Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

Sinking Fund​ “ប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់”

២ ឆ្នាំមុន
1 នាទីក្នុងការអាន
317
ទស្សនា
FacebookTwitterLinkedinTelegramQR Code
Sinking Fund​ “ប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់”
FacebookTwitterLinkedinTelegramQR Code

​“​Sinking Fund​” ​បើ​បកប្រែ​ជា​ភាសាខ្មែរ​ ​គេ​ហៅថា​ ​មូលនិធិ​ប្រាក់សន្សំ​។​ ​តែ​បើ​និយាយ​ឱ្យ​ស្រួល​យល់​ន័យ​ ​អាច​ហៅ​វា​បាន​ថា​ “​ប្រាក់សន្សំ​សម្រាប់​គោលដៅ​ជាក់លាក់​”​។​

​តើ​វា​ជា​អ្វី​ឱ្យ​ប្រាកដ​?

Sinking Fund​ “ប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់”

​«​Sinking Fund​»​ ​គឺជា​កញ្ចប់​ប្រាក់សន្សំ​សម្រាប់​គោលដៅ​ជាក់លាក់​ណាមួយ​ ​ដោយ​យើង​នឹង​បែងចែក​ប្រាក់​មួយ​ចំណែក​ទុក​ដោយឡែក​ជា​ទៀងទាត់​។​


Sinking Fund​ ​ខុស​ពី​ ​Emergency Fund​ ​និង​ ​ប្រាក់សន្សំ​ប្រចាំខែ​ទូ​ទៅត្រង់​ថា​៖​

​«​Emergency fund​»​ ​ត្រៀម​ទុក​សម្រាប់​ចំណាយ​អាសន្ន​ដែល​យើង​មិន​អាច​រំពឹង​ទុកមុន​ថា​ជា​ចំណាយ​អ្វី​ឱ្យ​ជាក់លាក់​។​ ​ឧទាហរណ៍​ ​Emergency fund​ ​អាច​នឹង​ត្រូវ​យកមក​ប្រើ​សម្រាប់​ពេល​អាសន្ន​ដូច​អំឡុង​ពេល​ ​lock​down​ ​នេះ​អញ្ចឹង​ (​យើង​មិនបាន​ដឹង​ទុកមុន​រាប់​ខែ​ទេ​)​។​

​«​ប្រាក់សន្សំ​ធម្មតា​ ​ឬ​សន្សំ​ប្រចាំខែ​ទូទៅ​»​ ​ភាគច្រើន​គឺ​យើង​ដឹង​តែថា​សន្សំទុក​! ​ទុក​ទិញ​នេះ​ ​ទុក​ទិញ​នោះ​ ​ឬ​អាច​និយាយ​ថា​មាន​គោលដៅ​ច្រើន​ក្នុង​កញ្ចប់​ប្រាក់សន្សំ​តែមួយ​។​ ​តែ​ការ​សន្សំ​នេះ​មិនទាន់​ជាក់លាក់​ត្រង់​វា​គ្មាន​ពេលវេលា​ ​ចំនួន​កំណត់​ ​និង​គោលដៅ​មួយ​ច្បាស់លាស់​ទេ​។​

​«​Sinking Fund​»​ ​មាន​ភាព​ជាក់លាក់​ជាង​ប្រាក់សន្សំ​ធម្មតា​ ​ដោយ​អ្នក​ត្រូវ​សន្សំ​ជា​ទៀងទាត់​ ​ដើម្បី​សម្រេច​បាន​នូវ​៖​
​១​. ​គោលដៅ​ជាក់លាក់​នោះ​
​២​. ​មុន​កាល​កំណត់​
​៣​. ​ទៅតាម​ចំនួន​ដែល​បាន​ព្រាងទុក​។​

​គោលដៅ​ជាក់លាក់​ណាមួយ​នេះ​ ​គឺ​រាល់​ចំណាយ​ដែល​បាន​គ្រោងទុក​ ​ឬ​អ្នកដឹង​មុន​ហើយ​ថា​នឹង​ត្រូវការ​លុយ​សម្រាប់​ចំណាយ​នោះ​។​ ​វា​អាច​មាន​ច្រើន​បែប​ ​ច្រើន​សណ្ឋាន​ ​អាស្រ័យ​ទៅតាម​បុគ្គល​រៀងខ្លួន​ៗ​។​ ​តួយ៉ាងដូចជា​ប្រាក់​ទុក​សម្រាប់​សងបំណុល​ ​ឬ​បង់​ធនាគារ​ប្រចាំខែ​ ​ឬ​សន្សំទុក​សម្រាប់​តុបតែង​ផ្ទះនៅ​ ​៣​ខែ​បន្ទាប់​ ​ឬ​ទុក​ចងដៃ​អាពាហ៍ពិពាហ៍​មហាមិត្ត​ក៏​ថា​បាន​ ​។​

​គោលដៅ​ទាំងនេះ​គឺ​សុទ្ធតែ​យើង​បាន​ដឹងមុន​ហើយ​ថា​នឹង​ត្រូវការ​ពេល​មួយ​ជាក់លាក់​ ​ហើយក៏​ដឹង​ច្បាស់​ ​ឬ​អាច​ប៉ាន់ស្មាន​ដឹង​ដែរ​ ​ថា​នឹង​ត្រូវការ​ប្រហាក់ប្រហែល​ប៉ុនណា​ទើប​គ្រប់គ្រាន់​។​


សន្សំ​ៗ​ដូចគ្នា​សោះ​ ​គ្រាន់តែ​ខុសគ្នា​ត្រង់​ជាក់លាក់​ ​មិន​ជាក់លាក់​ប៉ុណ្ណឹង​ ​ម៉េច​ចាំបាច់​បែងចែក​ច្រើន​នាំ​តែ​ហត់​?

Sinking Fund​ “ប្រាក់សន្សំសម្រាប់គោលដៅជាក់លាក់”

​តាមពិត​ទៅ​ ​ការ​សន្សំប្រាក់​ដោយមាន​គោលដៅ​ជាក់លាក់​នេះ​ ​វា​មានប្រយោជន៍​ចំពោះ​ការ​គ្រប់គ្រង​ហរិ​ញ្ញ​វត្ថុ​ផ្ទាល់ខ្លួន​ជា​ខ្លាំង​ ​ដោយ​៖​

  1. ​​បញ្ចៀស​ការ​ដកប្រាក់​ពី​ ​emergency fund​ ​មក​ចំណាយ​ផ្តេសផ្តាស​ (​ខុស​គោលដៅ​ ​emergency fund​) ​ឬ​មិន​អាច​សម្រេចការ​សន្សំ​ ​emergency fund​ ​បាន​គ្រប់​ចំនួន​ ​បើ​ត្រូវ​ដក​មក​ប្រើ​ពាក់កណ្ដាល​ទី​។​
  2.  ​បញ្ចៀស​ចំណាយ​ធំ​ៗ​ដោយ​មិន​មានការ​ព្រៀ​ង​ទុកជាមុន​
  3. ចំណាយ​ដែល​បាន​គ្រោងទុក​មុន​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ហរិ​ញ្ញ​វត្ថុ​របស់​អ្នក​
  4. ចៀសវាង​បង្កើត​បំណុល​ដោយ​មិនដឹងខ្លួន​

របៀប​បង្កើត​ ​sinking fund​ ​៖​

  1. ​កំណត់​គោលដៅ​ជាក់លាក់​មួយ​៖​ ​សន្សំ​សម្រាប់​ធ្វើអ្វី​ ​និង​ឱ្យ​បាន​ពេលណា​
  2. ​កំណត់​ចំនួន​ទឹកប្រាក់​ត្រូវ​សន្សំ​សម្រាប់​គោលដៅ​មួយ​នោះ​៖​
    ​យល់​ល្អ​ ​អ្នក​គួរ​គណនា​រក​ចំនួន​ដែល​អ្នក​ត្រូវ​សន្សំ​ជាប្រចាំ​ (​ស​ប្ដាហ៍ ​ឬ​ខែ​) ​ដើម្បី​អាច​សន្សំ​គ្រប់​ចំនួន​សរុប​កំណត់​និង​មុន​កាល​កំណត់​​
  3. ​កន្លែង​សន្សំ​៖​ ​អ្នក​អាច​សន្សំទុក​ដោយខ្លួនឯង​ ​តែ​អ្នក​អាច​នឹង​ខាត​ឱកាស​បង្កើត​ការប្រាក់​។​ ​ក្រៅពី​នេះ​អ្នក​អាច​បង្កើត​គណនី​ធនាគារ​មួយ​ផ្សេង​ដាច់ដោយឡែក​សម្រាប់​ប្រាក់សន្សំ​សម្រាប់​គោលដៅ​ជាក់លាក់​នេះ​។​ ​ធ្វើ​បែប​នេះ​ ​ទម្រាំ​ដល់ពេល​អ្នក​ត្រូវ​ប្រើ​លុយ​សន្សំ​នេះ​ ​អ្នក​អាច​នឹង​ចំណេញ​ការប្រាក់​បាន​បន្តិចបន្តួច​ដែរ​៕
ពាក្យទាក់ទង: Sinking Fund​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​
សន្សំ
៥ ខែមុន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?
សន្សំ
៦ ខែមុន

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

សន្សំ
៧ ខែមុន

ចង់បើកគណនីសន្សំគួរគិតលើកត្តាអ្វីខ្លះ?

កាត់ស្ត្រេសអត់អស់លុយ
សន្សំ
៨ ខែមុន

កាត់ស្ត្រេសអត់អស់លុយ

អត្ថបទបន្ទាប់
ផលិតផល Made in China ជារបស់មិនល្អ មែនឬយ៉ាងណា?

ផលិតផល Made in China ជារបស់មិនល្អ មែនឬយ៉ាងណា?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist