Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

ធនាគារ​ឯកទេស​មាន​ន័យ​ដូច​ម្តេច?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
5.9k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ធនាគារ​ឯកទេស​មាន​ន័យ​ដូច​ម្តេច?
FacebookTwitterLinkedinTelegramQR Code

​តាម​ការសង្កេត​ឃើញ​ថា​វិ​ស័​យ​ធនាគារ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​គួរឲ្យ​កត់​សម្គាល់​ ​ហើយ​ធនាគារជាតិនៃកម្ពុជា​បាន​អនុញ្ញាត​អោយ​បង្កើត​ជា​ធនាគារ​ពាណិជ្ជ​ ​និង​ធនាគារ​ឯកទេស​ផង​ដែរ​។​ ​ធនាគារ​ឯកទេស​ខុស​ពី​ធនាគារ​ពាណិជ្ជ​ត្រង់ថា​ ​ធនាគារ​ពាណិជ្ជ​អាច​នឹង​អនុវត្ត​នូវ​ប្រតិបត្តិការ​ធនាគារ​គ្រប់​ប្រភេទ​ ​ដូចជា​ការ​ផ្តល់​ឥណទាន​ ​ការ​ទទួល​ប្រាក់​បញ្ញើ​ ​និង​ការ​ទូទាត់​ផ្សេងៗ​។

ធនាគារ​ឯកទេសមានន័យដូចម្តេច?

​តែ​ចំពោះ​ធនាគារ​ឯកទេស​ ​អាច​អនុវត្ត​បាន​ត្រឹម​ផ្នែក​ខ្លះ​នៃ​សេវាកម្ម​ធនាគារ​ ​អាស្រ័យ​ទៅតាម​អាជ្ញាប័ណ្ណ​ដែល​ផ្ដល់​អោយ​ដោយ​ធនាគារជាតិនៃកម្ពុជា​ប៉ុណ្ណោះ​ ​បានន័យ​ថា​ធនាគារ​ឯកទេស​ផ្ដល់​សេវាកម្ម​ទៅតាម​ជំនាញ​ផ្សេងៗ​គ្នា​។​ ​ធនាគារ​ឯកទេស​ក្នុងស្រុក​ត្រូវ​រក្សា​ដើមទុន​ដែល​បាន​ចុះបញ្ជី​អប្បបរមា​យ៉ាងហោចណាស់​ ​៦​ម៉ឺន​លាន​រៀល​ ​ឬ​ ​១​៥​លាន​ដុល្លារ​ ​តិច​ជាង​ធនាគារ​ពាណិជ្ជ​ដែល​ត្រូវ​មាន​ទុន​ចុះបញ្ជី​យ៉ាងហោចណាស់​ ​៣​០​ម៉ឺន​លាន​រៀល​ ​ឬ​ ​៧​៥​លាន​ដុល្លារ​។​

​ធនាគារ​ឯកទេស​នីមួយៗ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​បម្រើ​និង​ផ្តល់​ជូន​សេវាកម្ម​ដល់​អតិថិជន​ដើម្បី​បំពេញ​តម្រូវ​ការចាំបាច់​សម្រាប់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​។​ ​នៅ​ប្រទេស​កម្ពុជា​យើង​ ​មាន​ធនាគារ​ឯកទេស​ជាច្រើន​ ​ដែល​ធនាគារ​នីមួយៗ​មាន​ឯកទេស​ផ្សេងៗ​គ្នា​ ​រួម​មាន​ដូចជា​៖

ក. ធនាគារ​ឯកទេស ​ឌីជីប៊ី​ (DGB SPECIALIZED BANK)

ធនាគារឯកទេស ឌីជីប៊ី (DGB SPECIALIZED BANK)

​ធនាគារ​ឯកទេស​ ​ឌី​ជី​ប៊ី​ ​មាន​ផ្តល់​ជូន​នូវ​ប្រាក់​ក​ម្ចី ​ដូចជា​ក​ម្ចី​សម្រាប់​ទិញ​ឡាន​ ​ក​ម្ចី​សម្រាប់​ទិញ​ផ្ទះ​ ​និង​ ​ប្រាក់​ក​ម្ចី​ទូទៅ​សម្រាប់​ធ្វើជា​ទុន​បង្វិល​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ​ពង្រីក​អាជីវកម្ម​ ​ឬ​គោលបំណង​ផ្សេងៗ​ទៀត​។


ខ. ធនាគារ​ឯកទេស​វីង​ (Wing (Cambodia) Limited Specialised Bank)

ធនាគារឯកទេសវីង (Wing (Cambodia) Limited Specialised Bank)

ធនាគារ​ឯកទេស​វី​ង​ ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​ ​ដោយ​អតិថិជន​អាច​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ដូចជា​ ​ផ្ទេរ​ប្រាក់​និង​ទទួល​ប្រាក់​នៅ​ក្នុងស្រុក​ ​បង់​វិក្កយបត្រ​ ​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​ ​ទិញ​ទំនិញ​តាម​អន​ឡា​ញ​ ​និង​ទូទាត់​ដោយ​ស្កេន​ QR ​Code​ ​រួម​ទាំង​ផ្ដល់​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ផង​ដែរ​។


គ. ធនាគារ​ឯកទេស​អ៉ីអន​ (ខេមបូឌា)​ (AEON Specialized Bank (Cambodia))

ធនាគារឯកទេសអ៉ីអន (ខេមបូឌា) (AEON Specialized Bank (Cambodia))​ធនាគារ​ឯកទេស​អ៉ី​អន​ផ្តល់​ជូន​នូវ​សេវាកម្ម​បង់​រំលស់​ដូចជា​ ​សេវា​បង់​រំលស់​រថយន្ត​ ​ម៉ូតូ​ ​ម៉ូតូ​កង់​បី​ ​គ្រឿងចក្រ​កសិកម្ម​ ​និង​ ​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​។​ ​លើស​ពី​នេះ​ ​ធនាគារ​ឯកទេស​អ៉ី​អន​ក៏មាន​ផ្តល់​ជូន​នូវ​ ​សេវាកម្ម​បង់​រំលស់​ធានា​រ៉ាប់រង​ ​សេវាកម្ម​ក​ម្ចី​សាច់ប្រាក់​ ​និង​ ​ប័ណ្ណ​សមាជិក​ដែល​ផ្ដល់​នូវ​អត្ថប្រយោជន៍​ពិសេស​សម្រាប់​អតិថិជន​របស់​ធនាគារ​។


ឃ. ធនាគារ​ឯកទេស​ខេម​ខូ (CAMKO Specialized Bank)

CAMKO Specialized Bank

ធនាគារ​ឯកទេស​ខេ​ម​ខូ ​មាន​ឯកទេស​ខាង​ផ្ដល់​សេវា​ឥណទាន​ដូចជា​ ​ឥណទាន​សម្រាប់​បុគ្គលិក​ ​ឥណទាន​គេហដ្ឋាន​ ​និង​ឥណទាន​អាជីវកម្ម​ជាដើម​។


ង.​ ធនាគារ​អភិវឌ្ឍន៍​ជន​បទ​និង​កសិកម្ម (Agricultural and Rural Development Bank ឬ RDB )

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (Agricultural and Rural Development Bank ឬ RDB )

​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និង​កសិកម្ម​ (​ហៅ​កាត់​ថា​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​ឬ​ ​ធ​.​អ​.​ជ​) ​មាន​ផ្តល់​សេវាកម្ម​ដូចជា​ ​កា​របើក​គណនី​សន្សំ​ ​គណនី​មានកាល​កំណត់​ ​គណនីចរន្ត​ ​សេវា​ផ្ទេរ​ប្រាក់​ ​និង​ប្រតិបត្តិការ​អន្តរ​ធនាគារ​។​ ​ក្រៅពី​នេះ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​មាន​ផ្តល់​សេវា​ក​ម្ចី​ឡើងវិញ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ច្រើន​ប្រភេទ​ ​ដែល​ចូល​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​នៅ​កម្ពុជា​។​

​មកទល់​ពេលនេះ​ ​ធនាគារ​ឯកទេស​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​១​៣​ ​ហើយ​យើង​បាន​សង្កេតឃើញ​ថា​ការវិវត្តន៍​របស់​ធនាគារ​ឯកទេស​ក៏បាន​រីក​ចម្រើន​ខ្លាំង​ផង​ដែរ​ក្នុង​ប៉ុន្មាន​ឆ្នាំនេះ​ ​ស្រប​ពេល​ដែល​វា​ក៏បាន​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ផ្នែក​ផង​៕

ពាក្យទាក់ទង: ធនាគារ​ឯកទេសមានន័យដូចម្តេច?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
១ week

កុំខ្ចីកម្ចី ៤ នេះឲ្យសោះ!

ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

រក្សាទំនុកចិត្ត និងការពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ជាមួយ ABA

ហិរញ្ញវត្ថុ
២ ខែមុន

មេរៀនហិរញ្ញវត្ថុទាំង ៥ របស់លោក Donald Trump​

ហិរញ្ញវត្ថុ
២ ខែមុន

ទំនាក់ទំនងរវាងម៉ាក្រូសេដ្ឋកិច្ច​ និងមីក្រូសេដ្ឋកិច្ច

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារសំខាន់នៃ​ ផលិតផលក្នុងស្រុកសរុប (GDP) និង​ ផលិតផលជាតិសរុប (GNP)

វិនិយោគ
២ ខែមុន

របៀបរកលុយរបស់ Telegram

វិនិយោគ
២ ខែមុន

វិធីសាស្ត្រពាណិជ្ជកម្មធំៗទាំង​ ៤ របស់ក្រុមហ៊ុនកូកាកូឡា ដែលជួយឲ្យការលក់ទទួលបានភាពជោគជ័យ

ហិរញ្ញវត្ថុ
៣ ខែមុន

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

អត្ថបទបន្ទាប់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានអ្វីខ្លះ?

គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​មាន​អ្វី​ខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist