Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

រៀនចប់ចេញ​ធ្វើ​ការ​ខុស​ជំនាញ​ជា​រឿង​អាក្រក់​ឬ​ល្អ?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
423
ទស្សនា
FacebookTwitterLinkedinTelegramQR Code
រៀនចប់ចេញ​ធ្វើ​ការ​ខុស​ជំនាញ​ជា​រឿង​អាក្រក់​ឬ​ល្អ?
FacebookTwitterLinkedinTelegramQR Code

​កាល​នៅ​រៀន​តែង​មាន​គោលដៅ​ធំ​មួយ​រំពឹង​ថា​ ​ពេលរៀន​ចប់​នឹង​ស្វែងរក​ការងារ​ល្អ​មួយ​ ​ហើយ​មាន​ស្ថេរ​ភាព​ ឱ្យ​ត្រូវ​ទៅតាម​ជំនាញ​រៀងៗខ្លួន​។​ ​តែ​ជាក់ស្ដែង​ ​មិន​ដូច​ការ​រំពឹង​ទុក​សោះ​!

​ពេលរៀន​ចប់​ ​មិត្ត​រួម​ថ្នាក់​ខ្លះ​ក៏​ទទួល​បាន​អាជីព​ការងារ​ទាក់ទង​នឹង​មុខជំនាញ​ដែល​បាន​រៀន​ ​អ្នកខ្លះ​ក៏​ចេញទៅ​បើក​របររកស៊ី​ផ្ទាល់ខ្លួន​ ​ឯ​ខ្លះទៀត​ក៏​ធ្វើការ​ដែរ​ ​តែ​ប្រភេទ​ការងារ​ខុស​ពី​ជំនាញ​ដែល​បាន​រៀន​នៅ​សាកលវិទ្យាល័យ​ទៅវិញ​។​ ​ពេលខ្លះ​ក៏មាន​ញាតិមិត្ត​ចេះតែ​សួរ​ដែរ​ថា​ ​គិត​អី​បាន​ចេញ​ធ្វើការងារ​ខុស​ស្រលះ​ពី​អ្វី​ដែល​ខ្លួន​រៀន​អញ្ចឹង​? ​ដល់អញ្ចឹង​ទៅ​ក៏​ចេះតែ​សួរ​ខ្លួនឯង​ដែរ​ ​ថា​ ​វា​អាក្រក់​ឬ​ល្អ​? ​ត្រូវ​ឬ​ខុស​?

រៀនចប់ចេញធ្វើការខុសជំនាញជារឿងអាក្រក់ឬល្អ?

​មែនទែន​ទៅ​ ​វា​មិនមែន​ជា​រឿង​អាក្រក់​ ​ឬ​ល្អ​នោះ​ឡើយ​ ​ព្រោះថា​ការ​ជ្រើសរើស​អាជីព​ការងារ​ជាក់ស្ដែង​ ​វា​អាច​អាស្រ័យ​លើ​កត្តា​ជំរុញ​ ​និង​មូលហេតុ​មួយ​ចំនួន​ដូច​ខាងក្រោម​៖​

#​អ្នក​កំពុង​ស្វែងយល់​ពី​ខ្លួនឯង​និង​ការងារ​ (​Ex​p​l​o​ring​ ​Stage​)

​អ្នក​កំពុង​ស្វែងយល់​ពី​ខ្លួនឯង​និង​ការងារ​ (​Ex​p​l​o​ring​ ​Stage​)

​រៀនចប់​ភ្លាម​ ​និស្សិត​ខ្លះ​អាច​នឹង​មិន​ចង់​ធ្វើការ​តាម​ជំនាញ​ដែល​ខ្លួន​បាន​រៀន​នោះ​ឡើយ​ ​ហើយ​ងាក​ទៅ​ចាប់​ជំនាញ​ផ្សេង​វិញ​។​ ​ក្រោយ​ធ្វើការ​បាន​មួយ​រយៈ​ ​បាន​ដឹងខ្លួន​ថា​មិនសូវ​ជា​ចូលចិត្ត​ការងារ​នោះ​ប៉ុន្មាន​ ​ទើប​គិត​ស្វែងរក​ការងារ​ថ្មី​មួយ​បែប​ផ្សេងទៀត​។​ ​វដ្ត​នេះ​អាច​នឹង​បន្ត​ដដែល​ៗ​ ​ទម្រាំតែ​គាត់​បាន​រក​ឃើញ​ការងារ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត​អស់ពី​ទ្រូង​ ​ហើយ​រីករាយ​នឹង​ធ្វើ​។​ ​

អញ្ចឹង​! ​ទាំងអស់​នេះ​ ​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​ដែល​គាត់​ស្វែងយល់​ពី​ខ្លួន​ជាមួយ​ការងារ​ដែល​គាត់​ចង់​ធ្វើ​ (​ex​p​l​o​ring​ ​stage​) ​ហើយ​នៅទីបញ្ចប់​ ​ការងារ​នោះ​អាច​មិនមែន​ជា​ការងារ​ដែល​ត្រូវជា​មួយ​ជំនាញ​បញ្ចប់​ពីសា​លាក​៏​ថា​បាន​។​


#​ចំណង់ចំណូលចិត្ត​ការងារ​ (​Job​ ​preference​s or ​Passion​s)

ចំណង់ចំណូលចិត្ត​ការងារ​ (​Job​ ​preference​s or ​Passion​s)

​អ្នកណា​ខ្លះ​មាន​មិត្តភក្តិ​ដែល​រៀន​ដល់​ពាក់កណ្ដាល​ទី​ហើយ​ ​ទើប​ដឹង​ថា​ខ្លួន​ចង់​ធ្វើការងារ​ផ្សេង​ខុស​ពី​មុខជំនាញ​ដែល​ខ្លួន​រៀន​? ​មាន​និស្សិត​មិន​តិច​នាក់​ទេ​ ​ដែល​ចុះឈ្មោះ​ចូលរៀន​មហាវិទ្យាល័យ​លើ​មុខជំនាញ​មួយ​ទាំង​ដែល​ខ្លួន​មិនទាន់​ប្រាកដ​ច្បាស់​ថា​ស្រលាញ់​ពេញចិត្ត​មុខជំនាញ​នោះ​មែន​ឬ​អត់​។​ ​ទាល់តែ​រៀន​បាន​ពាក់កណ្ដាល​ទី​ ​ឬ​អ្នកខ្លះ​ទៀត​ទាល់តែ​បាន​ឆ្លងកាត់​ ​explore​ ​stage​ ​ហើយ​ទើប​រក​ឃើញ​ចំណង់ចំណូលចិត្ត​ការងារ​របស់​ខ្លួន​។​
​គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ ​នៅពេលដែល​យើង​ស្រឡាញ់​ការងារ​ដែល​ខ្លួន​ធ្វើ​ ​នោះ​វាក​៏​ជួយ​ជំរុញ​ដល់​ផលិតភាព​ការងារ​ឱ្យ​កាន់តែ​ខ្ពស់​ដែរ​។​ ​នេះ​ជាហេតុ​ផល​មួយ​ដែល​តែង​លើក​ ​ទឹកចិត្ត​យើង​ឱ្យ​ក្រោក​ពី​ដំណេក​រាល់​ព្រឹក​ ​និង​រីករាយ​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​ផង​។​


#​តម្រូវ​ការ​នៅ​ក្នុង​ទី​ផ្សារ​ការងារ​ (​Lab​our​ ​Demand​)

តម្រូវ​ការ​នៅ​ក្នុង​ទី​ផ្សារ​ការងារ​ (​Lab​our​ ​Demand​)

​តម្រូវ​ការ​ទី​ផ្សារ​ការងារ​រមែង​ផ្លាស់ប្ដូរ​ ​និង​វិវត្ត​ទៅមុខ​ឥតឈប់ឈរ​ ​ដែល​ជំនាញការ​ងារ​មួយ​ចំនួន​ពុំ​មាននៅ​ក្នុង​កម្មវិធីសិក្សា​ថ្នាក់ឧត្ដម​សិក្សា​នោះ​ឡើយ​។​ ​ជាក់ស្ដែង​ ​បើ​យើង​ក្រឡេក​ទៅ​ត្រឹមតែ​ ​១​០​ឆ្នាំមុន​ ​អាជីព​អ្នកបង្កើត​មាតិកា​ (​Content​ ​Creator​), ​អ្នកវិភាគ​ ​និង​ជំនាញ​ទី​ផ្សារ​លើ​បណ្ដាញ​សង្គម​ (​Social​ ​Media​ ​Analyst​), ​អ្នកមាន​ឥទ្ធិពល​ក្នុង​បណ្ដាញ​សង្គម​ (​Influence​r) ​ស្ទើរតែ​គ្មាន​ ​ឬ​គ្មាន​តែម្ដង​នា​ពេល​នោះ​។​ ​ខណៈ​ពេល​បច្ចុប្បន្ន​ ​អាជីព​ទាំងនេះ​គឺជា​វត្តមាន​ថ្មី​ ​ហើយ​ ​តម្រូវ​ការ​ក៏មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​មុន​ឆ្ងាយ​។​


#​កត្តា​ប្រាក់ចំណូល​ (​Wage rate​)

កត្តា​ប្រាក់ចំណូល​ (​Wage rate​)

​អ្នកណា​ៗ​ក៏​ចង់​រកលុយ​បាន​ច្រើន​ដែរ​ ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​នៃ​ ​life​style​ ​ដែល​ខ្លួន​ចង់បាន​។​ ​វា​មាន​ទំនាក់ទំនង​ជាមួយគ្នា​ដែរ​រវាង​អត្រា​ប្រាក់ឈ្នួល​ ​និង​តម្រូវ​ការ​ការងារ​ក្នុង​ទី​ផ្សារ​ (​តម្រូវ​ការ​ការងារ​ខ្ពស់​ ​អត្រា​ប្រាក់ឈ្នួល​ខ្ពស់​) ​បូក​ផ្សំ​ជាមួយនឹង​បទពិសោធន៍​ការងារ​ពាក់ព័ន្ធ​ស្រាប់​ ​ចំណង់ចំណូលចិត្ត​ ​សមត្ថភាព​ ​ទេពកោសល្យ​ ​និង​ឆន្ទៈ​ចំពោះ​ការងារ​ថែមទៀត​នោះ​ ​សុទ្ធតែ​ជា​កត្តា​ដែល​អាច​ជំរុញ​ដល់​ការចរចា​បាន​នូវ​ប្រាក់ខែ​ច្រើនជាង​មុន​។​


#​ទេពកោសល្យ​ពី​កំណើត​ (​Talent​)

​និស្សិត​ណាខ្លះ​ជ្រើសរើស​ជំនាញ​ដែល​ខុស​ពី​ទេពកោសល្យ​របស់​ខ្លួន​? ​ចូល​ ​comment​ ​តិច​មក​ អេ​ដ​មីន​ចង់​ស្គាល់​
​មាន​ដុ​ង​ផ្នែក​សិល្បៈ ​តែ​គ្រួសារ​ចង់​ឱ្យ​រៀន​ច្បាប់​ ​ជួនណា​ក៏​ជ្រើស​រៀន​ជំនាញ​តាម​មិត្តភក្តិ​ ​ឬ​បងប្អូន​ជាដើម​។​ ​ទោះបី​ពេលរៀន​ចប់ហើយ​ចេញ​ធ្វើការ​ទៅតាម​ជំនាញ​ដែល​រៀន​ ​ឬ​ធ្វើអ្វី​ដែល​ជា​ទេពកោសល្យ​របស់​ខ្លួន​ ​កត្តា​ដែល​សំខាន់​គឺ​នៅត្រង់​ថា​ ​តើ​ខ្លួន​ពេញចិត្ត​នឹង​សមិទ្ធផល​ការងារ​ដែល​ខ្លួន​បាន​ធ្វើ​ឬ​យ៉ាងណា​? ​ដ្បិត​ថា​ ​កាលណា​យើង​ពូកែ​ផ្នែក​អ្វី​ ​សមិទ្ធផល​ការងារ​ចេញ​មក​ក៏​មានគុណ​ភាព​ល្អ​ទៅតាម​នោះ​ដែរ​ ​ហើយ​យើង​ក៏​ចេះតែ​ចង់​បន្ត​ធ្វើ​វា​ទៀត​ដោយ​រីករាយ។​

​សរុបទៅ​ ​thinking​ on ​t​h​e​ ​bright​ ​side​! ​ការ​ចេញ​ធ្វើការងារ​ដែល​ខុស​ពី​ជំនាញ​ដែល​បាន​រៀន​ពីសា​លា​ ​វា​មិនមែន​ជា​ការ​អាក្រក់​អ្វី​នោះ​ឡើយ​។​ ​គ្រាន់តែ​ប្រសិនបើ​អ្នកមាន​ឱកាស​អាច​ជ្រើសរើស​មុខជំនាញ​ដែល​សមស្រប​នឹង​ទី​ផ្សារ​ការងារ​ ​ចំណង់ចំណូលចិត្ត​ ​ឬ​ទេពកោសល្យ​របស់​អ្នក​ឱ្យ​ហើយ​កាន់តែ​ប្រសើរ​ ​ចៀសវាង​ការ​ខាតបង់​ពេលវេលា​៕

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៧ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

អត្ថបទបន្ទាប់
ចង់បង្កើត​ធុរកិច្ច​ថ្មី​ត្រូវ​ដឹង​ពីអ្វី​ខ្លះ?

ចង់បង្កើត​ធុរកិច្ច​ថ្មី​ត្រូវ​ដឹង​ពីអ្វី​ខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist