវាយ​លើស​ព្រំដែន​ហើយ​ ​ព្រោះ​ដូចដែល​បាន​និយាយ​ខាងដើម​ហើយ​ថា​យើង​ច្បាស់ជា​រៀបចំ​បែងចែក​ថវិកា​សម្រាប់​បង់​មុន​ដល់​ថ្ងៃ​បង់​ទៅទៀត​ ​ចុះបើ​ដល់​ថ្ងៃ​ហើយ​មិន​មាន​លុយ​ ​តើ​លុយ​នេះ​ទៅណា​ ​បើ​យើង​មិន​ដក​លុយ​ចាយ​លើស​ទៅលើ​ផ្នែក​ផ្សេង​នោះ​?


​សញ្ញា​ទី​២​

អ្នក​កំពុង​ត្រូវការ​ ​ឬ​កំពុង​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​៖​ ​បើ​យើង​កំពុងតែ​ខ្វះ​លុយ​សម្រាប់​ចំណាយ​ ​ឬ​យើង​កំពុងតែ​ស្វែងរក​ខ្ចី​លុយ​ពី​ ​បងប្អូន​ ​មិត្តភក្តិ​ ​ឬ​អ្នក​ស្គាល់គ្នា​ណា​ម្នាក់​ ​យើង​ច្បាស់ជា​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​មួយ​ចំនួន​ហើយ​ ​ក្នុង​នោះ​វាក​៏​បណ្ដាលមកពី​ការចាយវាយ​លុយកាក់​លើស​ពី​អ្វី​ដែល​យើង​មាន​ផង​ដែរ​។​ ​ក្នុង​ស្ថានភាព​បែប​នេះ​មិនមែន​មានតែ​ការ​ខ្វី​ពី​អ្នក​ស្គាល់គ្នា​ប៉ុណ្ណោះ​ទេ​ ​យើង​ក៏​អាច​ឈាន​ដល់​ខ្ចីប្រាក់​ពី​ភ្នាក់ងារ​ឥណទាន​ផ្សេងៗ​ទៀត​ផង​ដែរ​ ​បើ​ទោះបីជា​ខ្ចី​បាន​ក្នុងរយៈពេល​ខ្លី​ ​និង​មាន​អត្រា​ការប្រាក់​ខ្ពស់​ក៏ដោយ​ ​ក៏​យើង​នូវ​តែ​ព្យាយាម​ខ្ចី​យកមក​ប្រើ​ដែរ​ ​ដ្បិតអី​យើង​កំពុង​ត្រូវការ​លុយ​ដើម្បី​ដោះស្រាយ​ចំណាយ​ចាំបាច់​។​


សញ្ញា​ទី​៣​

​ចំណាយ​របស់​អ្នក​ ​កំពុង​លើស​ពី​ចំណូល​ដែល​អ្នកទទួល​បាន​៖​ ​ពេល​ដល់​ចុងខែ​បើក​មើល​បញ្ជី​ ​ភ្ងា​ក់​ខ្លួន​ព្រឺ​ត​តែម្ដង​ ​ព្រោះថា​សរុបទៅ​ប្រាក់​ដែល​ខំ​ធ្វើការ​ពេញ​មួយ​ខែ​នេះ​មិន​មាន​បានអ្វី​លើស​ពី​សម្រាប់​ការចាយវាយ​សោះ​ និ​យា​យា​រួម​បាន​មួយ​គ្រប់តែ​ម្ដង​។​ ​នេះ​វា​មិនទាន់​ជា​បញ្ហា​ប៉ុន្មាន​នោះ​ទេ​ ​តែ​បើមិនទាន់​ដាច់ខែ​ផង​លុយ​អស់ពីខ្លួន​ ​ហើយ​មាន​ជំពាក់​លុយ​គេ​ទៀត​នោះ​ទើប​ជា​បញ្ហា​ធំ​។​ ​ទាំងអស់​នេះ​កើតឡើង​ដោយសារ​យើង​មិន​មាន​ផែនការ​ ​ឬ​មិនបាន​គ្រប់គ្រង​ចំណាយ​បាន​ល្អ​ ​ហើយ​វាក​៏​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​យើង​បាន​ចាយ​លុយ​លើស​ផង​ដែរ​។​


​សញ្ញា​ទី​៤​

​ផែនការ​ហិរញ្ញវត្ថុ​របស់​អ្នក​ចាប់ផ្ដើម​រ​ញ៉េ​រ​ញ៉ៃ​៖​ ​ផែនការ​តែងតែ​ដើរ​ទន្ទឹមគ្នា​ជាមួយ​ការ​អនុវត្ត​ជាក់ស្ដែង​ ​បើ​យើង​ចំណាយ​លើស​ពី​ផែនការ​នោះ​ប្រាកដ​ណាស់​ថា​ ​ផែនការ​នឹង​លែង​ដំណើរការ​ ​ឬក៏​ដំណើរការ​ដោយ​រ​ញ៉េ​រ​ញ៉ៃ​។​ ​បើ​សង្កេតឃើញ​ថា​ ​ចំណាយ​របស់យើង​មិន​ស្មើគ្នា​នឹង​ផែនការ​ ​ឬ​ចំណាយ​ផ្នែក​ខ្លះ​លើស​ ​ផ្នែក​ខ្លះ​ខ្វះ​ ​និង​មិន​មាន​លុយ​សល់​សម្រាប់​សន្សំ​ទៀត​នោះ​ ​វា​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​យើង​កំពុង​ចាយវាយ​លើស​ហើយ​ ​វា​មិន​ប្រាកដ​ថា​ករណី​នេះ​កើតឡើង​ពេល​យើង​ចាយ​លើស​តែមួយមុខ​ទេ​ ​វា​អាច​មានហេតុ​ផល​ផ្សេងទៀត​ ​តែ​ការ​ចាយ​លើស​នេះ​ក៏​ជាហេតុ​ផល​សម្រាប់​មនុស្ស​មួយ​ចំនួន​ផង​ដែរ​។​


​ឃើញ​ទេ​ ​សញ្ញា​ទាំងនេះ​ហើយដែល​បង្ហាញ​ថា​យើង​ចាយវាយ​លើស​ព្រំដែន​ ​ហើយ​វាក​៏​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​យើង​អាច​នឹង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​មិនខាន​នា​ពេល​ខាងមុខ​ ចឹ​ង​ហើយ​ប្រសិនបើ​អ្នក​កំពុងតែ​ជួបប្រទះ​នូវ​សញ្ញា​ទាំងនេះ​ ​គួរតែ​ប្រ​ញ៉ាប់​ត្រួតពិនិត្យ​ឡើងវិញ​ម្ដងទៀត​នូវ​ការ​ចំណាយ​របស់​ខ្លួន​ ​ដើម្បីកុំឲ្យ​អ្វីៗ​ត្រូវ​បាន​ហួសពេល​ទើប​ស្ដាយក្រោយ​៕​

ចុចទីនេះដើម្បីស្វែងយល់បន្ថែម: ចាយ​លុយ​ឱ្យ​សប្បាយ​ឥឡូវ​ ឬ វិនិយោគ​ទុក​ប្រមូល​ផល​ពេលក្រោយ​

​Copyright Notice​
© 2021 – 2022 K​A​K​CENT​
​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ចាយ​លុយ​ហួស​ព្រំ​ដែន
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ថ្ងៃមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៧ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

អត្ថបទបន្ទាប់
ជីវិតពេល Work From Home

ជីវិតពេល Work From Home

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist