Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ហេតុអ្វីអ្នកពុំគួរជឿគ្រប់យ៉ាងដែលគេបានបង្ហាញលើបណ្ដាញសង្គម?

Tola Un ដោយ Tola Un
1 year មុន
ប្រភេទ វិនិយោគ
ហេតុអ្វីអ្នកពុំគួរជឿគ្រប់យ៉ាងដែលគេបានបង្ហាញលើបណ្ដាញសង្គម?
200
ទស្សនា

​ប្រព័ន្ធ​បណ្ដាញ​សង្គម​នា​ពេល​បច្ចុប្បន្ន​ដើរតួ​យ៉ាងសំខាន់​សម្រាប់​មនុស្ស​យុគ​សម័យនេះ​ ​ដែល​រួម​មានការ​ចែករំលែក​ព័ត៌មាន​ ​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ ​ក៏ដូចជា​ប្រើប្រាស់​សម្រាប់​កិច្ចការ​ងារ​ខ្លះ​ថែមទៀត​ផង​។​ ​ទោះ​យ៉ាងណា​ ​សូម​អ្នក​ចងចាំ​ក្នុង​ចិត្ត​ថា​ ​មិនមែន​គ្រប់​ព័ត៌មាន​ ​និង​រូបភាព​ដែលគេ​បាន​ចែករំលែក​ ​និង​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​សព្វថ្ងៃ​ ​សុទ្ធសឹងតែ​ជា​រឿង​ពិត​ ​និង​ត្រឹមត្រូវ​ ​១​០​០​% ​នោះ​ឡើយ​ ​តួយ៉ាងដូចជា​រឿង​ទ្រព្យសម្បត្តិ​ ​លុយកាក់​ ​ឬ​ភាព​ជោគជ័យ​ជាដើម​។​

​គ្មាន​នរណា​ម្នាក់​មានជីវិត​ដែល​ “​ល្អឥតខ្ចោះ​” ​នោះ​ឡើយ​ ​គ្រាន់តែ​គេ​ជ្រើស​បង្ហាញ​តែ​អ្វី​ដែលគេ​ចង់​ឱ្យ​អ្នក​ឃើញ​ប៉ុណ្ណោះ​។​

​តើ​នៅ​មានហេតុ​ផល​អ្វីខ្លះទៀត​ដែល​យើង​ពុំគួរ​ជឿ​ទាំងស្រុង​លើ​អ្វី​គ្រប់យ៉ាង​ដែលគេ​បាន​បង្ហាញ​លើ​បណ្ដាញ​សង្គម​?

​១​. ​វា​ជា​ម៉ា​ឃី​ត​ធីង​របស់​គេ​ (​Marketing​)

​វា​ជា​ម៉ា​ឃី​ត​ធីង​របស់​គេ​ (​Marketing​)

​ជួនកាល​ ​ការ​បង្ហាញ​លុយកាក់​ ​ទ្រព្យសម្បត្តិ​ច្រើន​ឧបមា​នេះ​ ​វា​ជា​វិធីសាស្ត្រ​ម៉ា​ឃី​ត​ធីង​មួយ​ដែលគេ​ប្រើ​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​ជឿ​ ​និង​ធ្លាក់​ចូល​អន្ទាក់​របស់​គេ​តែប៉ុណ្ណោះ​។​ ​ជាក់ស្ដែង​ ​នៅ​លើ​បណ្ដាញ​សង្គម​មួយ​រយៈ​កន្លងមក​ ​យើង​រមែង​ប្រទះឃើញ​ការបោកប្រាស់​ពីសំណាក់​ពួក​ ​Fake​ ​G​uru (​បុគ្គល​ជោគជ័យ​ក្លែងក្លាយ​) ​តាមរយៈ​ការ​បង្ហោះ​បង្ហាញ​រូបភាព​រថយន្ត​ទំនើប​ៗ​ ​សម្ភារ​ថ្លៃ​ៗ​ ​លុយ​ចាយ​ហូរហៀរ​ ​បន្ទាប់មក​គេ​តាំងខ្លួនជា​បុគ្គល​ដែល​អាច​ផ្លាស់ប្ដូរ​ជោគវាសនា​របស់​អ្នក​ ​តាមរយៈ​ការ​បង្រៀន​ ​បង្គាប់​ឱ្យ​ធ្វើអ្វី​មួយ​។​


​២​. ​វប្បធម៌​បង្អួត​ដើម្បី​ទទួល​បានការ​ឱ្យ​តម្លៃ​

វប្បធម៌​បង្អួត​ដើម្បី​ទទួល​បានការ​ឱ្យ​តម្លៃ​

​សង្គម​នា​ពេល​ប​ច្ចប្បន្ន​ហាក់​ឱ្យ​តម្លៃ​បុគ្គល​ម្នាក់​អាស្រ័យ​ទៅលើ​ទ្រព្យសម្បត្តិ​ដែលគេ​កំពុង​មាន​ ​ទើប​ញ៉ាំង​ឱ្យ​បុគ្គល​ខ្លះ​ក៏​ព្យាយាម​បង្ហាញ​អ្វី​គ្រប់យ៉ាង​ដែល​ខ្លួន​មាននៅ​លើ​បណ្ដាញ​សង្គម​ ​តាមរយៈ​លុយ​ ​ឡាន​ទំនើប​ៗ​ ​ផ្ទះ​ធំ​ៗ​ជាដើម​។​ ​រីឯ​អ្នកខ្លះ​ទៀត​ ​ហេតុតែ​ចង់​មាន​ទ្រព្យសម្បត្តិ​មក​បង្អួត​ ​សុខចិត្ត​ខ្ចីបុល​ ​ចង​ការប្រាក់​ ​មាន​បំណុល​វ័ណ្ឌក​ ​ទៅ​ទិញ​ទ្រព្យ​បំណុល​ ​ដើម្បី​តែ​ភាព​ឡូយ​ឆាយ​ ​ចង់​ឱ្យ​អ្នកដទៃ​ផ្ដល់​តម្លៃ​មក​លើ​ខ្លួន​ ​តាម​ការ​បង្ហាញ​ទ្រព្យ​ទាំងនោះ​លើ​បណ្ដាញ​សង្គម​។​ ​យូរ​ៗ​ទៅ​ ​បណ្ដាញ​សង្គម​ហាក់ជា​កន្លែង​ដាក់​បង្ហាញ​ភាព​ជោគជ័យ​ ​ជំនួស​ឱ្យ​ទី​សម្រាប់​ទំនាក់ទំនង​ទៅវិញ​។​


​៣​. ​គេ​បង្ហាញ​អ្នក​តែ​អ្វី​ដែលគេ​ចង់​ឱ្យ​អ្នក​ឃើញ​

គេ​បង្ហាញ​អ្នក​តែ​អ្វី​ដែលគេ​ចង់​ឱ្យ​អ្នក​ឃើញ​

​ជីវិត​លើ​បណ្ដាញ​សង្គម​របស់​មនុស្សជា​ច្រើន​ ​ហាក់បីដូចជា​ពួកគេ​កំពុង​មានជីវិត​ដ៏​ស្រស់បំព្រង​ ​ជីវិត​ដែល​ជោគជ័យ​ ​ជីវិត​ល្អឥតខ្ចោះ​។​ ​ប៉ុន្តែ​តើ​ជីវិត​ពិត​នៅ​ខាងក្រៅ​ ​ពិតជា​ដូច​អ្វី​ដែល​បាន​បង្ហាញ​មែន​ឬ​? ​ការ​បង្ហោះ​បង្ហាញ​នូវ​រូប​លុយកាក់​ ​រូបភាព​នៃ​ជីវិត​គ្រួសារ​ដ៏​មាន​សុភមង្គល​ … ​ប៉ុន្តែ​ ​តើ​ជីវិត​មនុស្ស​គ្រប់រូប​សុទ្ធតែ​មិនដែល​ជួប​ភាព​សោកសៅ​មែនឬទេ​? ​ជីវភាព​និង​លុយកាក់​ក្នុង​ជីវិត​ពិត​មិនដែល​មានវិបត្តិ​មែន​ឬ​យ៉ាងណា​? ​ជីវិត​គូស្រករ​មិនដែល​មាន​បញ្ហា​? ​យើង​គ្រប់គ្នា​សុទ្ធតែ​មាន​ ​មិនថា​គេ​ ​មិនថា​យើង​ ​គ្រាន់តែ​គេ​មិនបាន​បង្ហាញ​គ្រប់រូប​ភាព​ឱ្យ​អ្នក​ឃើញ​ក្នុង​បណ្ដាញ​សង្គម​ប៉ុណ្ណោះ​។​


​ត្រឡប់មកវិញ​ ​ការ​លើកឡើង​នេះ​ ​កាក់​សេន​ពុំ​មាន​ចេតនា​អ្វី​អាក្រក់​នោះ​ឡើយ​។​ ​តែ​គ្រាន់​ជា​សារ​ដាស់តឿន​ដល់​អ្នករាល់គ្នា​ ​សូម​កុំ​ប្រៀបធៀប​ជីវិត​ដែល​ខ្លួន​មាន​ជាមួយនឹង​បុគ្គល​ដែល​អ្នកតា​ម​ដាន​លើ​បណ្ដាញ​សង្គម​អី​ ​ជាពិសេស​គឺ​ដើម្បី​ថែទាំ​សុខភាព​ផ្លូវចិត្ត​របស់​ខ្លួន​ ​និង​ចៀសវាង​បាក់ទឹកចិត្ត​ជាមួយ​រូបភាព​ទាំងនោះ​។​ ​សូម​ផ្ដោ​ត​អារម្មណ៍​និង​ការ​គិត​លើ​ជីវិត​ពិត​របស់​ខ្លួន​ ​រៀបចំ​គោលដៅ​អនាគត​ ​គ្រប់គ្រង​លុយកាក់​ផ្ទាល់ខ្លួន​ ​និង​មាន​ផែនការ​ជីវិត​វែងឆ្ងាយ​ទើប​ជា​ការ​ប្រសើរ​៕

Click here to read more about Advantages and disadvantages of using social media

អត្ថបទទាក់ទង

5 factors to consider before buying a real estate for the first time
វិនិយោគ

5 កត្តាគួរពិចារណា​ មុនទិញអចលនទ្រព្យលេីកដំបូង 

August 12, 2022
why you should investing in real estate in your 20s and 30s
វិនិយោគ

ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?  

August 12, 2022
វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​
វិនិយោគ

វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​

August 12, 2022
អត្ថបទបន្ទាប់
នៅវ័យជំទង់ហេតុអ្វីគួរយល់ដឹង​ពី​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន?

នៅវ័យជំទង់ហេតុអ្វីគួរយល់ដឹង​ពី​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
August 8, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។