Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

វិធីដោះ​បំណុល​តាម Snowball Method

Be Sreynut ដោយ Be Sreynut
2 years មុន
ប្រភេទ ហិរញ្ញវត្ថុ
វិធីដោះបំណុលតាម Snowball Method
513
ទស្សនា

​Snowball​ ​Method​ ​គឺជា​វិធីសាស្ត្រ​មួយ​នៃ​ការ​សងបំណុល​ច្រើន​ក្នុង​ពេល​តែមួយ​។​ ​វិធីសាស្ត្រ​នេះ​បង្កើត​ឡើង​ដោយ​អ្នកជំនាញ​ហិរញ្ញវត្ថុ​ ​លោក​ ​D​a​v​e​ ​Ram​s​e​y​ ​ហើយ​វិធីសាស្ត្រ​សងបំណុល​នេះ​ ​ផ្តោត​សំខាន់​ទៅលើ​ការ​សងបំណុល​ដែល​មាន​ចំនួន​តិច​ជាងគេ​ជាមុន​។​

វិធីដោះបំណុលតាម Snowball Method

• វិធីសាស្ត្រដោះ​បំណុល Snowball Method​ ចាប់​ផ្តើមពី៖

  • ​ជំហាន​ទី​១​៖​ ​កត់ត្រា​បំណុល​របស់​អ្នក​ពី​បំណុល​តូចបំផុត​ ​ទៅ​បំណុល​ដែល​ធំបំផុត​ ​ដោយ​មិន​គិត​ពី​ការប្រាក់​។​
  • ​ជំហាន​ទី​២​៖​ ​សងបំណុល​ផ្សេងទៀត​ក្នុង​ចំនួន​បន្តិចបន្តួច​សិន​ ​លើកលែងតែ​បំណុល​តូច​ជាងគេ​ ​គួរ​បង់​សង​ឱ្យ​បាន​ច្រើន​
  • ​ជំហាន​ទី​៣​៖​ ​នៅ​ពេល​សងបំណុល​តូច​ជាងគេបង្អស់​ហើយ​ ​សឹម​ចាប់ផ្ដើម​សងបំណុល​ដែល​តូច​បន្ទាប់​
  • ជំហាន​ទី​៤​៖​ ​ធ្វើតាម​វិធី​បែប​នេះ​រហូតដល់​អ្នក​ទូទាត់​បំណុល​ដែល​អ្នកមាន​អស់​។​

​ឧបមា​ថា​ ​អ្នកមាន​បំណុល​៖​
➥ ​ធនាគារ​ $1,000 ​បង់​ប្រចាំខែ​ $100/​ខែ​
➥ ​មិត្តភក្តិ​ “​ក​” $100 ​និង​ ​មិត្តភក្តិ​ “​ខ​” $300
➥ ​បំណុល​លើ​ថ្លៃ​ជួសជុល​ម៉ូតូ​ ​ឬ​ឡាន​ $400

​បើ​ស្របតាម​វិធីសាស្ត្រ​ ​Snowball​ ​Method​ ​រឿង​ដំបូង​ដែល​អ្នក​ត្រូវ​ដោះស្រាយ​ ​គឺ​ដោះ​បំណុល​ជាមួយ​មិត្តភក្តិ​ “​ក​” ​មុនគេ​។​ ​អ្នក​អាច​សង​គាត់​មុន​ ​បន្ទាប់មក​សឹម​ដោះ​បំណុល​មិត្តភក្តិ​ “​ខ​” ​តាម​ក្រោយ​។​ ​សម្រាប់​បំណុល​នីមួយៗ​ ​វា​មិន​ចាំបាច់​តម្រូវ​ឱ្យ​អ្នក​ទាល់តែ​មាន​លុយ​គ្រប់​ ​ទើប​សង​នោះ​ទេ​ ​អ្នក​អាច​សុំ​សង​បណ្ដោះ​ជាប្រចាំ​ខែ​ក្នុង​ចំនួន​ណាមួយ​ដែល​អ្នក​គិតថា​ ​អ្នក​មានលទ្ធភាព​ក៏បាន​។​

​ឧទាហរណ៍​ ​ក្នុង​ខែ​ទី​១​ ​អ្នក​ត្រូវ​សង​ប្រាក់​ធនាគារ​ជាប្រចាំ​ខែ​ $100 ​ហើយ​មិត្តភក្តិ​ “​ក​” ​អ្នក​អាច​លៃលក​សង​ក្នុង​ចំនួន​មួយ​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​បាន​ ​រីឯ​មិត្តភក្តិ​ “​ខ​” ​និង​បំណុល​ថ្លៃ​ជួល​ជួល​យានយន្ត​នោះ​ ​អ្នក​អាច​សង​បណ្ដោះ​បន្តិចបន្តួច​បណ្ដើរ​សិន​ក៏បាន​ ​គ្រាន់តែ​ឥឡូវ​អ្នក​ផ្ដោ​ត​លើ​បំណុល​ដែល​តិច​ជាងគេ​មុន​សិន​។​ ​នៅ​ពេល​អ្នក​សង​ផ្ដាច់​មិត្តភក្តិ​ “​ក​” ​រួចហើយ​ ​សឹម​អ្នក​ផ្ដោ​ត​ចម្បង​លើ​បំណុល​មិត្តភក្តិ​ “​ខ​” ​និង​ថ្លៃ​ជួសជុល​យានយន្ត​បន្ត​ទៀត​។​

​វិធីសាស្ត្រ​បែប​នេះ​ ​នឹង​ជួយ​អ្នក​ឱ្យ​មានកម្លាំង​ទឹកចិត្ត​ដើម្បី​ដោះស្រាយ​បំណុល​ទាំងនោះ​ ​ដ្បិត​ថា​អ្នក​នឹង​ឃើញ​ម្ចាស់បំណុល​អ្នក​កាន់តែ​តិច​ទៅ​ៗ​ ​នោះ​ឯង​។


★គន្លឹះ៖ គួរស្វែងរក​ប្រភព​ចំណូល​បន្ថែម ​ក្រៅពី​ប្រភព​ចំណូល​សកម្ម​ (ប្រាក់ខែ)

​មែនទែន​ទៅ​ ​ដើម្បី​ដោះ​បំណុល​បាន​ ​អ្នក​គួរតែ​មានមនសិការ​ ​និង​ការ​ប្ដេជ្ញា​ចិត្ត​ដូចគ្នា​។​ ​យ៉ាងណាមិញ​ ​វិធីសាស្ត្រ​ដោះ​បំណុល​តាម​បែប​ ​Snowball​ ​Method​ ​មិនមែន​ជា​វិធីសាស្ត្រ​ល្អណាស់​ណា​នោះ​ទេ​ ​ដោយសារតែ​វា​មិនបាន​គិត​ពី​អត្រា​ការប្រាក់​នៃ​បំណុល​ទាំងនោះ​ឡើយ​។​ ​ប៉ុន្តែ​វា​អាច​នឹង​មាន​ឥទ្ធិពល​ទៅលើ​ផ្លូវចិត្ត​ ​ឬ​លើកទឹកចិត្ត​របស់​អ្នក​
​ជាពិសេស​គឺ​សម្រាប់​អ្នក​ដែល​ចង់​ឃើញ​ចំនួន​បំណុល​របស់​ខ្លួន​ថយ​ចុះ​។​ ​ម្យ៉ាងទៀត​ ​វា​ជា​វិធី​ចិត្តសាស្ត្រ​ល្អ​មួយ​ ​ដ្បិត​ថា​ ​វា​បាន​បង្ហាញ​តួលេខ​ច្បាស់លាស់​ដែល​អ្នក​ត្រូវ​ចំណាយ​ប្រចាំខែ​ ​ក៏ដូចជា​ជួយ​អ្នក​ឱ្យ​ចៀស​ផុត​ពី​ការ​បាក់ទឹកចិត្ត​ (​Depression​) ស្ត្រេ​ស​ ​និង​មាន​ក្ដី​សង្ឃឹម​ឡើងវិញ​ផង​ដែរ​។​

​កាក់​សេន​ ​សង្ឃឹម​ថា​អត្ថបទ​នេះ​នឹង​ជួយ​ជា​វិធី​ខ្លះ​ៗ​ដើម្បី​ដោះស្រាយ​បំណុល​ដែល​អ្នក​កំពុង​មាន​ ​ហើយ​តស៊ូ​ឡើង​ ​កុំ​ទាន់​អាល​បាក់ទឹកចិត្ត​។​ ​ជួបគ្នា​នៅ​ក្នុង​អត្ថបទ​ក្រោយៗ​ទៀត​ណា៎​៕

ពាក្យទាក់ទង: Snowball Method

អត្ថបទទាក់ទង

អតិផរណា​កំពុងតែ​កើន​ឡើងតើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​?
ហិរញ្ញវត្ថុ

អតិផរណា​កំពុងតែ​កើន​ឡើង តើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​?

August 15, 2022
​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់
ហិរញ្ញវត្ថុ

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់

August 12, 2022
​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
អត្ថបទបន្ទាប់
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Be Sreynut
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Be Sreynut
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Be Sreynut
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Be Sreynut
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Be Sreynut
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។